KhmerPronunciationEnglish/Notes#occ
ជូន cuun 1. to give, present, offer
2. to accompany, escort, give someone a lift or ride
3. to, for (formal or polite variant of ឲ្យ​)
15/12

Link to overview page
Link to dictionary

Saying “Have a good trip!” — Dialogue 1


សុផលស្រីខួច ស្អែកត្រូវទៅម៉ោងម៉ាន?
ស្រីខួចម៉ោងដប់ព្រឹក
សុផលបានអ្នកណាជូនទៅ?
ស្រីខួចបងប្រុសជូនទៅ
សុផលកុំភ្លេចទិញរបស់ផ្ញើផងណានិយាយលេងទេទៅលេងឲ្យបានសប្បាយ
ស្រីខួចអរគុណ សុផលបើឃើញមានអីទំនង ចាំទិញមកផ្ញើ

Calming someone down — Dialogue 2


ប្រញាប់ប្រញាល់
ប្អូនយឺតហើយទៅប្រឡងអត់ទាន់អេ៎ ... ធ្វើម៉េចទៅ?
បងយប់មិញនៅដល់យប់ពេកហ្នឹងអា៎ថាឲ្យចូលដេកលឿនតិច អត់ឥឡូវ រហន់ៗ។
ប្អូនចុះបើត្រូវមើលមេរៀន ...
បងម៉ោ ចាំបងជិះម៉ូតូជូនទៅកន្លះម៉ោងប្រហែលជាទាន់ហើយ

Receiving/welcoming visitors and paying visits to others — Cultural notes


នៅខ្មែរ ការទៅលេងផ្ទះនរណាម្នាក់ដោយមិនប្រាប់មុនមិនមែនជាការខុសឆ្គងអ្វីនោះទេប៉ុន្តែ ដើម្បីកុំឲ្យទៅខក ពិបាកដល់ម្ចាស់ផ្ទះ គេគួរតែទូរស័ព្ទទៅសួរម្ចាស់ផ្ទះជាមុនសិននៅពេលមានភ្ញៀវមកលេង ម្ចាស់ផ្ទះគួរទទួលដោយលើកទឹកភេសជ្ជៈផ្សេងមកជូនភ្ញៀវ ប្រសិនបើចំម៉ោងបាយ គួរហៅភ្ញៀវពិសាបាយជាការគួរសម

Expressing thanks 2 — Cultural note


នៅប្រទេសកម្ពុជាក៏ដូចជានៅប្រទេសផ្សេងដែរ គឺបុរសតែងតែស្ម័គ្រចិត្តចូលទៅជួយ នៅពេលឃើញស្ត្រីកំពុងធ្វើការងារធ្ងន់អ្វីមួយ ពីព្រោះបុរសមានកម្លាំងខ្លាំងជាងស្ត្រីជនជាតិខ្មែរតែងតែចងចាំនិងឲ្យតម្លៃការជួយគ្នាទៅវិញទៅមកបានយូរអង្វែងណាស់ការជូនជាម្ហូបចំណីចំណុកបន្តិចបន្តួចជាញឹកញាប់ទៅអ្នកជិតខាងអ្នកធ្លាប់មានគុណ ទោះជាមិនមែនក្នុងឱកាសអ្វីជាពិសេសដ៏ដោយ គឺជាទម្លាប់របស់ជនជាតិខ្មែរដើម្បីសម្ដែងការអរគុណ

Expressing disappointment at another’s misfortune — Additional dialogue


ហេតុការណ៍ម៉ូតូត្រូវចោរលួច
តារាកញ្ញា ថាកញ្ញាឯងត្រូវចោរលួចម៉ូតូអ៎?
កញ្ញាហ្នឹងហើយ បាត់ម្សិលមិញ
តារាម៉េចបានបាត់? មានបានចាក់សោរកអត់?
កញ្ញាកាលហ្នឹងខ្ញុំប្រញាប់ មានបានចាក់សោរកឯណាថាចូលទិញអីញ៉ាំម៉ាភ្លែត ចេញម៉ោវិញអត់ឃើញម៉ូតូ
តារាហើយមានប្ដឹងប៉ូលិសអត់? តែទោះប្ដឹងប៉ូលិស ក៏មិនងាយរកឃើញវិញដែរស៊យអាណេះហើយឥឡូវកញ្ញាឯងគិតម៉េចទៅ? បានអីជិះ?
កញ្ញាបងប្រុសជូនទៅម៉ោម៉ារយៈសិន

