KhmerPronunciationEnglish/Notes#occ
ស្រាប់ srap 1. to be available, prepared, ready-made, completed
2. already
3. obviously, as a matter of fact
4. to be definite, certain, obvious
9/8

Link to overview page
Link to dictionary

Requesting and granting permission 1 — Dialogue 2


មិនស្គាល់គ្នា (មានកៅអីស្រាប់)
បូរ៉ាសុំទោស កន្លែងនេះទំនេរតាសអី?
ធីតាចា៎ស ទំនេរតាស

Requesting and granting permission 1 — Dialogue 1


មិនស្គាល់គ្នា (មានកៅអីស្រាប់)
បូរ៉ាសុំទោស កន្លែងនេះអង្គុយបានអេ៎?
ធីតាចា៎ស បានតាស

Offering help — Additional dialogue


ធីតាជប់លៀងនៅផ្ទះកញ្ញាថ្ងៃអាទិត្យហ្នឹង កញ្ញាធ្វើម្ហូបខ្លួនឯងមែន? ឬក៏ទិញស្រាប់?
កញ្ញាខ្ញុំធ្វើម្ហូបខ្លួនឯងតាស ធីតាទិញស្រាប់ថ្លៃ ហើយខ្លាចអត់សូវស្អាត ញ៉ាំទៅឈឺពោះ
ធីតាអីចឹង ខ្ញុំទៅជួយធ្វើម្ហូបកញ្ញា ម៉េចដែរ?
ពិសិដ្ឋធីតាឯងចេះធ្វើម្ហូបតាំងពីអង្កាល់? តិចទៅនាំតែទើសទែង
កញ្ញាមានណាពិសិដ្ឋចេះតែថាឲ្យធីតាធីតា អរគុណច្រើនចុះធីតាអាចម៉ោម៉ោងម៉ានដែរ?

Laundry (Sakanan) — 06


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគាត់ដាក់ខោអាវពណ៌របស់គាត់ចូលទៅក្នុងម៉ាស៊ីនបោកខោអាវរួចហើយ បុរសម្នាក់នោះ គាត់ក៏បានចាក់ទឹកសាប៊ូ បាទ គាត់ចាក់ទឹកសាប៊ូចូលទៅក្នុងកែវមួយ អញ្ចឹងយើងបោកខោអាវជាមួយនឹងទឹកសាប៊ូឬក៏សាប៊ូម្សៅ ដោយជាទូទៅសាប៊ូម្សៅ នៅក្នុងប្រទេសកម្ពុជាគេចូលចិត្តប្រើសម្រាប់បោកខោអាវជាង ព្រោះវាមានតម្លៃសមរម្យ ដែលយើងអាចប្រើប្រាស់បានគ្រប់គ្នា អញ្ចឹងនៅក្នុងប្រទេសកម្ពុជា យើងបោកខោអាវជាមួយនឹងសាប៊ូម្សៅ ប៉ុន្តែនៅក្នុងរូបភាពនេះ គឺគាត់ប្រើប្រាស់សាប៊ូទឹក អញ្ចឹងសាប៊ូទឹកឬក៏សាប៊ូរាវហ្នឹងគឺមានគុណភាពដូចគ្នាជាមួយនឹងសាប៊ូម្សៅ ប៉ុន្តែគ្រាន់តែថាសាប៊ូទឹកគឺ គឺឆាប់រលាយនៅក្នុងទឹកជាង ដោយសារតែវាជាទឹកស្រាប់ អញ្ចឹងហើយនៅក្នុងរូបភាពនេះ នៅពេលដែលយើងបោកខោអាវជាមួយនឹងម៉ាស៊ីន យើងត្រូវប្រើសាប៊ូទឹក ដើម្បីបោកជាមួយនឹងខោអាវ ដើម្បីលាងជម្រះស្នាមប្រឡាក់ចេញពីខោអាវរបស់យើង

