KhmerPronunciationEnglish/Notes#occ
សង្ឃ sɑŋ 1. Buddhist priesthood, official brotherhood of Buddhist monks, the third of the ‘Three Jewels’ of Buddhism
2. member of the Buddhist monkhood
3. (less formally) Buddhist monk
4. group of monks (four or more), community (of Buddhist monks)
5. group, multitude
2/2

Link to overview page
Link to dictionary

Alms Round (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ នៅក្នុងរូបភាពទី ១១ យើងឃើញថា បន្ទាប់ពីព្រះសង្ឃបើកបាត្ររួចរាល់ហើយ បើកគម្របបាត្រហើយ ស្ត្រីចំណាស់ម្នាក់នោះ គាត់ក៏បានយកកញ្ចប់បាយទៅដាក់ចូលទៅក្នុងបាត្ររបស់ព្រះសង្ឃ អញ្ចឹងបន្ទាប់ពីយើងបួងសួងរួចហើយ យើងកាន់កញ្ចប់បាយរបស់យើងបួងសួងរួចហើយ យើងត្រូវយកចង្ហាន់របស់យើងទៅដាក់នៅក្នុងបាត្ររបស់ព្រះសង្ឃ ដើម្បីប្រគេនទៅដល់ព្រះសង្ឃអញ្ចឹងជាទូទៅ មនុស្សស្រីអត់អាចប៉ះពាល់ព្រះសង្ឃបានទេ ដោយសារតែព្រះសង្ឃ វិន័យរបស់ព្រះសង្ឃ គឺមិនឲ្យប៉ះពាល់មនុស្សស្រី ដូច្នេះយើងធ្វើយ៉ាងណា ប្រសិនបើយើងជាមនុស្សស្រី យើងត្រូវតែប្រយ័ត្នមិនត្រូវប៉ះពាល់ព្រះសង្ឃនោះទេ ព្រោះវាអាចធ្វើឲ្យយើងបាបបាន ហើយព្រះសង្ឃគឺខុសវិន័យសង្ឃផងដែរ ដូច្នេះប្រសិនបើមនុស្សប្រុសគឺអត់អីទេ គឺប៉ះអត់អីទេ ប៉ុន្តែមនុស្សស្រីគឺយើងអត់ត្រូវប៉ះព្រះសង្ឃជាដាច់ខាតដែលយើងឃើញស្ត្រីចំណាស់ម្នាក់នេះ គឺគាត់គ្រាន់តែយកកញ្ចប់បាយដាក់ទៅក្នុងបាត្រព្រះសង្ឃ គឺគាត់អត់ឲ្យប៉ះព្រះសង្ឃនោះទេ

Khmer New Year (Sakanan) — 03


នៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បុរសម្នាក់នោះជាមួយនឹងប្រពន្ធគាត់ ក៏ដូចជាកូនស្រីរបស់គាត់ បានចូលមកដល់ក្នុងព្រះវិហាររួចហើយ បាទ ចូលដល់ក្នុងព្រះវិហារ បន្ទាប់មកយើងឃើញថាពួកគេទាំងអស់គ្នាបានលុតជង្គង់ចុះ ហើយគាត់ដាក់ស្លាដក់ បាទ ដែលគាត់កាន់អម្បាញ់មិញ គាត់ដាក់ស្លាដក់ចុះនៅខាងមុខគាត់ ហើយគាត់លុតជង្គង់ ថ្វាយបង្គំ គាត់លើកដៃទាំងពីរឡើង លើកដៃទាំងពីរឡើងដើម្បីសំពះ បាទ សំពះ គាត់ដាក់ដៃរបស់គាត់ ត្រឹមច្រមុះរបស់គាត់ អញ្ចឹងគាត់ដាក់ដៃត្រឹមច្រមុះ ហើយលើកដៃសំពះឡើង ដើម្បីថ្វាយបង្គំព្រះសង្ឃ ដែលនៅខាងមុខយើងឃើញនៅក្នុងរូបភាពនេះ គឺមានព្រះសង្ឃមួយកំពុងតែអង្គុយពែនភ្នែននៅខាងមុខបុរសម្នាក់នោះ បាទ ដែលព្រះសង្ឃគឺអង្គុយនៅទីតាំងដែលខ្ពស់ជាងបុរសម្នាក់នោះ អញ្ចឹងព្រះសង្ឃ គឺជាបុគ្គលដែលគេត្រូវគោរព ដូច្នេះព្រះសង្ឃត្រូវអង្គុយខ្ពស់ជាងមនុស្សធម្មតាបាទ ព្រះសង្ឃ គឺគាត់ពុំមានស្លៀកពាក់ដូចយើងធម្មតា ប្រជាជនធម្មតានោះទេ គឺព្រះសង្ឃគាត់គ្រងស្បង់ចីពរ បាទ គាត់គ្រងស្បង់ចីពរពណ៌លឿង ហើយព្រះសង្ឃត្រូវកោរសក់ គាត់មិនមានសក់នោះទេ ព្រោះជាវិន័យរបស់ព្រះសង្ឃ គឺត្រូវតែកោរសក់ចេញឲ្យអស់