Expressing thanks 1 — Dialogue


ថ្ងៃនេះ ជាថ្ងៃខួបកំណើតរបស់ពិសិដ្ឋសុភីបានទិញកាដូមួយឲ្យពិសិដ្ឋ
សុភីរីករាយថ្ងៃកំណើត ពិសិដ្ឋ! នេះកាដូ ខ្ញុំជូនសុំទោសណា ខ្ញុំអត់បានទៅជប់លៀងខួបកំណើតល្ងាចនេះទេ ព្រោះខ្ញុំជាប់មានការរវល់បន្តិច
ពិសិដ្ឋអូ សុភី! ចាំបាច់ទិញកាដូអីទេ នាំតែអស់លុយខ្ញុំរអៀសខ្លួនណាស់នៀក! មិនបាច់ទេ! ល្ងាចហ្នឹងគ្រាន់តែទៅញ៉ាំអីជុំគ្នាបន្តិចទេតើ
សុភីរបស់តិចតួចទេយកទៅ! ខំទិញមកហើយមិនដឹងពិសិដ្ឋឯងពេញចិត្តអត់ទេ
ពិសិដ្ឋអរគុណច្រើនហើយណាសុភី!

Saying “I want X” — Dialogue 1


នៅតូបលក់ផ្លែឈើ
អ្នកលក់បង ត្រូវការទិញអីដែរ?
ភ្ញៀវមានទុរេនអេ៎?
អ្នកលក់បាទ មានតាសបងអញ្ជើញខាងនេះ បង
ភ្ញៀវទុរេនកំពតយើងមែន?
អ្នកលក់បាទ ទុរេនកំពត បងទើបមកដល់ម្សិលមិញ
ភ្ញៀវថ្លឹងនេះម៉ោអីចឹងរកទិញចេកទុកសែនតិច
អ្នកលក់ចេកមានតាសបងនៅខាងនេះ បងបងយកចេកអីដែរ? ចេកណាំវ៉ា ឬក៏ចេកអំបូង? ចេកពងមាន់ក៏មាន
ភ្ញៀវយកចេកណាំវ៉ាស្និតម៉ោហើយយកក្រូចពោធិ៍សាត់ម៉ាគីឡូផង
អ្នកលក់បាទ បងចាំខ្ញុំរៀបចំជូន

Requesting information — Dialogue 2


អ្នកទទួលភ្ញៀវជម្រាបសួរបង មានអីឲ្យខ្ញុំជួយ?
វុទ្ធីសួស្ដី ខ្ញុំចង់កក់សំបុត្រយន្តហោះទៅបាងកក
អ្នកទទួលភ្ញៀវចា៎សបង បងអញ្ជើញទៅថ្ងៃណាដែរ ហើយទៅប៉ុន្មាននាក់?
វុទ្ធីខ្ញុំចង់ទៅថ្ងៃសៅរ៍ហ្នឹងជួយឆែកមើល មានសល់កន្លែងអត់?
អ្នកទទួលភ្ញៀវចា៎សបង ទៅប៉ុន្មាននាក់ដែរបង?
វុទ្ធីទៅនាក់
អ្នកទទួលភ្ញៀវមានកន្លែងសល់តាសបងជនជាតិខ្មែរទាំងអស់មែនបង? ហើយបងចង់ចេញម៉ោងប៉ុន្មានដែរ? មានម៉ោងព្រឹក ១១ ព្រឹក ហើយនិងម៉ោង ១០ យប់
វុទ្ធីយកម៉ោងព្រឹកខ្មែរម្នាក់ ថៃនាក់
អ្នកទទួលភ្ញៀវចា៎សបងអីចឹង ខ្ញុំសុំប៉ាស់ស្ព័រទាំងនាក់ម៉ងបង ដើម្បីខ្ញុំកក់សំបុត្រជូន