Noodle Soup (Sakanan) — 10


បន្ទាប់មកទៀតរូបភាពទី ១០ រូបភាពទី ១០ បន្ទាប់ពីគាត់បានទទួលកែវទឹកចំនួនពីរហើយ អញ្ចឹងបន្ទាប់ពីគាត់បានទទួលកែវទឹកចំនួនពីរហើយ ក្មេងប្រុសទាំងពីរនាក់នោះ ក៏យកកែវទឹកនោះ យកមកដាក់លើតុ បន្ទាប់មកគេក៏គាស់ទឹកក្រូចមួយកំប៉ុង អញ្ចឹងទឹកក្រូចមួយកំប៉ុង ដើម្បីចាក់ចូលទៅក្នុងកែវទាំងពីរនោះអញ្ចឹងដោយសារតែពួកគេអត់សូវចង់ចំណាយលុយច្រើន អញ្ចឹងគេប្រើ គេញ៉ាំទឹកក្រូចមួយកំប៉ុងពីរនាក់តែម្ដងដោយនៅក្នុងរូបភាពនេះ យើងឃើញគេចាក់ទឹកក្រូចចូលទៅក្នុងកែវទាំងពីរដែលមានទឹកកកស្រាប់អញ្ចឹងនៅពេលដែលទឹកក្រូចចាក់ចូលទៅក្នុងកែវដែលមានទឹកកក វានឹងធ្វើឲ្យទឹកក្រូចនោះត្រជាក់ អញ្ចឹងទឹកក្រូចត្រជាក់គឺមានរសជាតិកាន់តែឆ្ងាញ់ហើយពួកគេក៏យកកែវនោះមកញ៉ាំ ប៉ុន្តែពួកគេអត់ញ៉ាំដោយនឹងផ្ទាល់មាត់ទៅនឹងកែវទេ គឺគេញ៉ាំដោយប្រើប្រាស់បំពង់បឺតអញ្ចឹងនៅក្នុងរូបភាពទី ១០ នេះ យើងឃើញគេកំពុងតែចាក់ទឹកក្រូចចូលទៅក្នុងកែវទាំងពីរ ដោយបរិមាណស្មើគ្នាអញ្ចឹងពួកគេទាំងពីរនាក់ គឺចែកគ្នាស្មើ បានន័យថាពាក់កណ្ដាលម្នាក់ អញ្ចឹងនៅពេលដែលទឹកក្រូចពេញកំប៉ុង គឺគេចាក់ពាក់កណ្ដាលទៅក្នុងកែវទីហើយពាក់កណ្ដាលទៀតគេចាក់ទៅក្នុងកែវទីដោយពួកគេទាំងពីរអ្នកគឺចាក់ស្មើគ្នា ដូច្នេះពួកគេអត់ចាំបាច់ចំណាយលុយច្រើន ដើម្បីទិញទឹកក្រូចពីរកំប៉ុងនោះទេអញ្ចឹងដោយសារតែទឹកក្រូចគឺច្រើនល្មមសម្រាប់គ្នាពីរនាក់ញ៉ាំដែរ ដូច្នេះគេទិញតែមួយកំប៉ុងដើម្បីញ៉ាំពីរអ្នកតែម្ដង

Coffee And Soft Drink (Sakanan) — 07


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីពួកគាត់ទទួលបានទឹកក្រូច និងទទួលបានកាហ្វេរួចរាល់ហើយ យើងឃើញបុរសដែលជាឪពុក ក៏បានគាស់ទឹកក្រូចឲ្យកូនស្រីរបស់គាត់ ហើយចាក់ចូលទៅក្នុងកែវទឹកកកអញ្ចឹងដោយសារតែកូនស្រីរបស់គាត់គឺតូច នាងនៅតូចពេក ដោយសារតែនាងទើបតែអាយុប្រាំឆ្នាំ ដូច្នេះនាងអត់ចេះគាស់ទឹកក្រូចទេ ហើយពេលខ្លះ ប្រសិនបើក្មេងគាត់គាស់ទឹកក្រូច គឺអាចមានគ្រោះថ្នាក់បាន ដោយសារតែកំប៉ុងទឹកក្រូច គឺធ្វើអំពីអាលុយមីញ៉ូម ដូច្នេះប្រសិនបើក្មេងគាស់ វាអាចនឹងមុតដៃ គាត់អាចនឹងមុតដៃនឹងកំប៉ុងបាន អញ្ចឹងយើងជាមនុស្សចាស់ មនុស្សចាស់ត្រូវធ្វើឲ្យក្មេង បានន័យថា គាត់ត្រូវគាស់ឲ្យក្មេងដែលជាក់ស្ដែងយើងឃើញនៅក្នុងរូបភាពទីគឺឪពុកម្នាក់នោះ គាត់បានគាស់ទឹកក្រូចឲ្យកូនស្រីរបស់គាត់ រួចចាក់ទឹកក្រូចនោះចូលទៅក្នុងកែវទឹកកកមួយអញ្ចឹងដោយសារតែទឹកក្រូច គឺជា មិនមែនជាទឹកក្រូចដែលត្រជាក់ស្រាប់ ដូច្នេះគាត់ត្រូវការចាក់ចូលទៅក្នុងកែវទឹកកក ដើម្បីឲ្យវាត្រជាក់ដោយយើងឃើញកែវមួយនៅទីនេះគឺមានដាក់ទឹកកកនៅក្នុងនោះផងដែរ និងមានបំពង់បឺតចំនួនមួយអញ្ចឹងគេអាចញ៉ាំទឹកក្រូចនោះដោយសារបំពង់បឺត [...] បឺត [...] បំពង់បឺត ដោយគេមិនចាំបាច់យកមាត់របស់គេមកញ៉ាំផ្ទាល់នឹងកែវនោះទេអញ្ចឹងគេបឺតបំពង់បឺត ហើយគេអត់ចាំបាច់ញ៉ាំផ្ទាល់ទៅនឹងកែវនោះទេអញ្ចឹងរូបភាពទីគឺគាត់កំពុងតែចាក់ទឹកក្រូចចូលទៅក្នុងកែវ ដើម្បីឲ្យមាន ឲ្យវាត្រជាក់ជាមួយនឹងទឹកកកអញ្ចឹងគាត់ចាក់ទឹកក្រូចចូលក្នុងកែវឲ្យត្រជាក់ជាមួយនឹងទឹកកក ដើម្បីឲ្យកូនស្រីរបស់គាត់ញ៉ាំ

