KhmerPronunciationEnglish/Notes#occ
រោង rooŋ 1. hall, building, factory
2. pavilion, roofed structure, open shed
12/4

Link to overview page
Link to dictionary

Motorcycle Taxi (Sakanan) — 03


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីនារីម្នាក់នោះ គាត់រត់បានមួយសន្ទុះក្រោយមក គាត់ក៏មកដល់រោងមួយ អញ្ចឹងគាត់ឈរនៅខាងមុខរោងមួយ ដោយគាត់ ដៃខាងស្ដាំរបស់គាត់ គាត់ស្ពាយកាបូប ហើយដៃខាងស្ដាំរបស់គាត់ គឺទប់កាបូបគាត់យ៉ាងជាប់ ដោយគាត់កំពុងតែឈរទៅក្នុងសម្លឹងរោងមួយ ដែលនៅក្នុងរោងនោះ យើងឃើញមានដំបូល ប៉ុន្តែអត់មានជញ្ជាំងនោះទេ អញ្ចឹងរោងនោះគឺជារោងម៉ូតូឌុប ដោយយើងឃើញមានម៉ូតូចំនួនពីរគ្រឿងនៅខាងក្រោមរោងនោះ ហើយមានបុរសម្នាក់ ដែលជាម្ចាស់ម៉ូតូ កំពុងតែឈរផ្អែកម៉ូតូរបស់គាត់ អញ្ចឹងបុរសម្នាក់នោះគាត់ពាក់អាវដៃខ្លី ខោជើងវែងពណ៌ ហើយគាត់ ម៉ូតូរបស់គាត់គឺមានពណ៌ទឹកក្រូចអញ្ចឹងម៉ូតូរបស់គាត់គឺមានកង់ពីរ ហើយមានមួកការពារនៅលើនោះផងដែរ អញ្ចឹងគាត់គឺជាអ្នករត់ម៉ូតូឌុប ដោយនារីម្នាក់នោះគាត់មានអាការៈប្រញាប់ ដោយសារតែស្ទះផ្លូវ ជិះឡានអត់កើត អញ្ចឹងគាត់រត់ នៅពេលដែលគាត់រត់បានមួយភ្លែតមក គឺគាត់បានមកដល់កន្លែងម៉ូតូឌុបមួយដែលមានរោង មានដំបូលពណ៌ផ្កាឈូក ហើយមានបុរសម្នាក់ គាត់កំពុងតែឈរផ្អែកម៉ូតូដើម្បីរង់ចាំម៉ូយ ឬក៏រង់ចាំអតិថិជនរបស់គាត់អញ្ចឹងនារីម្នាក់នោះ គាត់ក៏បានឈប់នៅត្រង់រោងនោះ ហើយសម្លឹងទៅមើលម៉ូតូឌុប ដែលមានបុរសម្នាក់នោះកំពុងតែឈរផងដែរ

