KhmerPronunciationEnglish/Notes#occ
តម្រូវ tɑmrəv 1. to adjust (to), to correct, to rearrange to fit a desired pattern
2. to assign specific work to be done
3/3

Link to overview page
Link to dictionary

Pickpocket (Sakanan) — 12


ចូលដល់រូបភាពទី ១២ នៅក្នុងរូបភាពទី ១២ បន្ទាប់ពីបុរសម្នាក់នោះគាត់ជិះជណ្ដើរយន្តរួចហើយ គាត់ក៏បានដើរត្រូវតម្រូវដើរចូលស្ថានីយ ក៏ប៉ុន្តែមុននឹងគាត់អាចដើរចូលស្ថានីយរថភ្លើងបាន គឺគាត់ត្រូវតែមានសំបុត្រ អញ្ចឹងគាត់ដើរមកដល់កន្លែងមួយ គឺជាកន្លែងពិនិត្យសំបុត្រ បាទ កន្លែងត្រួតពិនិត្យសំបុត្រ ដូច្នេះគឺយើងឃើញមានថា មានផ្លូវដើរ[ចំនួន]ជាច្រើន ដែលមានរបង ឬក៏របាំងទ្វារ មិនអនុញ្ញាតឲ្យមនុស្សដើរឆ្លងកាត់បានដោយសេរីនោះទេ អញ្ចឹងរបាំងពណ៌ទឹកក្រូច គឺបាំងផ្លូវជិតតែម្ដង អញ្ចឹងបានន័យថា ទាល់តែយើងដាក់សំបុត្រចូល ឬក៏ដាក់កាតចូល ហើយម៉ាស៊ីនស្គាល់ទើបរបាំងនោះបើកទ្វារឲ្យមនុស្សដើរកាត់បាន អញ្ចឹងយើងឃើញថា បុរសម្នាក់នោះ បានមកដើរមកដល់ខាងមុខរបាំងនោះ ហើយរបាំងនោះ ពុំទាន់បានបើកផ្លូវឲ្យបុរសនោះដើរនោះទេ អញ្ចឹងបុរសនោះចាំបាច់ត្រូវតែដាក់សំបុត្រ ឬក៏កាត ចូលទៅក្នុងម៉ាស៊ីន ដើម្បីឲ្យម៉ាស៊ីនបើកផ្លូវឲ្យ

Fried Rice (Sakanan) — 10


បន្ទាប់មកទៀតរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ ដោយសារតែនារីម្នាក់នោះ គាត់បានកុម្ម៉ង់បាយឆាលាយជាមួយនឹងពងទាចៀន សាច់ជ្រូក ដូច្នេះនៅពេលដែលគាត់ នៅពេលដែលអ្នកលក់គាត់បានឆាបាយជាមួយនឹងសាច់ជ្រូករួចរាល់ហើយ អញ្ចឹងគាត់នៅខ្វះមួយមុខទៀត គឺគាត់នៅខ្វះមួយមុខទៀត ដែលមួយមុខនោះ គឺជាពងទាចៀន ឬក៏ពងមាន់ចៀន ដូច្នេះដោយសារតែអ្នកទិញរបស់គាត់ ឬក៏អតិថិជនរបស់គាត់ កុម្ម៉ង់បាយឆាពងទាចៀនលាយសាច់ជ្រូក អញ្ចឹងអ្នកលក់ នៅពេលដែលគាត់ឆាបាយរួចរាល់ហើយ គាត់ចាក់បាយចូលទៅក្នុងចានសំប៉ែតមួយ បន្ទាប់មកគាត់យកខ្ទះនោះ ដើម្បីមកចៀនពងទាទៀត ដូច្នេះពងទាចៀន ពេលខ្លះតម្រូវតាមអតិថិជន ដោយសារតែអ្នកខ្លះចូលចិត្តញ៉ាំពងទាចៀនដែលឆ្អិនល្អ អញ្ចឹងគាត់អាចប្រាប់ទៅអ្នកលក់ថាឲ្យចៀនឲ្យឆ្អិន ចំណែកឯអ្នកខ្លះទៀត គាត់ចូលចិត្តញ៉ាំពងទាចៀន ដែលអត់សូវឆ្អិន បានន័យថាយើងហៅថាជ័រព្នៅ ពងទាចៀនជ័រព្នៅ ដូច្នេះអ្នកលក់គាត់ចៀនអត់សូវឆ្អិនទេ អញ្ចឹងទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជន ដើម្បីកុម្ម៉ង់ទៅអ្នកលក់ថាតើយើងចង់ញ៉ាំពងទាដែលឆ្អិន ឬក៏មិនឆ្អិន អញ្ចឹងនៅក្នុងរូបភាពទី ១០ គឺគាត់កំពុងតែចៀនពងទា ដើម្បីដាក់ទៅលើបាយឆានោះបន្ថែមទៀត ដោយសារតែនារីម្នាក់នោះ គាត់បានកុម្ម៉ង់បាយឆាលាយនឹងពងទាចៀន

