Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
បងប្រុស | bɑɑŋ proh | elder brother | 15/9 |
Link to overview page
Link to dictionary
Refusing direction — Dialogue 4
វុទ្ធី៖ ខ្ញុំរវល់អា៎ មើលមេរៀន។
បងប្រុស៖ លេសរហូត។ ទៅ ទៅទទួលតិចមើល។
វុទ្ធី៖ អត់/អត់ចង់។
Saying “Have a good trip!” — Dialogue 2
បងប្រុស៖ អឺ ប្រយ័ត្នប្រយែង។ សុខសប្បាយតាមផ្លូវ។ ពេលទៅដល់ តេប្រាប់បងផង។
ស្រីខួច៖ ចា៎ស បង។ បងពេលទៅវិញ ប្រយ័ត្នប្រយែងផង។
Asking “What is he doing?” — Dialogue 1
ពិសិដ្ឋ៖ នៅណា?
ធារី៖ នោះ! បងប្រុសមួយពាក់អាវពណ៌ទឹកក្រូចនៅមុខហ្នឹង។
ពិសិដ្ឋ៖ អឹម... ខ្ញុំអត់ដឹងដែរ។ មើលទៅដូចកំពុងជួសជុលអី។
Issuing a command — Additional dialogue
ណារី៖ បងមិនទៅយកខ្លួនឯង? ខ្ញុំម៉េចដឹងសៀវភៅមួយណាទៅ?
បងប្រុស៖ សៀវភៅពណ៌បៃតង។ ទៅដល់ឃើញហើយ។ ទៅយកតិចម៉ោ។
ណារី៖ ហ៊ើយ! ធុញបងឯងអា៎។
Saying “Have a good trip!” — Dialogue 1
ស្រីខួច៖ ម៉ោងដប់ព្រឹក។
សុផល៖ បានអ្នកណាជូនទៅ?
ស្រីខួច៖ បងប្រុសជូនទៅ។
សុផល៖ កុំភ្លេចទិញរបស់ផ្ញើផងណា។ និយាយលេងទេ។ ទៅលេងឲ្យបានសប្បាយ។
ស្រីខួច៖ អរគុណ សុផល។ បើឃើញមានអីទំនង ចាំទិញមកផ្ញើ។
Breaking appointments — Additional dialogue
បងប្រុស៖ អូនឯងនៅណា?
ប្អូនស្រី៖ នៅហាងកុំព្យូទ័រ។ ក្រែងយើងណាត់គ្នាមកជួយមើលកុំព្យូទ័រឲ្យពួកម៉ាកខ្ញុំអ៎?
បងប្រុស៖ អូ! ង៉ៃហ្នឹងង៉ៃសៅរ៍អា៎? ភ្លេចឲ្យឈឹង!
ប្អូនស្រី៖ ងាប់! ចេះភ្លេចទៅកើត។ ឥឡូវបងឯងម៉ោបានអេ៎?
បងប្រុស៖ បងប្រហែលមួយម៉ោងទៀតបានទៅដល់។ ដើរមើលលេងៗសិនទៅ។ តិចទៀតទៅដល់ហើយ។
ប្អូនស្រី៖ ម៉ោឲ្យលឿនម៉ោអីចឹង។ ពួកខ្ញុំចាំ។ បងឯងនេះ!
Breaking appointments — Dialogue 2
ប្អូនស្រី៖ ទាល់តែខ្ញុំសួរពួកម៉ាកខ្ញុំសិន។ ចុះបងទំនេរង៉ៃណា?
បងប្រុស៖ បើមិននេះ ទៅង៉ៃស្អែកម៉ងទៅ ម៉េចដែរ?
ប្អូនស្រី៖ ង៉ៃស្អែកខ្ញុំទៅម៉េចបាន? ង៉ៃសៅរ៍បានអត់ចុះ?
បងប្រុស៖ ង៉ៃសៅរ៍បានតាស។
ប្អូនស្រី៖ អូខេ អីចឹងសម្រេចង៉ៃសៅរ៍សិនហើយ។ ខ្ញុំសួរពួកម៉ាកខ្ញុំសិន បើគេទៅអត់បាន ចាំខ្ញុំប្រាប់បងតាមក្រោយ។
Expressing disappointment at another’s misfortune — Additional dialogue
តារា៖ កញ្ញា ឮថាកញ្ញាឯងត្រូវចោរលួចម៉ូតូអ៎?
កញ្ញា៖ ហ្នឹងហើយ បាត់ម្សិលមិញ។
តារា៖ ម៉េចបានបាត់? មានបានចាក់សោរកអត់?
កញ្ញា៖ កាលហ្នឹងខ្ញុំប្រញាប់ មានបានចាក់សោរកឯណា។ ថាចូលទិញអីញ៉ាំម៉ាភ្លែត ចេញម៉ោវិញអត់ឃើញម៉ូតូ។
តារា៖ ហើយមានប្ដឹងប៉ូលិសអត់? តែទោះប្ដឹងប៉ូលិស ក៏មិនងាយរកឃើញវិញដែរ។ ស៊យអាណេះ។ ហើយឥឡូវកញ្ញាឯងគិតម៉េចទៅ? បានអីជិះ?
កញ្ញា៖ បងប្រុសជូនទៅម៉ោម៉ារយៈសិន។
Asking for repetition — Cultural note