KhmerPronunciationEnglish/Notes#occ
ស្គាល់ skoal 1. to know (someone), recognize, have seen before
2. to be familiar with
27/19

Link to overview page
Link to dictionary

Asking “What is this?” — Dialogue 3


ធារីពិសិដ្ឋ! អីហ្នឹង?
ពិសិដ្ឋវចនានុក្រមអេឡិចត្រូនិចហ្នឹងណា!
ធារីអូ! ខ្ញុំស្មានតែអីគេវចនានុក្រមអេឡិចត្រូនិចសោះមើលដំបូង / ពីចម្ងាយអត់ស្គាល់

Asking “What is this?” — Dialogue 2


ធារីពិសិដ្ឋ! កាន់អីនៅនឹងដៃហ្នឹង?
ពិសិដ្ឋវចនានុក្រមអេឡិចត្រូនិច ធារីស្គាល់អត់?
ធារីធ្លាប់តែគេនិយាយ តែអត់ដែលឃើញសោះគេប្រើយ៉ាងម៉េចអាហ្នឹង?

Asking “How do you write this?” — Dialogue 1


ពិសិដ្ឋវាសនា ស្គាល់ពាក្យថា និវាសដ្ឋាន អត់? មានន័យថាម៉េច?
វាសនាពាក្យអីគេ? សរសេរម៉េច?
ពិសិដ្ឋសរសេរអញ្ចេក
វាសនានិវាសដ្ឋាន? ដឹងតែ -ដ្ឋាន... -ដ្ឋាន សំដៅលើទីកន្លែងឆែកវចនានុក្រមសិន

Comparing or contrasting things 2 — Cultural note


អតិថិជនតែងគិតថាទំនិញដែលថ្លៃជាង ភាគច្រើនមានគុណភាពល្អជាងប៉ុន្តែ នៅខ្មែរ មានពាក្យថាស៊ីប្រេនគឺមានន័យថា ទំនិញនោះមានគុណភាពប្រហាក់ប្រហែលនឹងទំនិញផ្សេងទៀតដែរ តែដោយសារទំនិញនោះមានម៉ាកប្រេនដែលគេស្គាល់ច្រើន ទើបធ្វើឲ្យវាត្រូវលក់ក្នុងតម្លៃថ្លៃជាងទំនិញម៉ាកធម្មតា

Asking for directions 2 — Cultural note


នៅប្រទេសកម្ពុជា មានអ្នករកស៊ីរត់ម៉ូតូឌុបម៉ូតូកង់បីជាច្រើន ព្រោះមិនសូវមានមធ្យោបាយធ្វើដំណើរសាធារណៈដូចជារថភ្លើងរថយន្តក្រុងនោះទេ ហើយមានផ្លូវតូចជាច្រើន ធ្វើឲ្យពិបាករកទីតាំងនៃទីកន្លែងណាមួយនៅពេលវង្វេងផ្លូវ ភាគច្រើនគេតែងរកមើលអ្នករត់ម៉ូតូឌុបម៉ូតូកង់បីស៊ីក្លូដែលនៅក្បែរនោះ ដើម្បីសុំឲ្យពួកគាត់ជួយប្រាប់ផ្លូវ ព្រោះពួកគាត់ស្គាល់ផ្លូវច្រើន

Expressing thirst — Cultural note


នៅប្រទេសកម្ពុជា មានអាកាសធាតុក្ដៅស្ទើរពេញមួយឆ្នាំ ដូច្នេះមានតូបលក់ភេសជ្ជៈហាងកាហ្វេជាច្រើនទឹកអំពៅមានរសជាតិផ្អែម ជាភេសជ្ជៈពេញនិយមតាំងពីដើមមកភេសជ្ជៈកំប៉ុងដែលជនជាតិខ្មែរស្គាល់ច្រើនជាងគេគឺកូកា ហ្វាន់តា ប៉ិបស៊ី ទឹកផ្លែឈើ ដូចជាទឹកត្រឡាច ទឹកចាហួយ ។ល។ លក្ខណៈពិសេសរបស់ហាងកាហ្វេដែលជនជាតិខ្មែរចូលចិត្តគឺហាងកាហ្វេមានម៉ាស៊ីនត្រជាក់ មានវ៉ាយហ៉្វាយលេងអ៊ីនធឺណិត ហើយអាចអង្គុយបានយូរ

