Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ម្សិលមិញ | msəl mɨɲ | yesterday | 23/17 |
Link to overview page
Link to dictionary
Indicating Agreement — Dialogue 3
ធារី៖ កញ្ញា ម្សិលមិញមានមករៀនអត់? ខ្ញុំសុំខ្ចីសៀវភៅកញ្ញាឯងមួយថ្ងៃបានអត់? ព្រោះខ្ញុំអត់បានមករៀនផងម្សិលមិញ។
កញ្ញា៖ អូ មានអី ធារី។ មុខវិជ្ជាណាដែរ?
Excusing oneself — Additional dialogue
កន្និកា៖ ចាសបង អាឡែងតាស្ទះចរាចរណ៍។
ប្រធាន៖ ចុះធ្វើឯកសារឲ្យបងហើយនៅ?
កន្និកា៖ អត់ទាន់ហើយផងបង។ ម្សិលមិញ ខ្ញុំអត់សូវស្រួលខ្លួន។
ប្រធាន៖ ធ្វើង៉ៃហ្នឹងឲ្យហើយមកអីចឹង។
Expressing joy — Dialogue 2
កញ្ញា៖ អ៊ឺ! សប្បាយអា៎ណា! ស្ដាយ នារីឯងអត់បានទៅ។
នារី៖ ធ្វើអីគេខ្លះ?
កញ្ញា៖ ហៅអីញ៉ាំ និយាយគ្នាលេង ច្រៀងខារ៉ាអូខេ ... សើចឡើងហត់ម៉ងអា៎។
Expressing warmth — Dialogue 2
តារា៖ ស្អុះម៉េះ ង៉ៃហ្នឹង? មានបើកម៉ាស៊ីនត្រជាក់អត់ហ្នឹង?
នារី៖ ម៉ាស៊ីនត្រជាក់ខូចតាំងពីម្សិលមិញអ៎។
តារា៖ ស្អុះស្អាប់ដល់ហើយ។ ចេញទៅក្រៅយកខ្យល់អាកាសតិចសិន។
នារី៖ នៅក្រៅក៏ក្ដៅដែរ តែវាអត់ហប់ដូចនៅក្នុង។
Comparing or contrasting things 2 — Additional dialogue
មីងផល៖ ហ្នឹងអ៎? ចេះដឹងខុសត្រូវជាងមុនម៉េចទៅ?
មីងសាន៖ ចេះជម្រាបសួរ ចេះយកទឹកមកទទួលភ្ញៀវ ហើយនិយាយសាច់ការ អត់និយាយច្រើនតែពីសតែពាសដូចមុនអេ៎។
Expressing frustration — Dialogue 2
ប្រធាន៖ និមល ការងារម្សិលមិញបងឲ្យធ្វើ ធ្វើហើយនៅ?
បុគ្គលិក៖ កក់សំបុត្រឡានទៅសៀមរាបមែនបង? ង៉ៃហ្នឹងខ្ញុំកក់ហើយបង។
ប្រធាន៖ អាហ្នឹងមួយហើយ ប្រាប់តាំងពីយូរ ។ ម្សិលមិញបងប្រាប់ថាម៉េច? ថាឲ្យផ្ញើរីផតមកឲ្យបង។ ថ្មើរហ្នឹងហើយ អត់មានឃើញអីសោះ។
Expressing warmth — Dialogue 1
នារី៖ ង៉ៃហ្នឹង ក្ដៅម៉េះ? ក្ដៅអត់ តារា?
តារា៖ ខ្ញុំដូចអត់អីផង។ ម្សិលមិញបានក្ដៅខ្លាំង។
នារី៖ អត់ពពកសោះម៉ងនៀក! បើកថ្ងៃឡើងភ្លឺចែស។
តារា៖ តស់ ចូលហាងកាហ្វេញ៉ាំអីសិន មានម៉ាស៊ីនត្រជាក់។ ចាំមេឃស្រទុំតិច ចាំដើរទៀត ម៉េចដែរ?
នារី៖ ហ្នឹងហើយ តស់។ បែកញើសជោកហើយនៀក។
Expressing pain — Additional dialogue
រតនា៖ ខ្ញុំឈឺពោះតាំងពីព្រឹក អត់បាត់សោះ។ អត់ដឹងមកពីអី។
លក្ខិណា៖ ញ៉ាំអីខុសដឹង?
រតនា៖ អត់ដឹងដែរ។ តែប្រហែលមកពីខ្ញុំញ៉ាំម្ហូបសល់ពីម្សិលមិញហើយមើលទៅ។
លក្ខិណា៖ មានរាកអត់?
