KhmerPronunciationEnglish/Notes#occ
ស្អុះស្អាប់ sʔoh sʔap to be hot and sticky/humid, sultry, muggy 4/4

Link to overview page
Link to dictionary

Expressing warmth — Dialogue 2


នៅក្នុងបន្ទប់
តារាស្អុះម៉េះ ង៉ៃហ្នឹង? មានបើកម៉ាស៊ីនត្រជាក់អត់ហ្នឹង?
នារីម៉ាស៊ីនត្រជាក់ខូចតាំងពីម្សិលមិញអ៎
តារាស្អុះស្អាប់ដល់ហើយចេញទៅក្រៅយកខ្យល់អាកាសតិចសិន
នារីនៅក្រៅក៏ក្ដៅដែរ តែវាអត់ហប់ដូចនៅក្នុង

Expressing cold — Dialogue 2


ដល់រដូវធ្លាក់ខ្យល់
ស្រីពេជ្រអ៊ូយ រងាអា៎!
មរកតធ្លាក់ខ្យល់ហើយងូតទឹកម្ដងៗ រងាសឹងអីហើយ
ស្រីពេជ្រទាល់តែពាក់អាវរងាហើយនៀកខ្ញុំ
មរកតស្រីពេជ្រឯងចាញ់រងាអីចឹង ទៅនៅស្រុកក្រៅម៉េចបាន?
ស្រីពេជ្របើខ្ញុំទៅ ច្បាស់ជាកកនៅហ្នុងបណ្ដោយក្ដៅមិនសូវអីទេ តែរងាវិញពិបាកទ្រាំម៉ង
មរកតខ្ញុំវិញអត់អីបើក្ដៅ បែកញើសស្អុះស្អាប់ធុញថប់ អត់ចូលចិត្តអេ៎

Going To Bed (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់បើកកង្ហារហើយ ក្មេងប្រុសម្នាក់នោះ គាត់ក៏ចាប់ផ្ដើមផ្លាស់សម្លៀកបំពាក់របស់គាត់ចេញ ព្រោះពេលខ្លះ នៅពេលដែលយើងមកពីក្រៅ សម្លៀកបំពាក់ដែលយើងពាក់មកពីក្រៅ គឺធ្វើឲ្យមានការប្រឡាក់ បានន័យថានៅពេលដែលយើងដើរលេងនៅខាងក្រៅ ឬក៏ធ្វើការអាចមានដីហុយនៅតាមផ្លូវ ឬក៏អាចមានប្រឡាក់នូវធូលីតាមផ្លូវបាន ដូច្នេះយើងអត់ត្រូវពាក់ខោអាវ ដែលយើងពាក់មកពីក្រៅគេងនោះទេព្រោះវាអាចធ្វើឲ្យយើងមិនស្រួលខ្លួន ឬក៏ស្អុះស្អាប់ ឬក៏ស្កៀប ដោយសារតែមានប្រឡាក់នៅ នៅជាប់នឹងខោអាវម្យ៉ាងវិញទៀត ខោអាវដែលយើងពាក់នៅតាមផ្លូវ នៅចេញទៅក្រៅ វាអាចជាខោអាវដែលមានដៃវែង ជើងវែង ឬក៏ក្រាស់អញ្ចឹងយើងពាក់ទៅអត់ស្រួលខ្លួនទេនៅពេលដែលយើងគេងព្រោះខោអាវក្រាស់គឺយើងពាក់ទៅក្រៅដើម្បីការពារកម្ដៅថ្ងៃ អញ្ចឹងនៅពេលដែលយើងចូលដល់បន្ទប់គេង ប្រសិនបើយើងពាក់ខោអាវក្រាស់គឺវាអាចធ្វើឲ្យយើងគេងមិនស្រួល បានន័យថាគេងលក់អត់ស្រួល អញ្ចឹងយើងត្រូវផ្លាស់ខោអាវ ដែលយើងពាក់ចេញទៅក្រៅចេញ ដោយយើងផ្លាស់ជំនួសមកវិញនូវខោអាវដែលគេងយប់អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពទីនេះ ក្មេងប្រុសម្នាក់នោះ គាត់ក៏បានស្រាតខោគាត់ចេញ អញ្ចឹងគាត់ស្រាតខោខ្មៅជើងវែងរបស់គាត់ចេញ ដោយយើងឃើញខោខ្មៅជើងវែងរបស់គាត់ គាត់ស្រាតហើយ គាត់ដាក់នៅលើគ្រែគេងរបស់គាត់អញ្ចឹងគាត់ស្រាតខោចេញ គាត់ស្លៀកតែខោលីអូតែប៉ុណ្ណោះអញ្ចឹងជាទូទៅ យើងស្លៀកខោជើងវែងផង យើងស្លៀកខោលីអូផង ឬក៏ខោទ្រនាប់ ឬក៏ខោក្នុង យើងអាចហៅបានបី យើងអាចហៅថាខោលីអូ យើងហៅថាខោក្នុង ឬក៏ហៅថាខោទ្រនាប់បានអញ្ចឹងយើងឃើញគាត់ស្លៀកខោលីអូពណ៌ ហើយគាត់កំពុងតែដោះអាវរបស់គាត់ចេញផងដែរ បានន័យថាគាត់កំពុងតែផ្លាស់ខោអាវអញ្ចឹងគាត់លើកដៃឡើង ហើយចាប់ទាញកអាវរបស់គាត់ឡើងឲ្យផុតពីមុខ អញ្ចឹងគាត់ដោះអាវក្រៅ ដោះអាវរបស់គាត់ចេញ ដែលគាត់ពាក់ទៅខាងក្រៅ អញ្ចឹងគាត់ដោះអាវរបស់គាត់ចេញ ដោយផ្លាស់សម្លៀកបំពាក់គេងយប់អញ្ចឹងគាត់នឹងផ្លាស់សម្លៀកបំពាក់គេងយប់ ដោយ ដោយប្ដូរពីខោអាវពាក់ទៅខាងក្រៅ មកជាសម្លៀកបំពាក់គេងយប់វិញ

