KhmerPronunciationEnglish/Notes#occ
ពេក peek too, too much, too many 100/63

Link to overview page
Link to dictionary

Apologizing — Dialogue 1


ការប៉ះទង្គិច
តារាអីយ៉ាស់! សុំទោសបង! មានអីអត់បង?
វុទ្ធីអត់អីទេ
តារាសុំទោសខ្ញុំប្រញាប់ពេក

Expressing dislikes 2B — Dialogue 2B


កញ្ញាហូយ បើកសំឡេងអីខ្លាំងម៉េះ! រកដេកអត់បាន!
ណារីហ្នឹងហើយ បើកសំឡេងអត់ដឹងយប់អត់ដឹងអីទេយ៉ាប់ម៉ង!
កញ្ញាដូចញឹកញាប់ពេកហើយធុញផ្ទះម្ដុំហ្នឹងមែនទែន!

Expressing fatigue — Dialogue 3


ម្ដាយនិងកូន
ម្ដាយម៉ោវិញហើយកូន? ប្រឡងម៉េចហើយ?
កូនមានអីម៉ាក់ ធ្វើបានតាសតែខំប្រឹងគិតពេក ឥឡូវហត់អា៎
ម្ដាយទៅគេងសិនទៅអីចឹង
កូនអត់អេ៎ម៉ាក់ហត់តែខួរក្បាលទេ កម្លាំងនៅមានតាស

Saying “I want X” — Additional dialogue


នៅតូបលក់បបរ
ភ្ញៀវទៅណាហើយអ្នកលក់?
អ្នកលក់នៅនេះហូបអីដែរ?
ភ្ញៀវយកបបរគ្រឿងសាច់ជ្រូកម៉ាចានកុំដាក់ជីរច្រើនពេក
ភ្ញៀវអត់មានចាខ្វៃអេ៎អ៎? / អស់ចាខ្វៃអា៎?
អ្នកលក់អស់ហើយ

Comparing or contrasting things 1 — Dialogue 1


នៅហាងលក់វត្ថុអនុស្សាវរីយ៍
ភ្ញៀវផ្កានេះស្អាតដែរ តែទាស់ត្រង់ទងវារៀងខ្លីតិច មានអាវែងជាងហ្នឹងតិចអេ៎?
អ្នកលក់នេះបង មួយនេះទងវាវែងជាងអាមុនតិច
ភ្ញៀវតែផ្កាវាធំពេកដាក់តាំងទៅមិនសូវស្អាតដូចអានោះអេ៎

Expressing thirst — Dialogue 2


ក្រោយការប្រជុំ
វីរៈនិយាយច្រើនពេក ឥឡូវខះកហើយជាតាស្រេកទឹកអត់? រកទិញអីផឹកសិនអី?
សុជាតាខ្ញុំអត់សូវស្រេកម៉ានផង ប៉ុន្តែ មានអី ទៅទិញជាមួយគ្នាបានតាសខ្ញុំចង់ផឹកកាហ្វេឡាតេវីរៈឯងស្ងួតអីចឹង ដាក់តែក្រូចឆ្មារទៅឆាប់បាត់ស្រេក

Expressing sleepiness — Cultural note


ក្រោយពេលញ៉ាំបាយថ្ងៃត្រង់រួច មនុស្សមួយចំនួនមានអារម្មណ៍ងងុយគេង ដែលគេហៅថា ពុលបាយការគេងរយៈពេលខ្លីនៅពេលថ្ងៃហៅថា គេងថ្ងៃអ្នកខ្លះប្រើពាក្យថា សម្ងំ សំដៅលើការគេងមិនឲ្យលក់ខ្លាំងពេក គឺគ្រាន់តែទម្រេតខ្លួននិងបិទភ្នែកដើម្បីសម្រាក ប៉ុន្តែនៅដឹងខ្លួន

Indicating Agreement — Dialogue 2


យល់ស្របនៅកន្លែងធ្វើការ
តារាវុទ្ធី! វុទ្ធីឯងគិតថាហេតុអីបានចំនួនអតិថិជនធ្លាក់ចុះខ្លាំងម្ល៉េះខែមុន?
វុទ្ធីខ្ញុំអត់ច្បាស់ដែរបងតែខ្ញុំគិតថា ប្រហែលជាមកពីខែមុនមានបុណ្យទានច្រើនពេក
តារាហ្នឹងហើយ ខ្ញុំគិតអីចឹងដែរ។ / ប្រហែលហើយមើលទៅ