Introducing oneself to others — Additional dialogue


សុខុមអូ បញ្ញាមែន? ម៉ោ ម៉ោនេះបងប្រាប់
បញ្ញាបាទបង
សុខុមនេះតុធ្វើការរបស់បញ្ញាឯងក្រុមយើងត្រូវចេញទៅក្រៅជួបភ្ញៀវច្រើន ហើយត្រូវគិតរកវិធីសាស្ត្រធ្វើម៉េចឲ្យគេស្គាល់ក្រុមហ៊ុនយើងកាន់តែច្រើន
បញ្ញាបាទបង
សុខុមយើងកំពុងធ្វើគម្រោងមួយហើយបងចង់ឲ្យបញ្ញាឯងកាន់តួនាទីមួយ

Requesting and granting permission 1 — Cultural note


នៅប្រទេសខ្មែរ វាមានលក្ខណៈងាយស្រួលជាងនៅប្រទេសជប៉ុន នៅពេលចង់និយាយទៅកាន់អ្នកដែលមិនស្គាល់គ្នា ដើម្បីសុំការអនុញ្ញាតសួរអ្វីមួយនៅប្រទេសជប៉ុន មានទម្លាប់រអែងមិនហ៊ានហៅនិយាយទៅកាន់អ្នកមិនស្គាល់នោះទេនៅខ្មែរ សូមកុំភ្ញាក់ផ្អើលនៅពេលមានអ្នកមិនស្គាល់និយាយមកកាន់អ្នកច្រើន ប៉ុន្តែក៏សុំប្រយ័ត្នចំពោះជនគួរឲ្យសង្ស័យខ្លះ

Asking “What is this?” — Dialogue 1


តើជនជាតិខ្មែរនិយាយថា នេះជាអ្វី? មែនទេ នៅពេលសួរអំពីវត្ថុដែលមិនស្គាល់? ឧទាហរណ៍ក្នុងការសន្ទនាខាងក្រោម និយាយអំពី វចនានុក្រមអេឡិចត្រូនិច (មិនមានក្នុងរូបភាព)
ធារីពិសិដ្ឋ! ទៅណាហ្នឹង? ហើយកំពុងកាន់អីហ្នឹង?
ពិសិដ្ឋអូ ធារី! ស្គាល់វចនានុក្រមអេឡិចត្រូនិចអត់? ខ្ញុំផ្ញើគេទិញមកពីជប៉ុន
ធារីអត់ស្គាល់ផងសម្រាប់ធ្វើអីគេអាហ្នឹង?

Asking for directions 2 — Additional dialogue


សុខាចរិយា! ចរិយាដឹងថាស្ថានទូតអាមេរិកនៅម្ដុំណាអេ៎?
ចរិយាស្ថានទូតអាមេរិក? ខ្ញុំដូចអត់ស្គាល់ដែរនៀកសាកឆែកក្នុងហ្គូហ្គលម៉េបមើល ... អូ នៅជិតវត្តភ្នំតាស
សុខាវត្តភ្នំហ្នឹងក៏ខ្ញុំអត់ស្គាល់ទៀតហ្នឹងអា៎
ចរិយាដឹងតែនៅជិតវត្តភ្នំ តែមិនដឹងថានៅទិសខាងណាឈប់ អូសមើលតិចទៀតសិនឥឡូវយើងនៅលើផ្លូវកម្ពុជាក្រោម ត្រូវអេ៎? ... អូ! យល់ហើយ

