KhmerPronunciationEnglish/Notes#occ
លើកក្រោយ lǝǝk kraoy next time 10/9

Link to overview page
Link to dictionary

Apologizing — Additional dialogue


ធារីរៀងល្ងាចហើយចាំជួបគ្នាថ្ងៃក្រោយទៀតអីចឹង
កញ្ញាតស់ទៅអីចឹងលើកក្រោយ អត់ឲ្យយឺតដូចថ្ងៃហ្នឹងទៀតទេណាប្រាប់ឲ្យហើយ
ធារីដឹងហើយសុំទោសហើយហើយហ្នឹងអាមិនយឺតទៀតទេ!

Requesting and granting permission 1 — Dialogue 4


សុំចូលរួម
បូរ៉ាកញ្ញា ថាកញ្ញាឯងធ្វើខួបកំណើតថ្ងៃស្អែកអ៎? ខ្ញុំសុំទៅដែរបានអត់?
កញ្ញាអូ បូរ៉ា មានអីបន់ឲ្យតែម៉ោហ្នឹងអីអត់ហ៊ានហៅ ព្រោះឃើញរវល់
បូរ៉ាលើកក្រោយហៅខ្ញុំផង

Making suggestions in which the speaker is included — Dialogue 3


ជិះម៉ូតូតាមផ្លូវ
ផារីវិចិត្រ ឆ្លៀតចូលផ្សារទិញអីវ៉ាន់តិចអី?
វិចិត្រចង់ចូលឥឡូវហ្នឹង? យប់ហើយហ្នឹងចាំលើកក្រោយទៅអី?
ផារីចូលតិចទៅអី
វិចិត្រអីចឹង ផារីឯងចូលទៅ ខ្ញុំនៅចាំនៅក្រៅខ្ជិលផ្ញើម៉ូតូ
ផារីមិនបាច់អេ៎អីចឹងនាំពិបាកវិចិត្រឯង

Talking about the taste of food 1 — Additional dialogue


នៅភោជនីយដ្ឋាន
ពិសីសាកហាងនេះម្ដងមើល អត់ដែលចូលសោះ
វិបុលហ្នឹងហើយ ឃើញភ្ញៀវច្រើនរាល់តែដង
ពិសីកុម្ម៉ង់ទៅអីចឹង

ពិសីម៉េចដែរ វិបុល? ម្ហូបគេឆ្ងាញ់អត់?
វិបុលមានអី ឆ្ងាញ់បស់គេដែរតាសចុះពិសីត្រូវមាត់អត់?
ពិសីខ្ញុំញ៉ាំទៅឆ្ងាញ់ដែរតាសចាំលើកក្រោយមកទៀត

Consoling someone — Dialogue 2


ប្រឡងធ្លាក់
ម្ដាយម៉េចហើយកូន?
កូនធ្លាក់បាត់ហើយម៉ាក់
ម្ដាយមិនអីទេប្រឡងទៅស្រុកក្រៅ មិនងាយឯណាគេធ្លាក់ម៉ាគំនរចាំប្រឡងលើកក្រោយទៀតទៅ
កូនស្ដាយអា៎ម៉ាក់ខំប្រឡងជាប់ដល់សម្ភាសន៍ហើយ
ម្ដាយស្ដាយចេះតែស្ដាយហើយ តែធ្វើម៉េចបើអីចឹងហើយមិនអីទេ នៅមានឱកាសផ្សេងទៀតដែរតាស

Accepting direction — Additional dialogue


សុភ័ក្រវុទ្ធី! វុទ្ធីមកជួយមើលកុំព្យូទ័រនេះតិចមើលដូចចង់ខូចម៉េចទេម៉េចក៏ហ្វែលនេះបើកអត់កើតអីចឹង?
វុទ្ធីឯណាបង? អូ៎! ឥឡូវបងសាក ...
សុភ័ក្រមើល ឈប់សិន! ដំបូងចូលកន្លែងនេះ ត្រូវអេ៎? បន្ទាប់មក ចុចអានេះ ហើយ ... អូ៎! បើកបានវិញហើយអរគុណ វុទ្ធី
វុទ្ធីលើកក្រោយ បងឧស្សាហ៍អាប់ដេតកម្មវិធីហ្នឹងទៅ លែងអីហើយ
សុភ័ក្រហ្នឹងហើយ ចាំបងឧស្សាហ៍អាប់ដេតវា

