KhmerPronunciationEnglish/Notes#occ
ម្យ៉ាង myaaŋ one kind/category/way/method (contraction of មួយយ៉ាង )
Notes: also written ម៉្យាង
6/6

Link to overview page
Link to dictionary

Expressing likes 2 — Cultural note


ជនជាតិខ្មែរចូលចិត្តធ្វើម្ហូបដោយដាក់ប្រហុកនៅក្នុងសម្ល មានសម្លប្រហើរ សម្លកកូរ ។ល។ ប្រហុកគឺជាគ្រឿងទេសម្យ៉ាងរបស់ខ្មែរដែលធ្វើអំពីត្រីបុកឲ្យហ្មត់និងផ្អាប់ទុកជនជាតិខ្មែរមួយចំនួននិងជនបរទេសភាគច្រើន មិនចូលចិត្តក្លិនរបស់ប្រហុកនោះទេ

Remembering — Additional dialogue


រៀបចំខ្លួនទៅញ៉ាំការ
លីដាកញ្ញា ម៉េចហើយ? រួចរាល់នៅ? រៀងយឺតហើយណា
កញ្ញាហើយៗ លីដា តស់។ ... អ៊ុះ ភ្លេចសំបុត្រ!
លីដាវិះ កញ្ញាឯងទៅយកម៉ោលឿន! ...
កញ្ញា៖ [និយាយម្នាក់ឯង] ចុម មិញខ្ញុំបិទម៉ាស៊ីនត្រជាក់ហើយនៅហ្ន៎?
លីដាឃើញលីដាឯងបិទហើយតាស
កញ្ញាអីចឹងអ៎? អត់អីអេ៎អីចឹងតស់ទៅតែដូចភ្លេចអីគេម្យ៉ាង ...
លីដាកាបូបកញ្ញាឯងទូចអីចឹង ដាក់ទូរស័ព្ទចូលដែរ?
កញ្ញាអូ៎ នឹកឃើញហើយ ភ្លេចទូរស័ព្ទហ្នឹងអា៎!

Discouraging someone from pursuing a course of action — Dialogue 1


ដាក់ពាក្យសុំឈប់ពីក្រុមហ៊ុន
ប្រធានពិសី ថាចង់ឈប់ធ្វើការ មានបញ្ហាអីអ៎? ប្រាប់បងមើល
ពិសីចាស បងខ្ញុំចង់សាកល្បងការងារផ្សេងវិញ ព្រោះធ្វើការងារហ្នឹងយូរឆ្នាំដែរហើយ
ប្រធានចង់ធ្វើការអីវិញ?
ពិសីខ្ញុំចង់ធ្វើផ្នែកគណនេយ្យវិញបង
ប្រធានអីចឹងចាំបាច់ឈប់ពីក្រុមហ៊ុនយើងធ្វើអី? បងផ្លាស់ពិសីឯងទៅធ្វើខាងគណនេយ្យវិញទៅបានហើយម៉េចដែរ? ហើយប្រាក់ខែនៅដដែលធម្មតា ផ្នែកគណនេយ្យបានប្រាក់ខែតិចជាងខាងម៉ាឃីតធីង ប៉ុន្តែបើពិសីចង់ទៅខាងគណនេយ្យ ប្រាក់ខែបងឲ្យដូចឥឡូវចឹងណាមួយ នៅខាងនោះម៉ោងធ្វើការក៏តិចជាងឥឡូវ វាល្អម្យ៉ាងដែរសម្រាប់អូនអូនគិតម៉េចដែរ?
ពិសីចាស បង ហ្នឹងហើយ អីចឹងក៏បានដែរបងអរគុណច្រើនបង

