KhmerPronunciationEnglish/Notes#occ
ក្របី krɑbəy 1. water buffalo
2. monkey (in folk tales, especially the Ramayana)
12/3

Link to overview page
Link to dictionary

Rice (Sakanan) — 02


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញកសិករដដែលនោះ គាត់បានភ្ជួរស្រែ ដោយប្រើម៉ាស៊ីនភ្ជួរស្រែវិញម្ដង អញ្ចឹង ពីដើម ឬក៏ពីមុន គឺយើងប្រើប្រាស់កម្លាំងសត្វ ដើម្បីអូសទាញនៅក្នុងការភ្ជួរស្រែ ឬក៏នៅក្នុងការរាស់ស្រែ ក៏ប៉ុន្តែឥឡូវ ដើម្បីចំណេញពេល គឺកសិករ គាត់ប្រើម៉ាស៊ីនវិញម្ដង ជាក់ស្ដែងដូចនៅក្នុងរូបភាពទីនេះ គឺយើងឃើញកសិករម្នាក់ ដែលគាត់ពាក់អាវពណ៌ ខោជើងវែងពណ៌ផ្កាឈូក និងមានពាក់មួកស្លឹកត្នោតផងដែរនោះ គឺគាត់កំពុងតែកាន់ចង្កូតម៉ាស៊ីន ដើម្បីបញ្ជាម៉ាស៊ីនក្នុងការភ្ជួរស្រែ អញ្ចឹងការភ្ជួរស្រែដោយប្រើម៉ាស៊ីន គឺមានលក្ខណៈលឿន ហើយរហ័សនិងងាយស្រួល ដោយសារតែមិនប្រើប្រាស់កម្លាំងអូសទាញនៃសត្វនោះទេ អញ្ចឹងវាលឿន ហើយងាយស្រួលក្នុងការធ្វើស្រែ អញ្ចឹងគឺចំណេញពេលវេលាដល់កសិករ ដូច្នេះនៅក្នុងសម័យឥឡូវ ឬក៏បច្ចុប្បន្ន គឺកសិករ គាត់ភាគច្រើន គឺគាត់ចូលចិត្តប្រើប្រាស់ម៉ាស៊ីន ជាជាងការប្រើប្រាស់កម្លាំងសត្វក្របី អញ្ចឹងនៅក្នុងរូបភាពទីគឺកសិករ គាត់កំពុងតែភ្ជួរស្រែ ដោយប្រើប្រាស់ម៉ាស៊ីន