Expressing disappointment at another’s misfortune — Dialogue 1


អំពីការប្រកួតបាល់ទាត់
វីរៈមានមើលបាល់ទាត់អត់យប់មិញ?
តារាថីមិនមើលខ្មែរប្រកួតជាមួយសាំងហ្គាពួរ ហ្នឹងមែន?
វីរៈហ្នឹងហើយស្ដាយដល់ហើយចាញ់ផិនណលធីចុងក្រោយ
តារាហ្នឹងហើយខ្ញុំសង្ឃឹមថាឈ្នះហើយហ្នឹងអា៎ ដឹងអីស៊យវិញ
វុទ្ធីខ្ញុំបិទទូរទស្សន៍ចោលម៉ងខឹងពេក

Calming someone down — Dialogue 2


ប្រញាប់ប្រញាល់
ប្អូនយឺតហើយទៅប្រឡងអត់ទាន់អេ៎ ... ធ្វើម៉េចទៅ?
បងយប់មិញនៅដល់យប់ពេកហ្នឹងអា៎ថាឲ្យចូលដេកលឿនតិច អត់ឥឡូវ រហន់ៗ។
ប្អូនចុះបើត្រូវមើលមេរៀន ...
បងម៉ោ ចាំបងជិះម៉ូតូជូនទៅកន្លះម៉ោងប្រហែលជាទាន់ហើយ

Making excuses — Cultural note


មានទម្លាប់អាក្រក់មួយចំនួននៅខ្មែរអ្នកខ្លះអាចនឹងទទួលសន្យាធ្វើនូវអ្វីដែលខ្លួនមិនចង់ធ្វើ ប៉ុន្តែតាមពិតមិនចាប់ផ្ដើមធ្វើទាល់តែសោះ ហើយទុកចោលរហូតរហូតដល់ពេលទាក់ទងទៅសួរ ឆ្លើយលេសនេះលេសនោះដូច្នេះ មិនគួរទុកចិត្តលើការសន្យារបស់គេពេកទេ ត្រូវនិយាយគ្នាមុនដោយកំណត់ថ្ងៃឲ្យបានច្បាស់លាស់និងត្រូវទាក់ទងសួរបញ្ជាក់នៅពេលក្រោយ

Expressing warmth — Additional dialogue


ម្ដាយម្ហូបឆ្អិនហើយកូន ម៉ោ ម៉ោញ៉ាំបាយម្ហូបនៅក្ដៅ ប្រយ័ត្នរលាកមាត់
កូនបើកកង្ហារឲ្យត្រជាក់តិចសិន ចាំញ៉ាំសម្លម្សិលមិញ ក្រែងនៅសល់តាសអីម៉ាក់?
ម្ដាយនៅសល់តាសចាំម៉ាក់យកទៅកម្ដៅឲ្យក្ដៅតិចសិនម្ហូបនេះត្រជាក់តិច ញ៉ាំទៅណា ក្ដៅបានឆ្ងាញ់
កូនមិនបាច់កម្ដៅឲ្យក្ដៅពេកទេម៉ាក់ ក្ដៅល្មមបានហើយ

Saying “I don’t know” — Additional dialogue


នៅកន្លែងធ្វើការ
តារាមានអ្នកណាគេឃើញសៀវភៅមួយក្បាលលើតុនេះមិញអត់?
កញ្ញាខ្ញុំអត់ដឹងផងបង
វុទ្ធីវចនានុក្រមមែនបង? ខ្ញុំយកទៅទុកលើធ្នើរបាត់ហើយ
តារាហ្នឹងហើយ វចនានុក្រមបងយកវាចុះមកមើលហ្នឹងណា តែរវល់ពេក អត់ទាន់បានមើលផង
វុទ្ធីអូ សុំទោសបងខ្ញុំអត់ដឹងថាបងទុកមើលស្មានតែអ្នកណាគេភ្លេចទុកវិញចាំខ្ញុំយកឲ្យវិញបង

