KhmerPronunciationEnglish/Notes#occ
ម្ដង mdɑɑŋ 1. one time, once
2. for a change
Notes: ជើង ដ; contraction of មួយដង
68/47

Link to overview page
Link to dictionary

Introducing someone else to others — Additional dialogue


ធារីបងបូរ៉ា ទៅញ៉ាំអីជាមួយពួកខ្ញុំអត់?
បូរ៉ាទៅដល់ណាដែរ?
តារានៅមុខនេះទេតើបងតស់ ទៅញ៉ាំអីជុំគ្នាម្ដង!
បូរ៉ាតស់ ទៅក៏ទៅ!

Expressing joy at someone’s success — Dialogue 2


រូបភាពទី
មិត្តភក្តិតារាអូ តារា! ឯងពូកែមែនជាប់លេខទៀតហើយឆ្នាំនេះតស់ ទៅជប់លៀងម្ដងអី?
តារាអរគុណ! តស់ទៅ តែខ្ញុំទៅផ្លាស់ខោអាវសិនណា

Expressing anger — Dialogue 4


តារាដូរលុយព្រឹកមិញប៉ះចំលុយក្លែងក្លាយដល់ពេលខ្ញុំយកទៅដូរវិញ គេថាលុយយកទៅបាត់ម្ដងហើយអត់ទទួលខុសត្រូវដូចឆ្កួតអីចឹងឈប់ទៅដូរកន្លែងហ្នឹង ហើយដើរប្រាប់គេកុំឲ្យទៅកន្លែងហ្នឹងម៉ង

Talking about the taste of food 1 — Additional dialogue


នៅភោជនីយដ្ឋាន
ពិសីសាកហាងនេះម្ដងមើល អត់ដែលចូលសោះ
វិបុលហ្នឹងហើយ ឃើញភ្ញៀវច្រើនរាល់តែដង
ពិសីកុម្ម៉ង់ទៅអីចឹង

ពិសីម៉េចដែរ វិបុល? ម្ហូបគេឆ្ងាញ់អត់?
វិបុលមានអី ឆ្ងាញ់បស់គេដែរតាសចុះពិសីត្រូវមាត់អត់?
ពិសីខ្ញុំញ៉ាំទៅឆ្ងាញ់ដែរតាសចាំលើកក្រោយមកទៀត

Excusing oneself — Dialogue 2


កន្និកាធារី ចេញពីធ្វើការ ទៅញ៉ាំអីជុំគ្នាអី? វឌ្ឍនៈទៅដែរតាស
ធារីញ៉ាំអីជុំគ្នាអ៎? អឹម ... ល្ងាចហ្នឹង ខ្ញុំរៀងរវល់នៅផ្ទះតិចចាំង៉ៃក្រោយទៅណា
កន្និកាធារី បបួលម្ដងណាក៏រវល់ដែរ
ធារីបើឆ្លៀតបាន ខ្ញុំចង់ទៅដែរហ្នឹង
កន្និកាមានអី ថាលេងតាស

Expressing frustration — Additional dialogue 2


ពឹងពាក់ទិញអីវ៉ាន់
និមលសេរី ម៉េចហើយ? ទិញបានអេ៎?
សេរីទិញបានតាសនេះ ត្រូវអេ៎?
និមលប្រាប់ថាឲ្យយកពណ៌បៃតង ទៅយកពណ៌ខៀវ!
សេរីអូ ខ្ញុំច្រឡំពណ៌ខៀវជាមួយពណ៌បៃតង
និមលយ៉ាប់ម៉ងត្រូវទៅទិញខ្លួនឯងដដែលសេរីឯង ប្រើម្ដងណាមិនដែលបានសម្រេចទេខុសរហូត

Admonishing someone / saying “Don’t do this!” — Dialogue 1



រតនានែ អាអូន! ម៉េចឯងទៅធាក់ឆ្កែអីចឹង? វាធ្វើអីឯង? វាដើរសុខសោះ
សុវណ្ណខ្ញុំធាក់វាលេងតាស ពូ
រតនាចុះបើមានគេធាក់ឯងវិញ ឈឺអត់? សាកឲ្យគេធាក់មើលអត់ការងារធ្វើមែន? កុំធ្វើអីចឹងទៀតអា៎គង់តែង៉ៃណាមួយ ឆ្កែខាំឲ្យដឹងខ្លួនម្ដង

