Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
គង់តែ | kʊəŋ tae | 1. (will) surely, certainly 2. eventually |
3/3 |
Link to overview page
Link to dictionary
Warning someone — Dialogue 1
បញ្ញា៖ សម្បត្តិឯងឧស្សាហ៍លេងទូរស័ព្ទភ្លេចខ្លួនអា៎។ ពេលឆ្លងថ្នល់អីគ្រោះថ្នាក់អា៎ណា។
សម្បត្តិ៖ មានទៅស្អី។ ខ្ញុំមើលផ្លូវដែរតាស។ អីចឹង ខ្ញុំទៅហើយណា ង៉ៃក្រោយជួបគ្នា។
សម្បត្តិ៖ អ៊ុះ!
បញ្ញា៖ ឃើញអត់? ទើបតែនិយាយផុតពីមាត់។ គង់តែង៉ៃណាមួយទេ សម្បត្តិឯង។
Admonishing someone / saying “Don’t do this!” — Dialogue 1
រតនា៖ នែ អាអូន! ម៉េចឯងទៅធាក់ឆ្កែអីចឹង? វាធ្វើអីឯង? វាដើរសុខៗសោះ។
សុវណ្ណ៖ ខ្ញុំធាក់វាលេងតាស ពូ។
រតនា៖ ចុះបើមានគេធាក់ឯងវិញ ឈឺអត់? សាកឲ្យគេធាក់មើល។ អត់ការងារធ្វើមែន? កុំធ្វើអីចឹងទៀតអា៎។ គង់តែង៉ៃណាមួយ ឆ្កែខាំឲ្យដឹងខ្លួនម្ដង។
Making excuses — Dialogue 1
លក្ខិណា៖ រតនៈ ជួយធ្វើឯកសារសម្រាប់ប្រជុំថ្ងៃចន្ទក្រោយតិចបានអេ៎?
រតនៈ៖ ឯកសារប្រជុំ? ខ្ញុំរវល់អា៎ ខ្លាចតែអត់មានពេលធ្វើ។
លក្ខិណា៖ ឆ្លៀតពេលតិចទៅ។ ខ្ញុំអត់ទំនេរដៃសោះម៉ងអា៎។
រតនៈ៖ ខ្ញុំអត់ដែលធ្វើអីចឹង ធ្វើទៅខ្លាចខុស ហើយស៊ីពេលយូរទៀត។ លក្ខិណាឯងគង់តែត្រូវនៅអង្គុយប្រាប់ខ្ញុំដដែលហ្នឹង។
លក្ខិណា៖ រតនៈឯងអត់ដែលធ្វើឯកសារប្រជុំសោះម៉ងអេ៎? ចាំបាច់តែខ្ញុំត្រូវប្រាប់គ្រប់ជំហាន?
រតនៈ៖ មិនមែនថាអត់ដែលធ្វើសោះម៉ងទេ តែឥឡូវនេះខ្ញុំរវល់។ តិចទៀត ត្រូវតេទៅភ្ញៀវម្នាក់ទៀត។
លក្ខិណា គិតក្នុងចិត្ត៖ និយាយត្រឡប់ត្រឡិន ម្ដងអញ្ចេះម្ដងអញ្ចោះ។ បើដឹងថាពឹងមិនបានអីចឹង មិនហាមាត់ពឹងទេ។ ឃើញអង្គុយលេងសោះហ្នឹងអា៎។