KhmerPronunciationEnglish/Notes#occ
ឃាត់ kʰoat 1. to forbid, stop (from doing), prevent, restrain
2. to detain
3. to ban
4. to control
9/4

Link to overview page
Link to dictionary

Expressing pain — Cultural note


ជនជាតិខ្មែរមួយចំនួនជឿថា នៅពេលមុតដៃ ត្រូវយកសំបុកពីងពាងមកបិទនៅនឹងមុខរបួស ទើបអាចឃាត់ឈាមបានលឿនប៉ុន្តែ បើតាមវិជ្ជាពេទ្យ សំបុកពីងពាងកខ្វក់ណាស់ អាចធ្វើឲ្យឆ្លងមេរោគចូលទៅក្នុងមុខរបួសអញ្ចឹងហើយ មិនគួរយកសំបុកពីងពាងមកបិទនៅនឹងមុខរបួសមុតដែលកំពុងចេញឈាមនោះទេគឺត្រូវលាងនឹងទឹកឲ្យស្អាតសិន រួចហើយប្រើអាល់កុលដើម្បីសម្លាប់មេរោគ

Cutting One’s Finger (Sakanan) — 08


ចូលមកដល់រូបភាពទីរូបភាពទីយើងឃើញថាបុរសម្នាក់នោះកាន់សំឡីនៅដៃឆ្វេងរបស់គាត់ បាទ ដៃឆ្វេងរបស់គាត់កាន់សំឡី រីឯដៃស្ដាំរបស់គាត់លើកឡើង បានន័យថាគាត់បានជូតឈាមចេញពីដៃស្ដាំរបស់គាត់អស់ហើយ អញ្ចឹងយើងឃើញថា ដៃស្ដាំរបស់គាត់គឺមានស្នាមមុខរបួសនៅនឹងម្រាមដៃនាង បាទ នៅនឹងម្រាមដៃនាងរបស់គាត់គឺមានស្នាមមុខរបួស ប៉ុន្តែពុំមានឈាមហូរទៀតទេ បាទ ពុំមានឈាមហូរទេ អញ្ចឹងឈាមឈប់ហូរហើយដោយសារតែគាត់ជូតឈាមនោះចេញ ហើយគាត់បានយកសំឡីខ្ទប់ទៅលើមុខរបួសដើម្បីឃាត់ឈាម បន្ទាប់ពីឃាត់ឈាម ឈាមក៏ឈប់ហូរ ពេលនោះ បុរសនោះ គាត់បានប្រែប្រួលទឹកមុខរបស់គាត់ ដោយគាត់ មុខគាត់រៀងញញឹមបន្តិច បាទ ពីមុនគាត់មានមុខជូរ ដោយសារគាត់ឈឺ ហើយមានឈាមហូរ ក៏ប៉ុន្តែបន្ទាប់ពីគាត់ឃាត់ឈាមហើយ គាត់ក៏ប្រែទឹកមុខមកជាញញឹមវិញ ព្រោះថាគាត់សប្បាយចិត្ត ដោយសារតែមុខរបួសរបស់គាត់លែងមានឈាមហូរទៀតហើយ ដូច្នេះវាមិនមានគ្រោះថ្នាក់ខ្លាំងនោះទេទៅដល់គាត់ ព្រោះគាត់បានឃាត់ឈាមបានសម្រេច