Post Office (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ នៅក្នុងរូបភាពទី ១១ យើងឃើញក្មេងប្រុសម្នាក់នោះ គាត់ក៏បានដើរមករកកន្លែងខ្ចប់អីវ៉ាន់ បានន័យថានៅក្នុងការិយាល័យប្រៃសណីយ៍ គឺគេតែងតែមានតុមួយសម្រាប់ឲ្យយើងខ្ចប់អីវ៉ាន់ ដូច្នេះនៅពេលដែលយើងទិញឡាំងក្រដាសហើយ នៅពេលដែលក្មេងប្រុសម្នាក់នោះ គាត់ទិញឡាំងក្រដាសហើយ គាត់ក៏បានកាន់ឡាំងក្រដាសជាមួយនឹងសៀវភៅរបស់គាត់នោះមករកតុមួយ អញ្ចឹងនៅក្នុងរូបភាពនេះយើងឃើញមានតុមួយ ដែលនៅលើតុនោះគឺយើងឃើញមានក្រដាសកាសែត យើងឃើញមានដូចជាកាវ កាវស្អិត ហើយនិងស្កុតផងដែរអញ្ចឹងគឺការិយាល័យប្រៃសណីយ៍គឺគេតែងតែដាក់ឧបករណ៍ផ្សេងសម្រាប់ខ្ចប់អីវ៉ាន់នៅលើតុ ដើម្បីឲ្យអតិថិជនប្រើប្រាស់ អញ្ចឹងយើងអត់ចាំបាច់យកស្កុត អត់ចាំបាច់យកកាវទៅផ្ទាល់ខ្លួនទៅក៏បានដែរ ដោយនៅទីនោះគឺគេមានដាក់ឲ្យយើងស្រាប់តែម្ដង អញ្ចឹងគឺគេដាក់នៅលើតុដើម្បីឲ្យអតិថិជនទាំងអស់ប្រើប្រាស់ ដោយនៅពេលដែលយើងប្រើប្រាស់ហើយ យើងគ្រាន់តែដាក់នៅលើតុនោះវិញ ដើម្បីឲ្យអ្នកផ្សេងទៀតមកប្រើដោយយើងអត់ត្រូវយកនោះទេ ដោយសារតែរបស់នេះគឺគេដាក់ប្រើរួម ជារបស់រួម ដូច្នេះអ្នកណាក៏មានសិទ្ធិប្រើផងដែរ អញ្ចឹងក្មេងប្រុសម្នាក់ហ្នឹង គាត់ក៏បានកាន់ឡាំងក្រដាសជាមួយនឹងសៀវភៅមករកតុខ្ចប់អីវ៉ាន់ ដែលយើងឃើញនៅក្រោមតុគឺមានធុងសំរាមមួយ អញ្ចឹងដោយសារតែនៅពេលដែលយើងខ្ចប់អីវ៉ាន់ គឺតែងតែមានសំរាម ដូចជាស្កុតដែលនៅសល់ ឬក៏ក្រដាសកាសែតដែលនៅសល់ ដូច្នេះគឺយើងអត់បោះចោលពាសវាលពាសកាលទេ អញ្ចឹងដើម្បីរក្សាអនាម័យ និងដើម្បីរក្សាសណ្ដាប់ធ្នាប់ គឺយើងត្រូវបោះសំរាមចូលទៅក្នុងធុងសំរាម អញ្ចឹងក្មេងប្រុសម្នាក់នេះ គាត់ក៏បានកាន់ឡាំងក្រដាសរបស់គាត់ ដើម្បីមកខ្ចប់អីវ៉ាន់នៅលើតុមួយ

