Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ចូលចិត្ត | coul cət | to like, to prefer Notes: ជើង ត |
140/76 |
Link to overview page
Link to dictionary
Expressing dislikes 2A — Cultural note
Requesting information — Cultural note
Expressing dislikes 1 — Cultural note
Expressing likes 2 — Cultural note
Expressing likes 1 — Dialogue 1
ណារី៖ ធារ៉ា ម៉ស់ ញ៉ាំឪឡឹក។
ធារ៉ា៖ អូ អរគុណ ណារី។ ចំឪឡឹកដែលខ្ញុំចូលចិត្តម៉ង!
ណារី៖ អូ ធារ៉ាឯងចូលចិត្តឪឡឹកអ៎?
ធារ៉ា៖ ហ្នឹងហើយ ខ្ញុំចូលចិត្តឪឡឹក។
ណារី៖ ញ៉ាំឲ្យច្រើនៗទៅអីចឹង។
Expressing likes 1 — Dialogue 2
ណារី៖ កញ្ញាឯងដាក់ស្ករក្នុងកាហ្វេច្រើនម៉េះ!
កញ្ញា៖ ខ្ញុំចូលចិត្តផ្អែម។
ណារី៖ អូ ខុសពីខ្ញុំអីចឹង។ ខ្ញុំអត់ចូលចិត្តផ្អែមប៉ុន្មានទេ។
កញ្ញា៖ អីចឹងបានអត់សូវឃើញណារីឯងញ៉ាំបង្អែម។
ណារី៖ ហ្នឹងហើយ ខ្ញុំអត់សូវចូលចិត្តបង្អែមផង។
Expressing likes 1 — Additional dialogue
កញ្ញា៖ ខ្ញុំចង់ទៅលេងភ្នំបូកគោ ព្រោះខ្ញុំចូលចិត្តមើលទេសភាពពីកំពូលភ្នំ។
ធារី៖ ខ្ញុំចូលចិត្តទៅលេងសមុទ្រជាង។ ណារី ចង់ទៅមួយណា?
ណារី៖ ខ្ញុំដូចអត់ចូលចិត្តដើរលេងផង។ ចូលចិត្តនៅផ្ទះ។
Offering food or drinks and declining such an offer — Dialogue 1
ធីតា៖ អូ បងបូរ៉ា! ស្វាយអ៎បង? អត់អីទេបង បងញ៉ាំចុះ។ ខ្ញុំមិនសូវចូលចិត្តម្ជូរផង។
បូរ៉ា៖ អីចឹង? ធីតាអត់ចូលចិត្តម្ជូរអេ៎?
ធីតា៖ ចា៎ស ខ្ញុំអត់សូវប៉ិនផងបង។
Expressing dislikes 2B — Cultural note
Talking about the taste of food 1 — Dialogue 2
ពិសី៖ វិបុលឯងឧស្សាហ៍មកហាងហ្នឹងមែន?
វិបុល៖ ហ្នឹងហើយ ខ្ញុំចូលចិត្តមកញ៉ាំគុយទាវនៅហ្នឹង។ ហាងហ្នឹងធ្វើឆ្ងាញ់អា៎ណា ហើយមានអនាម័យទៀត។
ពិសី៖ មានគុយទាវ ហើយមានអីទៀតដែលឆ្ងាញ់?
វិបុល៖ បាយឆាក៏ឆ្ងាញ់ដែរ។ សាកមីឆាក៏បាន។
Complimenting someone — Cultural note
Expressing dislikes 1 — Additional dialogue
កញ្ញា៖ ជីវី ជួយមើលអាវមួយនេះមើល ខ្ញុំពាក់ទៅសមអត់?
ជីវី៖ សមតាស។ តែពណ៌ដូចមិនសូវស្អាត។ មានពណ៌ផ្សេងអត់?
កញ្ញា៖ មានតាស។ តែខ្ញុំអត់សូវចូលចិត្តពណ៌ឆើតៗអេ៎។
ជីវី៖ មិនជាឆើតអីទេ គ្រាន់តែយកពណ៌ស្រស់តិចទៅ។
Refusing direction — Cultural note
Talking about the taste of food 2 — Cultural note
១ ស៊ីរើស មិនមែនរើសស៊ីទេណា
២ ស្រួលចិញ្ចឹមមែន!
Expressing dislikes 1 — Dialogue 2
វុទ្ធី៖ ម៉ាក់ មានអីញ៉ាំអត់? ខ្ញុំឃ្លានអា៎។
ម្ដាយ៖ ម្ហូបអត់ទាន់ឆ្អិនផង។ ញ៉ាំចេកសិនទៅ ម៉េចដែរ?
វុទ្ធី៖ អត់ញ៉ាំអេ៎។ អត់ចូលចិត្តផង។
ម្ដាយ៖ ចាំម៉ាភ្លែតទៅអីចឹង។ ម្ហូបជិតឆ្អិនហើយ។
វុទ្ធី៖ ហ្នឹងហើយ អត់អីទេអីចឹង។ តាមសម្រួល។ ខ្ញុំទៅមុជទឹកសិន។
Expressing dislikes 2A — Additional dialogue
តារា៖ ទៅបណ្ណាល័យ។ ទំនេរអត់? តស់ ទៅអានសៀវភៅជាមួយគ្នា។
បូរ៉ា៖ មុខខ្ញុំនឹងអានសៀវភៅ? ខ្ជិលអា៎។
តារា៖ ថី?
បូរ៉ា៖ មិនមែនថាមិនចូលចិត្តទេ។ ចូលចិត្តអានដែរ តែពិបាកត្រង់ ឆាប់ងងុយដេក។
តារា៖ មកពីមិនទាន់ទម្លាប់។ ទៅអត់?
បូរ៉ា៖ ទៅក៏ទៅ។
Asking for help 2 — Cultural note
Expressing thirst — Cultural note
Identifying items or people 2 — Dialogue 2
សោភា៖ កា កាឯងថាអ្នកណាច្រៀងពីរោះជាងគេ?
កណ្ណិកា៖ ខ្ញុំថាម្នាក់ឈ្មោះ ពិសី។
សោភា៖ មួយណា?
កណ្ណិកា៖ ម្នាក់ពាក់រ៉ូបពណ៌ស អង្គុយនៅជិតពិធីករនៅជ្រុងនោះ។ ចុះភាឯង ចូលចិត្តមួយណា?
សោភា៖ ខ្ញុំថា ម្នាក់ប្រុសឈ្មោះវិចិត្រ រៀងគ្រាន់បើជាងគេ។ ម្នាក់អង្គុយនៅខាងស្ដាំដៃពិសីហ្នុង។
Saying “I don’t know” — Cultural note