Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ឯណា | ʔaenaa | 1. where, somewhere, anywhere 2. how, in what way 3. what 4. which, any, some 5. however {ឯណា ... ឯណា ... = on the one hand … on the other hand …} 6. {មានបាន … ឯណា = didn't …} |
11/10 |
Link to overview page
Link to dictionary
Requesting and granting permission 1 — Additional dialogue
ម្ដាយ៖ មិនមែនម៉ាក់អ្នកទិញម៉ោឯណា។ សុំបងឯងទៅ។
កូន៖ បងធីតា នំនេះបងទិញម៉ោមែន? ញ៉ាំបានអត់?
ធីតា៖ ញ៉ាំទៅ។ បងទិញមកឲ្យញ៉ាំតាស។
Expressing joy — Additional dialogue
កញ្ញា៖ ទៅ! រឿងអីមិនទៅ? ចាំយូរហើយ។ ចុះនារីទៅអត់?
នារី៖ ទៅតាស តែដូចមិនសូវចង់ទៅណាស់ណាផង។ រាល់ដងសប្បាយអ៎ កញ្ញា?
កញ្ញា៖ អឹម សប្បាយ! មិនងាយបានជុំគ្នាឯណា។ ផ្លាស់ប្ដូរបរិយាកាសខ្លះទៅណា។
Consoling someone — Dialogue 2
ម្ដាយ៖ ម៉េចហើយកូន?
កូន៖ ធ្លាក់បាត់ហើយម៉ាក់។
ម្ដាយ៖ មិនអីទេ។ ប្រឡងទៅស្រុកក្រៅ មិនងាយឯណា។ គេធ្លាក់ម៉ាគំនរ។ ចាំប្រឡងលើកក្រោយទៀតទៅ។
កូន៖ ស្ដាយអា៎ម៉ាក់។ ខំប្រឡងជាប់ដល់សម្ភាសន៍ហើយ។
ម្ដាយ៖ ស្ដាយចេះតែស្ដាយហើយ តែធ្វើម៉េចបើអីចឹងហើយ។ មិនអីទេ នៅមានឱកាសផ្សេងៗទៀតដែរតាស។
Accepting direction — Additional dialogue
វុទ្ធី៖ ឯណាបង? អូ៎! ឥឡូវបងសាក ...
សុភ័ក្រ៖ មើល ឈប់សិន! ដំបូងចូលកន្លែងនេះ ត្រូវអេ៎? បន្ទាប់មក ចុចអានេះ ហើយ ... អូ៎! បើកបានវិញហើយ។ អរគុណ វុទ្ធី។
វុទ្ធី៖ លើកក្រោយ បងឧស្សាហ៍អាប់ដេតកម្មវិធីហ្នឹងទៅ លែងអីហើយ។
សុភ័ក្រ៖ ហ្នឹងហើយ ចាំបងឧស្សាហ៍អាប់ដេតវា។
Expressing frustration — Dialogue 3
សេរី៖ អាឡូ និមល មកដល់ណាហើយ? ខ្ញុំចាំយូរហើយនៀក កាលណាបានម៉ោដល់?
និមល៖ ខ្ញុំអាឡែងតែស្ទះចរាចរណ៍ ជិតទៅដល់ហើយ។ ចាំតិចទៅណា។
សេរី៖ ងាប់ហើយ ចាំឡើងចង់ពីរម៉ោងហើយ។ ខ្ញុំរវល់អា៎ណា។
និមល៖ ឲ្យខ្ញុំធ្វើម៉េចអីចឹង បើខ្ញុំកំពុងតែជាប់នៅនេះដែរ? ខ្ញុំមិនមែនចង់ឯណា។
សេរី៖ ឥឡូវអញ្ចេះទៅ ចាំជួបគ្នាថ្ងៃក្រោយ។ ខ្ញុំទៅសិនហើយ អត់មានពេលអង្គុយចាំអីចឹងអេ៎។
Expressing disappointment at another’s misfortune — Additional dialogue
តារា៖ កញ្ញា ឮថាកញ្ញាឯងត្រូវចោរលួចម៉ូតូអ៎?
កញ្ញា៖ ហ្នឹងហើយ បាត់ម្សិលមិញ។
តារា៖ ម៉េចបានបាត់? មានបានចាក់សោរកអត់?
កញ្ញា៖ កាលហ្នឹងខ្ញុំប្រញាប់ មានបានចាក់សោរកឯណា។ ថាចូលទិញអីញ៉ាំម៉ាភ្លែត ចេញម៉ោវិញអត់ឃើញម៉ូតូ។
តារា៖ ហើយមានប្ដឹងប៉ូលិសអត់? តែទោះប្ដឹងប៉ូលិស ក៏មិនងាយរកឃើញវិញដែរ។ ស៊យអាណេះ។ ហើយឥឡូវកញ្ញាឯងគិតម៉េចទៅ? បានអីជិះ?