Introducing oneself to others — Dialogue


អ្នកជាបុគ្គលិកថ្មីនៅក្រុមហ៊ុនមួយ តើអ្នកត្រូវណែនាំខ្លួនឯងយ៉ាងដូចម្ដេចខ្លះ?
បញ្ញាជម្រាបសួរ ខ្ញុំឈ្មោះ បញ្ញា
វុទ្ធីជម្រាបសួររកអ្នកណាគេមែន?
បញ្ញាអត់ទេ ខ្ញុំបុគ្គលិកថ្មី ទើបតែចូលធ្វើការថ្ងៃហ្នឹងខ្ញុំនៅផ្នែកទីផ្សារ
វុទ្ធីអូ ខ្ញុំឈ្មោះ វុទ្ធីខ្ញុំនៅផ្នែកទីផ្សារដែរទេតើ! នេះ ធារី នៅផ្នែកគណនេយ្យ
ធារីរីករាយដែលបានស្គាល់អង្គុយលេងសិនទៅតិចទៀត បងសុខុម (ប្រធានផ្នែកទីផ្សារ) មកហើយ
បញ្ញាបាទ អរគុណបង

Asking for directions 1 — Dialogue 1


មិត្តភក្តិ
សោភាវណ្ណា! វណ្ណាដឹងថាក្រសួងអប់រំនៅម្ដុំណាអេ៎?
វណ្ណាដឹងតាសនៅតាមផ្លូវនរោត្តមយើងនេះ
សោភាផ្លូវនរោត្តម ... ផ្លូវឈ្មោះស្រដៀងគ្នា មិនដឹងផ្លូវណាទេនៀក ...
វណ្ណាចុះសោភាឯងស្គាល់សាលាចតុមុខអត់? នៅតាមផ្លូវជាមួយគ្នាហ្នុង
សោភាឥឡូវ ឧទាហរណ៍ថាសាលាចតុមុខនៅនេះ ក្រសួងហ្នឹងនៅខាងណាវិញ? ខាងឆ្វេង ឬក៏ខាងស្ដាំ?
វណ្ណានៅទិសសំដៅទៅវិមានឯករាជ្យ
សោភាអូ! យល់ហើយ

Introducing someone else to others — Dialogue


ពេលដែលអ្នកចង់ណែនាំមិត្តភក្តិឲ្យស្គាល់គ្នា ពេលដែលអ្នកត្រូវបានគេណែនាំឲ្យស្គាល់ តើអ្នកគួរនិយាយបែបណា?
បូរ៉ាអេ ធារី! ទៅណាហ្នឹង?
ធារីអូ បងបូរ៉ា! ខ្ញុំទៅញ៉ាំអីជាមួយពួកម៉ាកបន្តិច
ធារីអូ ខ្ញុំណែនាំឲ្យស្គាល់បងបូរ៉ា នេះតារា ពួកម៉ាកខ្ញុំនៅសាលា
តារាជម្រាបសួរបង
បូរ៉ាជម្រាបសួរតារា/អូនខ្ញុំបងប្អូនជីដូនមួយរបស់ធារីរីករាយដែលបានស្គាល់
តារាអរគុណបង/បាទបង រីករាយដែលបានស្គាល់បងដែរ

Making appointments for meetings — Dialogue 1


នារីតេទូរស័ព្ទទៅកញ្ញា
កញ្ញាអាឡូ?
នារីអាឡូ កញ្ញាខ្ញុំនារីអា៎សុខសប្បាយអត់?
កញ្ញាខ្ញុំសុខសប្បាយតាសចុះនារី?
នារីខ្ញុំសុខសប្បាយដែរតាសង៉ៃអាទិត្យហ្នឹង កញ្ញាទំនេរអត់? ទៅញ៉ាំអីជាមួយគ្នាម្ដងអី?
កញ្ញាមានអីម៉ោងម៉ាន? នៅហាងលើកមុនមែន?
នារីម៉ោងប្រហែលម៉ាណ្ដប់អី ម៉េចដែរ? ទៅហាងទើបបើកថ្មីនៅម្ដុំស្តាតអូឡាំពិកវិញអី ស្គាល់អត់?
កញ្ញាម៉ោងម៉ាណ្ដប់បានតាសខ្ញុំអត់ស្គាល់ហាងហ្នុងផង ចាំទៅដល់ស្តាតអូឡាំពិក ចាំខ្ញុំតេប្រាប់នារី

