Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ហ្នឹងមែន | nɨŋ mɛɛn | Is that true? {ហ្នឹងមែន? ហ្នឹងហើយ។ = Is that true? Yes, that's true!} Notes: colloquial |
8/7 |
Link to overview page
Link to dictionary
Asking “How do you write this?” — Additional dialogue 1
វាសនា៖ បើមិនសរសេរអីចឹង សរសេរម៉េចវិញ?
ពិសិដ្ឋ៖ អត់មាន ធ អេ៎។ ពន្ធ ហើយ -នាគារ យកម៉ង។
Asking “How do you write this?” — Dialogue 4
ពិសិដ្ឋ៖ ចាន់ ពិសិដ្ឋ។
អ្នកចុះឈ្មោះ៖ ចាន់ ហ្នឹង ព្រះចន្ទ ហ្នឹងមែន? ប្រកបឲ្យតិច បានអេ៎?
ពិសិដ្ឋ៖ មិនមែន ព្រះចន្ទ អេ៎។ ច ស្រៈអា ន បន្តក់ ធម្មតា។
Making suggestions in which the speaker is included — Dialogue 2
វិចិត្រ៖ ពេលដល់ហ្គារ៉ាស់សាំងមុខហ្នឹង ខ្ញុំសុំចូលចាក់សាំងតិចសិនណា។
ផារី៖ មានអី។ ស្តុបខាងមុខ ហ្នឹងមែន?
វិចិត្រ៖ ហ្នឹងហើយ។ ចូលតាម៉ាភ្លែតអេ៎។
Expressing disappointment at another’s misfortune — Dialogue 1
វីរៈ៖ មានមើលបាល់ទាត់អត់យប់មិញ?
តារា៖ ថីមិនមើល។ ខ្មែរប្រកួតជាមួយសាំងហ្គាពួរ ហ្នឹងមែន?
វីរៈ៖ ហ្នឹងហើយ។ ស្ដាយដល់ហើយ។ ចាញ់ផិនណលធីចុងក្រោយ។
តារា៖ ហ្នឹងហើយ។ ខ្ញុំសង្ឃឹមថាឈ្នះហើយហ្នឹងអា៎ ដឹងអី … ស៊យវិញ។
វុទ្ធី៖ ខ្ញុំបិទទូរទស្សន៍ចោលម៉ង។ ខឹងពេក។
Expressing surprise — Dialogue 1
នារី៖ កញ្ញា ខែ ១២ ថ្ងៃទី ២៤ ទំនេរអត់?
កញ្ញា៖ មានអី នារី ទំនេរតាស។ ម៉េចដែរ?
នារី៖ ខ្ញុំចង់អញ្ជើញកញ្ញាមកញ៉ាំការខ្ញុំហ្នឹងណា។
កញ្ញា៖ មែនក៏អី? នារីការខែ ១២ ហ្នឹងមែនអ៎?!
នារី៖ មែនតាស! នេះធៀបការ។ ជួយចូលរួមផងណា។
កញ្ញា៖ ភ្ញាក់ផ្អើលមែនទែននៀក! ស្ងាត់ៗស្រាប់តែហៅញ៉ាំការ! អបអរសាទរ នារី!
Identifying items or people 1 — Additional dialogue
នីតា៖ នៅក្នុងទូតូចជិតទូខោអាវហ្នឹងមែនម៉ាក់?
ម្ដាយ៖ ហ្នឹងហើយ។ បើកទៅឃើញកាបូបខ្មៅពីរនៅខាងស្ដាំហើយ។ មួយរាងសំប៉ែត ហើយលាត អត់មានរូបអីទេ។ យកអាមួយហ្នឹងម៉ោ។
Asking for directions 1 — Dialogue 1
សោភា៖ បង សុំសួរតិច។ នៅម្ដុំហ្នឹងមានហាងកាហ្វេអាម៉ាហ្ស៉ូនអត់បង?
អ្នកតាមផ្លូវ ១៖ អាម៉ាហ្ស៉ូន?... នៅមុខនោះដូចមានហាងកាហ្វេមួយ តែមិនដឹងឈ្មោះអីអេ៎នៀក ...
អ្នកតាមផ្លូវ ២៖ ហ្នឹងហើយ កាហ្វេអាម៉ាហ្ស៉ូន! អគារពណ៌ខ្មៅ ហើយបៃតងតិចៗហ្នឹងមែន?
សោភា៖ ចា៎ស។ នៅមុខហ្នឹងមែនបង?
អ្នកតាមផ្លូវ ២៖ ហ្នឹងហើយ។ ទៅមុខ ដល់ភ្លើងស្តុប ហើយបត់ស្ដាំទៅ ឃើញហើយ។
សោភា៖ អូ ចា៎ស អរគុណច្រើនបង។