Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ស្រីពេជ្រ | srǝy pɨc | female Cambodian name | 12/5 |
Link to overview page
Link to dictionary
Expressing cold — Additional dialogue
មរកត៖ យកគ្រីនធីត្រជាក់ កែវតូច។
ស្រីពេជ្រ៖ រងាអីចឹងហើយ ញ៉ាំទឹកកកទៀត!
មរកត៖ មានរងាអីប៉ុណ្ណឹង។ ណាមួយធម្មតាខ្ញុំក្ដៅក្នុង អីចឹងទៅ អត់សូវចេះរងាទេ។
ស្រីពេជ្រ៖ ខ្ញុំវិញ ឡើងចង់រឹងថ្គាមហើយ។
Expressing cold — Dialogue 1
ស្រីពេជ្រ៖ មរកត រងាមែន?
មរកត៖ អឹម រៀងរងា។ ម៉ោពីអង្គុយក្រោមម៉ាស៊ីនត្រជាក់យូរ។ ដំបូងទើបម៉ោពីក្រៅក្ដៅ ចូលមកក្នុងត្រជាក់ស្រួល ដល់យូរៗទៅរងា។
ស្រីពេជ្រ៖ សេរេលេខទៅអីចឹង។
មរកត៖ ដាក់លេខ ២៩ ហើយណា។
Consoling someone — Dialogue 1
ស្រីពេជ្រ៖ កុសល ម៉េចហ្នឹង? ដូចស្រងូតស្រងាត់ម៉េះ?
កុសល៖ ឆ្មាខ្ញុំ តាំងពីប៉ុន្មានថ្ងៃមុន ឈឺ។ ស៊ីអត់បាន ហើយចេះតែថ្ងូរ។ ដល់ព្រឹកមិញក្រោកឡើង វាងាប់បាត់។
ស្រីពេជ្រ៖ សត្វវាអីចឹងហើយ កុសល។ អាយុវាខ្លីជាងមនុស្ស អីចឹងវាត្រូវតែទៅមុនហើយ។ កុំពិបាកចិត្តអី កាត់ចិត្តទៅ។ វាក៏ឆាប់បានទៅចាប់ជាតិថ្មីដែរ។
Consoling someone — Additional dialogue
ស្រីពេជ្រ៖ ត្រូវគេស្ដីឲ្យ សប្បាយចិត្តម៉េចកើត?
កុសល៖ បើយើងធ្វើខុស គេស្ដីឲ្យ យើងទទួលយក ហើយកែទៅ។ មានអ្នកណាដែលថាមិនដែលខុស។ បើខុសហើយ អត់មានអ្នកជួយប្រាប់ អាហ្នឹងបានពិបាក។ តែបើគេស្ដីឲ្យអត់មានហេតុផល យើងស្ដាប់ចូលត្រចៀកម្ខាងចេញត្រចៀកម្ខាងទៅ។ កុំខ្វល់ ហើយមិនបាច់យកខួរក្បាលទៅគិត ឬទៅឈឺចាប់ជាមួយទេ។
Expressing cold — Dialogue 2
ស្រីពេជ្រ៖ អ៊ូយ រងាអា៎!
មរកត៖ ធ្លាក់ខ្យល់ហើយ។ ងូតទឹកម្ដងៗ រងាសឹងអីហើយ។
ស្រីពេជ្រ៖ ទាល់តែពាក់អាវរងាហើយនៀកខ្ញុំ។
មរកត៖ ស្រីពេជ្រឯងចាញ់រងាអីចឹង ទៅនៅស្រុកក្រៅម៉េចបាន?
ស្រីពេជ្រ៖ បើខ្ញុំទៅ ច្បាស់ជាកកនៅហ្នុងបណ្ដោយ។ ក្ដៅមិនសូវអីទេ តែរងាវិញពិបាកទ្រាំម៉ង។
មរកត៖ ខ្ញុំវិញអត់អី។ បើក្ដៅ បែកញើសស្អុះស្អាប់ធុញថប់ អត់ចូលចិត្តអេ៎។