រតនា៖ ដូចជាអត់ផង។
លក្ខិណា៖ អញ្ចឹងមិនមែនមកពីញ៉ាំអីខុសទេមើលទៅ។ ប្រហែលរតនាឯងឈឺក្រពះហើយ។
Expressing warmth — Additional dialogue
កូន៖ បើកកង្ហារឲ្យត្រជាក់តិចសិន ចាំញ៉ាំ។ សម្លម្សិលមិញ ក្រែងនៅសល់តាសអីម៉ាក់?
ម្ដាយ៖ នៅសល់តាស។ ចាំម៉ាក់យកទៅកម្ដៅឲ្យក្ដៅតិចសិន។ ម្ហូបនេះត្រជាក់តិច ញ៉ាំទៅណា ក្ដៅៗបានឆ្ងាញ់។
កូន៖ មិនបាច់កម្ដៅឲ្យក្ដៅពេកទេម៉ាក់ ក្ដៅល្មមបានហើយ។
Lying — Dialogue 2
វិច្ឆិកា៖ ភ្ញៀវម្សិលមិញអ៎បង? ខ្ញុំផ្ញើទៅហើយតាស។
ប្រធាន៖ ចេះតែនិយាយម៉ង។ គេទើបតែតេមកបងសួរថាម៉េចក៏អត់ទាន់ឃើញទាក់ទងទៅគេទៀត គេកំពុងប្រញាប់។
វិច្ឆិកា៖ អូ ខ្ញុំទៅឆែកមើលម្ដងទៀតសិន។ ខ្ញុំច្រឡំហើយអីចឹង។
ប្រធាន៖ បើមិនច្បាស់កុំនិយាយ។ កុហកមុខកុហកក្រោយ បងអត់ចូលចិត្តអេ៎។
Expressing surprise — Dialogue 2
មីងសំ៖ បង ល្មុតហ្នឹងបងទិញម៉ាគីឡូប៉ុន្មាន?
មីងនួន៖ ម៉ាគីឡូ ២ ម៉ឺន។
មីងសំ៖ អីក៏ថ្លៃម៉េះ? ទិញនៅណាហ្នឹង? ខ្ញុំទៅទិញនៅផ្សារម្សិលមិញ ម៉ាគីឡូតែ ១ ម៉ឺនហ្នឹង!
មីងនួន៖ អីគេ? ម៉ាគីឡូតែ ១ ម៉ឺនអេ៎? ថោកម៉េះ! មិនមែនអេ៎អី? ល្អៗអត់ហ្នឹង?
មីងសំ៖ អូ ល្អៗសឹងអី។ ធំហើយផ្អែមទៀត។
Expressing anger — Dialogue 3
នារី៖ អូ សោភា ខ្ញុំភ្លេចតេប្រាប់ម្សិលមិញ ខ្ញុំអត់បានទៅអេ៎ង៉ៃហ្នឹង ជាប់រវល់ភ្លាមៗ។ សុំទោសណា។
សោភា៖ ចុម ម៉េចអីចឹង? ខ្ញុំទិញសំបុត្រឡានហើយហ្នឹង! នារីឯងអត់បានទៅគួរតែប្រាប់ខ្ញុំឲ្យដឹងមុន។
នារី៖ សុំទោស សោភា។ ខ្ញុំភ្លេចម្សិលមិញ។
សោភា៖ គួរតែប្រាប់មុនម្សិលមិញទៀត។ យ៉ាប់មែនទែន។ ប៉ុណ្ណឹងបានហើយអីចឹង។
Expressing likes 2 — Additional dialogue
សុទ្ធា៖ គេនិយាយថាម៉េចខ្លះ?
ចំរើន៖ គាត់សួរខ្ញុំថាចូលចិត្តធ្វើអ្វីខ្លះ។ ខ្ញុំថា ខ្ញុំចូលចិត្តអានសៀវភៅ ចូលចិត្តរៀនភាសា ចូលចិត្តធ្វើម្ហូប។
សុទ្ធា៖ ហើយគាត់ថាម៉េចទៀត?
ចំរើន៖ គាត់ថា ខ្ញុំអត់បាននិយាយថាចូលចិត្តធ្វើការ...