Pickpocket (Sakanan) — 12


ចូលដល់រូបភាពទី ១២ នៅក្នុងរូបភាពទី ១២ បន្ទាប់ពីបុរសម្នាក់នោះគាត់ជិះជណ្ដើរយន្តរួចហើយ គាត់ក៏បានដើរត្រូវតម្រូវដើរចូលស្ថានីយ ក៏ប៉ុន្តែមុននឹងគាត់អាចដើរចូលស្ថានីយរថភ្លើងបាន គឺគាត់ត្រូវតែមានសំបុត្រ អញ្ចឹងគាត់ដើរមកដល់កន្លែងមួយ គឺជាកន្លែងពិនិត្យសំបុត្រ បាទ កន្លែងត្រួតពិនិត្យសំបុត្រ ដូច្នេះគឺយើងឃើញមានថា មានផ្លូវដើរ[ចំនួន]ជាច្រើន ដែលមានរបង ឬក៏របាំងទ្វារ មិនអនុញ្ញាតឲ្យមនុស្សដើរឆ្លងកាត់បានដោយសេរីនោះទេ អញ្ចឹងរបាំងពណ៌ទឹកក្រូច គឺបាំងផ្លូវជិតតែម្ដង អញ្ចឹងបានន័យថា ទាល់តែយើងដាក់សំបុត្រចូល ឬក៏ដាក់កាតចូល ហើយម៉ាស៊ីនស្គាល់ទើបរបាំងនោះបើកទ្វារឲ្យមនុស្សដើរកាត់បាន អញ្ចឹងយើងឃើញថា បុរសម្នាក់នោះ បានមកដើរមកដល់ខាងមុខរបាំងនោះ ហើយរបាំងនោះ ពុំទាន់បានបើកផ្លូវឲ្យបុរសនោះដើរនោះទេ អញ្ចឹងបុរសនោះចាំបាច់ត្រូវតែដាក់សំបុត្រ ឬក៏កាត ចូលទៅក្នុងម៉ាស៊ីន ដើម្បីឲ្យម៉ាស៊ីនបើកផ្លូវឲ្យ

Post Office (Sakanan) — 01


អញ្ចឹងនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញមានបុរសម្នាក់និងស្ត្រីម្នាក់ អញ្ចឹងមានមនុស្សពីរនាក់នៅក្នុងរូបភាពទីដែលបុរសម្នាក់នោះ គាត់មានវ័យប្រហែលជា ១៩ ឆ្នាំ អញ្ចឹងគាត់កំពុងតែកាន់សៀវភៅ ហើយគាត់ឈរទល់មុខនឹងនារីម្នាក់ ប្រហែលជានារីម្នាក់នោះគឺជាមិត្តភក្តិរបស់គាត់ ឬក៏ជាមិត្តស្រីរបស់គាត់ ហើយនារីម្នាក់នោះ គឺគាត់ពាក់អាវលឿងដៃខ្លី ស្លៀកខោពណ៌ អញ្ចឹងនារីម្នាក់ហ្នឹងគាត់ចងសក់ទៅក្រោយ គាត់មានសក់វែង ហើយគាត់ចងសក់ទៅក្រោយ អាយុគាត់ប្រហាក់ប្រហែលគ្នា គឺប្រហែលជា ១៩ ឆ្នាំដូចគ្នាអញ្ចឹងក្មេងប្រុសម្នាក់នោះ ឬក៏បុរសម្នាក់ហ្នឹង គាត់ពាក់អាវពណ៌ខៀវដៃខ្លី ហើយស្លៀកខោពណ៌ដែរ ហើយសក់គាត់ខាងមុខគឺបះឡើងលើអញ្ចឹងដៃគាត់ទាំងពីរកំពុងតែកាន់សៀវភៅ គាត់កាន់សៀវភៅ ហើយគាត់និយាយទៅប្រាប់នារីម្នាក់នោះថា គាត់ចង់ផ្ញើសៀវភៅនោះទៅឲ្យនរណាម្នាក់ បានន័យថាអាចគាត់ផ្ញើឲ្យមិត្តភក្តិគាត់ផ្សេងទៀត ឬក៏ផ្ញើឲ្យនរណាម្នាក់ទៀតដែលគាត់ស្គាល់ ដែលគេចង់បានសៀវភៅអញ្ចឹងនៅក្នុងរូបភាពទីនេះ បុរសម្នាក់ហ្នឹង គាត់កំពុងតែប្រាប់ទៅនារី ដែលឈរទល់មុខគាត់ ថាគាត់កំពុងតែចង់ផ្ញើសៀវភៅនេះទៅឲ្យនរណាម្នាក់ដែលនៅក្រៅប្រទេស

