KhmerPronunciationEnglish/Notes#occ
អ្នករត់ម៉ូតូឌុប neak rʊət moutou dup motorcycle taxi driver 11/6

Link to overview page
Link to dictionary

Asking for directions 2 — Cultural note


នៅប្រទេសកម្ពុជា មានអ្នករកស៊ីរត់ម៉ូតូឌុបម៉ូតូកង់បីជាច្រើន ព្រោះមិនសូវមានមធ្យោបាយធ្វើដំណើរសាធារណៈដូចជារថភ្លើងរថយន្តក្រុងនោះទេ ហើយមានផ្លូវតូចជាច្រើន ធ្វើឲ្យពិបាករកទីតាំងនៃទីកន្លែងណាមួយនៅពេលវង្វេងផ្លូវ ភាគច្រើនគេតែងរកមើលអ្នករត់ម៉ូតូឌុបម៉ូតូកង់បីស៊ីក្លូដែលនៅក្បែរនោះ ដើម្បីសុំឲ្យពួកគាត់ជួយប្រាប់ផ្លូវ ព្រោះពួកគាត់ស្គាល់ផ្លូវច្រើន

Motorcycle Taxi (Sakanan) — 12


បន្ទាប់មកទៀតរូបភាពទី ១២ នៅក្នុងរូបភាពទី ១២ យើងឃើញថា បន្ទាប់ពីនារីម្នាក់នោះ គាត់ចុះពីលើម៉ូតូហើយ គាត់ក៏បានលូកដៃចូលទៅក្នុងកាបូបធំរបស់គាត់ អញ្ចឹងគាត់យកកាបូបធំរបស់គាត់មកស្ពាយនៅលើដៃស្ដាំវិញដដែល អញ្ចឹងគាត់បានស្ពាយនៅលើស្មាស្ដាំ ហើយយកដៃស្ដាំគាត់ទប់កាបូប ចំណែកដៃឆ្វេងរបស់គាត់ គឺគាត់កំពុងតែយកកាបូបលុយ លូកយកកាបូបលុយចេញពីកាបូបធំរបស់គាត់ ដោយយើងឃើញកាបូបលុយរបស់គាត់ គឺមានពណ៌ទឹកក្រូច អញ្ចឹងនៅពេលដែលមកដល់គោលដៅ ជាទូទៅ យើងតែងតែឲ្យលុយទៅដល់អ្នករត់ម៉ូតូឌុប ជាក់ស្ដែងនៅក្នុងរូបភាពទី ១២ នេះ គឺនារីម្នាក់នោះ គាត់កំពុងតែដកយកកាបូបលុយចេញពីកាបូបធំ ដើម្បីឲ្យលុយទៅកាន់ម៉ូតូឌុប ដោយម៉ូតូឌុបគាត់អង្គុយនៅលើម៉ូតូគាត់ធម្មតា ហើយក្បាលរបស់គាត់គឺពាក់មួកសុវត្ថិភាព ការពារសុវត្ថិភាព អញ្ចឹងគាត់អង្គុយចាំយកលុយពីអតិថិជន ដែលជានារីម្នាក់នោះ ដោយគាត់យកតម្លៃទៅតាមអ្វីដែលគាត់បាននិយាយគ្នានៅពេលមុន នៅពេលដែលគាត់ឡើងជិះម៉ូតូដូច្នេះហើយនៅពេលដែលមកដល់គោលដៅ នារីម្នាក់នោះ គាត់ក៏បានដកយកកាបូបលុយរបស់គាត់ចេញពីកាបូបធំ ដើម្បីឲ្យលុយទៅកាន់បុរសដែលជាម៉ូតូឌុបនោះ

