KhmerPronunciationEnglish/Notes#occ
វិន័យ viʔney 1. discipline, order
2. law, discipline, rules, regulations
3. Vinaya (rules of conduct for the Buddhist priesthood)
8/6

Link to overview page
Link to dictionary

Lying — Cultural note


ព្រះពុទ្ធសាសនាមានចែងអំពីសីលប្រាំ ហើយប្រជាជនខ្មែរដែលជឿលើព្រះពុទ្ធសាសនា តែងគោរពនិងប្រកាន់ខ្ជាប់វិន័យទាំងអស់នោះ គឺ
មិនបៀតបៀនជីវិតគេ
មិនលួចទ្រព្យសម្បត្តិគេ
មិនប្រព្រឹត្តខុសសីលធម៌ក្នុងផ្លូវភេទ
មិនពោលពាក្យមុសា
មិនសេពគ្រឿងស្រវឹង

Pickpocket (Sakanan) — 16


ចូលមកដល់រូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ យើងឃើញថា បន្ទាប់ពីគាត់បាត់កាបូបលុយហើយ គាត់មិនអាចដើរឆ្លងរបាំងដែលទៅម្ខាងទៀតនោះទេ ព្រោះថាម៉ាស៊ីនមិនបើកទ្វារឲ្យគាត់ដើរ អញ្ចឹងហើយគាត់បានដើរត្រលប់ក្រោយមកវិញ បាទ អញ្ចឹងនៅពេលដែលគាត់ដឹងថា គាត់បាត់កាបូបលុយ គាត់មិនបានធ្វើខុស ឬក៏គ្រលង ឬក៏កន្លងទ្វាររបាំងដែលនៅផ្លូវដើរនោះទេ ព្រោះថាការធ្វើបែបនេះ គឺខុសទៅនឹងវិន័យរបស់ស្ថានីយរថភ្លើង អញ្ចឹងគេអាចនឹងចាប់គាត់បាន ដូច្នេះគាត់បានដើរថយក្រោយ ព្រោះថាគាត់ ប្រសិនបើគាត់មិនត្រលប់ក្រោយទេ អ្នកដំណើរផ្សេងទៀត គឺនឹងស្ទះ រាំងស្ទះ ដោយសារតែគាត់គេមិនអាចទៅមុខបាន ព្រោះថាគាត់មិនអាចឆ្លងទៅបាន អញ្ចឹងបុរសម្នាក់នោះ ត្រូវតែដើរចេញពីកន្លែងច្រកចូលនោះ ដើម្បីអ្នកដំណើរផ្សេងទៀត ដែលមានសំបុត្រ ឬក៏មានកាត គេដើរឆ្លងកាត់ផ្លូវនោះ

Alms Round (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ នៅក្នុងរូបភាពទី ១១ យើងឃើញថា បន្ទាប់ពីព្រះសង្ឃបើកបាត្ររួចរាល់ហើយ បើកគម្របបាត្រហើយ ស្ត្រីចំណាស់ម្នាក់នោះ គាត់ក៏បានយកកញ្ចប់បាយទៅដាក់ចូលទៅក្នុងបាត្ររបស់ព្រះសង្ឃ អញ្ចឹងបន្ទាប់ពីយើងបួងសួងរួចហើយ យើងកាន់កញ្ចប់បាយរបស់យើងបួងសួងរួចហើយ យើងត្រូវយកចង្ហាន់របស់យើងទៅដាក់នៅក្នុងបាត្ររបស់ព្រះសង្ឃ ដើម្បីប្រគេនទៅដល់ព្រះសង្ឃអញ្ចឹងជាទូទៅ មនុស្សស្រីអត់អាចប៉ះពាល់ព្រះសង្ឃបានទេ ដោយសារតែព្រះសង្ឃ វិន័យរបស់ព្រះសង្ឃ គឺមិនឲ្យប៉ះពាល់មនុស្សស្រី ដូច្នេះយើងធ្វើយ៉ាងណា ប្រសិនបើយើងជាមនុស្សស្រី យើងត្រូវតែប្រយ័ត្នមិនត្រូវប៉ះពាល់ព្រះសង្ឃនោះទេ ព្រោះវាអាចធ្វើឲ្យយើងបាបបាន ហើយព្រះសង្ឃគឺខុសវិន័យសង្ឃផងដែរ ដូច្នេះប្រសិនបើមនុស្សប្រុសគឺអត់អីទេ គឺប៉ះអត់អីទេ ប៉ុន្តែមនុស្សស្រីគឺយើងអត់ត្រូវប៉ះព្រះសង្ឃជាដាច់ខាតដែលយើងឃើញស្ត្រីចំណាស់ម្នាក់នេះ គឺគាត់គ្រាន់តែយកកញ្ចប់បាយដាក់ទៅក្នុងបាត្រព្រះសង្ឃ គឺគាត់អត់ឲ្យប៉ះព្រះសង្ឃនោះទេ

