Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ចរិយា | caʔreʔyaa | female Cambodian name | 27/7 |
Link to overview page
Link to dictionary
Greetings and leave takings 1 — Dialogue 2
ចរិយា៖ អូ វុទ្ធីទេ! មានអី ខ្ញុំសុខសប្បាយតាស។ ចុះវុទ្ធីវិញ?
ចរិយា៖ ខ្ញុំគិតរកទៅសិនហើយណា។
វុទ្ធី៖ បាទ អរគុណហើយ។ ប្រយ័ត្នប្រយែង!
Greetings and leave takings 1 — Dialogue 1
ពេលជួបគ្នា
វុទ្ធី៖ សួស្ដី ចរិយា សុខសប្បាយ?
ចរិយា៖ ចាស សុខសប្បាយតាស។ ចុះវុទ្ធីសុខសប្បាយអត់?
ពេលលាគ្នា
វុទ្ធី៖ អញ្ចឹង ខ្ញុំទៅសិនហើយណា។
ចរិយា៖ ចាស បាយបាយ! សុខសប្បាយ!
Greetings and leave takings 1 — Dialogue 3
ចរិយា៖ អូ វុទ្ធី! ខ្ញុំសុខសប្បាយធម្មតាតាស។ ចុះវុទ្ធីឯងវិញ ម៉េចដែរ? សុខសប្បាយតាសអី?
វុទ្ធី៖ អូខេ អញ្ចឹង ចាំជួបគ្នាពេលក្រោយទៀតណា។
ចរិយា៖ ហ្នឹងហើយ ចាំទាក់ទងគ្នាតាមក្រោយទៀត។ បាយបាយ!
Greetings and leave takings 1 — Additional dialogue
ចរិយា៖ ខ្ញុំធ្វើការនៅធនាគារ។ តែឆ្លៀតរៀនអង់គ្លេសពេលយប់ ពេលចេញពីធ្វើការ។ ចុះវុទ្ធី?
វុទ្ធី៖ ខ្ញុំបើកហាងលក់កុំព្យូទ័រតូចមួយ។
ចរិយា៖ អូ ឡូយអា! នៅម្ដុំណាដែរ?
វុទ្ធី៖ នៅតាមផ្លូវកម្ពុជាក្រោម។
Asking for directions 2 — Additional dialogue
ចរិយា៖ ស្ថានទូតអាមេរិក? ខ្ញុំដូចអត់ស្គាល់ដែរនៀក។ សាកឆែកក្នុងហ្គូហ្គលម៉េបមើល ... អូ នៅជិតវត្តភ្នំតាស។
សុខា៖ វត្តភ្នំហ្នឹងក៏ខ្ញុំអត់ស្គាល់ទៀតហ្នឹងអា៎។
ចរិយា៖ ដឹងតែនៅជិតវត្តភ្នំ តែមិនដឹងថានៅទិសខាងណា។ ឈប់ អូសមើលតិចទៀតសិន។ ឥឡូវយើងនៅលើផ្លូវកម្ពុជាក្រោម ត្រូវអេ៎? ... អូ! យល់ហើយ។
Asking for directions 2 — Dialogue 2
សុខា៖ ចរិយា!
ចរិយា៖ អូ សុខា! ចៃដន្យម៉េះ។ ម៉ោប្រជុំមែន?
សុខា៖ ហ្នឹងហើយ ម៉ោប្រជុំ។ ចុះចរិយាម៉ោមានការអីអ៎?
ចរិយា៖ ខ្ញុំម៉ោចូលរួមសិក្ខាសាលា ប៉ុន្តែដើររកសាលហ្នឹងអត់ឃើញសោះ។ សាលទន្លេចតុមុខ ចរិយាដឹងថានៅណាអេ៎?
ចរិយា៖ ខ្ញុំអត់សូវច្បាស់ដែរ។ ទើបម៉ោសណ្ឋាគារហ្នឹងលើកទី ១ ដែរ។ ចុះគេដាក់ថានៅជាន់ទីម៉ាន?
សុខា៖ គេអត់មានសរសេរដាក់ថាជាន់ទីប៉ុន្មានហ្នឹងអា៎ បានពិបាករក។ អ្នកសរសេរហ្នឹងក៏យ៉ាប់ដែរ។ ទៅសួរបុគ្គលិកអូតែលម៉ងទៅ លឿនជាងហ្ន៎។
Expressing hunger — Dialogue 3
ធីតា៖ អ៊ូយ ឃ្លានអា៎។ ចរិយាឃ្លានអត់? ទៅញ៉ាំអីសិនអី?
ចរិយា៖ ញ៉ាំអី? ទៅញ៉ាំភីហ្សាតស់!
ធីតា៖ អឹម ខ្ញុំអត់ចង់ញ៉ាំភីហ្សាអេ៎។ ឃ្លានមីឆា។
ចរិយា៖ មីឆាក៏បាន។ តិចទៀតបានទៅ ឬក៏ទៅឥឡូវ? ទើបតែម៉ោងដប់ហ្នឹង។
ធីតា៖ ទៅឥឡូវទៅ។ ឃ្លានសឹងងាប់ហើយ។
ចរិយា៖ ម៉ោពីធីតាឯងអត់បានញ៉ាំអីពេលព្រឹកហ្នឹងអា៎។ តស់ទៅអីចឹង ខ្ញុំមានអារម្មណ៍ថាឃ្លានតិចៗដែរហ្នឹងអា៎។
...
ចរិយា៖ ធីតាឯង ញ៉ាំយឹតៗមើល។ មើលតែអត់ឃ្លានតាំងពីឆ្នាំណា។
ធីតា៖ លេបដំរីទាំងមូលក៏បានដែរនៀក។