កញ្ញា៖ បងប្រុសជូនទៅម៉ោម៉ារយៈសិន។
Discouraging someone from pursuing a course of action — Additional dialogue
ពិសី៖ កំពុងតែរកទិញថ្នាំនៀក។ គេថាព្យាបាលបានជំងឺមួយរយមុខ។
សុជាតា៖ ឯណា? ... អូ ថ្នាំហ្នឹងអេ៎។ កុំទិញល្អជាង បោកសុទ្ធ។
ពិសី៖ ម៉េចជាតាឯងដឹង?
សុជាតា៖ ថីមិនដឹង? បើខ្ញុំធ្លាប់ទិញឲ្យម៉ាក់ខ្ញុំប្រើអស់កន្លះឆ្នាំដែរ គ្មានឃើញជាអីផង។ ពួកម៉ាកខ្ញុំម្នាក់ទៀតក៏ទិញប្រើដែរ គ្មានឃើញប្រសិទ្ធភាពអីទេ។ ឥឡូវឈប់ប្រើហើយ។ ស្ដាយលុយសឹងអី មិនមែនថោកឯណា។
ពិសី៖ មិនបាច់ទិញល្អជាងអីចឹង។
Expressing sorrow — Additional dialogue
អ្នកជិតខាង៖ កូនបងម៉េចហើយ? ផ្ដាច់គ្រឿងញៀនបាននៅ?
ម្ដាយ៖ ឥឡូវខ្ញុំយកវាទៅដាក់នៅមណ្ឌលឲ្យផ្ដាច់គ្រឿងញៀនឲ្យបាន។ បើវានៅតែផ្ដាច់មិនបាន ខ្ញុំមិនដឹងធ្វើម៉េចទេ។ កូនមានតែមួយ ខ្ញុំស្រឡាញ់ដូចពេជ្រ។ បើវាធ្វើអីខុស ក៏ខ្ញុំលើកលែងឲ្យវាដែរ។ សុំឲ្យតែវាចេះស្រឡាញ់ខ្លួនឯង ចេះគិត កុំខូចខ្លួនជាមួយពួកម៉ាកអត់ល្អ។ ខ្ញុំឃើញវាអីចឹង ខ្ញុំពិបាកចិត្តណាស់។ មិនដឹងអនាគតវានៅឯណាទេ។ តែប៉ុន្មានឆ្នាំទៀត ខ្ញុំទៅបាត់ ខ្ញុំផុតទុក្ខហើយ ប៉ុន្តែ វាជាអ្នកនៅតស៊ូជាមួយជីវិតដែលវាបានសាងម៉ោនៀក។
Indicating disagreement — Dialogue 1
ស៊ីណា៖ សុជាតាឆ្លាតដល់ហើយ។ រៀនអីក៏ឆាប់ចាប់បានដែរ។ ញ៉ាំអីបានឆ្លាតទៅ សុជាតា?
សុជាតា៖ រៀនពូកែមិនមែនមកពីញ៉ាំអីបានរៀនពូកែឯណា។ មានតែខំប្រឹងរៀន។
ស៊ីណា៖ ខ្ញុំខំប្រឹងរៀនដែរតាស តែកន្លែងខ្លះខ្ញុំស្ដាប់គ្រូពន្យល់ម៉េចក៏នៅតែអត់យល់ដែរ។ មកពីអត់មានហ្សែនឆ្លាតទេដឹង។
សុជាតា៖ ហ្សែនឆ្លាតអីទេ។ ខ្ញុំក៏មានកន្លែងដែលខ្ញុំអត់យល់ដែរ។ ស៊ីណាមានចំណាយពេលរៀនថែមទៀតអត់ពេលទៅផ្ទះ?
ស៊ីណា៖ អត់ផង។ អូ ខ្ញុំតែដល់ផ្ទះ ដឹងតែភ្លឹងហើយ។ ប្រហែលមកពីអីចឹងហើយបានរៀនអត់សូវចេះសោះ។
Asking and saying whether something is correct — Dialogue 2
ធារី៖ ដាណែត ជួយមើលលេខនេះតិចមើល។ ខ្ញុំបូកត្រូវអត់?
ដាណែត៖ មើល ខ្ញុំមើលតិចមើល។ ហើយធារីម៉េចក៏មិនប្រើរូបមន្តបូកនៅលើ Excel ម៉ងទៅ?
ធារី៖ ខ្ញុំអត់ចេះ។ តែខ្ញុំប្រើកាស្យូបូកតាស មិនមែនបូកដៃឯណា។
ដាណែត៖ ប្រើកាស្យូ ពេលខ្លះយើងចុចច្រឡំអីទៅក៏មាន។ ចាំខ្ញុំបង្រៀនបូកនៅលើ Excel ... ឃើញអត់? បានហើយ។ ត្រូវតាស ធារីឯងបូកអត់ខុសទេ។ លេខតិច យើងប្រើកាស្យូបាន តែបើលេខច្រើន ពិបាកម៉ង។
ធារី៖ ធ្វើតាមដាណែតលឿនជាង។ ប្រើកាស្យូ យឺតហើយអាចខុសទៀត។ អរគុណ ដាណែត។