Khmer New Year (Sakanan) — 03


នៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បុរសម្នាក់នោះជាមួយនឹងប្រពន្ធគាត់ ក៏ដូចជាកូនស្រីរបស់គាត់ បានចូលមកដល់ក្នុងព្រះវិហាររួចហើយ បាទ ចូលដល់ក្នុងព្រះវិហារ បន្ទាប់មកយើងឃើញថាពួកគេទាំងអស់គ្នាបានលុតជង្គង់ចុះ ហើយគាត់ដាក់ស្លាដក់ បាទ ដែលគាត់កាន់អម្បាញ់មិញ គាត់ដាក់ស្លាដក់ចុះនៅខាងមុខគាត់ ហើយគាត់លុតជង្គង់ ថ្វាយបង្គំ គាត់លើកដៃទាំងពីរឡើង លើកដៃទាំងពីរឡើងដើម្បីសំពះ បាទ សំពះ គាត់ដាក់ដៃរបស់គាត់ ត្រឹមច្រមុះរបស់គាត់ អញ្ចឹងគាត់ដាក់ដៃត្រឹមច្រមុះ ហើយលើកដៃសំពះឡើង ដើម្បីថ្វាយបង្គំព្រះសង្ឃ ដែលនៅខាងមុខយើងឃើញនៅក្នុងរូបភាពនេះ គឺមានព្រះសង្ឃមួយកំពុងតែអង្គុយពែនភ្នែននៅខាងមុខបុរសម្នាក់នោះ បាទ ដែលព្រះសង្ឃគឺអង្គុយនៅទីតាំងដែលខ្ពស់ជាងបុរសម្នាក់នោះ អញ្ចឹងព្រះសង្ឃ គឺជាបុគ្គលដែលគេត្រូវគោរព ដូច្នេះព្រះសង្ឃត្រូវអង្គុយខ្ពស់ជាងមនុស្សធម្មតាបាទ ព្រះសង្ឃ គឺគាត់ពុំមានស្លៀកពាក់ដូចយើងធម្មតា ប្រជាជនធម្មតានោះទេ គឺព្រះសង្ឃគាត់គ្រងស្បង់ចីពរ បាទ គាត់គ្រងស្បង់ចីពរពណ៌លឿង ហើយព្រះសង្ឃត្រូវកោរសក់ គាត់មិនមានសក់នោះទេ ព្រោះជាវិន័យរបស់ព្រះសង្ឃ គឺត្រូវតែកោរសក់ចេញឲ្យអស់