Getting Up (Sakanan) — 01


នៅក្នុងរូបភាពទីបាទ នៅក្នុងរូបភាពទីយើងឃើញថាមាននារីម្នាក់ ឬក៏ស្ត្រីម្នាក់ បាទ គាត់អាយុប្រហែលជា ២៥ ឆ្នាំ អញ្ចឹងគាត់កំពុងតែគេងនៅលើគ្រែមួយ បាទ នារីម្នាក់នោះ គាត់កំពុងតែគេង ដោយយើងឃើញថាគាត់គេងដោយពាក់អាវដៃវែងពណ៌លឿង បាទ គាត់ពាក់អាវដៃវែងពណ៌លឿង គឺជាឈុតគេងរបស់គាត់ គាត់គេងនៅលើគ្រែមួយ ដែលនៅលើគ្រែនោះគឺមានពូក មានខ្នើយ និងមានភួយអញ្ចឹងគាត់គេងដោយកើយនៅលើខ្នើយរបស់គាត់ ដោយដៃរបស់គាត់ដាក់កាន់ទៅលើខ្នើយដែរ គឺគាត់គេងផ្អៀងចំហៀង អញ្ចឹងគាត់គេងផ្អៀង បាទ ហើយគាត់ដណ្ដប់ភួយ បាទ អញ្ចឹងគាត់គេងផ្អៀងចំហៀងដោយដណ្ដប់ភួយនៅលើគ្រែរបស់គាត់ ដែលនៅជិតគ្រែរបស់គាត់ ឬក៏នៅខាងក្រោយខ្នងគាត់ យើងឃើញថា មានបង្អួចមួយ អញ្ចឹងគាត់គេងនៅក្នុងបន្ទប់គេងរបស់គាត់ ដោយបន្ទប់គេងរបស់គាត់ គឺមានបង្អួចមួយ ដែលបង្អួចនោះគឺជាបង្អួចកញ្ចក់ ប៉ុន្តែបង្អួចនោះគឺត្រូវបានបិទ ហើយនៅបង្អួចនោះគឺមានវាំងននចំនួនអញ្ចឹងគាត់គេងដោយបិទបង្អួច ព្រោះថាជាទូទៅនៅពេលយប់ គឺយើងតែងតែគេងដោយបិទបង្អួច បិទទ្វារជានិច្ច ព្រោះដើម្បីការពារខ្លាចមានមនុស្សអាក្រក់ ឬក៏ចោរ ចូលលួចទ្រព្យសម្បត្តិរបស់យើង ដូច្នេះហើយបង្អួចកញ្ចក់ គឺត្រូវតែបិទ ហើយដើម្បីឲ្យមានអាកាសធាតុល្អនៅក្នុងបន្ទប់ ឬក៏ត្រជាក់ កុំឲ្យស្អុះស្អាប់ យើងត្រូវប្រើប្រាស់ម៉ាស៊ីនត្រជាក់ ឬក៏កង្ហារ ដូច្នេះយើងមិនត្រូវការខ្យល់អាកាសពីខាងក្រៅនោះទេនៅពេលយប់ ព្រោះប្រសិនបើយើងគេងបើកបង្អួច វាអាចនឹងមានគ្រោះថ្នាក់ ឬក៏បាត់បង់ទ្រព្យសម្បត្តិរបស់យើង ដោយសារមានមនុស្សអាក្រក់ចូលនៅក្នុងបង្អួចរបស់យើងអញ្ចឹងនៅក្នុងរូបភាពនេះ គឺនារីម្នាក់នោះ គេងដោយបិទបង្អួចកញ្ចក់អញ្ចឹងកញ្ចក់អាចធ្វើឲ្យមានពន្លឺឆ្លងកាត់បាន ដូច្នេះ បើគាត់បិទកញ្ចក់ ទោះបីជាគាត់បិទកញ្ចក់ក៏ដោយ ក៏ពន្លឺនៅតែអាចឆ្លងកាត់ចូលបន្ទប់របស់គាត់បានដូច្នេះដែរ អញ្ចឹងនៅពេលដែលគាត់បើកបង្អួច គាត់បិទបង្អួច ហើយនិងគាត់បើកវាំងនន គឺបានន័យថានៅពេលព្រឹក គឺនឹងភ្លឺបន្ទប់គាត់ ព្រោះ[ព្រះអាទិត្យ] ពន្លឺព្រះអាទិត្យនឹងចាំងចូលបន្ទប់គាត់ជាក់ជាមិនខានអញ្ចឹងគាត់គេងដោយបិទបង្អួចកញ្ចក់ ប៉ុន្តែបើកវាំងនន ហើយនៅក្បែរគ្រែរបស់គាត់នោះវិញ គឺមានតុចំនួនមួយ អញ្ចឹងកូនតុតូចមួយ បាទ កូនតុនោះគឺមានថតចំនួនមួយផងដែរ អញ្ចឹងតុគាត់នោះ គាត់ តុតូច ហើយមានថតតុមួយ ដែលថតតុនោះ គឺគេប្រើប្រាស់សម្រាប់ដាក់របស់របរបន្តិចបន្តួច ដូចជាទូរស័ព្ទដៃ ឬក៏ឆ្នាំងសាកទូរស័ព្ទ ឬក៏កូនសៀវភៅនានា អញ្ចឹងគេអាចដាក់នៅក្នុងថតតុនោះបាន បាទ ហើយនៅលើតុនោះ បាទ នៅលើតុនោះ គឺមាននាឡិកាឌីជីថលមួយ អញ្ចឹងនាឡិកាឌីជីថលនេះ គឺជានាឡិកាមួយសម្រាប់ឲ្យគាត់មើលម៉ោងបាន អញ្ចឹងគាត់ដាក់នាឡិកានៅលើតុក្បែរគ្រែគេងរបស់គាត់ ដោយនាឡិកានោះ គាត់ដាក់ឲ្យកំណត់ម៉ោងរោទ៍ទៀតផង បាទ នៅក្នុងរូបភាពនេះ យើងឃើញថា នាឡិកាកំពុងតែរោទ៍នៅម៉ោងព្រឹកអញ្ចឹងបានន័យថា នារីម្នាក់នោះ គាត់ដាក់កំណត់ឲ្យនាឡិការោទ៍ម៉ោងព្រឹក ដើម្បីដាស់គាត់ឲ្យភ្ញាក់ បាទ ជាទូទៅយើងនឹងប្រើប្រាស់នាឡិការោទ៍ដើម្បីកំណត់ដាស់ឲ្យយើងភ្ញាក់ពីគេង