Motorcycle Taxi (Sakanan) — 03


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីនារីម្នាក់នោះ គាត់រត់បានមួយសន្ទុះក្រោយមក គាត់ក៏មកដល់រោងមួយ អញ្ចឹងគាត់ឈរនៅខាងមុខរោងមួយ ដោយគាត់ ដៃខាងស្ដាំរបស់គាត់ គាត់ស្ពាយកាបូប ហើយដៃខាងស្ដាំរបស់គាត់ គឺទប់កាបូបគាត់យ៉ាងជាប់ ដោយគាត់កំពុងតែឈរទៅក្នុងសម្លឹងរោងមួយ ដែលនៅក្នុងរោងនោះ យើងឃើញមានដំបូល ប៉ុន្តែអត់មានជញ្ជាំងនោះទេ អញ្ចឹងរោងនោះគឺជារោងម៉ូតូឌុប ដោយយើងឃើញមានម៉ូតូចំនួនពីរគ្រឿងនៅខាងក្រោមរោងនោះ ហើយមានបុរសម្នាក់ ដែលជាម្ចាស់ម៉ូតូ កំពុងតែឈរផ្អែកម៉ូតូរបស់គាត់ អញ្ចឹងបុរសម្នាក់នោះគាត់ពាក់អាវដៃខ្លី ខោជើងវែងពណ៌ ហើយគាត់ ម៉ូតូរបស់គាត់គឺមានពណ៌ទឹកក្រូចអញ្ចឹងម៉ូតូរបស់គាត់គឺមានកង់ពីរ ហើយមានមួកការពារនៅលើនោះផងដែរ អញ្ចឹងគាត់គឺជាអ្នករត់ម៉ូតូឌុប ដោយនារីម្នាក់នោះគាត់មានអាការៈប្រញាប់ ដោយសារតែស្ទះផ្លូវ ជិះឡានអត់កើត អញ្ចឹងគាត់រត់ នៅពេលដែលគាត់រត់បានមួយភ្លែតមក គឺគាត់បានមកដល់កន្លែងម៉ូតូឌុបមួយដែលមានរោង មានដំបូលពណ៌ផ្កាឈូក ហើយមានបុរសម្នាក់ គាត់កំពុងតែឈរផ្អែកម៉ូតូដើម្បីរង់ចាំម៉ូយ ឬក៏រង់ចាំអតិថិជនរបស់គាត់អញ្ចឹងនារីម្នាក់នោះ គាត់ក៏បានឈប់នៅត្រង់រោងនោះ ហើយសម្លឹងទៅមើលម៉ូតូឌុប ដែលមានបុរសម្នាក់នោះកំពុងតែឈរផងដែរ

Motorcycle Taxi (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញថា បន្ទាប់ពីគាត់ដកយកកាបូបលុយមួយហើយ អញ្ចឹងគាត់ក៏បានយកលុយចេញពីកាបូបលុយរបស់គាត់ ហើយហុចទៅឲ្យបុរសដែលជាម្ចាស់ម៉ូតូឌុបនោះ អញ្ចឹងយើងឃើញដៃឆ្វេងរបស់នារីម្នាក់នោះ គាត់បានហុចលុយមួយសន្លឹកទៅឲ្យបុរសដែលជាម្ចាស់ម៉ូតូ ឬក៏ដែលជាអ្នករត់ម៉ូតូឌុប ដោយគាត់ឲ្យបណ្ដើរ និយាយបណ្ដើរប៉ុន្តែដោយសារតែលុយនោះគឺជាលុយជាប់ អញ្ចឹងគាត់អត់មានលុយរាយ ដោយសារតែនារីម្នាក់នោះ គាត់អត់មានលុយរាយ ដូច្នេះគាត់ក៏បានហុចលុយមួយសន្លឹកទៅឲ្យបុរសម្នាក់ដែលជាអ្នករត់ម៉ូតូឌុបនោះ ដោយគាត់ហុចបណ្ដើរ និងនិយាយទៅកាន់បុរសម្នាក់នោះបណ្ដើរថានេះជាលុយថ្លៃឈ្នួលម៉ូតូឌុប អញ្ចឹងបុរសដែលជាម្ចាស់ម៉ូតូ គាត់ក៏បានងាកមករកនារីម្នាក់នោះ ដោយសម្លឹងមុខនារីម្នាក់នោះ ហើយសម្លឹងបណ្ដើរ ដៃរបស់គាត់ទទួលយកលុយបណ្ដើរពីនារីម្នាក់នោះអញ្ចឹងនៅពេលដែលបំពេញការងារចប់ អតិថិជនត្រូវតែឲ្យលុយទៅដល់អ្នករត់ម៉ូតូឌុប អញ្ចឹងនៅពេលដែលយើងជិះម៉ូតូ នៅពេលដែលដល់គោលដៅ យើងត្រូវតែឲ្យលុយអ្នករត់ម៉ូតូឌុប ដោយសារតែអ្នករត់ម៉ូតូឌុប គឺគាត់រត់ឌុបយើង ដើម្បីរកលុយ ឬក៏ដើម្បីរកប្រាក់អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពទី ១៣ នេះ នារីម្នាក់នោះគាត់ក៏បានឲ្យលុយទៅកាន់អ្នករត់ម៉ូតូឌុប បន្ទាប់ពីគាត់មកដល់គោលដៅរបស់គាត់ហើយ

