Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
អូន | ʔoun | 1. I (younger brother, younger sister, sweetheart or wife - about themselves) 2. you (intimate or familiar address form for younger sibling, for one's wife or girl friend, or for a close friend who is younger) 3. you (politely addressing a stranger who's younger than oneself) |
38/24 |
Link to overview page
Link to dictionary
Requesting and granting permission 2 — Dialogue 3
ស្រីរ័ត្ន៖ អូន ខ្ញុំសុំលអាវនេះតិចបានអេ៎? ខ្លាចទិញទៅពាក់អត់ត្រូវ។
អ្នកលក់៖ ចា៎ស បានបង។ នោះបន្ទប់ល។
Requesting and granting permission 2 — Dialogue 1
ស្រីរ័ត្ន៖ បង ខ្ញុំសុំមើលកាបូបនោះតិចបានអេ៎?
អ្នកលក់៖ មើលបានតាសអូន។ អាមួយនោះមែន?
ស្រីរ័ត្ន៖ ចា៎ស
អ្នកលក់៖ ម៉ូតហ្នឹងទើបតែម៉ោថ្មី។
Requesting and granting permission 2 — Dialogue 2
ស្រីរ័ត្ន៖ បង ខ្ញុំអាចសាកប្រើទូរទស្សន៍នេះតិចបានអេ៎? ជួយប្រាប់ពីរបៀបប្រើផង។
អ្នកលក់៖ បាទ សាកប្រើចុះអូន។ ចាំខ្ញុំពន្យល់ពីរបៀបប្រើ។
Forbidding someone to do something — Dialogue 1
សន្តិសុខ៖ អេអូន! កន្លែងហ្នឹងគេអត់ឲ្យចូលទេ។ អូនឯងមានការអី?
វុទ្ធី៖ កន្លែងហ្នឹងក្រុមហ៊ុនបកប្រែឯកសារមែនបង? ខ្ញុំមកសួរព័ត៌មាន។
សន្តិសុខ៖ មិនមែនទេ។ ហ្នឹងស្ថានទូតបារាំងតាស។
Asking “Do you have X?” — Dialogue 2
អ្នកលក់៖ បង ត្រូវការអីដែរ?
ភ្ញៀវ៖ រកទិញកាហ្វេមណ្ឌលគិរី។ រកប៉ុន្មានតូបហើយ អត់មាន។ កន្លែងអូនឯងមានអេ៎?
អ្នកលក់៖ កន្លែងខ្ញុំមានតាសបង។
ភ្ញៀវ៖ នៅណា? សុំមើលតិចមើល។ វាមានច្រើនប្រភេទ។ បងចង់បានអាប្រអប់វាពណ៌ខ្មៅអា៎ មានអេ៎?
Lying — Additional dialogue 2
ប្រធាន៖ ធារី ឥឡូវប្រាប់បងតាមត្រង់មើល។ រឿងពិតវាម៉េច?
ធារី៖ ខ្ញុំប្រាប់បងហើយៗតាស។ ដូចខ្ញុំប្រាប់បងអីចឹង។
ប្រធាន៖ អូនឯងកុហកឲ្យសមតិចទៅ។ ភស្តុតាងនៅនឹងមុខហើយ ប្រុងកុហកដល់ពេលណាទៀត? បើមិនចង់ឲ្យគេដឹង កុំធ្វើ។
Expressing anger — Additional dialogue
អ្នកលក់៖ មួយ ៥ រៀល។
អ្នកទិញ៖ ចុះតិចបានអេ៎?
អ្នកលក់៖ អូនឯងយកប៉ុន្មាន?
