Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ចាន | caan | plate, bowl, dish | 360/66 |
Link to overview page
Link to dictionary
Lying — Dialogue 1
កូនប្រុស៖ ខ្ញុំអង្គុយសុខៗ ឆ្មាវាលោតម៉ោមិញ ហើយប៉ះត្រូវ ធ្លាក់បែកទៅ។
ម្ដាយ៖ ឆ្មាហ្នឹងចង្រៃមែន។ យកអំបោសមកបោសអំបែងចេញទៅកូន កុំឲ្យមុតជើង។
Saying “I want X” — Additional dialogue
ភ្ញៀវ៖ ទៅណាហើយអ្នកលក់?
អ្នកលក់៖ នៅនេះ។ ហូបអីដែរ?
ភ្ញៀវ៖ យកបបរគ្រឿងសាច់ជ្រូកម៉ាចាន។ កុំដាក់ជីរច្រើនពេក។
ភ្ញៀវ៖ អត់មានចាខ្វៃអេ៎អ៎? / អស់ចាខ្វៃអា៎?
អ្នកលក់៖ អស់ហើយ។
Accepting direction — Dialogue 1
វុទ្ធី៖ បានតាស បង។ ចាននៅនោះមែន?
សុភ័ក្រ៖ ហ្នឹងហើយ។ លាងហើយ ជូតឲ្យស្ងួត ហើយជួយយកទៅទុកក្នុងទូនោះផងណា។
វុទ្ធី៖ បាទ។ បងទៅចុះ អត់អីទេ។ ខ្ញុំដឹងហើយ ចាំខ្ញុំរៀបទុកឲ្យ។
Offering food or drinks and accepting such an offer — Dialogue 2
ធារ៉ា៖ អូ បុប្ផា។ ញ៉ាំចុះ អត់អីទេ។
បុប្ផា៖ ម៉ោពិសាសិនម៉ោបង។ មានច្រើនអា៎។ ខ្ញុំម្នាក់ឯងញ៉ាំអត់អស់ទេ។ ខ្ញុំចាប់ដាក់ចានឲ្យខ្លះណាបង។ យកទៅទុកញ៉ាំនៅអូហ្វីសបងក៏បាន។
ធារ៉ា៖ អរគុណហើយអីចឹង។
បុប្ផា៖ ចា៎ស ណេះបង។
Expressing dislikes 2A — Dialogue
ធារី៖ កំពុងលាងចាន។ ហត់ដល់ហើយ។ ធ្វើម្ហូបហើយ ត្រូវលាងចានទៀត។
ម្លិះ៖ ធ្វើម្ហូបម្ដងៗអីចឹងហើយ។ ស្រួលបំផុត មានតែទៅក្រៅញ៉ាំ។
ធារី៖ ខ្ញុំអត់ចូលចិត្តទៅញ៉ាំក្រៅទេ ព្រោះខ្លាចគេធ្វើគគ្រិច។ មិនមែនថាមិនចូលចិត្តធ្វើម្ហូបទេ គ្រាន់តែពេលខ្លះចានឆ្នាំងប្រឡាក់ច្រើនពេក។
ម្លិះ៖ ទុកឲ្យខ្ញុំលាងវិញណា។ ទៅសម្រាកទៅ។
ធារី៖ អរគុណ ម្លិះ។ អត់អីទេ ជិតរួចហើយ។ ឲ្យភ្ញៀវលាងចានម៉េចទេ!
Offering help — Dialogue 2
មីង៖ អ៊ើ មីងលាងចានហ្នឹងអា៎។
ធីតា៖ ចាំខ្ញុំជួយលាង មីង។ ឆាប់ហើយ។
មីង៖ មិនបាច់អេ៎ ក្មួយ។ នាំតែប្រឡាក់។ ទៅមើលទូរទស្សន៍ចុះ។
ធីតា៖ អត់អីអេ៎ មីង។ ខ្ញុំចង់ជួយតាស។ ឥឡូវ មីងលាងទៅ ខ្ញុំអ្នកជូត។ ម៉េចដែរ?
មីង៖ អីចឹងក៏បាន។ នោះក្រណាត់ជូតចាន យកមកជូតម៉ោ ហើយបន្តុបពីលើគ្នាសិនទៅ ចាំយកទៅរៀបក្នុងរាវចាននៅខាងក្នុង។
ធីតា៖ ចា៎ស មីង។
Breaking A Bowl (Sakanan) — 00 Introduction
សួស្ដី នៅក្នុងរូបភាពនេះ គឺយើងនឹងនិយាយអំពីការធ្វើឲ្យបែកចានគោម អញ្ចឹងចានគឺជាសម្ភារៈមួយដែលយើងដាក់នៅផ្ទះបាយ គឺជាសម្ភារៈផ្ទះបាយមួយ ដែលយើងប្រើប្រាស់សម្រាប់ដាក់បាយ ឬក៏ដាក់ម្ហូប ឬក៏ប្រើប្រាស់សម្រាប់ធ្វើការងារនៅក្នុងផ្ទះបាយផ្សេងៗ អញ្ចឹងចានគឺមានច្រើនប្រភេទ គឺដូចជាមានចានសំប៉ែត ចានគោម ឬក៏ចានដែលធ្វើអំពីដែក ចានធ្វើអំពីជ័រជាដើម។ ហើយចានខ្លះទៀត គឺធ្វើអំពីដីឥដ្ឋ ឬក៏ពរ្សឺឡែន អញ្ចឹងចានដែលធ្វើអំពីដី ឬក៏ចានធ្វើអំពីពរ្សឺឡែន គឺងាយស្រួលនឹងបែកខ្លាំងណាស់ គឺងាយស្រួលនឹងបែក នៅពេលដែលយើងមិនប្រុងប្រយ័ត្ន។
Rice (Sakanan) — 13
Rice (Sakanan) — 12
Grilled Fish (Sakanan) — 11
Doing The Dishes (Sakanan) — 11
Breaking A Bowl (Sakanan) — 15
Fried Rice (Sakanan) — 12
Rice (Sakanan) — 15
Doing The Dishes (Sakanan) — 09
Getting Up (Sakanan) — 12
Breaking A Bowl (Sakanan) — 04
Noodle Soup (Sakanan) — 11
Doing The Dishes (Sakanan) — 12
Noodle Soup (Sakanan) — 14