KhmerPronunciationEnglish/Notes#occ
យក yɔɔk 1. to take (in one's hand or with oneself), hold
2. when ordering: I’ll take, I’ll have {យកបបរគ្រឿងសាច់ជ្រូកម៉ាចាន = I’ll have a bowl of pork porridge}
3. to take (away)
4. to steal
5. to bring
6. to borrow
7. to get, obtain, achieve
786/302

Link to overview page
Link to dictionary

Asking for help 1 — Dialogue 1


ធីតាបង! បងជួយយកតុក្កតានោះឲ្យខ្ញុំតិចបានអេ?
វិបុលតុក្កតានោះមែន?
ធីតាចាស!
វិបុលអូខេ ចាំម៉ាភ្លែត ចាំបងយកឲ្យ

Expressing anger — Dialogue 1


តារាចុម អាណាគេអីក៏ចង្រៃម៉េះ ម៉ោចាក់កង់ឡានឯងឡើងបែក? អត់ការងារធ្វើមែន អាចង្រៃ? ចាំមើលអា៎ តែចាប់បាន ដឹងគ្នាម៉ងអា៎ចង្រៃយក

Asking for help 2 — Dialogue 2


កញ្ញាវុទ្ធី ថីហ្នឹង? ឈរធ្មឹងអីចឹង?
វុទ្ធីអូ កញ្ញា ជួយលើកអីវ៉ាន់នេះជាមួយខ្ញុំតិច បានអេ?
កញ្ញាបានតាសលើកយកទៅណាវិញ?
វុទ្ធីយកចូលក្នុងផ្ទះ

Asking “What is this?” — Dialogue 4


ធារីពិសិដ្ឋ! អីគេហ្នឹង?
ពិសិដ្ឋអូ ធារី! ខ្ញុំអត់ដឹងដែរហ្នឹង! មើលទៅដូចកុំព្យូទ័រអីចឹងមានគេពឹងខ្ញុំឲ្យយកទៅឲ្យបងតារា
ធារីអូ! តស់ទៅសួរបងតារាទាំងអស់គ្នាម៉ងអីចឹង!

Expressing anger — Dialogue 4


តារាដូរលុយព្រឹកមិញប៉ះចំលុយក្លែងក្លាយដល់ពេលខ្ញុំយកទៅដូរវិញ គេថាលុយយកទៅបាត់ម្ដងហើយអត់ទទួលខុសត្រូវដូចឆ្កួតអីចឹងឈប់ទៅដូរកន្លែងហ្នឹង ហើយដើរប្រាប់គេកុំឲ្យទៅកន្លែងហ្នឹងម៉ង

Expressing cold — Additional dialogue


នៅហាងកាហ្វេ
មរកតយកគ្រីនធីត្រជាក់ កែវតូច
ស្រីពេជ្ររងាអីចឹងហើយ ញ៉ាំទឹកកកទៀត!
មរកតមានរងាអីប៉ុណ្ណឹងណាមួយធម្មតាខ្ញុំក្ដៅក្នុង អីចឹងទៅ អត់សូវចេះរងាទេ
ស្រីពេជ្រខ្ញុំវិញ ឡើងចង់រឹងថ្គាមហើយ

Lying — Dialogue 1


ម្ដាយថីហ្នឹង? ហើយម៉េចក៏ចានបែកអីចឹងកូន?
កូនប្រុសខ្ញុំអង្គុយសុខៗ ឆ្មាវាលោតម៉ោមិញ ហើយប៉ះត្រូវ ធ្លាក់បែកទៅ
ម្ដាយឆ្មាហ្នឹងចង្រៃមែនយកអំបោសមកបោសអំបែងចេញទៅកូន កុំឲ្យមុតជើង

Pickpocket (Sakanan) — 00 Introduction

សួស្ដីអ្នកទាំងអស់គ្នា បាទ ថ្ងៃនេះយើងនឹងមានប្រធានបទមួយ ដើម្បីលើកយកមកនិយាយ ដែលប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះ គឺយើងនឹងនិយាយអំពីចោរឆក់ ចោរលួចកាបូប បាទ អញ្ចឹងយើងនឹងនិយាយអំពីចោរលួចកាបូប អញ្ចឹងយើងមកមើលរូបភាពទាំងអស់គ្នាតែម្ដង

Comparing or contrasting things 1 — Cultural note


នៅភ្នំពេញ តូបលក់ខោអាវមួយចំនួននៅក្នុងផ្សារ មិនមានកន្លែងសម្រាប់ខោអាវនោះទេ ប៉ុន្តែ អ្នកលក់អនុញ្ញាតឲ្យអ្នកទិញយកទៅនៅផ្ទះ ហើយយកមកដូរទំហំទៅជាធំជាងតូចជាងវិញបាន ប្រសិនបើស្លៀកទៅមិនត្រូវនឹងខ្លួន

Cutting One’s Finger (Sakanan) — 00 Introduction

សួស្ដីអ្នកទាំងអស់គ្នា បាទ ជួបគ្នាទៀតហើយក្នុងថ្ងៃនេះ ហើយថ្ងៃនេះយើងមានប្រធានបទមួយ ដើម្បីលើកយកមកនិយាយ ដែលប្រធានបទយើងដែលនឹងនិយាយនៅក្នុងថ្ងៃនេះ គឺការមុតដៃនឹងកាំបិត បាទ ការមុតដៃនឹងកាំបិត អញ្ចឹងពួកយើងមកមើលរូបភាពទាំងអស់គ្នាតែម្ដង

