KhmerPronunciationEnglish/Notes#occ
អាវរងា ʔaav rɔŋie 1. sweater
2. coat
18/5

Link to overview page
Link to dictionary

Expressing cold — Dialogue 2


ដល់រដូវធ្លាក់ខ្យល់
ស្រីពេជ្រអ៊ូយ រងាអា៎!
មរកតធ្លាក់ខ្យល់ហើយងូតទឹកម្ដងៗ រងាសឹងអីហើយ
ស្រីពេជ្រទាល់តែពាក់អាវរងាហើយនៀកខ្ញុំ
មរកតស្រីពេជ្រឯងចាញ់រងាអីចឹង ទៅនៅស្រុកក្រៅម៉េចបាន?
ស្រីពេជ្របើខ្ញុំទៅ ច្បាស់ជាកកនៅហ្នុងបណ្ដោយក្ដៅមិនសូវអីទេ តែរងាវិញពិបាកទ្រាំម៉ង
មរកតខ្ញុំវិញអត់អីបើក្ដៅ បែកញើសស្អុះស្អាប់ធុញថប់ អត់ចូលចិត្តអេ៎

Cold Season (Sakanan) — 10


ចូលដល់រូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញថា បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់បើកកែបម៉ូតូរួចរាល់ហើយ គាត់បានដោះមួកសុវត្ថិភាពនិងដោះអាវរងា ដើម្បីដាក់ចូលទៅក្នុងឃ្លុបនៅក្រោមកែបម៉ូតូអញ្ចឹងជាទូទៅ ម៉ូតូនីមួយៗតែងតែមានឃ្លុប ឬក៏ប្រអប់មួយដែលនៅក្រោមកែបសម្រាប់ដាក់អីវ៉ាន់ហើយប្រអប់នោះ ម៉ូតូខ្លះមានប្រអប់តូច ម៉ូតូខ្លះមានប្រអប់ធំអញ្ចឹងនៅពេលដែលម៉ូតូដែលមានប្រអប់ធំ គឺយើងអាចដាក់អីវ៉ាន់បានច្រើន បាទ ដូចជាអាវ ដូចជាកាតាប អីអញ្ចឹងគឺ យើងអាចដាក់នៅក្នុងប្រអប់នៅក្រោមកែបម៉ូតូនោះតែម្ដងហើយនៅក្រោមកែបម៉ូតូគឺមានធុងសាំងអញ្ចឹងនៅពេលណាដែលយើងជិះអស់សាំង ក៏យើងត្រូវបើកកែបម៉ូតូដែរបាទ យើងបើកកែបម៉ូតូដើម្បីចាក់សាំងទៅក្នុងធុងសាំងនោះបាទ ក្មេងប្រុសម្នាក់នេះ គាត់ដាក់អាវរងារបស់គាត់ចូលទៅក្នុងកែបម៉ូតូ ព្រោះថានៅក្នុងសាលា គឺគេត្រូវពាក់ឯកសណ្ឋានសាលាអញ្ចឹងគាត់មិនអាចពាក់អាវរងាចូលទៅក្នុងសាលាបាននោះទេ ព្រោះខុសនឹងវិន័យសាលាដូច្នេះអាវរងា គាត់ត្រូវដោះទុក បន្ទាប់មកគាត់ពាក់តែឯកសណ្ឋានសាលាចូលទៅក្នុងសាលារៀន ដើម្បីរៀននៅក្នុងថ្នាក់តែប៉ុណ្ណោះ

