KhmerPronunciationEnglish/Notes#occ
បាត់ bat 1. to lose, to disappear
2. to stop, to be finished
3. already
4. sentence-final: expressing disappointment or that something is unfortunate
39/30

Link to overview page
Link to dictionary

Expressing sleepiness — Additional dialogue 1


នៅក្នុងបណ្ណាល័យ
ផានិតសុផល! ម៉េចហើយ? ក្រាបលើតុអីចឹង?
សុផលដេកម៉ាសាឡេតងុយដេកអា៎
ផានិតមើលសៀវភៅមិនទាន់បាន ១៥ នាទីផង ងុយដេកបាត់

Expressing anger — Dialogue 4


តារាដូរលុយព្រឹកមិញប៉ះចំលុយក្លែងក្លាយដល់ពេលខ្ញុំយកទៅដូរវិញ គេថាលុយយកទៅបាត់ម្ដងហើយអត់ទទួលខុសត្រូវដូចឆ្កួតអីចឹងឈប់ទៅដូរកន្លែងហ្នឹង ហើយដើរប្រាប់គេកុំឲ្យទៅកន្លែងហ្នឹងម៉ង

Expressing thirst — Additional dialogue


ម្ដាយម៉ោញ៉ាំបាយ កូន!
កូនដូចអត់ឃ្លានអេ៎ម៉ាក់ស្រេកតែទឹក
ម្ដាយញ៉ាំតិចទៅមានសម្លដែរតាស
កូនផឹកតែទឹក ឆ្អែតបាត់ហើយម៉ាក់ចាំតិចទៀតចាំញ៉ាំ គ្របទុកសិនទៅ

Expressing surprise — Cultural note


តើអ្នកបំបាត់ត្អើកដោយវិធីណា? នៅខ្មែរ មានការប្រើវិធីនិយាយឲ្យអ្នកកំពុងត្អើកនោះភ្ញាក់ផ្អើលនិងភ័យ អ្នកនោះនឹងបាត់ត្អើកដូចជា កុហកថាភ្លេចបាត់របស់ដែលសំខាន់ខ្លាំងកុំភ្លេចសាកល្បងវិធីនេះនៅពេលអ្នកជួបអ្នកកំពុងត្អើក

Issuing a command — Dialogue 2


ភ្នាក់ងារត្រួតពិនិត្យលោក សូមលោកបើកកាបូប ខ្ញុំសុំពិនិត្យខាងក្នុង
អ្នកដំណើរបាទ
ភ្នាក់ងារត្រួតពិនិត្យមានកន្ត្រៃ របស់ទឹកអត់ លោក?
អ្នកដំណើរអូ ខ្ញុំច្រឡំដាក់កន្ត្រៃមកតាមបាត់ហើយ
ភ្នាក់ងារត្រួតពិនិត្យសុំយកចេញ ហើយទុកចោលនៅកន្លែងនោះ

Saying “I don’t know” — Dialogue 1


នៅកន្លែងធ្វើការ
វុទ្ធីសោភា! ដឹងថាបងតារាទៅណាទេ?
សោភាអត់ដឹងផង / អត់ដឹងដែរ / ខ្ញុំអត់ដឹងថាគាត់ទៅណាទេ វុទ្ធីកញ្ញា! ដឹងថាបងតារានៅណាទេ?
កញ្ញាអម្បាញ់មិញឃើញគាត់នៅហ្នឹងទេតើ តែអត់ដឹងថាគាត់ទៅណាបាត់ហើយ

Expressing pain — Expressions


តើជនជាតិខ្មែរនឹងលាន់មាត់ដូចម្ដេចក្នុងស្ថានភាពខាងលើ?
មុតដៃនឹងកាំបិត
អ៊ូយ ឈឺ!
អឺះ មុតដៃបណ្ដោយ!
អឺះ ឈាមបាត់!

ឈឺពោះ
អ៊ូយ ឈឺពោះអា!
អ៊ូយ ម៉េចក៏ឈឺពោះម៉េះនៀក?

ឈឺក្បាល
អ៊ូយ ឈឺក្បាលដល់ហើយ!
អ៊ូយ ឈឺក្បាលចង់ប្រេះហើយនៀក!
អ៊ូយ ម៉េចក៏ឈឺក្បាលម៉េះនៀក?