អ្នកទិញ៖ យកតែមួយទេ។
អ្នកលក់៖ យកតែមួយ តម្លៃ ៥ រៀល ចុះអត់បានអេ៎។
អ្នកទិញ៖ អត់ទិញទេអីចឹង។
អ្នកលក់៖ យី! ម៉ោកៅឆាយឯងទាំងព្រឹកម៉ង។
Admonishing someone / saying “Don’t do this!” — Dialogue 1
រតនា៖ នែ អាអូន! ម៉េចឯងទៅធាក់ឆ្កែអីចឹង? វាធ្វើអីឯង? វាដើរសុខៗសោះ។
សុវណ្ណ៖ ខ្ញុំធាក់វាលេងតាស ពូ។
រតនា៖ ចុះបើមានគេធាក់ឯងវិញ ឈឺអត់? សាកឲ្យគេធាក់មើល។ អត់ការងារធ្វើមែន? កុំធ្វើអីចឹងទៀតអា៎។ គង់តែង៉ៃណាមួយ ឆ្កែខាំឲ្យដឹងខ្លួនម្ដង។
Asking and saying whether something is correct — Dialogue 1
ប្អូនស្រី៖ បង! បងជួយមើលលំហាត់នេះខ្ញុំធ្វើត្រូវអត់?
បងស្រី៖ ម៉េចក៏ពីរបូកពីរស្មើប្រាំវិញ? ខុសហើយ។ ឥឡូវអូនឯងសាកលើកម្រាមដៃពីរឡើងមើល ហើយថែមម្រាមពីរទៀត។ រាប់មើល ទៅជាម៉ាន?
ប្អូនស្រី៖ មួយ ពីរ បី បួន។
បងស្រី៖ ហ្នឹងហើយ។ ហើយអូនឯងគិតម៉េចឃើញប្រាំ?
ប្អូនស្រី៖ ខ្ញុំច្រឡំ។
Asking “What is he doing?” — Cultural note
Asking “Do you have X?” — Additional dialogue
អ្នកលក់៖ បង ចូលមើលខោអាវសិនអីបង?
ភ្ញៀវ៖ កន្លែងអូនឯងមានលក់ខោអាវកូនក្មេងអេ៎?
អ្នកលក់៖ មានតាសបង។ មានម៉ូតច្រើន បងចង់បានម៉ូតម៉េច? ទំហំប៉ុនណាដែរបង?
ភ្ញៀវ៖ ម៉ូតនេះស្អាតតាស។ មានអាទ្រើសជាងហ្នឹងតិចអេ៎? ចង់បានពណ៌ផ្កាឈូក មានអេ៎?
អ្នកលក់៖ មានតាសបង។ ចាំម៉ាភ្លែត ខ្ញុំយកមកឲ្យមើល។
Lying — Dialogue 2
វិច្ឆិកា៖ ភ្ញៀវម្សិលមិញអ៎បង? ខ្ញុំផ្ញើទៅហើយតាស។
ប្រធាន៖ ចេះតែនិយាយម៉ង។ គេទើបតែតេមកបងសួរថាម៉េចក៏អត់ទាន់ឃើញទាក់ទងទៅគេទៀត គេកំពុងប្រញាប់។
វិច្ឆិកា៖ អូ ខ្ញុំទៅឆែកមើលម្ដងទៀតសិន។ ខ្ញុំច្រឡំហើយអីចឹង។
ប្រធាន៖ បើមិនច្បាស់កុំនិយាយ។ កុហកមុខកុហកក្រោយ បងអត់ចូលចិត្តអេ៎។
Inviting someone to eat together — Cultural note
— ញ៉ាំបាយ បង!
— ញ៉ាំនំ អូន!
— ពិសាបាយ លោកពូ!
អ្នកដែលត្រូវបានគេហៅអាចបដិសេធដោយនិយាយថា “អត់អីទេ ញ៉ាំចុះ” ក៏បាន ឬក៏ទទួលយកចំណីបន្តិចបន្តួចក៏បាន។
Breaking appointments — Additional dialogue
បងប្រុស៖ អូនឯងនៅណា?
