Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ចំនួន | cɑmnuən | amount, number, quantity | 218/116 |
Link to overview page
Link to dictionary
Requesting information — Cultural note
Expressing fear — Cultural note
Expressing likes 2 — Cultural note
Comparing or contrasting things 1 — Cultural note
Expressing likes 1 — Cultural note
Expressing sleepiness — Cultural note
Indicating Agreement — Dialogue 2
តារា៖ វុទ្ធី! វុទ្ធីឯងគិតថាហេតុអីបានចំនួនអតិថិជនធ្លាក់ចុះខ្លាំងម្ល៉េះខែមុន?
វុទ្ធី៖ ខ្ញុំអត់ច្បាស់ដែរបង។ តែខ្ញុំគិតថា ប្រហែលជាមកពីខែមុនមានបុណ្យទានច្រើនពេក។
តារា៖ ហ្នឹងហើយ ខ្ញុំគិតអីចឹងដែរ។ / ប្រហែលហើយមើលទៅ។
Making excuses — Cultural note
Expressing frustration — Cultural note
Expressing pain — Cultural note
Fried Rice (Sakanan) — 00 Introduction
សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការញ៉ាំបាយឆា។ អញ្ចឹងជាទូទៅបាយឆានៅក្នុងប្រទេសកម្ពុជា គឺយើងភាគច្រើនលក់នៅតាមចិញ្ចើមផ្លូវ គឺយើងអត់សូវលក់នៅក្នុងហាងធំៗទេ ក៏ប៉ុន្តែមានហាងមួយចំនួនក៏លក់បាយឆាដែរ ហើយជាទូទៅប្រជាជនកម្ពុជាចូលចិត្តញ៉ាំបាយឆាដែលនៅតាមចិញ្ចើមផ្លូវ ព្រោះវាមានតម្លៃថោក និងវាមានរសជាតិឆ្ងាញ់ អត់ចាញ់បាយឆានៅតាមហាងធំៗនោះទេ។
Going To The ATM (Sakanan) — 09
Introducing someone else to others — Cultural note
សំពះទី ១ គឺសំពះរវាងមិត្តភក្តិ ឬសំពះទៅកាន់មនុស្សមានអាយុឬឋានៈតូចជាង ត្រូវដាក់ដៃផ្គុំត្រឹមទ្រូង។
សំពះទី ២ គឺសំពះទៅកាន់មនុស្សដែលមានអាយុឬឋានៈខ្ពស់ជាង ត្រូវដាក់ដៃផ្គុំត្រឹមចង្កា។
សំពះទី ៣ គឺសំពះទៅកាន់ឪពុកម្ដាយ ជីដូនជីតា ឬគ្រូបង្រៀន ត្រូវដាក់ដៃផ្គុំត្រឹមច្រមុះ។
សំពះទី ៤ គឺសំពះទៅកាន់ព្រះមហាក្សត្រឬព្រះសង្ឃ ត្រូវដាក់ដៃផ្គុំត្រឹមប្រជុំចិញ្ចើម។
សំពះទី ៥ គឺសំពះទៅកាន់ព្រះឬវត្ថុស័ក្ដិសិទ្ធិ ត្រូវដាក់ដៃផ្គុំត្រឹមថ្ងាស។
Establishing guidelines and deadlines for the completion of actions — Dialogue 1
កណ្ណិកា៖ ទំនេរតាសបង។ ម៉េចដែរ?
ដាលីន៖ អត់ទំនេរក៏បងប្រើដែរ ព្រោះប្រញាប់ហើយ។ បងចង់ឲ្យអូនឯងជួយសរុបលទ្ធផលស្រង់មតិឲ្យបង ប្រហែល ១០០ សន្លឹក។ ចង់បានថ្ងៃស្អែកពេលព្រឹក ម៉េចដែរ? បានអេ៎?
កណ្ណិកា៖ ប្រហែលជាបានបង។
ដាលីន៖ អូនឯងមើលក្នុងហ្នឹងទៅដឹងហើយ។ មានតែ ៣ សំណួរអេ៎។ អីចឹងអូនឯងសរុបចម្លើយ យេស ឬក៏ ណូ សម្រាប់សំណួរមួយៗម៉ោ តែកុំភ្លេចដំបូងសរុបចំនួនមនុស្សឆ្លើយទាំងអស់សិនម៉ោណា។
កណ្ណិកា៖ ចា៎ស បង។ ខ្ញុំយល់ហើយ។ បើមានឆ្ងល់អី ចាំខ្ញុំតេសួរបង។
Cutting One’s Finger (Sakanan) — 12
Establishing guidelines and deadlines for the completion of actions — Dialogue 2
ដាលីន៖ ហ្នឹងហើយ បងនៅក្រៅ។ មានការអីអ៎?
កណ្ណិកា៖ ខ្ញុំចង់សួរបងតិច។ ស្រង់មតិហ្នឹងខ្ញុំធ្វើហើយៗ បងត្រូវការឲ្យខ្ញុំបកប្រែខ្មែរអត់បង?
ដាលីន៖ មិនបាច់ក៏បានដែរអូន។ តែឥឡូវអូនឯងមិនសរុបជាចំនួន ត្រូវអេ៎? អូនឯងជួយសរសេរជាភាគរយឲ្យបងផង ហើយបើអូនឯងចេះធ្វើ ជួយធ្វើចេញជាក្រាបឲ្យបងផង បានអេ៎?
កណ្ណិកា៖ ក្រាបហ្នឹងខ្ញុំអត់ចេះផងបង។ បងជួយបង្រៀនខ្ញុំ បានអេ៎? បងម៉ោវិញម៉ោងម៉ាន? ខ្ញុំត្រូវចេញទៅក្រៅម៉ោង ៣ ថ្ងៃ។
ដាលីន៖ ចាំបងទៅវិញឲ្យទាន់មុនម៉ោង ៣។
Expressing thanks 1 — Cultural note
Going To The ATM (Sakanan) — 10
Hospital (Sakanan) — 15
Going To The ATM (Sakanan) — 13