Cold Season (Sakanan) — 11


ចូលដល់រូបភាពទី ១១ នៅក្នុងរូបភាពទី ១១ យើងឃើញថា បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់បានដាក់សម្ភារៈ ឬក៏ដាក់ខោអាវ ដាក់អាវរងា និងដាក់មួកការពាររបស់គាត់ ចូលទៅក្នុងកែបម៉ូតូហើយ គាត់បានបិទកែបម៉ូតូវិញយ៉ាងយកចិត្តទុកដាក់អញ្ចឹងគាត់បិទកែបម៉ូតូនេះគឺដើម្បីកុំឲ្យចំហនូវកែបម៉ូតូគាត់យូរពេក ព្រោះថានៅពេលដែលកែបម៉ូតូគាត់ចំហអាចនឹងក្ដៅមកចំម៉ូតូគាត់នៅពេលដែលកម្ដៅប៉ះម៉ូតូគាត់ ធ្វើឲ្យសាំងម៉ូតូរបស់គាត់ហ្នឹងហួតអស់អញ្ចឹងសាំងម៉ូតូ គឺងាយនឹងហួតឡើងលើណាស់ដូច្នេះប្រសិនបើយើងមិនបានប្រុងប្រយ័ត្ន វានឹងហួតអស់សាំងម៉ូតូជាមិនខានម្យ៉ាងវិញទៀតគាត់បិទកែបម៉ូតូ ដើម្បីរក្សាសុវត្ថិភាពសម្ភារៈរបស់គាត់ ដែលបាន គាត់បានដាក់នៅក្រោមកែបម៉ូតូអញ្ចឹងមានដូចជាអាវរងាហើយនិងមួកសុវត្ថិភាពអញ្ចឹងប្រសិនបើគាត់មិនបិទកែបម៉ូតូវិញនោះទេ អ្នកដទៃមក ឬក៏ចោរមក វាអាចនឹងយកសម្ភារៈនៅក្នុងកែបម៉ូតូនោះបាត់ទាំងអស់អញ្ចឹងគាត់បិទដើម្បីរក្សាសុវត្ថិភាពរបស់សម្ភារៈរបស់គាត់ដែលនៅក្រោមកែបម៉ូតូម្យ៉ាងវិញទៀត ម៉ូតូត្រូវបិទកែបវិញបន្ទាប់ពីបើករួច ព្រោះថានៅពេលដែលម៉ូតូបើកកែប គឺវាមិនល្អមើលនោះទេ គឺវាអាក្រក់មើល ដូច្នេះយើងត្រូវបិទកែបវិញភ្លាមបន្ទាប់ពីយើងលែងត្រូវការបើកកែបម៉ូតូនោះទៀតហើយ

Cold Season (Sakanan) — 16


ចូលដល់រូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ យើងឃើញថា ម៉ោងល្ងាច ដូច្នេះសិស្សត្រូវចេញពីសាលាហើយអញ្ចឹងយើងឃើញក្មេងប្រុសដដែលនោះ បាទ គាត់បានជិះម៉ូតូត្រលប់មកផ្ទះវិញគឺគាត់ជិះម៉ូតូដោយដៃរបស់គាត់កាន់ចង្កូតម៉ូតូ ភ្នែករបស់គាត់សម្លឹងទៅមុខត្រង់ ហើយម៉ូតូរបស់គាត់គឺមានកញ្ចក់មើលក្រោយមួយផងដែរ ដើម្បីមើលសុវត្ថិភាពនៅខាងក្រោយក្មេងប្រុសម្នាក់នោះ គាត់ជិះម៉ូតូ ដោយពាក់មួកសុវត្ថិភាពពណ៌ បាទ ហើយគាត់ពាក់អាវរងាអញ្ចឹងទោះបីជាពេលល្ងាចក៏ដោយ ក៏គាត់ត្រូវតែពាក់អាវរងា ព្រោះថានៅពេលល្ងាចគឺសីតុណ្ហភាពត្រជាក់ជាងពេលព្រឹកដូច្នេះដើម្បីរក្សាភាពកក់ក្ដៅ គាត់ត្រូវតែពាក់អាវរងារបស់គាត់ជាប់ជានិច្ចនៅពេលដែលគាត់ជិះម៉ូតូ ព្រោះនៅពេលដែលជិះម៉ូតូ គឺមានខ្យល់យ៉ាងច្រើន ឬក៏ខ្យល់ខ្លាំងមកប៉ះនឹងខ្លួនយើងហើយខ្យល់នោះគឺមានភាពត្រជាក់ ដូច្នេះហើយវាអាចធ្វើឲ្យយើងរងាបានអញ្ចឹងគាត់ត្រូវតែពាក់អាវរងានៅពេលដែលគាត់កំពុងតែជិះម៉ូតូដើម្បីរក្សាភាពកក់ក្ដៅបាទ ហើយគាត់ជិះម៉ូតូ ហើយគាត់ស្ពាយកាតាបមួយផងដែរ អញ្ចឹងនៅពេលដែលគាត់ទៅរៀន គាត់យកកាតាបទៅ ពេលដែលគាត់មកផ្ទះវិញ គាត់ត្រូវតែយកកាតាបមកផ្ទះវិញផងដែរបាទ អញ្ចឹងបានន័យថានៅក្នុងរូបភាពនេះ គឺក្មេងប្រុសនោះ គាត់ចេញពីសាលារៀនហើយ អញ្ចឹងគាត់ត្រូវតែមកផ្ទះវិញដោយជិះម៉ូតូរបស់គាត់ ព្រោះថាការជិះម៉ូតូគឺធ្វើឲ្យយើងចំណេញពេលវេលា នៅពេលដែលយើងដើរគឺចំណាយពេលយូរនិងហត់ដូច្នេះគាត់ជិះម៉ូតូ ធ្វើឲ្យគាត់ចំណេញពេលវេលាមកដល់ផ្ទះបានលឿនបាទ បន្ទាប់ពីគាត់ជិះម៉ូតូចេញពីសាលា នៅពេលដែលគាត់មកដល់ផ្ទះ នោះគាត់នឹងទទួលទាននូវអាហារពេលល្ងាច ឬក៏និយាយលេងជាមួយនឹងក្រុមគ្រួសាររបស់គាត់ នៅក្នុងផ្ទះតាមទម្លាប់ជាក់ជាពុំខាន