Motorcycle Taxi (Sakanan) — 04


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីមកដល់រោងកន្លែងម៉ូតូឌុបរួចរាល់ហើយ នារីម្នាក់នោះ គាត់ក៏បានចូលទៅនិយាយជាមួយនឹងបុរសដែលពាក់អាវដៃខ្លី ដែលជាម្ចាស់ម៉ូតូនោះ អញ្ចឹងប្រហែលជាគាត់អាចកំពុងតែនិយាយអំពីការធ្វើដំណើរទៅកន្លែងផ្សេងទៀត ឬក៏អាចនិយាយអំពីថ្លៃឈ្នួលធ្វើដំណើរ ព្រោះថាបុរសម្នាក់នោះគាត់គឺជាអ្នករត់ម៉ូតូឌុប អញ្ចឹងមុនពេលដែលទៅណាមកណា គឺយើង នៅពេលដែលយើងចង់ជិះម៉ូតូឌុប យើងត្រូវតែសួរម្ចាស់ម៉ូតូសិន ថាតើគាត់ទៅកន្លែងនេះ គាត់យកតម្លៃប៉ុន្មាន ដើម្បីយើងតថ្លៃអញ្ចឹងនារីម្នាក់នោះគាត់កំពុងតែតថ្លៃ ដោយយើងឃើញដៃស្ដាំរបស់គាត់ គឺកាន់កាបូបយ៉ាងជាប់ដដែល ចំណែកដៃឆ្វេងកំពុងតែចង្អុល អញ្ចឹងនារីម្នាក់នោះ គាត់និយាយបណ្ដើរ គាត់ចង្អុលបណ្ដើរ បានន័យថាគាត់កំពុងតែប្រាប់ទិសដៅដែលគាត់ចង់ទៅ ទៅដល់ម្ចាស់ម៉ូតូអញ្ចឹងគាត់ចង់ដឹងថា តើម៉ូតូឌុបនោះ ឬក៏ម្ចាស់ម៉ូតូនោះ គាត់ស្គាល់ទីតាំងនោះដែរទេ ហើយពីកន្លែងនេះទៅដល់ទីតាំងឬក៏គោលដៅរបស់គាត់ តើម៉ូតូឌុបនោះ គាត់យកប៉ុន្មាន គាត់យកតម្លៃប៉ុន្មាន អញ្ចឹងនារីម្នាក់នោះគាត់ក៏បាននិយាយបណ្ដើរ ចង្អុលបណ្ដើរ ធ្វើកាយវិការបណ្ដើរ ទៅកាន់បុរសដែលជាម្ចាស់ម៉ូតូ ចំណែកឯបុរសដែលជាម្ចាស់ម៉ូតូ គាត់ឈរឱបដៃ អញ្ចឹងយើងឃើញគាត់ឈរឱបដៃរបស់គាត់ ហើយគាត់កំពុងតែធ្វើមុខសញ្ជឹងគិត អញ្ចឹងគាត់កំពុងតែគិត ថាតើគាត់គួរតែយកតម្លៃប៉ុន្មាន ដើម្បីស័ក្តិសមនឹងប្រវែង ឬក៏ចម្ងាយ ដែលគាត់នឹងជិះទៅគោលដៅរបស់នារីម្នាក់នោះអញ្ចឹងគាត់ស្ដាប់បណ្ដើរ គាត់គិតបណ្ដើរ ដើម្បីយកតម្លៃមួយដែលស័ក្តិសម មិនថ្លៃពេក ហើយក៏មិនថោកពេកផងដែរ