Expressing concern for other people's welfare — Additional dialogue


លីដាអូយ ឈឺក្បាលម៉េះ?
តារាលីដា ឈឺក្បាលអ៎? ញ៉ាំថ្នាំអេ៎? ខ្ញុំមានថ្នាំឈឺក្បាល
លីដាសុំម៉ាគ្រាប់ម៉ោអីចឹង
តារាឧស្សាហ៍ឈឺក្បាលអ៎?
លីដាមួយអាទិត្យពីរបីដងអី
តារាអូ នេះមិនមែនឈឺក្បាលធម្មតាអេ៎នៀកទៅពេទ្យម្ដងទៅអី?
លីដាហ្នឹងហើយ ចាំឆ្លៀតពេលទៅឥឡូវផឹកថ្នាំសិន

Making appointments for meetings — Dialogue 1


នារីតេទូរស័ព្ទទៅកញ្ញា
កញ្ញាអាឡូ?
នារីអាឡូ កញ្ញាខ្ញុំនារីអា៎សុខសប្បាយអត់?
កញ្ញាខ្ញុំសុខសប្បាយតាសចុះនារី?
នារីខ្ញុំសុខសប្បាយដែរតាសង៉ៃអាទិត្យហ្នឹង កញ្ញាទំនេរអត់? ទៅញ៉ាំអីជាមួយគ្នាម្ដងអី?
កញ្ញាមានអីម៉ោងម៉ាន? នៅហាងលើកមុនមែន?
នារីម៉ោងប្រហែលម៉ាណ្ដប់អី ម៉េចដែរ? ទៅហាងទើបបើកថ្មីនៅម្ដុំស្តាតអូឡាំពិកវិញអី ស្គាល់អត់?
កញ្ញាម៉ោងម៉ាណ្ដប់បានតាសខ្ញុំអត់ស្គាល់ហាងហ្នុងផង ចាំទៅដល់ស្តាតអូឡាំពិក ចាំខ្ញុំតេប្រាប់នារី

Indicating disagreement — Additional dialogue


កូនម៉ាក់ ង៉ៃហ្នឹងមិនបាច់ធ្វើម្ហូបអេ៎ណាទៅញ៉ាំអីនៅក្រៅម៉ងម៉ាក់ឯងចង់ញ៉ាំអី?
ម៉ាក់មិនបាច់អេ៎អី? នាំតែអស់លុយ
កូនយូរម្ដងតាសទៅហាងង៉ៃមុនទៅ ម៉េចដែរ?
ម៉ាក់អត់ទេសហាងង៉ៃមុនហ្នឹង អត់សូវឆ្ងាញ់ហើយថ្លៃទៀត
កូនអីចឹង ទៅណាវិញ?
ម៉ាក់ទៅហាងគុយទាវធម្មតាជិតហ្នឹងទៅ
កូនហ៊ើយ ម៉ាក់ឯងនេះយ៉ាប់ម៉ងទៅកន្លែងណារៀងឡូយតិចទៅ
ម៉ាក់ស្រេចតែកូនឯងទេអីចឹងថាអត់ចង់ឲ្យអស់លុយច្រើនអញ្ចេក

Pickpocket (Sakanan) — 05


ចូលដល់រូបភាពទីរូបភាពទីបន្ទាប់ពីអ្នកដំណើរដែលនៅខាងក្នុង គាត់ចេញអស់ហើយ បាទ អ្នកដំណើរដែលដល់គោលដៅ គាត់ចេញពីក្នុងរថភ្លើងអស់ហើយ អ្នកដំណើរខាងក្រៅ ដែលមានស្ត្រីម្នាក់និងបុរសពីរនាក់ ដែលបុរសម្នាក់ពាក់អាវផ្កាឈូកនោះ គាត់ក៏បានចូលទៅក្នុងរថភ្លើងនោះម្ដង អញ្ចឹងគាត់ចូលតាមទ្វារដែលបានបើករួចនោះទៅក្នុងរថភ្លើង ដោយគាត់ដើរបណ្ដើរ យកដៃរបស់គាត់ច្រត់ទៅក្នុងហោប៉ៅដដែល បាទ អញ្ចឹងគាត់ដើរចូលទៅក្នុងរថភ្លើងតាមសម្រួល ដោយពុំមានការប្រញាប់ប្រញាល់ ឬក៏ដណ្ដើមគ្នាចូលនោះទេ ព្រោះទ្វាររថភ្លើងបើកហើយធំ អញ្ចឹងផ្លូវដើរទូលាយ ដូច្នេះគាត់ពុំចាំបាច់បញ្ជ្រៀតគ្នានោះទេ