Offering food or drinks and accepting such an offer — Additional dialogue


ធារ៉ាបូរ៉ា ញ៉ាំអីហើយនៅ?
បូរ៉ារកទៅញ៉ាំអីឥឡូវហ្នឹង
ធារ៉ាណេះ យកនំនេះទុកញ៉ាំទៅ
បូរ៉ាអូ មាននំញ៉ាំផង! ឲ្យខ្លះមកអីចឹងឆ្ងាញ់មាត់បណ្ដោយអរគុណហើយធារ៉ា
ធារ៉ាអត់អីទេ

Expressing joy — Cultural note


ការដើរលេងទៅរមណីយដ្ឋានមានធម្មជាតិ ហើយបរិភោគអាហារជុំគ្នា និង អង្គុយនិយាយគ្នាលេង គឺជាការកម្សាន្តមួយបែបនៅខ្មែរវាដូចជាពិចនិចដែរ ប៉ុន្តែភាគច្រើនគេមិនយកអាហារខ្លួនឯងទៅទេ គឺបរិភោគអាហារដែលទិញនៅទីនោះតែម្ដងរមណីយដ្ឋាន មានដូចជា កៀនស្វាយ គីរីរម្យ ។ល។

Expressing warmth — Dialogue 2


នៅក្នុងបន្ទប់
តារាស្អុះម៉េះ ង៉ៃហ្នឹង? មានបើកម៉ាស៊ីនត្រជាក់អត់ហ្នឹង?
នារីម៉ាស៊ីនត្រជាក់ខូចតាំងពីម្សិលមិញអ៎
តារាស្អុះស្អាប់ដល់ហើយចេញទៅក្រៅយកខ្យល់អាកាសតិចសិន
នារីនៅក្រៅក៏ក្ដៅដែរ តែវាអត់ហប់ដូចនៅក្នុង

Receiving/welcoming visitors and paying visits to others — Dialogue 1


ជប់លៀងនៅផ្ទះសុភាព
សុភាពអូ វណ្ណា! ម៉ោហើយអេ៎? ចូលម៉ោ
វណ្ណាមានអ្នកណាម៉ោខ្លះនៅ?
សុភាពម៉ោពីរបីនាក់ហើយយកអីញ៉ាំសិនទៅណាខ្ញុំទៅរៀបចំតិចសិន
វណ្ណាអត់អីទេ សុភាពរវល់ចុះ

Saying “I want X” — Additional dialogue


នៅតូបលក់បបរ
ភ្ញៀវទៅណាហើយអ្នកលក់?
អ្នកលក់នៅនេះហូបអីដែរ?
ភ្ញៀវយកបបរគ្រឿងសាច់ជ្រូកម៉ាចានកុំដាក់ជីរច្រើនពេក
ភ្ញៀវអត់មានចាខ្វៃអេ៎អ៎? / អស់ចាខ្វៃអា៎?
អ្នកលក់អស់ហើយ

Issuing a command — Dialogue 2


ភ្នាក់ងារត្រួតពិនិត្យលោក សូមលោកបើកកាបូប ខ្ញុំសុំពិនិត្យខាងក្នុង
អ្នកដំណើរបាទ
ភ្នាក់ងារត្រួតពិនិត្យមានកន្ត្រៃ របស់ទឹកអត់ លោក?
អ្នកដំណើរអូ ខ្ញុំច្រឡំដាក់កន្ត្រៃមកតាមបាត់ហើយ
ភ្នាក់ងារត្រួតពិនិត្យសុំយកចេញ ហើយទុកចោលនៅកន្លែងនោះ

Issuing a command — Additional dialogue


បងប្រុសណារី ទៅយកសៀវភៅឲ្យបងតិចមើល នៅលើតុបងអា៎
ណារីបងមិនទៅយកខ្លួនឯង? ខ្ញុំម៉េចដឹងសៀវភៅមួយណាទៅ?
បងប្រុសសៀវភៅពណ៌បៃតងទៅដល់ឃើញហើយទៅយកតិចម៉ោ
ណារីហ៊ើយ! ធុញបងឯងអា៎

Comparing or contrasting things 2 — Additional dialogue


មីងសានម្សិលមិញ ជួបអន្ទិតកូនលោកបងសំឥឡូវ ធំជាងមុនច្រើនណាស់ ហើយចេះដឹងខុសត្រូវជាងមុន
មីងផលហ្នឹងអ៎? ចេះដឹងខុសត្រូវជាងមុនម៉េចទៅ?
មីងសានចេះជម្រាបសួរ ចេះយកទឹកមកទទួលភ្ញៀវ ហើយនិយាយសាច់ការ អត់និយាយច្រើនតែពីសតែពាសដូចមុនអេ៎

Excusing oneself — Cultural note


នៅប្រទេសជប៉ុន ប្រសិនបើអ្នកនិយាយថាជាប់រវល់ ទោះវាជាលេសក៏ដោយ គេក៏នឹងមិនសួរដេញដោលអ្នកទៀតដែរ ព្រោះគេគិតថាជារឿងផ្ទាល់ខ្លួនប៉ុន្តែនៅខ្មែរ នៅពេលអ្នកយកលេសថារវល់ ភាគច្រើនអ្នកអាចនឹងត្រូវបានគេសួរបន្តទៀតថារវល់នឹងអ្វីឲ្យច្បាស់លាស់

Warning someone — Cultural note


ប្រជាជនខ្មែរជឿលើបុណ្យបាបនៅពេលធ្វើល្អនឹងបានបុណ្យ ហើយនៅពេលធ្វើអាក្រក់នឹងបានបាបដូច្នេះពាក្យថាប្រាប់យកតែបុណ្យទេមានន័យថា អ្វីដែលគេកំពុងនិយាយប្រាប់គឺក្នុងបំណងល្អ ជាអំពើល្អ ដូច្នេះគួរតែស្ដាប់តាម ដើម្បីកុំឲ្យកើតមានកំហុសគ្រោះថ្នាក់