ប្អូនស្រី៖ នៅហាងកុំព្យូទ័រ។ ក្រែងយើងណាត់គ្នាមកជួយមើលកុំព្យូទ័រឲ្យពួកម៉ាកខ្ញុំអ៎?
បងប្រុស៖ អូ! ង៉ៃហ្នឹងង៉ៃសៅរ៍អា៎? ភ្លេចឲ្យឈឹង!
ប្អូនស្រី៖ ងាប់! ចេះភ្លេចទៅកើត។ ឥឡូវបងឯងម៉ោបានអេ៎?
បងប្រុស៖ បងប្រហែលមួយម៉ោងទៀតបានទៅដល់។ ដើរមើលលេងៗសិនទៅ។ តិចទៀតទៅដល់ហើយ។
ប្អូនស្រី៖ ម៉ោឲ្យលឿនម៉ោអីចឹង។ ពួកខ្ញុំចាំ។ បងឯងនេះ!
Breaking appointments — Dialogue 2
ប្អូនស្រី៖ ទាល់តែខ្ញុំសួរពួកម៉ាកខ្ញុំសិន។ ចុះបងទំនេរង៉ៃណា?
បងប្រុស៖ បើមិននេះ ទៅង៉ៃស្អែកម៉ងទៅ ម៉េចដែរ?
ប្អូនស្រី៖ ង៉ៃស្អែកខ្ញុំទៅម៉េចបាន? ង៉ៃសៅរ៍បានអត់ចុះ?
បងប្រុស៖ ង៉ៃសៅរ៍បានតាស។
ប្អូនស្រី៖ អូខេ អីចឹងសម្រេចង៉ៃសៅរ៍សិនហើយ។ ខ្ញុំសួរពួកម៉ាកខ្ញុំសិន បើគេទៅអត់បាន ចាំខ្ញុំប្រាប់បងតាមក្រោយ។
Admonishing someone / saying “Don’t do this!” — Additional dialogue
ប្រធានកម្មករ៖ អេ! ហើយម៉េចអាអូនមួយនេះអត់ពាក់មួកការពារអីចឹង? ធ្វើការជាមួយខ្ញុំ អត់មានប្រហែសអីចឹងអេ៎។ ការងារហ្នឹងអាចគ្រោះថ្នាក់ដល់ងាប់អា៎។ កុំមើលងាយ។
កម្មករ៖ បាទ បង។
ប្រធានកម្មករ៖ លើកក្រោយ បើមានអ្នកណាចូលការដ្ឋានអត់ពាក់មួក ឬក៏ ធ្វើការនៅក្រៅអត់ពាក់ខ្សែក្រវាត់ ខ្ញុំបញ្ឈប់ការងារហើយណា។ កុំថាខ្ញុំអាក្រក់ ឬក៏អត់បានប្រាប់មុន។ ឥឡូវប្រាប់ឲ្យហើយ។ បើមានរឿងអី អត់មានចាប់ឯងម៉ោទទួលខុសត្រូវអេ៎។ ត្រូវចេះប្រយ័ត្នខ្លួនឯង។
Introducing someone else to others — Dialogue
បូរ៉ា៖ អេ ធារី! ទៅណាហ្នឹង?
ធារី៖ អូ បងបូរ៉ា! ខ្ញុំទៅញ៉ាំអីជាមួយពួកម៉ាកបន្តិច។
ធារី៖ អូ ខ្ញុំណែនាំឲ្យស្គាល់។ បងបូរ៉ា នេះតារា ពួកម៉ាកខ្ញុំនៅសាលា។
តារា៖ ជម្រាបសួរបង។
បូរ៉ា៖ ជម្រាបសួរតារា/អូន។ ខ្ញុំបងប្អូនជីដូនមួយរបស់ធារី។ រីករាយដែលបានស្គាល់។
តារា៖ អរគុណបង/បាទបង រីករាយដែលបានស្គាល់បងដែរ។
Establishing guidelines and deadlines for the completion of actions — Dialogue 1
កណ្ណិកា៖ ទំនេរតាសបង។ ម៉េចដែរ?