Consoling someone — Dialogue 1


បាត់បង់សត្វចិញ្ចឹម
ស្រីពេជ្រកុសល ម៉េចហ្នឹង? ដូចស្រងូតស្រងាត់ម៉េះ?
កុសលឆ្មាខ្ញុំ តាំងពីប៉ុន្មានថ្ងៃមុន ឈឺស៊ីអត់បាន ហើយចេះតែថ្ងូរដល់ព្រឹកមិញក្រោកឡើង វាងាប់បាត់
ស្រីពេជ្រសត្វវាអីចឹងហើយ កុសលអាយុវាខ្លីជាងមនុស្ស អីចឹងវាត្រូវតែទៅមុនហើយកុំពិបាកចិត្តអី កាត់ចិត្តទៅវាក៏ឆាប់បានទៅចាប់ជាតិថ្មីដែរ

Consoling someone — Dialogue 2


ប្រឡងធ្លាក់
ម្ដាយម៉េចហើយកូន?
កូនធ្លាក់បាត់ហើយម៉ាក់
ម្ដាយមិនអីទេប្រឡងទៅស្រុកក្រៅ មិនងាយឯណាគេធ្លាក់ម៉ាគំនរចាំប្រឡងលើកក្រោយទៀតទៅ
កូនស្ដាយអា៎ម៉ាក់ខំប្រឡងជាប់ដល់សម្ភាសន៍ហើយ
ម្ដាយស្ដាយចេះតែស្ដាយហើយ តែធ្វើម៉េចបើអីចឹងហើយមិនអីទេ នៅមានឱកាសផ្សេងទៀតដែរតាស

Lying — Additional dialogue 1


ខ្ចីប្រាក់
វិច្ឆិកាធារី គិតម៉េចហើយ? រឿងខ្ញុំចង់ខ្ចីលុយធារីយកទៅដោះស្រាយម៉ារយៈនោះ
ធារីខ្ញុំអត់មានលុយអេ៎ឥឡូវទើបតែឲ្យគេខ្ចីដែរ ហើយឥឡូវលុយជាប់នៅគេបាត់ហើយ អត់ទាន់បានម៉ោវិញផង
វិច្ឆិកាអត់អីអេ៎អីចឹងបើធារីនិយាយអីចឹងហើយគិតក្នុងចិត្តវាមិនដែលកុហកស្រស់ម៉ង

Expressing pain — Additional dialogue


លក្ខិណាកើតអីហ្នឹងរតនា?
រតនាខ្ញុំឈឺពោះតាំងពីព្រឹក អត់បាត់សោះអត់ដឹងមកពីអី
លក្ខិណាញ៉ាំអីខុសដឹង?
រតនាអត់ដឹងដែរតែប្រហែលមកពីខ្ញុំញ៉ាំម្ហូបសល់ពីម្សិលមិញហើយមើលទៅ
លក្ខិណាមានរាកអត់?
រតនាដូចជាអត់ផង
លក្ខិណាអញ្ចឹងមិនមែនមកពីញ៉ាំអីខុសទេមើលទៅប្រហែលរតនាឯងឈឺក្រពះហើយ

Expressing disappointment at another’s misfortune — Dialogue 2


អំពីការប្រឡងចូលសាកលវិទ្យាល័យ
នារីកញ្ញា ម៉េចហ្នឹង? ធ្វើមុខអីអីចឹង?
កញ្ញាប្រឡងលើកមុនធ្លាក់បាត់ហើយអត់បានចូលសាលាល្អបណ្ដោយ
នារីកញ្ញាឯងខំប្រឹងរៀនប៉ុណ្ណឹងហើយធ្លាក់ទៀត! សាលាហ្នឹងអីក៏ពិបាកចូលម៉េះ? មិនដឹងត្រូវខំប៉ុណ្ណាទៀតទេខ្ញុំស្ដាយជំនួសកញ្ញាឯងម៉ងហើយនៀកហើយកញ្ញាឯងគិតម៉េចទៅអីចឹង?
កញ្ញាអត់ទាន់ដឹងទេនារី

