KhmerPronunciationEnglish/Notes#occ
ពូ puu 1. uncle (younger brother of either parent)
2. respectful term of address to older men
20/6

Link to overview page
Link to dictionary

Apologizing — Dialogue 2


ការប៉ះទង្គិច
តារាអីយ៉ាស់! ខ្ញុំសុំទោសពូ! មានត្រូវត្រង់ណាអត់ពូ?
ពូឯងប្រយ័ត្នប្រយែងតិចមើល
តារាសុំទោសពូខ្ញុំអត់បានមើលមិញ

Greetings and leave takings 2 — Dialogue 3


តារា៖ (កំពុងញ៉ាំបាយ) ពូសាន! ទៅណាហ្នឹងពូ? មកពិសាបាយសិនអីពូ?
សានអូ តារា! អត់អីទេ ហូបចុះពូមានការប្រញាប់បន្តិច

ពូគិតរកទៅសិនហើយ ថ្ងៃនេះអត់បាននៅនិយាយលេងយូរទេ ត្រូវប្រញាប់ទៅផ្ទះបងប្អូនមានការបន្តិច
តារាបាទ អញ្ជើញចុះពូ សុខសប្បាយណាពូ

Admonishing someone / saying “Don’t do this!” — Dialogue 1



រតនានែ អាអូន! ម៉េចឯងទៅធាក់ឆ្កែអីចឹង? វាធ្វើអីឯង? វាដើរសុខសោះ
សុវណ្ណខ្ញុំធាក់វាលេងតាស ពូ
រតនាចុះបើមានគេធាក់ឯងវិញ ឈឺអត់? សាកឲ្យគេធាក់មើលអត់ការងារធ្វើមែន? កុំធ្វើអីចឹងទៀតអា៎គង់តែង៉ៃណាមួយ ឆ្កែខាំឲ្យដឹងខ្លួនម្ដង

Inviting someone to eat together — Cultural note


នៅពេលកំពុងញ៉ាំអាហារ ហើយក្រឡេកឃើញអ្នកស្គាល់គ្នា ជនជាតិខ្មែរតែងតែបបួលអ្នកនោះ ឲ្យមកញ៉ាំដែរជាការគួរសម ដោយនិយាយថាញ៉ាំ ... ឈ្មោះ/បង/អូន/លោកពូ!” ឧទាហរណ៍
ញ៉ាំបាយ បង!
ញ៉ាំនំ អូន!
ពិសាបាយ លោកពូ!
អ្នកដែលត្រូវបានគេហៅអាចបដិសេធដោយនិយាយថាអត់អីទេ ញ៉ាំចុះក៏បាន ឬក៏ទទួលយកចំណីបន្តិចបន្តួចក៏បាន

Greetings and leave takings 1 — Cultural note


ពេលនិយាយថា ជម្រាបសួរ ជម្រាបលា ជនជាតិខ្មែរតែងលើកដៃសំពះបង្ហាញពីការគោរពប៉ុន្តែ នៅពេលនិយាយថា សួស្ដី គឺមិនលើកដៃសំពះទេនៅពេលជួបគ្នាដំបូង គឺមិនដឹងពីអាយុរបស់គ្នាទេដូច្នេះ មនុស្សភាគច្រើនតែងតែហៅគ្នាថា បង ជាការគួរសមក្រៅពីពាក្យថា បង យើងអាចហៅទៅតាមអាយុ ដូចជា មីង ពូ អ៊ំ យាយ តា ។ល។ ជំនួសឲ្យពាក្យថា ឯង យើងអាចហៅឈ្មោះគេតែម្ដងជនជាតិខ្មែរខ្លះនៅតាមខេត្ត ប្រើពាក្យថា គាត់ ជំនួសឲ្យពាក្យថា ឯង

Asking for directions 1 — Additional dialogue


សោភាពូ ខ្ញុំសុំសួរតិចទៅផ្សារអ៊ីអន តាមផ្លូវណាវិញទៅពូ?
អ្នកតាមផ្លូវជិះតាមនេះក៏បាន ជិះតាមនោះក៏បានជិះតាមនេះទៅលឿនជាង
សោភាមួយណាស្រួលរកជាងពូ?
អ្នកតាមផ្លូវជិះតាមនោះស្រួលរកជាង ប៉ុន្តែរៀងឆ្ងាយតិច
សោភាចាស អត់អីអេ៎ពូអីចឹង ខ្ញុំត្រូវជិះទៅត្រង់មែន ពូ?
អ្នកតាមផ្លូវបាទ ជិះទៅមុខត្រង់រហូតដល់ផ្លូវទាល់ហើយបត់ឆ្វេង ហើយជិះរហូតទៀតទៅ ឃើញហើយ