Motorcycle Taxi (Sakanan) — 04


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីមកដល់រោងកន្លែងម៉ូតូឌុបរួចរាល់ហើយ នារីម្នាក់នោះ គាត់ក៏បានចូលទៅនិយាយជាមួយនឹងបុរសដែលពាក់អាវដៃខ្លី ដែលជាម្ចាស់ម៉ូតូនោះ អញ្ចឹងប្រហែលជាគាត់អាចកំពុងតែនិយាយអំពីការធ្វើដំណើរទៅកន្លែងផ្សេងទៀត ឬក៏អាចនិយាយអំពីថ្លៃឈ្នួលធ្វើដំណើរ ព្រោះថាបុរសម្នាក់នោះគាត់គឺជាអ្នករត់ម៉ូតូឌុប អញ្ចឹងមុនពេលដែលទៅណាមកណា គឺយើង នៅពេលដែលយើងចង់ជិះម៉ូតូឌុប យើងត្រូវតែសួរម្ចាស់ម៉ូតូសិន ថាតើគាត់ទៅកន្លែងនេះ គាត់យកតម្លៃប៉ុន្មាន ដើម្បីយើងតថ្លៃអញ្ចឹងនារីម្នាក់នោះគាត់កំពុងតែតថ្លៃ ដោយយើងឃើញដៃស្ដាំរបស់គាត់ គឺកាន់កាបូបយ៉ាងជាប់ដដែល ចំណែកដៃឆ្វេងកំពុងតែចង្អុល អញ្ចឹងនារីម្នាក់នោះ គាត់និយាយបណ្ដើរ គាត់ចង្អុលបណ្ដើរ បានន័យថាគាត់កំពុងតែប្រាប់ទិសដៅដែលគាត់ចង់ទៅ ទៅដល់ម្ចាស់ម៉ូតូអញ្ចឹងគាត់ចង់ដឹងថា តើម៉ូតូឌុបនោះ ឬក៏ម្ចាស់ម៉ូតូនោះ គាត់ស្គាល់ទីតាំងនោះដែរទេ ហើយពីកន្លែងនេះទៅដល់ទីតាំងឬក៏គោលដៅរបស់គាត់ តើម៉ូតូឌុបនោះ គាត់យកប៉ុន្មាន គាត់យកតម្លៃប៉ុន្មាន អញ្ចឹងនារីម្នាក់នោះគាត់ក៏បាននិយាយបណ្ដើរ ចង្អុលបណ្ដើរ ធ្វើកាយវិការបណ្ដើរ ទៅកាន់បុរសដែលជាម្ចាស់ម៉ូតូ ចំណែកឯបុរសដែលជាម្ចាស់ម៉ូតូ គាត់ឈរឱបដៃ អញ្ចឹងយើងឃើញគាត់ឈរឱបដៃរបស់គាត់ ហើយគាត់កំពុងតែធ្វើមុខសញ្ជឹងគិត អញ្ចឹងគាត់កំពុងតែគិត ថាតើគាត់គួរតែយកតម្លៃប៉ុន្មាន ដើម្បីស័ក្តិសមនឹងប្រវែង ឬក៏ចម្ងាយ ដែលគាត់នឹងជិះទៅគោលដៅរបស់នារីម្នាក់នោះអញ្ចឹងគាត់ស្ដាប់បណ្ដើរ គាត់គិតបណ្ដើរ ដើម្បីយកតម្លៃមួយដែលស័ក្តិសម មិនថ្លៃពេក ហើយក៏មិនថោកពេកផងដែរ