Expressing concern for other people's welfare — Dialogue 1


សុទ្ធាបូរ៉ា ម៉េចហ្នឹង? អត់ស្រួលខ្លួនមែន?
បូរ៉ាអឹម ញ៉ាំបាយហើយស្រាប់តែចុកពោះម៉ង
សុទ្ធាញ៉ាំអីខុសអេ៎អី?
បូរ៉ាមានណាមិញញ៉ាំតែបាយហ្នឹង ហើយម្ហូបដូចធម្មតា
សុទ្ធាប្រហែលបូរ៉ាឯងរលាកក្រពះហើយញ៉ាំបាយអត់ទៀងអីចឹងហើយ
បូរ៉ាមានប្រេងកូឡាអត់? សាកលាបប្រេងកូឡាសិន
សុទ្ធាលាបប្រេងកូឡាម៉េចបាត់? ទៅពេទ្យឬក៏ទៅហ្វាម៉ាស៊ីឲ្យគេផ្សំថ្នាំឲ្យតិចទៅ

Saying “I don’t know” — Additional dialogue


នៅកន្លែងធ្វើការ
តារាមានអ្នកណាគេឃើញសៀវភៅមួយក្បាលលើតុនេះមិញអត់?
កញ្ញាខ្ញុំអត់ដឹងផងបង
វុទ្ធីវចនានុក្រមមែនបង? ខ្ញុំយកទៅទុកលើធ្នើរបាត់ហើយ
តារាហ្នឹងហើយ វចនានុក្រមបងយកវាចុះមកមើលហ្នឹងណា តែរវល់ពេក អត់ទាន់បានមើលផង
វុទ្ធីអូ សុំទោសបងខ្ញុំអត់ដឹងថាបងទុកមើលស្មានតែអ្នកណាគេភ្លេចទុកវិញចាំខ្ញុំយកឲ្យវិញបង

Remembering — Dialogue 1


សម្បត្តិ៖ [និយាយម្នាក់ឯង] ចុម ឆ្នាំងសាកអាយហ្វូន ទៅណាបាត់ហើយ? ម៉េចអត់ឃើញចឹង?
លីដាឆ្នាំងសាកអាយហ្វូនអ៎? ខ្ញុំនៅហ្នឹងយូរហើយតាំងពីព្រឹក ដូចអត់ឃើញផងសម្បត្តិឯងភ្លេចយកម៉ោទេដឹង?
សម្បត្តិអត់ទេ ខ្ញុំចាំថាយកម៉ោតាសកុំអាល គិតមើលសិន ភ្លេចដៃទុកណាអញ្ចេះ? សាករកមើលក្នុងកាតាបសិន
លីដាហ៊ើយ! ឃើញហើយ! នៅនេះសោះ ខំតែភ័យ
សម្បត្តិចាស់ហើយ ភ្លេចភ្លាំងច្រើន!

Expressing likes 2 — Additional dialogue


ចំរើនម្សិលមិញ ខ្ញុំទៅសម្ភាសន៍ការងារអ្នកដែលសម្ភាសន៍ខ្ញុំកាចមែនទែន
សុទ្ធាគេនិយាយថាម៉េចខ្លះ?
ចំរើនគាត់សួរខ្ញុំថាចូលចិត្តធ្វើអ្វីខ្លះខ្ញុំថា ខ្ញុំចូលចិត្តអានសៀវភៅ ចូលចិត្តរៀនភាសា ចូលចិត្តធ្វើម្ហូប
សុទ្ធាហើយគាត់ថាម៉េចទៀត?
ចំរើនគាត់ថា ខ្ញុំអត់បាននិយាយថាចូលចិត្តធ្វើការ...
សុទ្ធាគាត់និយាយលេងទេដឹង
ចំរើនខ្ញុំមើលទៅគាត់មិនមែនជាមនុស្សចូលចិត្តនិយាយលេងទេ
សុទ្ធាធ្លាក់បាត់ហើយអីចឹង

Expressing disappointment at another’s misfortune — Additional dialogue


ហេតុការណ៍ម៉ូតូត្រូវចោរលួច
តារាកញ្ញា ថាកញ្ញាឯងត្រូវចោរលួចម៉ូតូអ៎?
កញ្ញាហ្នឹងហើយ បាត់ម្សិលមិញ
តារាម៉េចបានបាត់? មានបានចាក់សោរកអត់?
កញ្ញាកាលហ្នឹងខ្ញុំប្រញាប់ មានបានចាក់សោរកឯណាថាចូលទិញអីញ៉ាំម៉ាភ្លែត ចេញម៉ោវិញអត់ឃើញម៉ូតូ
តារាហើយមានប្ដឹងប៉ូលិសអត់? តែទោះប្ដឹងប៉ូលិស ក៏មិនងាយរកឃើញវិញដែរស៊យអាណេះហើយឥឡូវកញ្ញាឯងគិតម៉េចទៅ? បានអីជិះ?
កញ្ញាបងប្រុសជូនទៅម៉ោម៉ារយៈសិន