Rice (Sakanan) — 01


អញ្ចឹងយើងមកមើលនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីគឺកសិករម្នាក់ គាត់កំពុងតែភ្ជួរស្រែ អញ្ចឹងនៅក្នុងរូបភាពទីនេះ យើងឃើញគាត់ភ្ជួរស្រែដោយប្រើសត្វក្របី អញ្ចឹងសត្វក្របីគឺមានពណ៌ខ្មៅ សត្វក្របីមានពណ៌ខ្មៅ ហើយមានជើងនិងមានកន្ទុយផងដែរ កន្ទុយគឺនៅខាងក្រោយ ហើយវាមានស្នែងស្រួចអញ្ចឹងស្នែងរបស់សត្វក្របីគឺនៅលើក្បាល ហើយស្នែងរបស់សត្វក្របីគឺកោងនិងស្រួច អញ្ចឹងមានកសិករម្នាក់ គាត់កំពុងតែភ្ជួរស្រែ ដោយគាត់ពាក់អាវដៃវែង ហើយស្លៀកខោពណ៌ផ្កាឈូកជើងវែង គាត់មានពាក់មួកស្លឹកត្នោតផងដែរ អញ្ចឹងដោយសារតែការធ្វើស្រែ គេធ្វើនៅពេលព្រឹក ព្រោះថាប្រសិនបើធ្វើនៅពេលថ្ងៃគឺវាក្ដៅ គឺពិបាកធ្វើការ ដូច្នេះគឺគេភ្ជួរស្រែ ឬក៏រាស់ស្រែនៅពេលព្រឹក អញ្ចឹងគាត់ពាក់អាវដៃវែង ខោជើងវែង និងមានពាក់មួក ដើម្បីការពារកម្ដៅផងដែរ ព្រោះថានៅពេលដែលធ្វើស្រែគឺក្ដៅ ដូច្នេះហើយ គាត់ត្រូវការពារកម្ដៅផងដែរ អញ្ចឹងនៅក្នុងរូបភាពនេះ គឺយើងឃើញសត្វក្របីកំពុងតែដើរអូសនង្គ័ល អូសរនាស់ អញ្ចឹងឧបករណ៍សម្រាប់ភ្ជួរស្រែ យើងហៅថានង្គ័ល ហើយឧបករណ៍សម្រាប់ធ្វើឲ្យដីរាប ងាយស្រួលធ្វើស្រែ យើងហៅថារនាស់ អញ្ចឹងសត្វក្របីកំពុងតែដើរអូសរនាស់ ដោយមានកសិករឈរពីក្រោយ ឬក៏ដើរតាមក្រោយ ដើម្បីបញ្ជា អញ្ចឹងគេធ្វើស្រែនៅក្នុងដីល្បាប់ ដោយសារតែមានភ្លៀង ឬក៏មានទឹកនៅក្នុងស្រែ ទើបគេអាចភ្ជួររាស់បាន ដូច្នេះគឺគេធ្វើស្រែនៅក្នុងដីល្បាប់ ដោយយើងឃើញនៅខាងក្រោយ គឺមានដើមឈើពណ៌បៃតង ដូចជាដើមត្នោត និងដើមស្មៅផងដែរ អញ្ចឹងវាលស្រែគឺអត់សូវមានដើមឈើច្រើនប៉ុន្មានទេ គឺវាលស្រែសម្បូរតែដើមត្នោត អញ្ចឹងនៅខាងលើ យើងឃើញមានពពកកំពុងតែហោះផងដែរ អញ្ចឹងបានន័យថាមេឃស្រឡះ អញ្ចឹងគឺមេឃអត់ភ្លៀងនោះទេ បានន័យថាអាចភ្លៀងពីយប់ផងដែរ អញ្ចឹងពេលព្រឹកឡើង គឺមេឃអត់ភ្លៀង គឺងាយស្រួលក្នុងការភ្ជួរស្រែ អញ្ចឹងរូបភាពទីគឺកសិករ គាត់កំពុងតែភ្ជួរស្រែ ដោយប្រើសត្វក្របី