Coffee And Soft Drink (Sakanan) — 05


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីអ្នកបម្រើបានសួរទៅកាន់បុរសដែលជាឪពុករួចរាល់ហើយ អញ្ចឹងគាត់បានងាកមកសួរក្មេងស្រីនោះម្ដង ថាតើក្មេងស្រីនោះចង់ញ៉ាំអ្វី អញ្ចឹងក្មេងស្រីនោះ គាត់ក៏បានប្រាប់ទៅដល់អ្នកបម្រើថា គាត់ប្រហែលជាចង់ញ៉ាំកូកាកូឡា ឬក៏ទឹកក្រូចផ្សេងៗ។ អញ្ចឹងដោយសារតែគាត់ជាក្មេង អញ្ចឹងនៅពេលដែលក្មេងគឺគាត់អត់ចូលចិត្តញ៉ាំកាហ្វេនោះទេ ព្រោះកាហ្វេ គឺសម្រាប់តែមនុស្សធំតែប៉ុណ្ណោះ ប្រសិនបើក្មេងញ៉ាំ គឺអាចប៉ះពាល់ដល់សុខភាពបានអញ្ចឹងគាត់ចង់ញ៉ាំជាទឹកក្រូចវិញ គាត់អត់ចង់ញ៉ាំកាហ្វេដូចប៉ារបស់គាត់ទេដែលយើងឃើញគាត់កុម្ម៉ង់ដូចជាកូកាកូឡា ឬក៏ Fanta ឬក៏ Sprite ជាដើម ដើម្បីញ៉ាំ

Expressing frustration — Dialogue 1


Note: the three examples are unrelated, the first one relates to the picture

និយាយម្នាក់ឯង
និមលខុសទៀតហើយម៉េចធ្វើអត់បានអីចឹងហ្ន៎? ត្រូវអានេះខុសអានោះហ៊ើយ! បានហើយ ឈប់លេងហើយអត់ប្រយោជន៍ ខាតតែពេលចង្រៃយោ!
និមលស្អីគេ? ម៉េចអីចឹង? ការងារហ្នឹងទៅជាឯងអ្នកធ្វើវិញឆ្កួតអេ៎ៗ? ធ្វើការឡប់ៗអីចឹង
និមលមនុស្សក្រឡេចក្រឡុចនិយាយម្ដងអញ្ចេះម្ដងអញ្ចុះ យកតែឈ្នះ

Making excuses — Dialogue 1


លេសមិនចង់ធ្វើអ្វីមួយ
លក្ខិណារតនៈ ជួយធ្វើឯកសារសម្រាប់ប្រជុំថ្ងៃចន្ទក្រោយតិចបានអេ៎?
រតនៈឯកសារប្រជុំ? ខ្ញុំរវល់អា៎ ខ្លាចតែអត់មានពេលធ្វើ
លក្ខិណាឆ្លៀតពេលតិចទៅខ្ញុំអត់ទំនេរដៃសោះម៉ងអា៎
រតនៈខ្ញុំអត់ដែលធ្វើអីចឹង ធ្វើទៅខ្លាចខុស ហើយស៊ីពេលយូរទៀតលក្ខិណាឯងគង់តែត្រូវនៅអង្គុយប្រាប់ខ្ញុំដដែលហ្នឹង
លក្ខិណារតនៈឯងអត់ដែលធ្វើឯកសារប្រជុំសោះម៉ងអេ៎? ចាំបាច់តែខ្ញុំត្រូវប្រាប់គ្រប់ជំហាន?
រតនៈមិនមែនថាអត់ដែលធ្វើសោះម៉ងទេ តែឥឡូវនេះខ្ញុំរវល់តិចទៀត ត្រូវតេទៅភ្ញៀវម្នាក់ទៀត
លក្ខិណា គិតក្នុងចិត្តនិយាយត្រឡប់ត្រឡិន ម្ដងអញ្ចេះម្ដងអញ្ចោះបើដឹងថាពឹងមិនបានអីចឹង មិនហាមាត់ពឹងទេឃើញអង្គុយលេងសោះហ្នឹងអា៎