Grilled Fish (Sakanan) — 05


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីអ្នកលក់ អ្នកទិញ គាត់បានទិញត្រីចំនួនមួយហើយ អញ្ចឹងអ្នកលក់ គាត់បានប្រញាប់រួសរាន់ខ្ចប់ត្រីនោះឲ្យភ្ញៀវ អញ្ចឹងនៅក្នុងរូបភាពនេះយើងឃើញអ្នកលក់បានយកត្រីដែលអាំងឆ្អិនរួច អញ្ចឹងត្រីអាំងឆ្អិន គាត់បានយកខ្ចប់នឹងក្រដាសកាសែត អញ្ចឹងដោយសារតែគាត់ចង់ការពារបរិស្ថានផង អញ្ចឹងគាត់អត់ប្រើថង់ប្លាស្ទិកនោះទេ ព្រោះថាប្រើថង់ប្លាស្ទិក ពេលខ្លះវាអាចប៉ះពាល់ដល់បរិស្ថាន ដោយសារតែវាជាសារធាតុគីមី ដូច្នេះនៅពេលដែលយើងបោះចោលថង់ប្លាស្ទិកផ្ដេសផ្ដាស វាអាចហូរទៅក្នុងលូ ឬក៏ហូរទៅកប់ទៅក្នុងដី វាអាចធ្វើឲ្យប៉ះពាល់ដល់បរិស្ថានដូចជាស្ទះលូ ឬក៏ដីខ្វះជីវៈជាតិជាដើមអញ្ចឹងដើម្បីឲ្យបរិស្ថានស្អាត ដើម្បីឲ្យបរិស្ថានស្អាត យើងត្រូវប្រើប្រាស់ក្រដាសកាសែតវិញ អញ្ចឹងជាក់ស្ដែងបុរសនោះ ដែលជាអ្នកលក់ គាត់បានប្រើប្រាស់ក្រដាសកាសែត ដើម្បីខ្ចប់ត្រីរបស់គាត់ឲ្យទៅភ្ញៀវ ដែលគាត់អត់ប្រើប្រាស់ថង់ប្លាស្ទិកនោះទេ ម្យ៉ាងក្រដាសកាសែតគឺមានតម្លៃថោក ដូច្នេះគាត់អាចចំណេញបានច្រើន ប្រសិនបើគាត់ប្រើប្រាស់ក្រដាសកាសែតដើម្បីខ្ចប់ត្រី អញ្ចឹងគាត់អាចចំណេញច្រើនផងដែរ ដោយយើងឃើញគាត់បានរុំត្រីចូលទៅក្នុងក្រដាសកាសែតមួយសន្លឹក

Grilled Fish (Sakanan) — 09


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញ បន្ទាប់ពីគាត់ដើរមកដល់ផ្ទះហើយ បុរសម្នាក់នោះ គាត់ក៏បានរៀបចំកន្លែងញ៉ាំបាយជាមួយនឹងមិត្តស្រីរបស់គាត់ ដែលយើងឃើញពួកគាត់ទាំងពីរនាក់គឺអត់ពាក់ស្បែកជើងទេ អញ្ចឹងបានន័យថានៅពេលដែលពួកគាត់នៅក្នុងផ្ទះ គឺគាត់អត់ពាក់ស្បែកជើងទេ ដោយសារតែគាត់មិនចង់ឲ្យប្រឡាក់ផ្ទះរបស់គាត់ ម្យ៉ាងនៅក្នុង[…]នៅប្រទេសកម្ពុជា គឺយើងអត់ដើរពាក់ស្បែកជើងចូលក្នុងផ្ទះទេ បានន័យថាយើងទុកស្បែកជើង ស្បែកជើងរបស់យើងត្រូវទៅទុកនៅខាងក្រៅជានិច្ច អញ្ចឹងយើងអត់ត្រូវពាក់ស្បែកជើងចូលក្នុងផ្ទះទេ ដែលជាក់ស្ដែងយើងឃើញរូបភាពនេះ គឺគេទាំងពីរនាក់ ដែលបុរសម្នាក់នោះ និងមិត្តស្រីរបស់គាត់ គឺគាត់អត់ពាក់ស្បែកជើងទេ ហើយបុរសដែលជាមានវ័យ ២៣ ឆ្នាំនោះ គាត់បានក្រាលនូវកម្រាលមួយ អញ្ចឹងគាត់ក្រាលកម្រាលដើម្បីអង្គុយញ៉ាំបាយ ហើយនារីដែលជាមិត្តស្រីរបស់គាត់ យើងឃើញគាត់ពាក់អាវដៃខ្លីពណ៌ ខោជើងវែងពណ៌ខ្មៅ ហើយគាត់ចងសក់បួងទៅក្រោយ ដោយដៃទាំងពីររបស់គាត់គឺកាន់ចានចំនួនមួយចំនួន អញ្ចឹងបានន័យថាគាត់កាន់ចាន ដើម្បីយកមកដួសបាយ យកមកដាក់ម្ហូប ដើម្បីញ៉ាំ[...] សម្រាប់អាហារពេលល្ងាចនៅថ្ងៃនេះ