Motorcycle Taxi (Sakanan) — 04


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីមកដល់រោងកន្លែងម៉ូតូឌុបរួចរាល់ហើយ នារីម្នាក់នោះ គាត់ក៏បានចូលទៅនិយាយជាមួយនឹងបុរសដែលពាក់អាវដៃខ្លី ដែលជាម្ចាស់ម៉ូតូនោះ អញ្ចឹងប្រហែលជាគាត់អាចកំពុងតែនិយាយអំពីការធ្វើដំណើរទៅកន្លែងផ្សេងទៀត ឬក៏អាចនិយាយអំពីថ្លៃឈ្នួលធ្វើដំណើរ ព្រោះថាបុរសម្នាក់នោះគាត់គឺជាអ្នករត់ម៉ូតូឌុប អញ្ចឹងមុនពេលដែលទៅណាមកណា គឺយើង នៅពេលដែលយើងចង់ជិះម៉ូតូឌុប យើងត្រូវតែសួរម្ចាស់ម៉ូតូសិន ថាតើគាត់ទៅកន្លែងនេះ គាត់យកតម្លៃប៉ុន្មាន ដើម្បីយើងតថ្លៃអញ្ចឹងនារីម្នាក់នោះគាត់កំពុងតែតថ្លៃ ដោយយើងឃើញដៃស្ដាំរបស់គាត់ គឺកាន់កាបូបយ៉ាងជាប់ដដែល ចំណែកដៃឆ្វេងកំពុងតែចង្អុល អញ្ចឹងនារីម្នាក់នោះ គាត់និយាយបណ្ដើរ គាត់ចង្អុលបណ្ដើរ បានន័យថាគាត់កំពុងតែប្រាប់ទិសដៅដែលគាត់ចង់ទៅ ទៅដល់ម្ចាស់ម៉ូតូអញ្ចឹងគាត់ចង់ដឹងថា តើម៉ូតូឌុបនោះ ឬក៏ម្ចាស់ម៉ូតូនោះ គាត់ស្គាល់ទីតាំងនោះដែរទេ ហើយពីកន្លែងនេះទៅដល់ទីតាំងឬក៏គោលដៅរបស់គាត់ តើម៉ូតូឌុបនោះ គាត់យកប៉ុន្មាន គាត់យកតម្លៃប៉ុន្មាន អញ្ចឹងនារីម្នាក់នោះគាត់ក៏បាននិយាយបណ្ដើរ ចង្អុលបណ្ដើរ ធ្វើកាយវិការបណ្ដើរ ទៅកាន់បុរសដែលជាម្ចាស់ម៉ូតូ ចំណែកឯបុរសដែលជាម្ចាស់ម៉ូតូ គាត់ឈរឱបដៃ អញ្ចឹងយើងឃើញគាត់ឈរឱបដៃរបស់គាត់ ហើយគាត់កំពុងតែធ្វើមុខសញ្ជឹងគិត អញ្ចឹងគាត់កំពុងតែគិត ថាតើគាត់គួរតែយកតម្លៃប៉ុន្មាន ដើម្បីស័ក្តិសមនឹងប្រវែង ឬក៏ចម្ងាយ ដែលគាត់នឹងជិះទៅគោលដៅរបស់នារីម្នាក់នោះអញ្ចឹងគាត់ស្ដាប់បណ្ដើរ គាត់គិតបណ្ដើរ ដើម្បីយកតម្លៃមួយដែលស័ក្តិសម មិនថ្លៃពេក ហើយក៏មិនថោកពេកផងដែរ