Cutting One’s Finger (Sakanan) — 14


បន្ទាប់ពីបានរុំដៃហើយ នៅក្នុងរូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ បន្ទាប់ពីគាត់រុំដៃគាត់នឹងបង់បិទដំបៅរួចហើយ បុរសនោះ គាត់ក៏បានចូលមកក្នុងផ្ទះបាយវិញ បាទ គាត់ចូលមកក្នុងផ្ទះបាយវិញ គាត់ចូលមកដើម្បីបន្តការចិតបន្លែធ្វើម្ហូបរបស់គាត់បន្តទៀត បាទ អញ្ចឹងបុរសនោះ គាត់កាន់ការ៉ុតដដែល បាទ គាត់កាន់ការ៉ុត ហើយចិតចំណិតការ៉ុតនោះជាចំណិតតូចជាច្រើនដាក់នៅលើតុ បាទ ម្ដងនេះគឺគាត់មានការប្រុងប្រយ័ត្នខ្ពស់ជាងមុន បាទ ព្រោះថាយើងឃើញថា ដៃរបស់គាត់កាន់កាំបិតដោយប្រុងប្រយ័ត្ន ហើយដៃម្ខាងទៀតរបស់គាត់ដែលកាន់ការ៉ុត ក៏មានការប្រុងប្រយ័ត្នដែរ ព្រោះថាគាត់មិនធ្វើឲ្យមានការមុតដៃជាលើកទីពីរទៀតនោះទេ ព្រោះការមុតដៃគឺវាធ្វើឲ្យឈឺ ហើយមានគ្រោះថ្នាក់ អញ្ចឹងគាត់ធ្វើការប្រុងប្រយ័ត្នខ្ពស់ជាងមុន

Breaking A Bowl (Sakanan) — 15


បន្ទាប់មកទៀតរូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ យើងឃើញថា បន្ទាប់ពីគាត់យកចានថ្មីមកហើយ អញ្ចឹងបុរសម្នាក់នោះ គាត់ក៏បានយកចានថ្មីមកប្រើប្រាស់ ដោយចានថ្មីរបស់គាត់គឺមានពណ៌បៃតង អញ្ចឹងពេលមុនគាត់ប្រើប្រាស់ចានពណ៌ផ្កាឈូក ដែលគាត់ធ្វើឲ្យបែក អញ្ចឹងនៅពេលដែលគាត់បោសសម្អាតផ្ទះបាយរបស់គាត់ បោសសម្អាតអំបែងចានរួចរាល់ហើយ គាត់បានបោសសម្អាតអំបែងចានរួចរាល់ហើយ អញ្ចឹងគាត់ក៏បានយកចានថ្មីមកប្រើប្រាស់ម្ដងទៀត ដោយចាននេះគឺគាត់ប្រើប្រាស់ចាន គាត់ប្រើប្រាស់ចានគោមពណ៌បៃតង អញ្ចឹងម្ដងនេះគឺគាត់ប្រុងប្រយ័ត្នជាងមុន ដោយគាត់យកចានគោមរបស់គាត់ ដោយគាត់កាន់ដៃទាំងពីររបស់គាត់ កាន់ចានគោមដោយដៃទាំងពីរ ហើយយកមកដាក់នៅលើតុនៅក្នុងផ្ទះបាយ ក្បែរបន្លែរបស់គាត់វិញ អញ្ចឹងគាត់បានយកចានថ្មីមកដាក់ងាយស្រួលក្នុងការនៅពេលដែលគាត់ចិតបន្លែហើយ គាត់អាចយកបន្លែទាំងនោះដាក់ទៅក្នុងចានគោម