Expressing dislikes 2A — Dialogue


ម្លិះធារី កំពុងធ្វើអីហ្នឹង?
ធារីកំពុងលាងចានហត់ដល់ហើយធ្វើម្ហូបហើយ ត្រូវលាងចានទៀត
ម្លិះធ្វើម្ហូបម្ដងៗអីចឹងហើយស្រួលបំផុត មានតែទៅក្រៅញ៉ាំ
ធារីខ្ញុំអត់ចូលចិត្តទៅញ៉ាំក្រៅទេ ព្រោះខ្លាចគេធ្វើគគ្រិចមិនមែនថាមិនចូលចិត្តធ្វើម្ហូបទេ គ្រាន់តែពេលខ្លះចានឆ្នាំងប្រឡាក់ច្រើនពេក
ម្លិះទុកឲ្យខ្ញុំលាងវិញណាទៅសម្រាកទៅ
ធារីអរគុណ ម្លិះអត់អីទេ ជិតរួចហើយឲ្យភ្ញៀវលាងចានម៉េចទេ!

Tuk Tuk (Sakanan) — 10


បន្ទាប់មកនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីដឹងតម្លៃថាអ្នករត់រ៉ឺម៉កកង់បីនោះ គាត់យកតម្លៃ ១០ ដុល្លារ អ្នកទាំងបីក៏គិតថាតម្លៃនោះគឺថ្លៃខ្លាំងពេក ដូច្នេះគាត់ពុំអាចទទួលយកបាននោះទេ អញ្ចឹងបានន័យថាផ្ទះរបស់គាត់នៅជិតកន្លែងផឹកស៊ី ក៏ប៉ុន្តែម្ចាស់រ៉ឺម៉កកង់បី គាត់បានយកតម្លៃខ្ពស់ ឬក៏ថ្លៃខ្លាំងពេក អញ្ចឹងហើយទើបអ្នកទាំងបីមិនអាចទទួលយកបាន ដូច្នេះអ្នកទាំងបីក៏មិនសម្រេចចិត្តមិនជិះរ៉ឺម៉កកង់បីរបស់បុរសម្នាក់នោះទេ អញ្ចឹងពួកគេក៏បានឆ្លើយទៅកាន់ម្ចាស់រ៉ឺម៉កកង់បីថា ពួកគេមិនជិះរ៉ឺម៉កកង់បីនោះទេ ព្រោះតម្លៃនេះគឺថ្លៃខ្លាំងពេក ដូច្នេះហើយពួកគេនឹងរករ៉ឺម៉កកង់បីផ្សេងទៀត

Motorcycle Taxi (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការជិះម៉ូតូឌុបអញ្ចឹងជាទូទៅមធ្យោបាយធ្វើដំណើរគឺមានច្រើន នៅក្នុងប្រទេសកម្ពុជាយើង ដោយសារតែប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលកំពុងតែអភិវឌ្ឍ អញ្ចឹងមធ្យោបាយធ្វើដំណើរ គឺពេលខ្លះប្រជាជន គឺអត់មានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួននោះទេ ដូចថា[...]គាត់ចង់ទៅណាមកណា អញ្ចឹងគាត់ជិះឡាន ឬក៏ជិះតាក់ស៊ី ជិះឡានក្រុង ឬក៏ជិះម៉ូតូឌុបជាដើមអញ្ចឹងមធ្យោបាយធ្វើដំណើរមានដូចជាឡាន មានដូចជាឡានក្រុង មានដូចជាម៉ូតូ មានដូចជាកង់ មានដូចជារថភ្លើង និងមានដូចជាម៉ូតូឌុបអញ្ចឹងពេលខ្លះ ប្រសិនបើគាត់ត្រូវទៅណាដែលជិតល្មម មិនសូវឆ្ងាយពេក ហើយគាត់អត់មានឡាន ឬក៏អត់មានម៉ូតូផ្ទាល់ខ្លួន គាត់អាចជិះម៉ូតូឌុបទៅបាន អញ្ចឹងម៉ូតូឌុប គឺនៅតាមផ្លូវ គឺមានច្រើន យើងអាចឃើញម៉ូតូឌុបច្រើននៅតាមផ្លូវនៅក្នុងប្រទេសកម្ពុជា

