Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ពួកខ្ញុំ | puək kɲom | we (excluding the one who is spoken to) | 4/4 |
Link to overview page
Link to dictionary
Introducing someone else to others — Additional dialogue
បូរ៉ា៖ ទៅដល់ណាដែរ?
តារា៖ នៅមុខនេះទេតើបង។ តស់ ទៅញ៉ាំអីជុំគ្នាម្ដង!
បូរ៉ា៖ តស់ ទៅក៏ទៅ!
Forbidding someone to do something — Additional dialogue
ប្រធាន៖ អត់បានទេ ព្រោះបន្ទប់យើងតូច អាចរំខានដល់អ្នកដទៃកំពុងធ្វើការ។ ចង់និយាយទូរស័ព្ទ ត្រូវទៅក្រៅនិយាយ។
បុគ្គលិក ២៖ ពួកខ្ញុំអាចសាកថ្មទូរស័ព្ទនៅកន្លែងធ្វើការបានអត់បង?
ប្រធាន៖ អាហ្នឹងបាន។ អត់អីទេ សាកចុះ។
Breaking appointments — Additional dialogue
បងប្រុស៖ អូនឯងនៅណា?
ប្អូនស្រី៖ នៅហាងកុំព្យូទ័រ។ ក្រែងយើងណាត់គ្នាមកជួយមើលកុំព្យូទ័រឲ្យពួកម៉ាកខ្ញុំអ៎?
បងប្រុស៖ អូ! ង៉ៃហ្នឹងង៉ៃសៅរ៍អា៎? ភ្លេចឲ្យឈឹង!
ប្អូនស្រី៖ ងាប់! ចេះភ្លេចទៅកើត។ ឥឡូវបងឯងម៉ោបានអេ៎?
បងប្រុស៖ បងប្រហែលមួយម៉ោងទៀតបានទៅដល់។ ដើរមើលលេងៗសិនទៅ។ តិចទៀតទៅដល់ហើយ។
ប្អូនស្រី៖ ម៉ោឲ្យលឿនម៉ោអីចឹង។ ពួកខ្ញុំចាំ។ បងឯងនេះ!
Expressing sorrow — Dialogue 2
កញ្ញា៖ ចរណៃឯងនៅគិតពីគេទៀតមែន?
ចរណៃ៖ មានណា គ្រាន់តែនឹកឃើញពេលខ្លះស្ដាយ មិនគួរឲ្យរឿងបន្តិចបន្តួចមានលទ្ធផលអីចឹងសោះ។ បើអត់ធ្មត់តិចទៅ ប្រហែលគ្មានរឿងអី ហើយពួកខ្ញុំក៏មិនចាំបាច់ចែកផ្លូវគ្នាដែរ។ ស្រឡាញ់គ្នាឡើង ៣ ឆ្នាំហើយ។ កញ្ញាឯងដឹងអត់? ពេលអត់ពីគេ ខ្ញុំមានអារម្មណ៍ថាឯកា ហើយខ្ញុំគិតថាខ្ញុំមិនអាចរកមនុស្សបានដូចគេទៀតអេ៎ ហើយក៏គ្មានអ្នកណាម៉ោស្រឡាញ់ខ្ញុំទៀតដែរ។ ខ្ញុំប្រហែលជាត្រូវរស់នៅម្នាក់ឯងពិបាកចិត្តអីចឹងរហូតហើយ។