Rice (Sakanan) — 02


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញកសិករដដែលនោះ គាត់បានភ្ជួរស្រែ ដោយប្រើម៉ាស៊ីនភ្ជួរស្រែវិញម្ដង អញ្ចឹង ពីដើម ឬក៏ពីមុន គឺយើងប្រើប្រាស់កម្លាំងសត្វ ដើម្បីអូសទាញនៅក្នុងការភ្ជួរស្រែ ឬក៏នៅក្នុងការរាស់ស្រែ ក៏ប៉ុន្តែឥឡូវ ដើម្បីចំណេញពេល គឺកសិករ គាត់ប្រើម៉ាស៊ីនវិញម្ដង ជាក់ស្ដែងដូចនៅក្នុងរូបភាពទីនេះ គឺយើងឃើញកសិករម្នាក់ ដែលគាត់ពាក់អាវពណ៌ ខោជើងវែងពណ៌ផ្កាឈូក និងមានពាក់មួកស្លឹកត្នោតផងដែរនោះ គឺគាត់កំពុងតែកាន់ចង្កូតម៉ាស៊ីន ដើម្បីបញ្ជាម៉ាស៊ីនក្នុងការភ្ជួរស្រែ អញ្ចឹងការភ្ជួរស្រែដោយប្រើម៉ាស៊ីន គឺមានលក្ខណៈលឿន ហើយរហ័សនិងងាយស្រួល ដោយសារតែមិនប្រើប្រាស់កម្លាំងអូសទាញនៃសត្វនោះទេ អញ្ចឹងវាលឿន ហើយងាយស្រួលក្នុងការធ្វើស្រែ អញ្ចឹងគឺចំណេញពេលវេលាដល់កសិករ ដូច្នេះនៅក្នុងសម័យឥឡូវ ឬក៏បច្ចុប្បន្ន គឺកសិករ គាត់ភាគច្រើន គឺគាត់ចូលចិត្តប្រើប្រាស់ម៉ាស៊ីន ជាជាងការប្រើប្រាស់កម្លាំងសត្វក្របី អញ្ចឹងនៅក្នុងរូបភាពទីគឺកសិករ គាត់កំពុងតែភ្ជួរស្រែ ដោយប្រើប្រាស់ម៉ាស៊ីន

Rice (Sakanan) — 15


បន្ទាប់មកទៀតចូលដល់រូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ គឺយើងឃើញ គេកំពុងតែដួសបាយចេញពីក្នុងឆ្នាំង អញ្ចឹងនៅក្នុងរូបភាពទី ១៥ នេះ គឺយើងឃើញ គេបើកគម្របឆ្នាំងបាយ ដែលមានផ្សែងហុយចេញពីក្នុងឆ្នាំងបាយ ហើយមានដៃពីរ ដែលកំពុងតែដួសបាយចេញពីក្នុងឆ្នាំងដោយប្រើវែកពណ៌លឿងមួយ អញ្ចឹងគេដួសបាយដាក់ចូលទៅក្នុងចាន តាមកម្រិតមួយល្មមដែលគេអាចហូបអស់ អញ្ចឹងគេដួសបាយដោយប្រើវែក ឧបករណ៍សម្រាប់ដួសបាយចេញពីក្នុងឆ្នាំង យើងហៅថាវែក អញ្ចឹងគេ យើងឃើញគេកំពុងតែដួសបាយចេញពីក្នុងឆ្នាំងម្ដងមួយវែកដាក់ចូលទៅក្នុងចាន ដោយយើងឃើញនៅក្បែរនោះគឺមានចានគោមពីរ គឺពណ៌ទឹកក្រូច អញ្ចឹងចានមួយគឺមានបាយពេញ ចានមួយទៀតគឺគេកំពុងតែដួសបាយចេញពីក្នុងឆ្នាំងដាក់ចូលទៅក្នុងចាន អញ្ចឹងរូបភាពទី ១៥ គឺគេកំពុងតែដួសបាយដាក់ចូលទៅក្នុងចាន