Expressing concern for other people's welfare — Dialogue 2


តារាអាឡូ លីដា ថ្ងៃនេះខ្ញុំអត់បានទៅជប់លៀងខួបកំណើតលីដាអេ៎ណាសុំទោស
លីដាម៉េចចឹង? តារារវល់អ៎? ឬក៏ឈឺ?
តារាហ្នឹងហើយ លីដា ខ្ញុំអត់សូវស្រួលខ្លួនរៀងចង់ក្អួត ហើយក្ដៅខ្លួនអស់កម្លាំង
លីដាហ្នឹងអ៎? ទៅពេទ្យនៅ?
តារាចាំមើលម៉ាសន្ទុះទៀតសិនបើនៅអត់បាត់ ចាំទៅហ្វាម៉ាស៊ីទិញថ្នាំ
លីដាអត់ទេ! កុំចាំ ត្រូវទៅឥឡូវហ្នឹងទុកយូរអត់បានអេ៎កុំសម្ងំអីចឹង
តារាអត់មានកម្លាំងទៅអេ៎រកឲ្យគេជួយកោសខ្យល់ចេញសិន

Expressing sorrow — Additional dialogue


ពិបាកចិត្តដោយសារកូន
អ្នកជិតខាងកូនបងម៉េចហើយ? ផ្ដាច់គ្រឿងញៀនបាននៅ?
ម្ដាយឥឡូវខ្ញុំយកវាទៅដាក់នៅមណ្ឌលឲ្យផ្ដាច់គ្រឿងញៀនឲ្យបានបើវានៅតែផ្ដាច់មិនបាន ខ្ញុំមិនដឹងធ្វើម៉េចទេកូនមានតែមួយ ខ្ញុំស្រឡាញ់ដូចពេជ្របើវាធ្វើអីខុស ក៏ខ្ញុំលើកលែងឲ្យវាដែរសុំឲ្យតែវាចេះស្រឡាញ់ខ្លួនឯង ចេះគិត កុំខូចខ្លួនជាមួយពួកម៉ាកអត់ល្អខ្ញុំឃើញវាអីចឹង ខ្ញុំពិបាកចិត្តណាស់មិនដឹងអនាគតវានៅឯណាទេតែប៉ុន្មានឆ្នាំទៀត ខ្ញុំទៅបាត់ ខ្ញុំផុតទុក្ខហើយ ប៉ុន្តែ វាជាអ្នកនៅតស៊ូជាមួយជីវិតដែលវាបានសាងម៉ោនៀក

Pickpocket (Sakanan) — 16


ចូលមកដល់រូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ យើងឃើញថា បន្ទាប់ពីគាត់បាត់កាបូបលុយហើយ គាត់មិនអាចដើរឆ្លងរបាំងដែលទៅម្ខាងទៀតនោះទេ ព្រោះថាម៉ាស៊ីនមិនបើកទ្វារឲ្យគាត់ដើរ អញ្ចឹងហើយគាត់បានដើរត្រលប់ក្រោយមកវិញ បាទ អញ្ចឹងនៅពេលដែលគាត់ដឹងថា គាត់បាត់កាបូបលុយ គាត់មិនបានធ្វើខុស ឬក៏គ្រលង ឬក៏កន្លងទ្វាររបាំងដែលនៅផ្លូវដើរនោះទេ ព្រោះថាការធ្វើបែបនេះ គឺខុសទៅនឹងវិន័យរបស់ស្ថានីយរថភ្លើង អញ្ចឹងគេអាចនឹងចាប់គាត់បាន ដូច្នេះគាត់បានដើរថយក្រោយ ព្រោះថាគាត់ ប្រសិនបើគាត់មិនត្រលប់ក្រោយទេ អ្នកដំណើរផ្សេងទៀត គឺនឹងស្ទះ រាំងស្ទះ ដោយសារតែគាត់គេមិនអាចទៅមុខបាន ព្រោះថាគាត់មិនអាចឆ្លងទៅបាន អញ្ចឹងបុរសម្នាក់នោះ ត្រូវតែដើរចេញពីកន្លែងច្រកចូលនោះ ដើម្បីអ្នកដំណើរផ្សេងទៀត ដែលមានសំបុត្រ ឬក៏មានកាត គេដើរឆ្លងកាត់ផ្លូវនោះ