Expressing thanks 1 — Cultural note


នៅប្រទេសកម្ពុជា កម្រមានការប្រារព្ធពិធីខួបកំណើតណាស់ប្រជាជនមួយចំនួនធំមិនទាំងចងចាំថ្ងៃកំណើតរបស់ខ្លួនឯងផងប៉ុន្តែ សម័យបច្ចុប្បន្ន ថ្ងៃខួបកំណើតត្រូវបានគេចាត់ទុកថាជាថ្ងៃពិសេស និងត្រូវបានប្រារព្ធកាន់តែច្រើនឡើងដូច្នេះ ម្នាក់ត្រូវចងចាំនូវថ្ងៃកំណើតរបស់អ្នកដទៃកាន់តែច្រើនឡើងជនជាតិខ្មែរប្រារព្ធពិធីខួបកំណើត ដោយការជួបជុំមិត្តភក្តិញ៉ាំអាហារពេលល្ងាចនិងមាននំខេក អាចមានការជូនកាដូ ឬក៏ចូលលុយគ្នាទិញនំខេករួចធ្វើឲ្យមានការភ្ញាក់ផ្អើលនៅកន្លែងធ្វើការ (មិនចាំបាច់មានកាដូទេ)។ យោបល់មួយចំនួនលើកឡើងថា នៅថ្ងៃខួបកំណើតរបស់ខ្លួន ជាជាងការទទួលយកអំណោយនិងសប្បាយរីករាយជាមួយមិត្តភក្តិ សាមីខ្លួនគួរតែសម្ដែងនូវសេចក្តីដឹងគុណ និងជូនអំណោយដល់មាតាដែលគាត់បានខិតខំបង្កើតរូបខ្លួននៅថ្ងៃនេះកាលពីប៉ុន្មានឆ្នាំមុន

Khmer New Year (Sakanan) — 05


ចូលដល់រូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគ្រួសារនោះគាត់បានទៅដល់ព្រះវិហាររួចហើយ គាត់បានប្រគេនស្លាដក់ទៅដល់ព្រះសង្ឃ ក៏ដូចជាពូនភ្នំខ្សាច់រួចហើយ ពួកគាត់ទាំងអស់គ្នា ក៏បានដើរចេញមកខាងក្រៅវិញអញ្ចឹងបន្ទាប់ពីយើងប្រគេនស្លាដក់ ឬក៏ប្រគេនចង្ហាន់ទៅដល់ព្រះសង្ឃ ព្រះសង្ឃនឹងសូត្រធម៌ ឬក៏ឲ្យពរ ដើម្បីឲ្យយើងបានជួបនូវសេចក្តីសុខ បន្ទាប់មកយើងក៏ឧទ្ទិស បាទ ឧទ្ទិសទៅដល់ដូនតា ឬក៏ជីដូនជីតារបស់យើងដែលបានស្លាប់អញ្ចឹងឧទ្ទិស យើងមានន័យថា ការផ្សង ឬក៏ប៉ង ឬក៏ជូនផល អញ្ចឹងគាត់ជូនផលទៅដល់ជីដូនជីតារបស់គាត់រួចរាល់ហើយ បន្ទាប់មកពួកគាត់ទាំងអស់ ក៏បានចុះពីព្រះវិហារវិញអញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញថា ពួកគាត់បានចេញពីព្រះវិហារមក ដោយចុះតាមកាំជណ្ដើរ អញ្ចឹងគាត់ចុះតាមកាំជណ្ដើរ ចេញមកខាងក្រៅ ដោយបុរសម្នាក់នោះជាអ្នកចុះមុន ជាអ្នកដើរនៅខាងមុខ បន្ទាប់មកគឺនារីដែលជាប្រពន្ធ គាត់ដើរនៅកណ្ដាល ហើយកូនប្រុសរបស់ពួកគាត់ គឺដើរនៅខាងក្រោយគេអញ្ចឹងពួកគាត់ត្រលប់ចេញពីព្រះវិហារដែលនៅក្នុងវត្តនោះ ហើយពួកគាត់ត្រលប់ទៅផ្ទះវិញ