Boats (Sakanan) — 02


បន្ទាប់មកទៀតរូបភាពទីរូបភាពទីយើងឃើញថា យើងឃើញមានមនុស្សប្រុសស្រីជាច្រើន កំពុងតែឈរនៅកំពង់ផែ អញ្ចឹងកន្លែងចំណតទូក យើងហៅថាកំពង់ផែ ដែលយើងឃើញនៅក្នុងនោះ មានមនុស្សប្រុសស្រីក្មេងចាស់ជាច្រើន គាត់កំពុងតែឈរនៅក្នុងរោងមួយ ដែលកំពង់ផែ យើងតែងតែឃើញមានគេដាក់ដំបូល អញ្ចឹងដើម្បីឲ្យភ្ញៀវ ឬក៏អ្នកទេសចរណ៍ ឬក៏អ្នកដំណើរ គាត់ឈរជ្រកម្លប់ នៅក្នុងពេលកំពុងតែរង់ចាំទូក អញ្ចឹងប្រសិនបើយើងអត់ដាក់ដំបូលទេ គឺអាចធ្វើឲ្យអ្នកដំណើរក្ដៅ ព្រោះថាទូកពេលខ្លះគឺយូរ គឺយើងរង់ចាំយូរ មុននឹងទូកនោះមកដល់ ដូច្នេះប្រសិនអត់មានដំបូល នៅពេលដែលមេឃក្ដៅ អ្នកដំណើរទាំងអស់នឹងក្ដៅ ឬក៏នៅមេឃភ្លៀង អ្នកដំណើរទាំងអស់នឹងទទឹកភ្លៀង អញ្ចឹងយើងត្រូវធ្វើដំបូល ដើម្បីការពារអ្នកដំណើរកុំឲ្យគាត់ពិបាក អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញមានមនុស្សជាច្រើនកំពុងតែឈរចាំទូក ដោយមាននារីម្នាក់ គាត់ឈរកាន់កាបូប ហើយបុរសម្នាក់ទៀត គាត់កំពុងតែឈរជ្រែងហោប៉ៅ ឬក៏ឈរច្រត់ចង្កេះ ដែលយើងឃើញមាននារីពីរនាក់នៅក្បែរនោះ គាត់កំពុងតែឈរនិយាយគ្នា ហើយមានបុរសម្នាក់ គាត់កំពុងតែកាន់ផែនទីដើម្បីមើល ថាតើគាត់ត្រូវទៅណាខ្លះ គាត់ទៅដល់ណាខ្លះ ទូករបស់គាត់ត្រូវជិះតើទៅដល់ណាខ្លះ អញ្ចឹងជាទូទៅកំពង់ផែគឺយើងតែងតែឃើញមានកង់ឡាន ដែលនៅជាប់នឹងកន្លែងចតទូក ដើម្បីនៅពេលដែលទូកមកដល់ គឺទូកចូលជិតទៅនឹងផែ ដូច្នេះប្រសិនបើយើងអត់ដាក់កង់ឡានទេ ឬក៏អត់ដាក់ជ័រ ឬក៏អត់ដាក់កៅស៊ូនៅទប់ទេ ទូកអាចកកិតនឹងកំពង់ផែដែលធ្វើឲ្យទូកខូច ព្រោះកំពង់ផែរឹង ហើយទូកគឺយើងធ្វើឡើងអំពីដែក ដូច្នេះពេលខ្លះ នៅពេលដែលដែកប៉ះនឹងរបស់រឹង វាអាច[កំប៉ិត] ឬក៏អាចខូច ឬក៏អាចធ្លាយបាន នាំឲ្យមានគ្រោះថ្នាក់ ដូច្នេះដើម្បីកាត់បន្ថយការប៉ះទង្គិចគ្នារវាងទូកនិងកំពង់ផែ គឺយើងឃើញថាគេប្រើប្រាស់កង់ឡាន ឬក៏ជ័រកៅស៊ូ ដើម្បីដាក់ទប់ កុំឲ្យទូកប៉ះផ្ទាល់ទៅនឹងកំពង់ផែ ជាក់ស្ដែងនៅក្នុងរូបភាពនេះ យើងឃើញមានកង់ឡានចំនួនបួន ដែលកង់ឡាននោះគឺពណ៌ខ្មៅ ហើយយើងឃើញគេចងខ្សែកង់ឡានជាប់ទៅនឹងផែរបស់ទូក ដើម្បីកាត់បន្ថយភាពកកិតរវាងកំពង់ផែនិងទូក នៅពេលដែលវាប៉ះគ្នា