Noodle Soup (Sakanan) — 15


បន្ទាប់មកទៀតរូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ យើងឃើញមានរូបភាពផងដែរ ដែលរូបភាពនៅខាងឆ្វេងដៃ គឺក្មេងប្រុសដដែលនោះ គាត់ក៏បានចាក់ទឹកត្រីចូលទៅក្នុងចានមីរបស់គាត់ទៀតអញ្ចឹងដោយសារតែមី ឬក៏ទឹកស៊ុប ឬក៏គុយទាវទឹកស៊ុបដែលគាត់បានកុម្ម៉ង់ហ្នឹង គឺរសជាតិអត់ទាន់ត្រូវចិត្តគាត់ទេ ព្រោះពេលខ្លះអ្នកលក់គាត់អត់ធ្វើឲ្យមានរសជាតិប្រៃពេក ឬក៏ផ្អែមពេកនោះទេ គឺគាត់ធ្វើតម្រូវឲ្យអតិថិជន ដើម្បីឲ្យគាត់ថែមគ្រឿងខ្លួនឯងព្រោះថាពេលខ្លះប្រសិនបើគាត់ធ្វើប្រៃពេក អតិថិជនរបស់គាត់ញ៉ាំសាប គឺញ៉ាំអត់កើតទេ បានន័យថាអត់ឆ្ងាញ់ អញ្ចឹងគាត់ត្រូវតែធ្វើសាបល្មម ដើម្បីនៅពេលដែលអតិថិជនគិតថាមិនត្រូវចិត្ត គេអាចថែមគ្រឿងបាន ដោយគ្រឿង អ្នកលក់បានដាក់នៅលើតុស្រាប់ ដែលជាក់ស្ដែងក្មេងប្រុសម្នាក់នេះ គាត់បានថែមគ្រឿងជាច្រើនចូលទៅក្នុងចានរបស់គាត់ ដើម្បីឲ្យត្រូវតាមរសជាតិដែលគាត់ចង់បានដោយរូបភាពទី ១៥ នេះ គាត់ក៏បានថែមទឹកត្រីចូលបន្តិច ដើម្បីឲ្យមានរសជាតិប្រៃ បន្ទាប់មករូបភាពនៅកណ្ដាល គាត់បានថែមស្ករសមួយកូនស្លាបព្រាទៀត អញ្ចឹងដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់ គាត់ថែមស្ករសបន្ថែមទៀតដោយគាត់បានបន្ថែមនូវម្ទេស គាត់បានបន្ថែមនូវទឹកខ្មេះ ហើយគាត់បានចាក់នូវទឹកត្រីបន្តិច និងស្ករសបន្តិចដើម្បីចូលទៅក្នុងចានគុយទាវរបស់គាត់ ដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់តាមអ្វីដែលគាត់ចង់បានបន្ទាប់មករូបភាពទី ១៥ ដដែល ដែលនៅខាងឆ្វេង នៅខាងស្ដាំដៃ គឺបន្ទាប់ពីគាត់លាយគ្រឿងទាំងអស់ចូលគ្នារួចហើយ គាត់ក៏បានយកចង្កឹះមកកូរច្របល់វា ដើម្បីឲ្យរសជាតិចូលគ្នាទៅក្នុងមីនោះសព្វអញ្ចឹងប្រសិនបើយើងអត់កូរ ឬក៏ច្របល់មីទឹកស៊ុបនោះទេ រសជាតិរបស់វានឹងអត់ចូលជាតិសព្វនោះទេ បានន័យថាកន្លែងខ្លះនឹងជូរ កន្លែងខ្លះនឹងប្រៃ ហើយកន្លែងខ្លះនឹងផ្អែម ហើយកន្លែងខ្លះហឹរ គឺអត់ស្មើសាច់ទេ អញ្ចឹងដើម្បីឲ្យវាមានរសជាតិស្មើគ្នាគ្រប់កន្លែង យើងត្រូវកូរវាឲ្យសព្វសិន ដើម្បីឲ្យគ្រឿងរលាយចូលទៅក្នុងទឹកស៊ុប និងចូលជ្រាបសព្វទៅក្នុងសាច់មី ដូច្នេះហើយទើបយើងត្រូវកូរវាឲ្យបានសព្វ ដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១៥ ដែលនៅខាងស្ដាំដៃនេះ គឺគេកំពុងតែកូរមី ឬក៏កូរគុយទាវឲ្យជាមួយនឹងទឹកស៊ុបឲ្យបានសព្វ ដើម្បីឲ្យគ្រឿងរលាយចូលសព្វទាំងអស់មុននឹងធ្វើការញ៉ាំ