Pickpocket (Sakanan) — 15


ចូលដល់រូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ បន្ទាប់ពីបុរសនោះដឹងថា កាបូបលុយរបស់គាត់ត្រូវបានគេលួច ឬក៏កាបូបលុយរបស់គាត់ត្រូវបានបាត់ អញ្ចឹងហើយគាត់ក៏បានព្យាយាមងាកមើលជុំវិញខ្លួនគាត់ ដើម្បីរកមើលថាតើនរណាលួចកាបូបរបស់គាត់ ក៏ប៉ុន្តែយើងឃើញថានៅក្នុងរូបភាពនេះ គឺមានមនុស្សជាច្រើនកំពុងតែដើរទៅដើរមកនៅក្នុងស្ថានីយរថភ្លើង ដោយគាត់ពុំអាចដឹងថានរណានោះទេ អញ្ចឹងហើយបុរសម្នាក់នោះ គាត់ក៏មានអារម្មណ៍ថាសោកស្ដាយ និងមានអារម្មណ៍ថាភ័យយ៉ាងខ្លាំង ព្រោះថាកាបូបលុយរបស់គាត់ត្រូវបានបាត់ គាត់បានព្យាយាមស្វែងរកមនុស្ស ដែលលួចកាបូបលុយរបស់គាត់ ប៉ុន្តែគាត់ពុំដឹងថានរណានោះទេ ដោយរូបភាពនេះ គឺយើងឃើញថា មានមនុស្សជាច្រើននៅក្នុងស្ថានីយរថភ្លើង ដោយមនុស្សនីមួយៗ គឺសុទ្ធតែគាត់មិនដែលស្គាល់ ហើយបានន័យថាចោរក៏បានរត់បាត់ទៅហើយ ព្រោះថានៅពេលដែលគេលូកយកកាបូបលុយរបស់គាត់ហើយ ចោរតែងតែរត់ អញ្ចឹងដើម្បី ចោររត់ ព្រោះថាកុំឲ្យយើងចាប់បាន ជាទូទៅការលួចគេ គឺជាទង្វើខុសច្បាប់ ដូច្នេះប្រសិនបើគេចាប់បាន គឺត្រូវមានទោសជាប់ពន្ធនាគារ អញ្ចឹងហើយ នៅពេលដែលលួចបាន ចោរក៏តែងតែរត់ ហើយប៉ូលិសក៏ត្រូវតែតាមចាប់ចោរមកវិញដែរប៉ុន្តែនៅក្នុងរូបភាពនេះ បុរសម្នាក់នោះ គាត់បានព្យាយាមរកចោរដែលលួចកាបូប ប៉ុន្តែរកមិនឃើញនោះទេ ដោយសារតែចោររត់បាត់ទៅហើយ ហើយនៅទីកន្លែងដែល នៅស្ថានីយរថភ្លើងនោះ គឺមានមនុស្សជាច្រើន ដែលនៅក្នុងនោះ ដូច្នេះគឺពិបាកនឹងរកឃើញថានរណាជាអ្នកលួចកាបូបលុយរបស់គាត់ណាស់