Rainy Season (Sakanan) — 03


បន្ទាប់មកទៀតរូបភាពទីរូបភាពទីយើងឃើញថាភ្លៀងធ្លាក់ខ្លាំងពេក ដោយសារតែភ្លៀងធ្លាក់ខ្លាំង យើងឃើញមានទឹកដក់ជាច្រើននៅតាមផ្លូវ ហើយយើងឃើញមានមនុស្សម្នាក់កំពុងតែរត់កាត់ភ្លៀងអញ្ចឹងបានន័យថាគាត់កំពុងតែដើរនៅតាមផ្លូវ បន្ទាប់មកមានភ្លៀងធ្លាក់ ដូច្នេះគាត់ត្រូវតែរត់យ៉ាងលឿន ដើម្បីទៅរកកន្លែងជ្រកអញ្ចឹងយើងឃើញភ្លៀងបណ្ដើរ មនុស្ស មានមនុស្សកំពុងតែរត់នៅតាមផ្លូវបណ្ដើរ ដើម្បីរត់ទៅរកកន្លែងជ្រកកុំឲ្យសើមភ្លៀងដោយសារតែគាត់អត់មានឆត្រ នៅក្នុងរូបភាពនេះ ដោយសារតែគាត់អត់មានឆត្រ ឬក៏អត់មានអាវភ្លៀងទេ ដូច្នេះគាត់ក៏បានសើមដោយសារទឹកភ្លៀងហើយយើងឃើញនៅតាមផ្លូវ នៅលើផ្លូវ គឺមានទឹកដក់ជាច្រើន ព្រោះតែមេឃភ្លៀង អញ្ចឹងវានឹងមានទឹកដក់នៅតាមផ្លូវ ដែលធ្វើឲ្យយើងពិបាកក្នុងការធ្វើដំណើរ ហើយអាចធ្វើឲ្យយើងវាសើមខោអាវ ឬក៏ប្រឡាក់ខោអាវបាន នៅពេលដែលយើងជាន់ទឹក ឬក៏ខ្ទាតទឹក ដែលដក់នៅតាមផ្លូវចំយើង

Explaining how something works — Additional dialogue


ម៉ាក់ម៉ោកូន ម៉ាក់បង្រៀនឆាលត។ ... បើកហ្គាសនៅ? ទុកឲ្យខ្ទះក្ដៅតិចសិនក៏បាន ហើយចាំដាក់ប្រេង
កូនប្រេងប៉ុណ្ណឹងបានអេ៎ម៉ាក់?
ម៉ាក់ច្រើនជាងហ្នឹងតិច តិចបានហើយ។ ... ហ្នឹងហើយចាំឲ្យប្រេងក្ដៅតិចសិន ចាំដាក់លតចូលហើយត្រលប់វាចុះឡើងឲ្យសព្វ។ ... ហ្នឹងហើយ ធ្វើអីចឹង។ ... ដៃម្ខាងទៀតទប់ខ្ទះឲ្យនឹង កុំឲ្យវាប៉ាក់ប៉ើកហើយដៃស្ដាំកាន់វែកឲ្យចូលក្នុងតិច កុំកាន់នៅចុងពេក តែអីចឹងវាឆាប់ចុកដៃ
កូនឆាប៉ុណ្ណឹងបាននៅ ម៉ាក់?
ម៉ាក់ហ្នឹងហើយហើយដាក់គ្រឿងទៅស្ករ ទឹកស៊ីអ៊ីវ អីហ្នឹង
កូនម៉េចអត់ឡើងក្រហមដូចគេអីចឹងម៉ាក់?
ម៉ាក់ម៉ោពីមិនទាន់ដាក់ប្រេងខ្យងហ្នឹងអា៎ណេះ ដាក់ស្រោចពីលើហ្នឹងតិចទៅ ហើយត្រលប់វាចុះឡើង ម៉ាសន្ទុះទៅ វាឡើងក្រហមហើយ។ ... ឃើញអត់?
កូនចា៎ស