Admonishing someone / saying “Don’t do this!” — Additional dialogue


ការងារសំណង់
ប្រធានកម្មករអេ! ហើយម៉េចអាអូនមួយនេះអត់ពាក់មួកការពារអីចឹង? ធ្វើការជាមួយខ្ញុំ អត់មានប្រហែសអីចឹងអេ៎ការងារហ្នឹងអាចគ្រោះថ្នាក់ដល់ងាប់អា៎កុំមើលងាយ
កម្មករបាទ បង
ប្រធានកម្មករលើកក្រោយ បើមានអ្នកណាចូលការដ្ឋានអត់ពាក់មួក ឬក៏ ធ្វើការនៅក្រៅអត់ពាក់ខ្សែក្រវាត់ ខ្ញុំបញ្ឈប់ការងារហើយណាកុំថាខ្ញុំអាក្រក់ ឬក៏អត់បានប្រាប់មុនឥឡូវប្រាប់ឲ្យហើយបើមានរឿងអី អត់មានចាប់ឯងម៉ោទទួលខុសត្រូវអេ៎ត្រូវចេះប្រយ័ត្នខ្លួនឯង

Complimenting someone — Additional dialogue


វិបុលតារា របាយការណ៍ហ្នឹង អ្នកណាអ្នកធ្វើ? រៀបចំបានល្អអា៎
តារានារីបងគ្នាខំស្រាវជ្រាវរកព័ត៌មានថែមផងអីផងនុះ នារីអ៎! នារីម៉ោនេះតិច
នារីចា៎សបង
តារាបងវិបុលថានារីឯងធ្វើរបាយការណ៍បានល្អអា៎ណា
វិបុលហ្នឹងហើយ ច្បាស់លាស់ហើយស្រួលយល់ទៀត
នារីអរគុណច្រើនបងម៉ោពីខ្ញុំចង់ដឹងដែរ ចេះតែស្រាវជ្រាវលេងទៅ
វិបុលមនុស្សចូលចិត្តស្រាវជ្រាវអីចឹង ភាគច្រើនមនុស្សឆ្លាតអីចឹង នារីជួយធ្វើរបាយការណ៍លើកក្រោយផងណានារីអ្នកធ្វើរបាយការណ៍ ខ្ញុំទុកចិត្តហើយ
នារីអរគុណបង

Breaking A Bowl (Sakanan) — 10


បន្ទាប់មកទៀតរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញថា បន្ទាប់ពីគាត់ចាក់អំបែងចានចូលទៅក្នុងធុងសំរាមហើយ គាត់ក៏បានកាន់ប្រដាប់កើបសំរាមជាមួយនឹងអំបោសដើរចូលមកក្នុងបន្ទប់ដាក់សម្ភារៈរបស់គាត់វិញ អញ្ចឹងនៅពេលដែលគាត់ប្រើប្រាស់រួច គាត់តែងតែយកឧបករណ៍ដែលគាត់បានប្រើប្រាស់ មកដាក់នៅកន្លែងដើមវិញ ដែលជាក់ស្ដែង អម្បាញ់មិញ បុរសម្នាក់នោះ គាត់បានយកអំបោសនិងប្រដាប់កើបសំរាមចេញពីបន្ទប់ដាក់សម្ភារៈ ហើយចេញពីថ្នាក់ទីនៃបន្ទប់ដាក់សម្ភារៈ ដូច្នេះគាត់ក៏បានកាន់អំបោសនិងប្រដាប់កើបសំរាមនោះ ចូលមកក្នុងបន្ទប់ដាក់សម្ភារៈរបស់គាត់វិញ ដើម្បីដាក់អំបោស និងប្រដាប់កើបសំរាមនោះ ទៅទីកន្លែងដើមរបស់វាវិញ ព្រោះប្រសិនបើយើងអត់ដាក់នៅកន្លែងដើមទេ នៅពេលដែលយើងត្រូវប្រើប្រាស់លើកក្រោយ គឺវាអាចធ្វើឲ្យយើងពិបាកនឹងរកវា អញ្ចឹងវាអាចធ្វើឲ្យយើងវង្វេងវា ដែលធ្វើឲ្យយើងពិបាករក និងចំណាយពេលយូរនៅក្នុងការ[យក]រករបស់នោះមកប្រើប្រាស់វិញ ដូច្នេះយើងត្រូវយកពីកន្លែងណាដាក់នៅកន្លែងដើមវាវិញ អញ្ចឹងនៅពេលដែលយើងត្រូវការប្រើប្រាស់លើកក្រោយ គឺយើងអត់ពិបាករកនោះទេ គឺគ្រាន់តែយើងមករកនៅកន្លែងរបស់វា គឺយើងឃើញតែម្ដង អញ្ចឹងបុរសម្នាក់នេះ គាត់កំពុងតែយកអំបោស និងប្រដាប់កើបសំរាមរបស់គាត់មកដាក់នៅកន្លែងដើមវិញ នៅក្នុងបន្ទប់ដាក់សំរាម