KhmerPronunciationEnglish/Notes#occ
ធ្វើ tvəə 1. to do, to make, to work, to prepare
2. to cultivate (a field) {ធ្វើស្រែ = to work in a rice field, be a farmer, grow rice}
385/205

Link to overview page
Link to dictionary

Refusing direction — Dialogue 3


រតនាវុទ្ធី ម៉ោនេះតិចមើល
វុទ្ធីហៅទៅធ្វើអី? រវល់ធ្វើការ
រតនាម៉ោតិចម៉ោតែហៅមានការហើយ

Saying “I don’t know” — Dialogue 4


នៅផ្ទះ
កូនម៉ាក់! ម៉ាក់ចេះធ្វើ ភីហ្សា អត់? ខ្ញុំចង់ញ៉ាំភីហ្សា
ម៉ាក់ម៉ាក់អត់ចេះទេកូនចាំម៉ាក់សួរគេមើល ក្រែងមានអ្នកចេះធ្វើ

Expressing anger — Dialogue 1


តារាចុម អាណាគេអីក៏ចង្រៃម៉េះ ម៉ោចាក់កង់ឡានឯងឡើងបែក? អត់ការងារធ្វើមែន អាចង្រៃ? ចាំមើលអា៎ តែចាប់បាន ដឹងគ្នាម៉ងអា៎ចង្រៃយក

Issuing a command — Dialogue 1


ម្ដាយណារី បោសផ្ទះហើយនៅកូន?
កូនហើយៗម៉ាក់
ម្ដាយអីចឹង ទៅលាងចានចេញតិចទៅ ហើយចាំទៅធ្វើលំហាត់លាងចានហើយ បិទភ្លើងផងណា
កូនចា៎ស ម៉ាក់

Asking “What is he doing?” — Dialogue 3


ធារីបងតារា! បងកំពុងធ្វើអីហ្នឹង?
តារាអូ ធារី! បងកំពុងរៀបចំម៉ាស៊ីនបញ្ចាំងស្លាយហ្នឹងណា
ធារីរៀបចំធ្វើអីបង? មានប្រជុំអីមែន?
តារាហ្នឹងហើយ មានប្រជុំល្ងាចហ្នឹង

Asking “What is he doing?” — Additional dialogue


ធារីតស់ទៅមើលបងតារាគាត់កំពុងធ្វើអីគេ
ពិសិដ្ឋកុំរំខានគាត់អីមើលទៅគាត់ដូចរវល់ណាស់
ធារីមានទៅអី! តស់ ទៅសួរគាត់លេងមិនទើសទែងអីទេ

Expressing fear — Cultural note


នៅខ្មែរ មានអបិយជំនឿជាច្រើន ហើយប្រជាជនមួយចំនួនធំជឿថាមានខ្មោច ព្រាយ បីសាច អារក្សអ្នកតា វត្ថុស័ក្ដិសិទ្ធិពួកគេខ្លាចបារមីអរូបីទាំងនោះ ក្រែងពួកគេធ្វើលើសលស់ដោយមិនដឹងខ្លួនពួកគេខ្លាចត្រូវអំពើ ខ្លាចបាប ខ្លាចត្រូវគេដាក់បណ្ដាសា ខ្លាចឆុង ។ល។

Asking “What is he doing?” — Dialogue 1


ធារីពិសិដ្ឋ មើលនួក! គាត់កំពុងធ្វើអីហ្នឹង?
ពិសិដ្ឋនៅណា?
ធារីនោះ! បងប្រុសមួយពាក់អាវពណ៌ទឹកក្រូចនៅមុខហ្នឹង
ពិសិដ្ឋអឹម... ខ្ញុំអត់ដឹងដែរមើលទៅដូចកំពុងជួសជុលអី

Asking “What is he doing?” — Dialogue 2


ធារីពិសិដ្ឋ មើលនោះមើល! បងតារាកំពុងធ្វើអីហ្នឹង?
ពិសិដ្ឋនៅណា? អត់ឃើញ
ធារីងាកមើលខាងស្ដាំដៃពិសិដ្ឋឯងមើល
ពិសិដ្ឋអូ! គាត់កំពុងរៀបចំម៉ាស៊ីនបញ្ចាំងស្លាយសម្រាប់ប្រជុំល្ងាចហ្នឹងហ្នឹងណា

Excusing oneself — Additional dialogue


ប្រធានកន្និកា ង៉ៃហ្នឹងដូចរៀងយឺតអេ៎?
កន្និកាចាសបង អាឡែងតាស្ទះចរាចរណ៍
ប្រធានចុះធ្វើឯកសារឲ្យបងហើយនៅ?
កន្និកាអត់ទាន់ហើយផងបងម្សិលមិញ ខ្ញុំអត់សូវស្រួលខ្លួន
ប្រធានធ្វើង៉ៃហ្នឹងឲ្យហើយមកអីចឹង

Expressing joy — Dialogue 2


នារីកញ្ញា ម្សិលមិញជុំគ្នាសប្បាយអេ៎?
កញ្ញាអ៊ឺ! សប្បាយអា៎ណា! ស្ដាយ នារីឯងអត់បានទៅ
នារីធ្វើអីគេខ្លះ?
កញ្ញាហៅអីញ៉ាំ និយាយគ្នាលេង ច្រៀងខារ៉ាអូខេ ... សើចឡើងហត់ម៉ងអា៎

