Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ចតុមុខ | caʔtommuk | 1. Chattomukh (junction of four rivers at Phnom Penh) 2. having four faces or parts, confluence of four rivers Notes: also written ចតុម្មុខ |
3/2 |
Link to overview page
Link to dictionary
Asking for directions 1 — Dialogue 1
សោភា៖ វណ្ណា! វណ្ណាដឹងថាក្រសួងអប់រំនៅម្ដុំណាអេ៎?
វណ្ណា៖ ដឹងតាស។ នៅតាមផ្លូវនរោត្តមយើងនេះ។
សោភា៖ ផ្លូវនរោត្តម ... ផ្លូវឈ្មោះស្រដៀងគ្នា មិនដឹងផ្លូវណាទេនៀក ...
វណ្ណា៖ ចុះសោភាឯងស្គាល់សាលាចតុមុខអត់? នៅតាមផ្លូវជាមួយគ្នាហ្នុង។
សោភា៖ ឥឡូវ ឧទាហរណ៍ថាសាលាចតុមុខនៅនេះ ក្រសួងហ្នឹងនៅខាងណាវិញ? ខាងឆ្វេង ឬក៏ខាងស្ដាំ?
វណ្ណា៖ នៅទិសសំដៅទៅវិមានឯករាជ្យ។
សោភា៖ អូ! យល់ហើយ។
Asking for directions 2 — Dialogue 2
សុខា៖ ចរិយា!
ចរិយា៖ អូ សុខា! ចៃដន្យម៉េះ។ ម៉ោប្រជុំមែន?
សុខា៖ ហ្នឹងហើយ ម៉ោប្រជុំ។ ចុះចរិយាម៉ោមានការអីអ៎?
ចរិយា៖ ខ្ញុំម៉ោចូលរួមសិក្ខាសាលា ប៉ុន្តែដើររកសាលហ្នឹងអត់ឃើញសោះ។ សាលទន្លេចតុមុខ ចរិយាដឹងថានៅណាអេ៎?
ចរិយា៖ ខ្ញុំអត់សូវច្បាស់ដែរ។ ទើបម៉ោសណ្ឋាគារហ្នឹងលើកទី ១ ដែរ។ ចុះគេដាក់ថានៅជាន់ទីម៉ាន?
សុខា៖ គេអត់មានសរសេរដាក់ថាជាន់ទីប៉ុន្មានហ្នឹងអា៎ បានពិបាករក។ អ្នកសរសេរហ្នឹងក៏យ៉ាប់ដែរ។ ទៅសួរបុគ្គលិកអូតែលម៉ងទៅ លឿនជាងហ្ន៎។