Noodle Soup (Sakanan) — 15


បន្ទាប់មកទៀតរូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ យើងឃើញមានរូបភាពផងដែរ ដែលរូបភាពនៅខាងឆ្វេងដៃ គឺក្មេងប្រុសដដែលនោះ គាត់ក៏បានចាក់ទឹកត្រីចូលទៅក្នុងចានមីរបស់គាត់ទៀតអញ្ចឹងដោយសារតែមី ឬក៏ទឹកស៊ុប ឬក៏គុយទាវទឹកស៊ុបដែលគាត់បានកុម្ម៉ង់ហ្នឹង គឺរសជាតិអត់ទាន់ត្រូវចិត្តគាត់ទេ ព្រោះពេលខ្លះអ្នកលក់គាត់អត់ធ្វើឲ្យមានរសជាតិប្រៃពេក ឬក៏ផ្អែមពេកនោះទេ គឺគាត់ធ្វើតម្រូវឲ្យអតិថិជន ដើម្បីឲ្យគាត់ថែមគ្រឿងខ្លួនឯងព្រោះថាពេលខ្លះប្រសិនបើគាត់ធ្វើប្រៃពេក អតិថិជនរបស់គាត់ញ៉ាំសាប គឺញ៉ាំអត់កើតទេ បានន័យថាអត់ឆ្ងាញ់ អញ្ចឹងគាត់ត្រូវតែធ្វើសាបល្មម ដើម្បីនៅពេលដែលអតិថិជនគិតថាមិនត្រូវចិត្ត គេអាចថែមគ្រឿងបាន ដោយគ្រឿង អ្នកលក់បានដាក់នៅលើតុស្រាប់ ដែលជាក់ស្ដែងក្មេងប្រុសម្នាក់នេះ គាត់បានថែមគ្រឿងជាច្រើនចូលទៅក្នុងចានរបស់គាត់ ដើម្បីឲ្យត្រូវតាមរសជាតិដែលគាត់ចង់បានដោយរូបភាពទី ១៥ នេះ គាត់ក៏បានថែមទឹកត្រីចូលបន្តិច ដើម្បីឲ្យមានរសជាតិប្រៃ បន្ទាប់មករូបភាពនៅកណ្ដាល គាត់បានថែមស្ករសមួយកូនស្លាបព្រាទៀត អញ្ចឹងដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់ គាត់ថែមស្ករសបន្ថែមទៀតដោយគាត់បានបន្ថែមនូវម្ទេស គាត់បានបន្ថែមនូវទឹកខ្មេះ ហើយគាត់បានចាក់នូវទឹកត្រីបន្តិច និងស្ករសបន្តិចដើម្បីចូលទៅក្នុងចានគុយទាវរបស់គាត់ ដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់តាមអ្វីដែលគាត់ចង់បានបន្ទាប់មករូបភាពទី ១៥ ដដែល ដែលនៅខាងឆ្វេង នៅខាងស្ដាំដៃ គឺបន្ទាប់ពីគាត់លាយគ្រឿងទាំងអស់ចូលគ្នារួចហើយ គាត់ក៏បានយកចង្កឹះមកកូរច្របល់វា ដើម្បីឲ្យរសជាតិចូលគ្នាទៅក្នុងមីនោះសព្វអញ្ចឹងប្រសិនបើយើងអត់កូរ ឬក៏ច្របល់មីទឹកស៊ុបនោះទេ រសជាតិរបស់វានឹងអត់ចូលជាតិសព្វនោះទេ បានន័យថាកន្លែងខ្លះនឹងជូរ កន្លែងខ្លះនឹងប្រៃ ហើយកន្លែងខ្លះនឹងផ្អែម ហើយកន្លែងខ្លះហឹរ គឺអត់ស្មើសាច់ទេ អញ្ចឹងដើម្បីឲ្យវាមានរសជាតិស្មើគ្នាគ្រប់កន្លែង យើងត្រូវកូរវាឲ្យសព្វសិន ដើម្បីឲ្យគ្រឿងរលាយចូលទៅក្នុងទឹកស៊ុប និងចូលជ្រាបសព្វទៅក្នុងសាច់មី ដូច្នេះហើយទើបយើងត្រូវកូរវាឲ្យបានសព្វ ដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១៥ ដែលនៅខាងស្ដាំដៃនេះ គឺគេកំពុងតែកូរមី ឬក៏កូរគុយទាវឲ្យជាមួយនឹងទឹកស៊ុបឲ្យបានសព្វ ដើម្បីឲ្យគ្រឿងរលាយចូលសព្វទាំងអស់មុននឹងធ្វើការញ៉ាំ