Rice (Sakanan) — 09


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគាត់ច្រូតស្រូវរួចរាល់ហើយ អញ្ចឹងបន្ទាប់ពីកសិករ គាត់ច្រូតស្រូវរួចរាល់ហើយ យើងឃើញកសិករ គាត់កំពុងតែយកដើមស្រូវ ដែលមានស្រូវទុំ មានផ្លែស្រូវទុំនៅជាប់ដើមនោះ មកបោកទៅនឹងក្ដារ ឬក៏ទៅនឹងថ្មមួយ អញ្ចឹងការធ្វើបែបនេះ យើងហៅថាការបោកស្រូវ ឬក៏ការបែនស្រូវ អញ្ចឹងដើម្បីប្រឡេះយកគ្រាប់ស្រូវចេញពីដើម គឺយើងអត់ប្រើដៃយើងប្រឡេះគ្រាប់ស្រូវម្ដងមួយគ្រាប់នោះទេ គឺវាប្រើពេលយូរ ដោយសារតែដើមស្រូវនីមួយៗគឺមានផ្លែច្រើន ហើយក្នុងស្រែនីមួយៗគឺមានដើមស្រូវច្រើនផងដែរ ដូច្នេះ ដើម្បីឲ្យចំណេញពេលវេលា គឺយើងយកដើមស្រូវទាំងនោះទៅបោកទៅនឹងថ្ម ឬក៏បោកទៅនឹងក្ដារមួយបន្ទះ ដើម្បីឲ្យគ្រាប់ស្រូវជ្រុះមកក្រោម អញ្ចឹងដើម្បីប្រមូលផលស្រូវឲ្យបានល្អ គឺគេអត់បោកទៅផ្ទាល់នឹងដីនោះទេ គឺគេមានក្រាលកន្ទេលមួយ ដែលប្រជាជនកម្ពុជាតែងតែប្រើកន្ទេលដែលធ្វើអំពីស្លឹកត្នោត អញ្ចឹងគឺយើងបោកស្រូវនៅលើកន្ទេលស្លឹកត្នោត ហើយនៅពេលដែលគ្រាប់ស្រូវជ្រុះមក គឺជ្រុះនៅលើកន្ទេល ដូច្នេះកសិករងាយស្រួលប្រមូល ដោយមិនឲ្យគ្រាប់ស្រូវទាំងនោះប្រឡាក់ជាមួយនឹងដី អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញកសិករ គាត់ពាក់អាវដៃវែង ខោជើងវែងដដែល ព្រោះថាដើមស្រូវគឺធ្វើឲ្យយើង អាចធ្វើឲ្យយើងរមាស់បាន ប្រសិនបើយើងអត់ពាក់អាវដៃវែង ឬក៏អត់ពាក់ខោជើងវែងទេ នៅពេលដែលយើងប៉ះពាល់ជាមួយដើមស្រូវ គឺដើមស្រូវអាចធ្វើឲ្យយើងរមាស់ខ្លួនបាន ដូច្នេះដើម្បីកុំឲ្យរមាស់គឺយើងត្រូវការពារខ្លួនយើងដោយពាក់អាវដៃវែង ឬក៏ខោជើងវែងជាដើម អញ្ចឹងនៅក្នុងរូបភាពនេះគឺគាត់កំពុងតែកាន់ដើមស្រូវមួយគុម្ព ហើយបោកទៅនឹងថ្មមួយ អញ្ចឹងនៅពេលដែលបោក គឺយើងឃើញគាត់បោកម្ដងមួយគុម្ពហើយយើងឃើញគ្រាប់ស្រូវកំពុងតែជ្រុះចេញពីដើមស្រូវទាំងនោះ អញ្ចឹងយើងឃើញនៅខាងមុខថ្ម គឺមានគ្រាប់ស្រូវពណ៌លឿងជាច្រើន ដែលជ្រុះនៅខាងមុខថ្ម អញ្ចឹងយើងឃើញថា គាត់បោកស្រូវដើម្បីយកស្រូវចេញពីដើមស្រូវ ដោយនៅខាងក្រោយគាត់ យើងឃើញ មានដើមស្រូវជាច្រើនទៀត ដែលមិនទាន់បោករួចរាល់ ដូច្នេះកសិករគាត់ត្រូវតែបោកស្រូវ ដើម្បីប្រមូលផលស្រូវចេញពីដើមស្រូវ អញ្ចឹងនៅពេលដែលយើងប្រមូលផលស្រូវចេញពីដើមស្រូវរួចរាល់ហើយ ដើមស្រូវដែលអត់មានគ្រាប់ស្រូវ យើងហៅថាចំបើង អញ្ចឹងដើមស្រូវគឺមានប្រយោជន៍ផងដែរ នៅពេលដែលយើងប្រមូលផល ឬក៏ប្រមូលស្រូវ បោកស្រូវចេញពីដើមអស់ហើយ គឺយើងអាចយកដើមស្រូវទាំងនោះ យកទៅឲ្យសត្វគោ ឬក៏សត្វក្របីស៊ី អញ្ចឹងសត្វគោ សត្វក្របី វាស៊ីដើមស្រូវ ឬក៏ចំបើង ជាអាហារ ដូច្នេះកសិករគាត់អត់យកចំបើង ឬក៏ដើមស្រូវដែលអស់គ្រាប់នោះ យកទៅបោះចោលនោះទេ គឺគាត់អាចយកទៅឲ្យគោ ក្របីរបស់គាត់ស៊ីជាអាហារផងដែរ ដូច្នេះនៅក្នុងរូបភាពទីគឺកសិករ គាត់កំពុងតែបោកស្រូវរបស់គាត់ទៅនឹងថ្ម ឬក៏បោកស្រូវរបស់គាត់ទៅនឹងក្ដារមួយបន្ទះ ដើម្បីប្រមូលគ្រាប់ស្រូវចេញពីដើមស្រូវ ហើយយកគ្រាប់ស្រូវនោះទៅប្រើប្រាស់