សុទ្ធា៖ គាត់និយាយលេងទេដឹង។
ចំរើន៖ ខ្ញុំមើលទៅគាត់មិនមែនជាមនុស្សចូលចិត្តនិយាយលេងទេ។
សុទ្ធា៖ ធ្លាក់បាត់ហើយអីចឹង។
Complimenting someone — Dialogue 2
តារា៖ ហ្នឹងអ៎? ធ្វើការលឿនអា៎នៀកនារី។ អីចឹងជួយសួរកញ្ញាមើល បកហើយនៅ។ ម្សិលមិញបងឲ្យនារីបកពាក់កណ្ដាល ឲ្យកញ្ញាបកពាក់កណ្ដាល។
នារី៖ ចា៎ស ខ្ញុំដឹងតាសបង។ ខ្ញុំឃើញកញ្ញារវល់ ខ្ញុំសុំយកមកបកទាំងអស់ម៉ងទៅ។ អីចឹង ហើយអស់ហើយបង។
តារា៖ ធ្វើការលឿនហើយចិត្តល្អទៀត។ មិនងាយរកបានអេ៎នៀក។ អរគុណ នារី។
នារី៖ ចា៎សបង។ អត់អីទេ មិនសូវជាច្រើនម៉ានផង។
Expressing disappointment at another’s misfortune — Additional dialogue
តារា៖ កញ្ញា ឮថាកញ្ញាឯងត្រូវចោរលួចម៉ូតូអ៎?
កញ្ញា៖ ហ្នឹងហើយ បាត់ម្សិលមិញ។
តារា៖ ម៉េចបានបាត់? មានបានចាក់សោរកអត់?
កញ្ញា៖ កាលហ្នឹងខ្ញុំប្រញាប់ មានបានចាក់សោរកឯណា។ ថាចូលទិញអីញ៉ាំម៉ាភ្លែត ចេញម៉ោវិញអត់ឃើញម៉ូតូ។
តារា៖ ហើយមានប្ដឹងប៉ូលិសអត់? តែទោះប្ដឹងប៉ូលិស ក៏មិនងាយរកឃើញវិញដែរ។ ស៊យអាណេះ។ ហើយឥឡូវកញ្ញាឯងគិតម៉េចទៅ? បានអីជិះ?
កញ្ញា៖ បងប្រុសជូនទៅម៉ោម៉ារយៈសិន។
Calming someone down — Dialogue 1
លីដា៖ សុគន្ធ ម៉េចហ្នឹង? មើលទៅដូចភ័យម៉េះ? មានរឿងអីអ៎?
សុគន្ធ៖ ខ្ញុំទើបនឹកឃើញ ម្សិលមិញ ខ្ញុំដូចច្រឡំផ្ញើឯកសារទៅក្រុមហ៊ុនខុស ... តិចមានបញ្ហាអីទៅ បង?
លីដា៖ កុំអាលភ័យ។ ចាំទៅដល់ក្រុមហ៊ុន ពិនិត្យមើលឲ្យច្បាស់សិនមើល។ ទោះជាផ្ញើខុស បើឯកសារមិនសូវសំខាន់ ក៏អត់មានបញ្ហាអីដែរ។
សុគន្ធ៖ អីចឹងអ៎បង? ប៉ុន្តែ បើមេដឹង ខ្ញុំច្បាស់ជាត្រូវមាត់ហើយ។
លីដា៖ ត្រូវមាត់ ត្រូវទៅ។ ខុសតិចតួច មានអី។ អ្នកណាដែលមិនដែលធ្វើខុស? មានតែអ្នកអត់ធ្វើ បានអត់ដែលខុស។
Saying “I want X” — Dialogue 1
អ្នកលក់៖ បង ត្រូវការទិញអីដែរ?
ភ្ញៀវ៖ មានទុរេនអេ៎?
អ្នកលក់៖ បាទ មានតាសបង។ អញ្ជើញខាងនេះ បង។
ភ្ញៀវ៖ ទុរេនកំពតយើងមែន?
អ្នកលក់៖ បាទ ទុរេនកំពត បង។ ទើបមកដល់ម្សិលមិញ។
ភ្ញៀវ៖ ថ្លឹង ២ នេះម៉ោអីចឹង។ រកទិញចេកទុកសែនតិច។
អ្នកលក់៖ ចេកមានតាសបង។ នៅខាងនេះ បង។ បងយកចេកអីដែរ? ចេកណាំវ៉ា ឬក៏ចេកអំបូង? ចេកពងមាន់ក៏មាន។
ភ្ញៀវ៖ យកចេកណាំវ៉ា ២ ស្និតម៉ោ។ ហើយយកក្រូចពោធិ៍សាត់ម៉ាគីឡូផង។
អ្នកលក់៖ បាទ បង។ ចាំខ្ញុំរៀបចំជូន។