Shopping For A T-Shirt (Sakanan) — 03


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា ពួកគេ បន្ទាប់ពីពិភាក្សាគ្នាហើយ អញ្ចឹងជួនជាថ្ងៃនោះជាថ្ងៃសម្រាកផង ឬក៏ជាពេលល្ងាច ឬក៏ពេលយប់ដែលពួកគេចេញពីធ្វើការ អញ្ចឹងពួកគេអត់ធ្វើការទៀតទេ ដូច្នេះពួកគេក៏បានដើរមកផ្សារដើម្បីទិញខោអាវ ដើម្បីរកមើលអាវយឺតថ្មីសម្រាប់បុរសម្នាក់នោះអញ្ចឹងយើងឃើញនៅក្នុងរូបភាពនេះ ពួកគេក៏បានដើរមកដល់ផ្សាររាត្រីមួយ ដែលជាទូទៅផ្សាររាត្រីគឺជាផ្សារមួយ ដែលយើងបើកនៅពេលយប់តែប៉ុណ្ណោះ អញ្ចឹងពេលថ្ងៃគឺផ្សាររាត្រីអត់បើកទេ ដែលផ្សាររាត្រី គឺបើកតែពេលយប់ អញ្ចឹងអាចបើកចាប់ពីម៉ោងល្ងាច រហូតដល់ម៉ោង ១១ យប់ ឬក៏ម៉ោង ១២ យប់អញ្ចឹងនៅក្នុងផ្សាររាត្រីគឺយើងលក់ដូចផ្សារពេលថ្ងៃដែរអញ្ចឹងមានផ្សារខ្លះគេបើកពេលថ្ងៃ ផ្សារខ្លះគេបើកពេលយប់ អញ្ចឹងផ្សារពេលយប់យើងហៅថាផ្សាររាត្រី ដោយសារតែពេលយប់យើងអាចហៅម្យ៉ាងទៀតបានថារាត្រី ពេលរាត្រីអញ្ចឹងពេលរាត្រី គឺ ឬក៏ពេលយប់ហ្នឹងគឺអត់មានព្រះអាទិត្យទេ គឺមានតែព្រះចន្ទដែលជាក់ស្ដែងយើងឃើញនៅក្នុងរូបភាពនេះគឺមានព្រះចន្ទមួយដែលកំពុងតែរះ ហើយពួកគេទាំងពីរនាក់ក៏បានដើរមកដល់ផ្សាររាត្រីនោះ ដោយយើងឃើញមានតូបជាច្រើនកំពុងតែលក់ដូរ ដែលយើងឃើញមាន តូបនោះគឺមានស្តង់ផងដែរ យើងហៅថាស្តង់ ដែលជារោងមួយសម្រាប់ដាក់អីវ៉ាន់លក់ដូរដែលយើងឃើញនៅខាងមុខពួកគេទាំងពីរនាក់ គឺមានបុរសម្នាក់ គាត់ឈរនៅក្រោមឆត្រមួយ នៅខាងមុខ នៅខាងក្រោយកន្លែងលក់ដូររបស់គាត់ ដែលតូបនោះអាចលក់ជាស្រោមជើង ឬក៏អាចលក់ជាឆ្នាំងដី ឬក៏ក្អមជាដើម ដែលយើងឃើញគាត់មានព្យួរខោផងដែរអញ្ចឹងបានន័យថាគាត់ក៏មានលក់ខោអាវផង គាត់លក់ជាស្រោមជើងផង ឬក៏លក់ជាឆ្នាំងផងដែរដែលនៅក្នុងផ្សាររាត្រីគឺលក់ច្រើនប្រភេទ មានទំនិញច្រើនប្រភេទដើម្បីលក់ អញ្ចឹងពេលខ្លះ ពេលយើងត្រូវការទិញទំនិញ នៅពេលដែលយើងចេញពីធ្វើការពេលល្ងាច អញ្ចឹងផ្សារខ្លះគេបិទអស់ហើយ ដូច្នេះយើងអាចទៅរកទំនិញនៅផ្សាររាត្រីបាន យើងអាចទិញទំនិញនៅផ្សាររាត្រីបានតាមតម្រូវការអញ្ចឹងក្បែរតូបរបស់បុរសម្នាក់នោះ ដែលបុរសដែលពាក់មួកនោះ គឺយើងឃើញមានកន្លែងមួយទៀតដែលគេលក់ខោអាវដែលយើងឃើញនៅទីនោះគឺមានគេព្យួរអាវលក់ជាច្រើន អញ្ចឹងគេមានព្យួរអាវលក់ ដោយអាវគេព្យួរទៅនឹងស្មាអាវ ឬក៏ទំពក់ព្យួរខោអាវយើងហៅថាទំពក់ព្យួរខោអាវ ឬក៏ស្មាអាវក៏បានដែរអញ្ចឹងគេប្រើដែកសម្រាប់ព្យួរអាវដាក់ទៅលើរបារដែកមួយ អញ្ចឹងរបារដែកនោះ យើងឃើញមានពីរជាន់ ដែលជាន់ទីមួយព្យួរអាវ ក៏ព្យួរអាវ ជាន់ទីពីរក៏ព្យួរអាវផងដែរ ហើយនៅជិតរបារដែកនោះគឺមានអ្នកលក់ម្នាក់ផងដែរ ដែលជាអ្នកលក់ស្រីអញ្ចឹងអ្នកលក់ហ្នឹងគឺគាត់ពាក់អាវ ខោជើងវែង ហើយគាត់ឈរជិតខោអាវរបស់គាត់ដែលកំពុងតែលក់ អញ្ចឹងបានន័យថាគាត់ជាអ្នកលក់ ហើយគាត់កំពុងតែរង់ចាំស្វាគមន៍អតិថិជនរបស់គាត់ដើម្បីចូលទៅទិញដោយយើងឃើញបុរសម្នាក់ដែលមានវ័យ ២០ ឆ្នាំនោះជាមួយនឹងមិត្តស្រីរបស់គាត់ ក៏បានដើរមកដល់ផ្សាររាត្រីដើម្បីរកអាវផងដែរ