Motorcycle Taxi (Sakanan) — 07


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីនារីម្នាក់នោះ គាត់បាននិយាយជាមួយនឹងបុរសដែលជាម្ចាស់ម៉ូតូហើយ ពួកគេទាំងពីរនាក់ក៏បានឡើងលើម៉ូតូ ដើម្បីជិះទៅកាន់គោលដៅរបស់គេ ដោយយើងឃើញបុរសដែលជាម្ចាស់ម៉ូតូ គាត់អង្គុយខាងមុខ ហើយគាត់កំពុងតែកាន់ចង្កូតម៉ូតូ ដោយគាត់ពាក់អាវពណ៌ដៃខ្លី ខោជើងវែង និងគាត់មានពាក់មួកសុវត្ថិភាពពណ៌លឿងមួយ ដែលយើងឃើញគាត់កំពុងតែបិទកញ្ចក់ អញ្ចឹងមួកសុវត្ថិភាពរបស់គាត់ គឺមានកញ្ចក់ ដូច្នេះនៅពេលដែលគាត់ជិះ គាត់អត់ចង់ឲ្យខ្យល់ ឬក៏ដីហុយចូលភ្នែករបស់គាត់ទេ អញ្ចឹងគាត់អាចបិទកញ្ចក់បានដោយកញ្ចក់គឺជាកញ្ចក់ថ្លា ដូច្នេះគាត់អាចមើលឃើញឆ្លុះពីក្នុងមួកទៅក្រៅបាន អញ្ចឹងវាអត់មានបាំង ឬក៏អត់មានប៉ះពាល់ទេ អញ្ចឹងគាត់អាចមើលបានហើយយើងឃើញម៉ូតូរបស់គាត់ គឺមានកញ្ចក់សម្រាប់មើលក្រោយផងដែរ ដែលនៅក្បែរចង្កូតម៉ូតូអញ្ចឹងកញ្ចក់សុវត្ថិភាព យើងហៅថាកញ្ចក់សុវត្ថិភាព គឺជាកញ្ចក់ដែលអាចឲ្យយើងមើលក្រោយបាន អញ្ចឹងយើងអត់ចាំបាច់ងាកទេ នៅពេលដែលយើងចង់វ៉ា ឬក៏ចង់បត់ផ្សេងយើងអត់ចាំបាច់ងាកក្រោយទេ យើងគ្រាន់តែមើលទៅតាមកញ្ចក់ នោះយើងអាចនឹង យើងអាចមើលឃើញអ្វីដែលនៅខាងក្រោយម៉ូតូរបស់យើងបានហើយនៅខាងមុខម៉ូតូ គឺមានចង្កៀងមួយ អញ្ចឹងជាទូទៅម៉ូតូតែងតែមានចង្កៀងមួយសម្រាប់បំភ្លឺផ្លូវ ដែលយើងអាចជិះបំភ្លឺផ្លូវនៅពេលដែលពេលយប់ ឬក៏ពេលដែលមានភ្លៀងខ្លាំង ឬក៏ពេលដែលមានដីហុយខ្លាំង អញ្ចឹងយើងអាចបើកភ្លើង ដើម្បីបំភ្លឺផ្លូវ ដូច្នេះគ្រប់ម៉ូតូទាំងអស់ គឺតែងតែមានភ្លើង ដើម្បីបំភ្លឺផ្លូវនៅខាងមុខ និងនៅខាងក្រោយ ដើម្បីឲ្យអ្នកដែលជិះពីក្រោយយើងមើលឃើញយើងហើយម៉ូតូជាទូទៅគឺមានកង់ពីរ គឺអត់ដូចឡានទេ ឡានគឺមានកង់បួន ចំណែកម៉ូតូគឺមានកង់តែពីរតែប៉ុណ្ណោះ អញ្ចឹងយើងឃើញបុរសដែលជាម៉ូតូឌុបនោះ ឬក៏ជាអ្នករត់ម៉ូតូឌុប គាត់ជិះខាងមុខ រីឯស្ត្រីដែលមានវ័យប្រហែល ២៥ ឆ្នាំនោះ គាត់ជិះខាងក្រោយ ក៏ប៉ុន្តែគាត់ជិះពាក់ឆៀង ឬក៏ជិះចំហៀងអញ្ចឹងយើងឃើញគាត់អង្គុយដោយដាក់ជើងទាំងពីររបស់គាត់មកម្ខាង អញ្ចឹងបានន័យថាគាត់អត់ជិះច្រកគាវទេ ដែលមនុស្សប្រុស គេជិះ ពីក្រោយគឺគេជិះច្រកគាវ ចំណែកមនុស្សស្រី ដោយសារតែគាត់ស្លៀកសំពត់ ដូច្នេះគាត់ជិះច្រកគាវដូចមនុស្សប្រុសអត់កើតទេ អញ្ចឹងគាត់ជិះចំហៀង ដោយគាត់អង្គុយលើកែបម៉ូតូ ក៏ប៉ុន្តែជើងគាត់ទាំងពីរដាក់មកម្ខាងដោយយើងឃើញជាក់ស្ដែងនៅក្នុងរូបភាពទីនេះ គឺនារីម្នាក់នោះគាត់អង្គុយ ហើយដាក់កាបូបរបស់គាត់ គាត់អត់ស្ពាយទៀតទេ គឺគាត់ដាក់កាបូបធំរបស់គាត់ នៅលើភ្លៅរបស់គាត់ ដោយដៃទាំងពីររបស់គាត់កំពុងតែកាន់កាបូបគាត់យ៉ាងជាប់ ដោយខ្លាចជ្រុះ ឬក៏ដោយខ្លាចធ្លាក់ ហើយភ្នែករបស់គាត់គឺសម្លឹងទៅខាងមុខ អញ្ចឹងគាត់សម្លឹងទៅកាន់គោលដៅរបស់គាត់ ដើម្បីប្រាប់ផ្លូវទៅដល់ម្ចាស់ម៉ូតូថា តើត្រូវជិះតាមផ្លូវណាខ្លះ