Expressing likes 2 — Cultural note


ជនជាតិខ្មែរចូលចិត្តធ្វើម្ហូបដោយដាក់ប្រហុកនៅក្នុងសម្ល មានសម្លប្រហើរ សម្លកកូរ ។ល។ ប្រហុកគឺជាគ្រឿងទេសម្យ៉ាងរបស់ខ្មែរដែលធ្វើអំពីត្រីបុកឲ្យហ្មត់និងផ្អាប់ទុកជនជាតិខ្មែរមួយចំនួននិងជនបរទេសភាគច្រើន មិនចូលចិត្តក្លិនរបស់ប្រហុកនោះទេ

Requesting and granting permission 1 — Dialogue 4


សុំចូលរួម
បូរ៉ាកញ្ញា ថាកញ្ញាឯងធ្វើខួបកំណើតថ្ងៃស្អែកអ៎? ខ្ញុំសុំទៅដែរបានអត់?
កញ្ញាអូ បូរ៉ា មានអីបន់ឲ្យតែម៉ោហ្នឹងអីអត់ហ៊ានហៅ ព្រោះឃើញរវល់
បូរ៉ាលើកក្រោយហៅខ្ញុំផង

Making suggestions in which the speaker is included — Cultural note


នៅពេលកំពុងដើរធ្វើការងារអ្វីមួយជាមួយមិត្តភក្តិ ហើយអ្នកចង់ទិញអ្វីមួយញ៉ាំ អ្នកក៏ត្រូវបបួលទិញចំណែកសម្រាប់មិត្តភក្តិរបស់អ្នកផងដែរ ទើបជាការគួរសមនេះប្រហែលជារឿងធម្មតាសម្រាប់វប្បធម៌នៅប្រទេសផ្សេងទៀតផងដែរ មិនមែនតែនៅខ្មែរនោះទេ

Expressing fear — Dialogue 1


ខ្លាចឆ្កែ
សុជាតិម៉ាក់ ឆ្កែអ៎!
ម្ដាយជាតិ កូនឯងខ្លាចឆ្កែធ្វើអី? វាគ្រាន់តែព្រុសតាស
សុជាតិខ្លាចវាខាំមើលអ៎ ម៉ោហើយ ម៉ាក់!
ម្ដាយកូនឯងធ្វើខ្លាចវា វាកាន់តែម៉ោកុំខ្លាច ធ្វើធម្មតាទៅ

Expressing fatigue — Dialogue 3


ម្ដាយនិងកូន
ម្ដាយម៉ោវិញហើយកូន? ប្រឡងម៉េចហើយ?
កូនមានអីម៉ាក់ ធ្វើបានតាសតែខំប្រឹងគិតពេក ឥឡូវហត់អា៎
ម្ដាយទៅគេងសិនទៅអីចឹង
កូនអត់អេ៎ម៉ាក់ហត់តែខួរក្បាលទេ កម្លាំងនៅមានតាស

Expressing thanks 2 — Additional dialogue


វិបុលមានត្រូវការឲ្យជួយអីទៀតអត់?
កញ្ញាចាសខ្ញុំចង់ឲ្យវិបុលជួយរើទូរទស្សន៍នោះមកដាក់ខាងនេះវិញ
វិបុលអូខេមានអីទៀតអត់?
កញ្ញាអស់ហើយ វិបុលអរគុណច្រើនក្រៅពីហ្នឹងខ្ញុំធ្វើខ្លួនឯងបាន

Expressing hunger — Dialogue 2


ម្ដាយនិងកូន
កូនម៉ាក់ មានអីញ៉ាំអត់?
ម្ដាយឃ្លានហើយកូន? ម្ហូបកំពុងធ្វើ ចាំតិចសិនណា
កូនមានអីញ៉ាំតិចតួចសិនអត់ម៉ាក់? ហេវខ្លាំងអា៎កូរពោះគ្រូកម៉ង
ម្ដាយទៅមើលក្នុងទូទឹកកកមើល ប្រហែលមានផ្លែឈើខ្លះ

Issuing a command — Cultural note


នៅប្រទេសជប៉ុន នៅពេលបញ្ជាគេ ហើយគេធ្វើតាម អ្នកបញ្ជានោះតែងតែប្រើពាក្យថា អរគុណ (ដែលគេបានធ្វើតាមការបញ្ជារបស់ខ្លួន)។ ប៉ុន្តែ នៅខ្មែរ បើអ្នកបញ្ជានោះជាមនុស្សស្និទ្ធស្នាល ដូចជាយាយតា ឪពុកម្ដាយ បងប្អូនបង្កើត ជាដើម ភាគច្រើនពួកគាត់មិនប្រើពាក្យថា អរគុណ នោះទេ

Accepting direction — Cultural note


ចាស់ប្រើក្មេង ជារឿងធម្មតា ហើយការធ្វើតាមសំដីមនុស្សចាស់ជាសុជីវធម៌ ប៉ុន្តែពេលខ្លះ នៅពេលក្មេងនោះមិនចង់ធ្វើ គេធ្វើដែរតែដោយបញ្ចេញទឹកមុខមិនពេញចិត្តឃើញទឹកមុខបែបនោះ អ្នកប្រើអាចនឹងនិយាយថាគ្រាន់តែប្រើប៉ុណ្ណឹងសោះ មុខឡើងក្រញូវ / មុខមើលមិនបាន”។