Fruits (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគាត់ចិតល្ហុងឲ្យអតិថិជនរួចរាល់ហើយ គាត់ក៏បានយកថង់ល្ហុងនោះប្រគល់ជូនអតិថិជនរបស់គាត់ ដោយយើងឃើញនៅក្នុងរូបភាពនេះ បុរសដែលជាអ្នកលក់នោះ គាត់ហុច គាត់កាន់ថង់ល្ហុងនោះដោយដៃពីរ អញ្ចឹងគាត់ទ្រថង់ល្ហុងដោយដៃពីរ ដើម្បីកុំឲ្យល្ហុងនោះខ្ចាយឬក៏កុំឲ្យធ្លាក់ចុះ ហើយគាត់ហុចទៅឲ្យអតិថិជនរបស់គាត់យ៉ាងគួរសមបំផុត អញ្ចឹងការហុចដៃពីរ គឺជាការគួរសមមួយទៅកាន់អតិថិជន ដូច្នេះធ្វើឲ្យអតិថិជនសប្បាយចិត្ត ព្រោះអ្នកលក់ចេះគួរសម អញ្ចឹងនៅពេលដែលអ្នកលក់ចេះគួរសមមានអតិថិជនជាច្រើនចូលចិត្តមកទិញកន្លែងរបស់គាត់ អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពនេះ ដោយសារតែបុរសម្នាក់នោះ គាត់ចេះគួរសម ដោយគាត់ហុចល្ហុងនោះទៅឲ្យនារីដែលជាអ្នកទិញដោយដៃទាំងពីររបស់គាត់ ដូច្នេះហើយធ្វើឲ្យនារីម្នាក់នោះសប្បាយចិត្ត អញ្ចឹងគាត់អាចលក់ល្ហុងនោះ[ដាច់បាន]ច្រើនដោយឡែកនារីម្នាក់នោះ គាត់ក៏បានយកលុយ ដើម្បីប្រគល់ឲ្យបុរសដែលជាអ្នកលក់ ដោយគាត់ទិញល្ហុងនោះចំនួនមួយថង់ ដូច្នេះគាត់យកដៃម្ខាងទទួលល្ហុង ដៃម្ខាងទៀតហុចលុយទៅឲ្យអ្នកលក់ដោយទឹកមុខញញឹមអញ្ចឹងនៅពេលដែលគាត់ទិញ គាត់សួរអ្នកលក់ថាល្ហុងមួយតម្លៃប៉ុន្មាន អញ្ចឹងនៅពេលដែលអ្នកលក់ប្រាប់តម្លៃហើយ ហើយនៅពេលដែលអ្នកលក់ចិតល្ហុងឲ្យគាត់ហើយ គាត់ក៏បានយកលុយឲ្យទៅអ្នកលក់ ដើម្បីទិញល្ហុងនោះ

Motorcycle Taxi (Sakanan) — 05


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីនារីម្នាក់នោះ គាត់បានរៀបរាប់អំពីគោលដៅដែលគាត់ត្រូវទៅរួចហើយ រៀបរាប់អំពីគោលដៅដែលគាត់ត្រូវទៅ ប្រាប់ទៅដល់បុរសដែលជាម្ចាស់ម៉ូតូនោះរួចរាល់ហើយ បុរសម្ចាស់ម៉ូតូក៏បានគិតមួយសន្ទុះ បន្ទាប់មកគាត់ក៏បាននិយាយអំពីតម្លៃដែលគាត់នឹងយក ដើម្បីក្នុងការធ្វើដំណើរទៅ អញ្ចឹងពេលនោះ នារីម្នាក់នោះ គាត់ក៏បានយល់ព្រមជាមួយនឹងតម្លៃ ហើយបុរសដែលជាម្ចាស់ម៉ូតូ គាត់ក៏បានយល់ព្រមជូននារីនោះទៅផងដែរអញ្ចឹងនៅក្នុងរូបភាពទីនេះ យើងឃើញពួកគេទាំងពីរអ្នកគឺមានទឹកមុខសប្បាយរីករាយ ដោយសារតែនារីម្នាក់នោះ គាត់កំពុងតែប្រញាប់ ហើយស្ទះផ្លូវ ដូច្នេះគាត់ជិះឡានអត់កើត អញ្ចឹងគាត់ក៏បានមករកម៉ូតូឌុប ដើម្បីទៅឲ្យបានលឿន ព្រោះម៉ូតូឌុបតូច ម៉ូតូតូច អញ្ចឹងងាយស្រួលជិះជាងឡាន ហើយបុរសម្នាក់នោះ គាត់កំពុងតែរង់ចាំអតិថិជនដើម្បីជិះម៉ូតូឌុបរបស់គាត់ អញ្ចឹងនៅពេលដែលអតិថិជនរបស់គាត់មករកគាត់ គាត់សប្បាយរីករាយ ព្រោះថាគាត់ អាចរកអតិថិជនបាន ដូច្នេះគាត់នឹងបានលុយ ចំណែកឯនារីម្នាក់នោះ គាត់សប្បាយចិត្ត ដោយសារតែគាត់អាចទៅទាន់ម៉ោង គាត់សង្ឃឹមថាគាត់ទៅទាន់ម៉ោង មិនខកណាត់នោះទេអញ្ចឹងពួកគេទាំងពីរនាក់ ដែលនៅក្នុងរូបភាពទីនេះ គឺសប្បាយចិត្តដូចគ្នា ដោយយើងឃើញទឹកមុខរបស់នារីម្នាក់នោះកំពុងតែញញឹម អញ្ចឹងគាត់ញញឹមហើយសើចសប្បាយ ចំណែកឯបុរសដែលជាម្ចាស់ម៉ូតូ គាត់បានលើកដៃស្ដាំឡើង ដើម្បីជាសញ្ញាថា គាត់យល់ព្រមឌុបនារីម្នាក់នោះទៅកាន់គោលដៅរបស់គាត់