Pickpocket (Sakanan) — 04


ចូលដល់រូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីទ្វាររថភ្លើងបើកហើយ យើងឃើញ មានអ្នកដំណើរជាច្រើន មាន[អ្នកដំណើរ]ប្រុសស្រីជាច្រើន គាត់បានដើរចេញពីរថភ្លើង ដែលឈប់នោះ អញ្ចឹងយើងឃើញថា អ្នកដំណើរដែលនៅខាងក្រៅ គាត់មិនបានឈរនៅខាងមុខទ្វារនៃរថភ្លើងនោះទេ គឺគាត់ឈរទៅខាងទាំងអស់ ដូច្នេះហើយទើបពុំមានឲ្យមានការស្ទះផ្លូវ ឬក៏បាំងផ្លូវដល់អ្នកដំណើរដែលនៅខាងក្នុងនោះទេ អញ្ចឹងអ្នកដំណើរដែលនៅខាងក្នុង គាត់បានចេញពីរថភ្លើងតាមសម្រួលម្ដងមួយដូច្នេះហើយទើបធ្វើឲ្យចំណាញ់ពេលវេលាបានច្រើន យើងឃើញមានអ្នកដំណើរជាច្រើន ដែលគាត់ធ្វើដំណើរដល់គោលដៅរបស់គាត់ហើយចេញពីរថភ្លើង ក៏ប៉ុន្តែមានអ្នកដំណើរមួយចំនួនទៀត គាត់ពុំបានចេញពីរថភ្លើងនោះទេ ដោយហេតុថាគាត់ពុំទាន់ដល់គោលដៅរបស់គាត់ អញ្ចឹងការចេញពីរថភ្លើងគឺ សម្រាប់តែអ្នកដំណើរណា ដែលគាត់ដល់គោលដៅរបស់គាត់ ទើបគាត់ចុះ អ្នកដំណើរណា ដែលមិនទាន់ដល់គោលដៅ គឺគាត់ត្រូវបន្តដំណើរទៀត ដោយមិនបាច់ចុះពីរថភ្លើងនោះទេ

Personal Hygiene (Sakanan) — 15


បន្ទាប់មកទៀតរូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ យើងឃើញថា បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់ត្បារត្រចៀកហើយ គាត់ក៏បានមកសិតសក់របស់គាត់វិញម្ដង អញ្ចឹងគាត់ប្រើប្រាស់ក្រាសដើម្បីសិតសក់ ដែលយើងឃើញគាត់កាន់ក្រាសនៅក្នុងដៃឆ្វេងរបស់គាត់ អញ្ចឹងគាត់លេងម៉ូតសក់របស់គាត់ទៅតាមចំណង់ចំណូលចិត្តរបស់គាត់ ដែលដៃស្ដាំគាត់មានកាន់ជែលលាបសក់ អញ្ចឹងគាត់កាន់ជែលលាបសក់នៅដៃស្ដាំ ហើយដៃឆ្វេងរបស់គាត់ គឺគាត់កាន់ក្រាសដើម្បីសិតសក់ អញ្ចឹងគាត់ប្រើប្រាស់ជែលដើម្បីលាបទៅលើសក់របស់គាត់ ដើម្បីឲ្យសក់គាត់រឹង ឬក៏រលោងទៅតាមប្រភេទជែល អញ្ចឹងជែលលាបសក់ គឺយើងមានច្រើនប្រភេទ ជាប្រភេទធ្វើឲ្យសក់រឹង ជាប្រភេទធ្វើឲ្យសក់ទន់រលោង និងជាប្រភេទធ្វើឲ្យសក់បះឡើងលើ អញ្ចឹងប្រសិនបើគាត់ចង់ឲ្យសក់គាត់រលោង គាត់លាបជែលប្រភេទធ្វើឲ្យរលោង ប្រសិនបើគាត់ចង់ឲ្យសក់របស់គាត់រឹង គឺគាត់លាបជែលដែលធ្វើឲ្យសក់រឹង ហើយគាត់ប្រើប្រាស់ក្រាសដើម្បីសិតសក់ និងដើម្បីលេងម៉ូតទៅតាមចំណង់ចំណូលចិត្តរបស់គាត់