Hospital (Sakanan) — 12


បន្ទាប់មកទៀតរូបភាពទី ១២ រូបភាពទី ១២ បុរសម្នាក់នោះ គាត់ក៏បានបើកភ្នែកនៅពេលដែលក្រុមគ្រូពេទ្យគាត់បានព្យួរសេរ៉ូមហើយ អញ្ចឹងនៅក្នុងរូបភាពនេះយើងឃើញគាត់កំពុងតែគេងនៅលើគ្រែពេទ្យ ដោយគ្រែនោះគឺយើងអាចបត់បាន អញ្ចឹងយើងឃើញនៅជើង នៅផ្នែកខាងក្រោម គឺយើងឃើញត្រង់ធម្មតា ប៉ុន្តែផ្នែកខាងលើចាប់ពីចង្កេះដល់ក្បាល គឺយើងឃើញខ្ពស់ជាងខាងក្រោមបន្តិច គឺដើម្បីឲ្យគាត់ងាយស្រួលគេង អញ្ចឹងគេធ្វើបែបនេះដើម្បីឲ្យគាត់ងាយស្រួលគេង ហើយយើងឃើញគាត់ឈឺជើងរបស់គាត់យ៉ាងខ្លាំង ដោយសារតែគាត់ដួលបោកទៅនឹងថ្នល់ ហើយជើងរបស់គាត់បានប៉ះទង្គិចខ្លាំង ដូច្នេះគាត់ឈឺជើងយ៉ាងខ្លាំង ហើយនៅក្បែរគ្រែរបស់គាត់គេងយើងឃើញមានទូរទស្សន៍ចំនួនមួយ ដែលទូរទស្សន៍នោះគឺជាឧបករណ៍សម្រាប់វាស់ចង្វាក់បេះដូង អញ្ចឹងពេលខ្លះប្រសិនបើយើងធ្ងន់ធ្ងរ អ្នកជំងឺនោះធ្ងន់ធ្ងរ គឺគេត្រូវវាស់ចង្វាក់បេះដូងជានិច្ច ព្រោះដើម្បីឲ្យប្រាកដថាអ្នកជំងឺនោះ គាត់ ចង្វាក់បេះដូងរបស់គាត់នៅដើរ ដូច្នេះគាត់អាចនៅមានជីវិតរស់នៅ ក៏ប៉ុន្តែពេលខ្លះប្រសិនបើចង្វាក់បេះដូងលែងដើរ ទូរទស្សន៍នោះក៏លែងលោតអំពីចង្វាក់បេះដូង អញ្ចឹងបានន័យថាអ្នកជំងឺអាចបាត់បង់ជីវិត ឬក៏អាចស្លាប់បានដូច្នេះហើយនៅពេលដែលសង្គ្រោះបន្ទាន់ ក្រុមគ្រូពេទ្យតែងតែវាស់ចង្វាក់បេះដូងរបស់អ្នកជំងឺជានិច្ច ដើម្បីឲ្យប្រាកដថាអ្នកជំងឺគឺនៅរស់ ហើយយើងឃើញនៅក្បែរជាប់គ្រែរបស់គាត់គឺជាបង្គោលមួយ បង្គោលនោះគឺសម្រាប់ព្យួរដបសេរ៉ូម បានន័យថាគាត់កំពុងតែព្យួរសេរ៉ូម ដើម្បីបំបាត់ការឈឺចាប់ អញ្ចឹងសេរ៉ូមនេះអាចជាសេរ៉ូមថ្នាំស្ពឹក ឬក៏អាចជាសេរ៉ូមថ្នាំសន្លប់ ដោយសារតែគាត់មានគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះពេលខ្លះពេទ្យគាត់អាចធ្វើការវះកាត់ អញ្ចឹងដើម្បីកុំឲ្យមានការឈឺចាប់នៅពេលការវះកាត់ គេអាចប្រើប្រាស់ថ្នាំស្ពឹក គឺថ្នាំម្យ៉ាងដែលធ្វើឲ្យយើងលែងមានអារម្មណ៍ថាឈឺ បានន័យថានៅពេលដែលយើងចាក់ថ្នាំស្ពឹកហើយ គឺកន្លែងដែលយើងចាក់ថ្នាំ គឺលែងមានអារម្មណ៍ថាឈឺ ទោះបីជាគេយកកាំបិត ឬក៏ម្ជុលមកវះ ឬក៏កាំបិតមកវះក៏ដោយ គឺយើងអត់មានអារម្មណ៍ថាឈឺដែរប៉ុន្តែប្រសិនបើធ្ងន់ធ្ងរ ឬក៏គាត់ការវះកាត់នោះធំ គឺគេត្រូវប្រើថ្នាំសន្លប់ អញ្ចឹងនៅពេលដែលយើងត្រូវថ្នាំសន្លប់ គឺយើងសន្លប់អត់ដឹងខ្លួនទេ ដូច្នេះគេអាចធ្វើការវះកាត់បានដោយយើងអត់សូវឈឺ ដោយយើងអត់ដឹងខ្លួនថាឈឺនោះទេ