Noodle Soup (Sakanan) — 03


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីពួកគេបបួលគ្នាហើយ មិត្តភក្តិរបស់គេក៏យល់ព្រម ដោយសារតែមិត្តភក្តិរបស់គេក៏កំពុងតែឃ្លានដូចគ្នាអញ្ចឹងបន្ទាប់ពីការងារ ឬក៏ការធ្វើការហត់នឿយ ឬក៏បន្ទាប់ពីការសិក្សា អញ្ចឹងយើងតែងតែឃ្លាន ដោយសារតែយើងអស់កម្លាំង អញ្ចឹងនៅពេលដែលយើងអស់កម្លាំង គឺយើងតែងតែឃ្លាន ដូច្នេះនៅពេលដែលយើងឃ្លាន យើងតែងតែរកអាហារសម្រន់ ដើម្បីញ៉ាំមុនពេលអាហារពេលល្ងាចមកដល់អញ្ចឹងជាក់ស្ដែងដូចជានៅក្នុងរូបភាពទីនេះ គឺក្មេងប្រុសទាំងពីរអ្នកក៏បានបបួលគ្នា ហើយយល់ព្រមទៅញ៉ាំគុយទាវទឹកស៊ុប ឬក៏មីទឹកស៊ុបទាំងអស់គ្នា ដោយយើងឃើញក្មេងប្រុសទីគាត់ដើរខាងមុខដែលក្មេងប្រុសទីហ្នឹង គាត់ស្លៀកពាក់អាវពណ៌ដៃខ្លី ហើយគាត់ស្លៀកខោជើងវែងពណ៌ខ្មៅ ចំណែកឯក្មេងប្រុសទីគឺគាត់ពាក់អាវដៃវែង ពាក់អាវដៃខ្លីពណ៌ ហើយស្លៀកខោជើងវែងពណ៌ដែរអញ្ចឹងក្មេងប្រុសទីគឺមានសក់រាប ដោយឡែកក្មេងប្រុសទីគឺមានសក់បះអញ្ចឹងពួកគេដើរទៅរកកន្លែងដែលលក់មីទឹកស៊ុប ឬក៏ហាងលក់មីទឹកស៊ុបទាំងអស់គ្នាដោយក្មេងប្រុសទីអ្នកដើរខាងមុខ រីឯក្មេងប្រុសទីជាអ្នកដើរខាងក្រោយ ហើយក្មេងប្រុសទីគាត់ដើរបណ្ដើរ ងាកក្រោយបណ្ដើរ ដើម្បីនិយាយជាមួយនឹងក្មេងប្រុសទីដែលជាមិត្តភក្តិរបស់គាត់អញ្ចឹងពួកគេទាំងពីរអ្នកកំពុងតែដើរ ហើយក្មេងប្រុសទីហ្នឹង គាត់ងាកមកប្រាប់ក្មេងប្រុសទីថា គេស្គាល់កន្លែងញ៉ាំទឹកស៊ុបមួយកន្លែងដោយយើងឃើញនៅក្នុងរូបភាពនេះ គឺក្មេងប្រុសទីគាត់បានដើរបណ្ដើរ ងាកក្រោយបណ្ដើរ និងងាកដៃស្ដាំរបស់គាត់គឺចង្អុលទៅមុខអញ្ចឹងគាត់ចង់បញ្ជាក់ប្រាប់មិត្តភក្តិរបស់គាត់ថា ហាងលក់គុយទាវ ឬក៏ហាងលក់មីទឹកស៊ុបហ្នឹង គឺនៅខាងមុខ មិនឆ្ងាយនោះទេ ដោយដើរតែបន្តិចទៅដល់ហើយអញ្ចឹងពួកគេទាំងពីរអ្នក ដើរបណ្ដើរ និយាយគ្នាបណ្ដើរ ដោយនិយាយគ្នាពីហាងទឹកស៊ុបបណ្ដើរ ឬក៏និយាយគ្នាអំពីការលេងកីឡា ឬក៏និយាយគ្នាអំពីការសិក្សាជាដើមអញ្ចឹងប្រសិនបើយើងទៅញ៉ាំអាហារមានគ្នាច្រើន គឺតែងតែសប្បាយរីករាយ ដោយសារតែយើងអាចជជែកគ្នាលេងបាន