Cold Season (Sakanan) — 06


នៅក្នុងរូបភាពទីចូលដល់រូបភាពទីយើងឃើញថា បន្ទាប់ពីក្មេងប្រុសនោះងូតទឹករួចហើយ អញ្ចឹងក្មេងប្រុសនោះ គាត់ងូតទឹករួច គាត់ក៏បានចេញពីបន្ទប់ទឹកដើម្បីផ្លាស់សម្លៀកបំពាក់អញ្ចឹងមុននឹងគាត់ចេញពីបន្ទប់ទឹក គឺគាត់បានជូតខ្លួននឹងកន្សែងបាទ គាត់ជូតខ្លួននឹងកន្សែងពោះគោដែលគាត់ដើរយកចូលទៅក្នុងបន្ទប់ទឹករបស់គាត់រួចបន្ទាប់មក គាត់ក៏បានមកពាក់ខោអាវវិញ នៅក្នុងរូបភាពនេះគឺមានបី គឺរូបភាពទីនេះ គឺរូបដែលនៅខាងឆ្វេងគេបង្អស់ គឺយើងឃើញថាក្មេងប្រុសម្នាក់នោះ គាត់បានពាក់អាវ គាត់គឺជាសិស្ស ដូច្នេះហើយគាត់បានពាក់ឯកសណ្ឋានសាលារបស់គាត់ អញ្ចឹងឯកសណ្ឋានសាលារបស់គាត់គឺអាវពណ៌ខៀវ បាទ ពណ៌រៀងទឹកសមុទ្របន្តិច ដៃខ្លី អញ្ចឹង គាត់ពាក់អាវដៃខ្លី ហើយអាវរបស់គាត់នៅខាងឆ្វេងគឺមានហោប៉ៅមួយបាទ អញ្ចឹងហោប៉ៅតូចមួយនោះគឺសម្រាប់ដាក់លុយ បាទបន្ទាប់មកនៅក្នុងរូបភាពកណ្ដាល ចំណែករូបភាពកណ្ដាល គឺគាត់ពាក់អាវធំខាងក្រៅពីលើមួយទៀតអញ្ចឹងអាវដែលគាត់ពាក់ខាងក្រៅ យើងហៅថាអាវរងា បាទ ដោយសារតែខែនេះជាខែត្រជាក់ អញ្ចឹងហើយ ដើម្បីរក្សាកម្ដៅ ឬក៏ដើម្បីរក្សាភាពកក់ក្ដៅ យើងត្រូវពាក់អាវរងាមួយជាន់បន្ថែមទៀតពីលើអាវឯកសណ្ឋានសាលារបស់យើងព្រោះថាប្រសិនបើយើងមិនពាក់នោះទេ យើងនឹងមានអារម្មណ៍ថារងា ដូច្នេះរងាគឺពិបាកទ្រាំណាស់ អញ្ចឹងយើងត្រូវតែពាក់អាវរងាពីលើអាវរងាជាទូទៅគឺក្រាស់ អញ្ចឹងអាវរងាក្រាស់ ហើយមានដៃវែង ដូច្នេះវាអាចរក្សាកម្ដៅនៅក្នុងខ្លួនយើងឲ្យបានកក់ក្ដៅបានយូរនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគាត់ពាក់អាវរងាពីលើឯកសណ្ឋានសាលារបស់គាត់ហើយ ក្មេងប្រុសម្នាក់នោះ ក៏បានយកមួកសុវត្ថិភាពមកពាក់មួយជាន់ទៀតផងដែរអញ្ចឹងមួកសុវត្ថិភាពរបស់គាត់ គឺមានពណ៌ទឹកក្រូចគាត់ពាក់មួកសុវត្ថិភាពគឺដើម្បីការពារខ្លួន នៅពេលដែលគាត់ជិះម៉ូតូ កង់ផ្សេងៗ។ អញ្ចឹងគាត់បានរក្សាសុវត្ថិភាពរបស់គាត់ ដោយគាត់ពាក់មួកសុវត្ថិភាព ហើយរក្សាកម្ដៅនៅក្នុងខ្លួនឲ្យមានភាពកក់ក្ដៅ ដោយការពាក់អាវរងាពីលើឯកសណ្ឋានសាលា