ដាលីន៖ អត់ទំនេរក៏បងប្រើដែរ ព្រោះប្រញាប់ហើយ។ បងចង់ឲ្យអូនឯងជួយសរុបលទ្ធផលស្រង់មតិឲ្យបង ប្រហែល ១០០ សន្លឹក។ ចង់បានថ្ងៃស្អែកពេលព្រឹក ម៉េចដែរ? បានអេ៎?
កណ្ណិកា៖ ប្រហែលជាបានបង។
ដាលីន៖ អូនឯងមើលក្នុងហ្នឹងទៅដឹងហើយ។ មានតែ ៣ សំណួរអេ៎។ អីចឹងអូនឯងសរុបចម្លើយ យេស ឬក៏ ណូ សម្រាប់សំណួរមួយៗម៉ោ តែកុំភ្លេចដំបូងសរុបចំនួនមនុស្សឆ្លើយទាំងអស់សិនម៉ោណា។
កណ្ណិកា៖ ចា៎ស បង។ ខ្ញុំយល់ហើយ។ បើមានឆ្ងល់អី ចាំខ្ញុំតេសួរបង។
Requesting and granting permission 2 — Additional dialogue
ភ្ញៀវ៖ អេ អូន។ សុំមីនុយ/យកមីនុយម៉ោតិចមើល។
អ្នករត់តុ៖ បាទ បង។ នេះមីនុយ។
...
ភ្ញៀវ៖ អេ អូន កុម្ម៉ង់បានអេ៎?
អ្នករត់តុ៖ បាទ បង។ ត្រូវការអីគេដែរ?
ភ្ញៀវ៖ យកទឹកក្រឡុកមួយកែវ សុំកុំដាក់ទឹកដោះគោបានអត់?
អ្នករត់តុ៖ បានតាសបង ចាំខ្ញុំប្រាប់គេឲ្យ។
ភ្ញៀវ៖ ហើយជួយយកកៅអីថែមមក ២ ទៀតម៉ោបានអេ៎? តិចទៀតមានពួកម៉ាកម៉ោ ២ នាក់ទៀត។
អ្នករត់តុ៖ បាទ។
ភ្ញៀវ៖ នៅហ្នឹងអាចយកនំខួបកំណើតអីចូលបានអេ៎?
អ្នករត់តុ៖ នំខួបកំណើតយកចូលបានបង តែនំញ៉ាំធម្មតាយកចូលអត់បានអេ៎បង។
Establishing guidelines and deadlines for the completion of actions — Dialogue 2
ដាលីន៖ ហ្នឹងហើយ បងនៅក្រៅ។ មានការអីអ៎?
កណ្ណិកា៖ ខ្ញុំចង់សួរបងតិច។ ស្រង់មតិហ្នឹងខ្ញុំធ្វើហើយៗ បងត្រូវការឲ្យខ្ញុំបកប្រែខ្មែរអត់បង?
ដាលីន៖ មិនបាច់ក៏បានដែរអូន។ តែឥឡូវអូនឯងមិនសរុបជាចំនួន ត្រូវអេ៎? អូនឯងជួយសរសេរជាភាគរយឲ្យបងផង ហើយបើអូនឯងចេះធ្វើ ជួយធ្វើចេញជាក្រាបឲ្យបងផង បានអេ៎?
កណ្ណិកា៖ ក្រាបហ្នឹងខ្ញុំអត់ចេះផងបង។ បងជួយបង្រៀនខ្ញុំ បានអេ៎? បងម៉ោវិញម៉ោងម៉ាន? ខ្ញុំត្រូវចេញទៅក្រៅម៉ោង ៣ ថ្ងៃ។
ដាលីន៖ ចាំបងទៅវិញឲ្យទាន់មុនម៉ោង ៣។