Cold Season (Sakanan) — 10


ចូលដល់រូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញថា បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់បើកកែបម៉ូតូរួចរាល់ហើយ គាត់បានដោះមួកសុវត្ថិភាពនិងដោះអាវរងា ដើម្បីដាក់ចូលទៅក្នុងឃ្លុបនៅក្រោមកែបម៉ូតូអញ្ចឹងជាទូទៅ ម៉ូតូនីមួយៗតែងតែមានឃ្លុប ឬក៏ប្រអប់មួយដែលនៅក្រោមកែបសម្រាប់ដាក់អីវ៉ាន់ហើយប្រអប់នោះ ម៉ូតូខ្លះមានប្រអប់តូច ម៉ូតូខ្លះមានប្រអប់ធំអញ្ចឹងនៅពេលដែលម៉ូតូដែលមានប្រអប់ធំ គឺយើងអាចដាក់អីវ៉ាន់បានច្រើន បាទ ដូចជាអាវ ដូចជាកាតាប អីអញ្ចឹងគឺ យើងអាចដាក់នៅក្នុងប្រអប់នៅក្រោមកែបម៉ូតូនោះតែម្ដងហើយនៅក្រោមកែបម៉ូតូគឺមានធុងសាំងអញ្ចឹងនៅពេលណាដែលយើងជិះអស់សាំង ក៏យើងត្រូវបើកកែបម៉ូតូដែរបាទ យើងបើកកែបម៉ូតូដើម្បីចាក់សាំងទៅក្នុងធុងសាំងនោះបាទ ក្មេងប្រុសម្នាក់នេះ គាត់ដាក់អាវរងារបស់គាត់ចូលទៅក្នុងកែបម៉ូតូ ព្រោះថានៅក្នុងសាលា គឺគេត្រូវពាក់ឯកសណ្ឋានសាលាអញ្ចឹងគាត់មិនអាចពាក់អាវរងាចូលទៅក្នុងសាលាបាននោះទេ ព្រោះខុសនឹងវិន័យសាលាដូច្នេះអាវរងា គាត់ត្រូវដោះទុក បន្ទាប់មកគាត់ពាក់តែឯកសណ្ឋានសាលាចូលទៅក្នុងសាលារៀន ដើម្បីរៀននៅក្នុងថ្នាក់តែប៉ុណ្ណោះ

Cold Season (Sakanan) — 08


នៅក្នុងរូបភាពទីចូលដល់រូបភាពទីក្មេងប្រុសម្នាក់នោះ គាត់បានមកដល់សាលារបស់គាត់ហើយអញ្ចឹងគាត់មកដល់សាលារបស់គាត់ ដោយគាត់បានបណ្ដើរម៉ូតូបាទ អញ្ចឹងនៅក្នុងរូបភាពនេះ គឺក្មេងប្រុសម្នាក់នោះ គាត់កំពុងតែបណ្ដើរម៉ូតូ ដើម្បីទៅកន្លែងចតនៅពេលដែលយើងជិះម៉ូតូទៅសាលា ឬក៏ជិះកង់ទៅសាលា ដើម្បីជាវិន័យ ការគោរពវិន័យ យើងត្រូវបណ្ដើរ ចុះបណ្ដើរម៉ូតូ ឬក៏ចុះបណ្ដើរកង់ ព្រោះថានៅកម្ពុជា វិន័យសាលាមិនឲ្យជិះម៉ូតូឬក៏ជិះកង់ចូលក្នុងសាលានោះទេដោយនៅពេលដែលដល់ខ្លោងទ្វារសាលាហើយ សិស្សទាំងអស់ត្រូវចុះបណ្ដើរម៉ូតូឬក៏បណ្ដើរកង់ ដើម្បីទៅកន្លែងចតដូចនៅក្នុងរូបភាពនេះ គឺក្មេងប្រុសម្នាក់នោះ គាត់ពុំបានជិះម៉ូតូគាត់ចូលក្នុងសាលានោះទេ ព្រោះគាត់បានចុះពីលើម៉ូតូ រួចបណ្ដើរម៉ូតូរបស់គាត់បាទ ដោយដៃទាំងពីររបស់គាត់កាន់នូវចង្កូតម៉ូតូ ហើយគាត់ដើរនៅក្បែរម៉ូតូរបស់គាត់ ដោយកាន់ម៉ូតូបណ្ដើរៗៗ ហើយគាត់រកកន្លែងចត ដែលកន្លែងចតនោះគឺយើងឃើញមានម៉ូតូជាច្រើនដែលនៅចតនៅទីនោះបាទ អញ្ចឹងជាទូទៅកន្លែងចតម៉ូតូគឺគេចឲ្យមានសណ្ដាប់ធ្នាប់ អញ្ចឹងគេចជាជួរតែម្ដងក្មេងប្រុសម្នាក់នោះត្រូវយកម៉ូតូរបស់គេ ដើម្បីដាក់ចូលជួរម៉ូតូដែលគេកំពុងចតនោះផងដែរ ដើម្បីរក្សាសណ្ដាប់ធ្នាប់នៅកន្លែងចតម៉ូតូ