Cutting One’s Finger (Sakanan) — 07


នៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីលាងដៃរួចហើយ បុរសម្នាក់នោះ គាត់បានយកសំឡីមួយដុំ បាទ សំឡីមួយដុំ សំឡីគឺមានពណ៌ អញ្ចឹងគាត់បានយកសំឡីមក ហើយគាត់បានយកខ្ទប់ ខ្ទប់ទៅនឹងមុខរបួសរបស់គាត់ ឬក៏ខ្ទប់ទៅនឹងដៃស្ដាំដែលមានរបួស អញ្ចឹងគាត់យកសំឡីមក ដើម្បីខ្ទប់ទៅមុខរបួសកុំឲ្យហូរឈាម ហើយគាត់ជូតឈាមនោះចេញ យើងឃើញថានៅក្នុងរូបភាពនេះ គាត់បានធ្វើមុខជូរ បាទ បុរសនោះគាត់ធ្វើមុខជូរ ដោយបើកភ្នែកតូចហើយមាត់គាត់ស្រួច អញ្ចឹងគាត់ធ្វើមុខបែបនេះគឺបានន័យថាមុខជូរ គឺបានន័យថាគាត់កំពុងតែឈឺ អញ្ចឹងហើយគាត់បានយកសំឡីមកជូតឈាមចេញ ដើម្បីកុំឲ្យប្រឡាក់ដៃគាត់ទៀត ហើយគាត់យកសំឡីនោះទៅខ្ទប់លើមុខរបួសដើម្បីឃាត់ឈាម អញ្ចឹងនៅពេលដែលយើងមុតដៃ កុំ យើងមិនត្រូវប្រើប្រាស់របស់ដែលកខ្វក់នោះទេ យើងត្រូវប្រើសំឡី ក្រណាត់ដែលស្អាត ដើម្បីជូតឈាមចេញ ព្រោះថានៅពេលដែលយើងប្រើប្រាស់របស់កខ្វក់ មេរោគដែលនៅរបស់កខ្វក់នោះ អាចនឹងជ្រាបចូលក្នុងខ្លួនរបស់យើងតាមរយៈមុខរបួស ដូច្នេះហើយយើងត្រូវធ្វើតាមបុរសម្នាក់នេះ បាទ បុរសម្នាក់នេះ គាត់បានយកសំឡីមកខ្ទប់មុខរបួស ហើយនិងឃាត់ឈាម ដើម្បីកុំឲ្យឈាមហូរ ធ្វើបែបនេះគឺការរក្សាអនាម័យខ្លួនប្រាណរបស់គាត់កុំឲ្យមានមេរោគ

Cutting One’s Finger (Sakanan) — 09


នៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បុរសម្នាក់នោះ បន្ទាប់ពីគាត់ឃាត់ឈាមហើយ បាទ គាត់ឃាត់ឈាមរួចហើយ គាត់ក៏បានបើកទូ ដែលនៅលើឡាបូលាងដៃនោះ បាទ កូនទូនោះគឺមានដូចជាច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ សាប៊ូលាងដៃ សាប៊ូកក់សក់ សាប៊ូដុសខ្លួនជាដើម ហើយនៅក្នុងនោះយើងឃើញថា គាត់បានទាញយកនូវប្រអប់មួយ បាទ ទាញប្រអប់មួយចេញពីទូនោះ ដោយប្រអប់នោះ គឺជាប្រអប់នៃបង់បិទដំបៅ បាទ គាត់យកប្រអប់នៃបង់បិទដំបៅចេញមក អញ្ចឹងគាត់បានយកបង់បិទដំបៅនោះមកចាក់លើបាតដៃ យើងឃើញថាបង់បិទដំបៅចេញពីប្រអប់នោះមានចំនួនមួយ អញ្ចឹងបានន័យថា[ប្រអប់] បង់បិទដំបៅរបស់គាត់នៅសល់តែមួយនោះទេ បាទ បង់បិទដំបៅគឺយើងយកមក ដើម្បីរុំលើមុខរបួស ដើម្បីកុំឲ្យមានមេរោគចូល ព្រោះថា ទោះបីជាយើងជូតមុខរបួសស្អាតហើយក៏ដោយ ក៏ប៉ុន្តែប្រសិនបើយើងមិនរុំវាឲ្យបានជិតល្អនោះទេ មេរោគនឹងជ្រាបចូលជាក់ជាមិនខាន ព្រោះថាមេរោគនៅក្នុងបរិយាកាស ដូច្នេះប្រសិនបើយើងមិនបានរុំរបួស មេរោគនឹងចូលក្នុងខ្លួនយើងតាមរយៈរបួសនោះមិនខាន អញ្ចឹងក្នុងការរុំរបួស យើងត្រូវតែប្រើប្រាស់នៅរបស់ស្អាត ដូចជាបង់បិទដំបៅ ឬក៏ក្រណាត់ស្អាត ព្រោះថារបស់ទាំងពីរនេះ គឺអាចការពារមេរោគបាន ប៉ុន្តែប្រសិនបើយើងយករបស់មិនស្អាត មកធ្វើការរុំរបួស នោះមេរោគនឹងចូលមកខ្លួនយើងតាមរយៈមុខរបួសនោះ នៅក្នុងរូបភាពនេះ បុរសនោះ គាត់បានយកបង់បិទដំបៅ ដើម្បីយកមករុំរបួសគាត់ អញ្ចឹងយើងឃើញគាត់ចាក់បង់បិទដំបៅចេញពីក្នុងប្រអប់