Shopping For A T-Shirt (Sakanan) — 01


ដោយយើងឃើញនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញមានបុរសម្នាក់ ដែលគាត់មានវ័យប្រហែលជា ២០ ឆ្នាំ គាត់ពាក់អាវយឺតពណ៌ ដៃខ្លី ហើយនៅក្នុងរូបភាពនេះ យើងឃើញថាគាត់កំពុងតែសម្លឹងមើលអាវរបស់គាត់ ហើយយកដៃទាំងពីរចាប់ទាញអាវរបស់គាត់ ដោយគាត់គិតថាប្រហែលជាអាវនោះតូចពេក ឬក៏ចង្អៀតពេកសម្រាប់គាត់ ដែលឥឡូវគាត់ធំហើយ ដូច្នេះអាវចាស់ពីមុនគឺរាងចង្អៀតសម្រាប់គាត់ ដោយគាត់ពាក់ទៅមិនសូវស្រួលខ្លួន ឬក៏គាត់ពាក់ទៅគឺមើលឃើញខើច ដោយសារតែអាវនោះវាតូចពេក អញ្ចឹងនៅក្នុងរូបភាពនេះ គឺយើងឃើញគាត់កំពុងតែគិតទៅដល់អាវថ្មីមួយ អញ្ចឹងគាត់គិតទៅដល់អាវមួយ ដែលជាអាវយឺតដែរ ប៉ុន្តែពណ៌លឿង អញ្ចឹងគាត់ចង់បានអាវយឺតថ្មីមួយសម្រាប់ពាក់ ដោយសារតែអាវយឺតដែលគាត់កំពុងតែពាក់ គឺវាតូចពេក ឬក៏ចង្អៀតខ្លួនគាត់ពេក អញ្ចឹងគាត់គិតចង់ទិញអាវយឺតពណ៌លឿងដៃខ្លីមួយសម្រាប់ពាក់នៅពេលថ្ងៃក្រោយទៀត ដូច្នេះហើយគាត់ក៏សម្លឹងមើលអាវរបស់គាត់យ៉ាងយកចិត្តទុកដាក់ អញ្ចឹងគាត់នឹងទៅទិញអាវថ្មីមួយទៀត

Getting Up (Sakanan) — 05


ចូលដល់រូបភាពទីនៅក្នុងរូបភាពទីនារីដដែលនោះ គាត់បានដើរចូលក្នុងបន្ទប់ទឹករបស់គាត់ បាទ គាត់ភ្ញាក់ពីគេង ហើយគាត់ដើរចូលក្នុងបន្ទប់ទឹករបស់គាត់ ដោយបន្ទប់ទឹករបស់គាត់ គាត់ យើងឃើញថា មានដូចជាឡាបូលាងដៃ បាទ ឡាបូលាងដៃមួយ មានក្បាលរ៉ូប៊ីនេ ឬក៏ក្បាលម៉ាស៊ីនទឹកមួយ ដែលមានពណ៌ខៀវ នៅលើឡាបូលាងដៃនោះ ហើយនៅពីលើក្បាលម៉ាស៊ីនទឹកនោះ គឺយើងឃើញមានកូនទូតូចមួយ បាទ កូនទូតូចនោះ គឺជាទូសម្រាប់ដាក់សម្ភារៈបន្ទប់ទឹក ដូចជាច្រាសដុសធ្មេញ សាប៊ូដុសខ្លួន សាប៊ូកក់សក់ជាដើមអញ្ចឹងយើងប្រើប្រាស់កូនទូតូចមួយ ដើម្បីដាក់សម្ភារៈទាំងនោះប្រើប្រាស់នៅក្នុងបន្ទប់ទឹកបន្ទប់ទឹករបស់គាត់គឺមានកញ្ចក់មួយ ប៉ុន្តែកញ្ចក់ កញ្ចក់បង្អួចនោះ គឺនៅខ្ពស់ បានន័យថាខ្ពស់ផុតក្បាលរបស់គាត់ អញ្ចឹង យើង បើយើងដាក់កញ្ចក់ទាបពេក គឺគេអាចមើលឃើញយើងនៅពេលដែលយើងងូតទឹក ដូច្នេះយើងត្រូវដាក់ឲ្យខ្ពស់ពីខ្លួន ដើម្បីការពារកុំឲ្យគេមើលឃើញនៅក្នុងរូបភាពនេះ គឺនារីម្នាក់នោះ គាត់បានដើរចូលក្នុងបន្ទប់ទឹករបស់គាត់ ដោយដើរសំដៅទៅរកឡាបូលាងដៃ