Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
រ៉ូប | roup | dress, wedding dress | 3/3 |
Link to overview page
Link to dictionary
Getting someone’s attention — Dialogue 3
បុគ្គលិក៖ អត់ទោស បងស្រី! មានអីឲ្យជួយអេបង?
ភ្ញៀវ៖ មានលក់រ៉ូបសម្រាប់ញ៉ាំការអេ?
បុគ្គលិក៖ មានតាសបង។ អញ្ជើញមកខាងនេះ។
Identifying items or people 2 — Dialogue 2
សោភា៖ កា កាឯងថាអ្នកណាច្រៀងពីរោះជាងគេ?
កណ្ណិកា៖ ខ្ញុំថាម្នាក់ឈ្មោះ ពិសី។
សោភា៖ មួយណា?
កណ្ណិកា៖ ម្នាក់ពាក់រ៉ូបពណ៌ស អង្គុយនៅជិតពិធីករនៅជ្រុងនោះ។ ចុះភាឯង ចូលចិត្តមួយណា?
សោភា៖ ខ្ញុំថា ម្នាក់ប្រុសឈ្មោះវិចិត្រ រៀងគ្រាន់បើជាងគេ។ ម្នាក់អង្គុយនៅខាងស្ដាំដៃពិសីហ្នុង។
Saying “I want X” — Dialogue 2
អ្នកលក់៖ ចូលមើលសិនអីបង? នៅខាងក្នុងមានម៉ូតច្រើនជាងហ្នឹងទៀត។
ភ្ញៀវ៖ ខ្ញុំរកអាវសាច់ក្រណាត់ពាក់ទៅធ្វើការធម្មតា។ មានអេ៎?
អ្នកលក់៖ មានតាសបង។ បងចង់បានពណ៌អីដែរ?
ភ្ញៀវ៖ ចង់បានពណ៌ផ្សេងៗ។ ជួយបង្ហាញតិចមើល មានពណ៌អីខ្លះ។
អ្នកលក់៖ ចា៎ស បង។ អញ្ជើញខាងក្នុងម៉ោបង។
ភ្ញៀវ៖ ហើយចង់បានរ៉ូបស្លៀកទៅញ៉ាំការមួយដែរ។ ប៉ុនកូនខ្ញុំ មានអេ៎?
អ្នកលក់៖ មានតាសបង។