KhmerPronunciationEnglish/Notes#occ
កាវ kaav 1. glue, adhesive
2. gum
3. (medicinal) extract Chinese
4. to hook, snare/pull (with a hook)
5. to drag
6. kind of earring or ear plug consisting of a round thick body (usually made of gold, with a gem mounted at the front, it is inserted into a hole in the earlobe)
6/2

Link to overview page
Link to dictionary

Post Office (Sakanan) — 12


បន្ទាប់មកទៀតរូបភាពទី ១២ រូបភាពទី ១២ គាត់ក៏បានបត់ក្រដាសឡាំងរបស់គាត់ឲ្យទៅជារាងប្រអប់មួយ អញ្ចឹងដោយសារតែឡាំងក្រដាសអម្បាញ់មិញគឺអត់ទាន់មានបត់ចេញជារូបរាងប្រអប់ទេ ដូច្នេះគាត់ត្រូវតែយកឡាំងក្រដាសនោះមកបត់ចេញជារាងប្រអប់មួយដើម្បីដាក់សៀវភៅ អញ្ចឹងដោយសារតែនៅលើតុ នៅលើតុគឺមានស្កុត ក៏ដូចជាមានកាវសម្រាប់បិទហើយ ដូច្នេះគាត់គ្រាន់តែយកឡាំងក្រដាសរបស់គាត់មកបត់ជ្រុងឲ្យចេញជារាងប្រអប់ ហើយលើកជ្រុងរបស់ឡាំងក្រដាសនោះឡើងផ្គុំចូលគ្នា បន្ទាប់មកគាត់យកស្កុតមកបិទជាការស្រេច អញ្ចឹងនៅក្នុងរូបភាពទី ១២ នេះ គាត់កំពុងតែផ្គុំឡាំងក្រដាសនោះឲ្យចេញជារាងប្រអប់មួយ ដើម្បីដាក់សៀវភៅចូលទៅខាងក្នុង ដោយគាត់ប្រើប្រាស់ស្កុតដើម្បីបិទ ឬក៏ប្រើប្រាស់កាវដើម្បីបិទឲ្យវាជាប់គ្នា អញ្ចឹងដោយសារតែនៅការិយាល័យប្រៃសណីយ៍គេអត់ដឹងទំហំសម្ភារៈ ឬក៏ទំហំរបស់របរដែលយើងចង់ផ្ញើ ដូច្នេះគឺគេអត់លក់ជាប្រអប់នោះទេ គឺគេលក់ជាក្រដាសឡាំងតែម្ដង ដើម្បីឲ្យយើងបត់ខ្លួនឯង ព្រោះដើម្បីឲ្យយើងប៉ាន់ស្មានថាតើទំហំប៉ុណ្ណា ត្រឹមត្រូវជាមួយនឹងទំហំរបស់សម្ភារៈរបស់យើង អញ្ចឹងនៅក្នុងរូបភាពនេះ ក្មេងប្រុសម្នាក់នោះ គាត់ក៏បានកំពុងតែបត់ឡាំងក្រដាសនោះឲ្យចេញជាប្រអប់មួយ ដើម្បីដាក់សៀវភៅចូលទៅខាងក្នុង ដោយគាត់ប្រើប្រាស់ស្កុត ឬក៏កាវ ដើម្បី ដើម្បីបិទឡាំងក្រដាសនោះឲ្យជាប់គ្នា

Post Office (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ នៅក្នុងរូបភាពទី ១១ យើងឃើញក្មេងប្រុសម្នាក់នោះ គាត់ក៏បានដើរមករកកន្លែងខ្ចប់អីវ៉ាន់ បានន័យថានៅក្នុងការិយាល័យប្រៃសណីយ៍ គឺគេតែងតែមានតុមួយសម្រាប់ឲ្យយើងខ្ចប់អីវ៉ាន់ ដូច្នេះនៅពេលដែលយើងទិញឡាំងក្រដាសហើយ នៅពេលដែលក្មេងប្រុសម្នាក់នោះ គាត់ទិញឡាំងក្រដាសហើយ គាត់ក៏បានកាន់ឡាំងក្រដាសជាមួយនឹងសៀវភៅរបស់គាត់នោះមករកតុមួយ អញ្ចឹងនៅក្នុងរូបភាពនេះយើងឃើញមានតុមួយ ដែលនៅលើតុនោះគឺយើងឃើញមានក្រដាសកាសែត យើងឃើញមានដូចជាកាវ កាវស្អិត ហើយនិងស្កុតផងដែរអញ្ចឹងគឺការិយាល័យប្រៃសណីយ៍គឺគេតែងតែដាក់ឧបករណ៍ផ្សេងសម្រាប់ខ្ចប់អីវ៉ាន់នៅលើតុ ដើម្បីឲ្យអតិថិជនប្រើប្រាស់ អញ្ចឹងយើងអត់ចាំបាច់យកស្កុត អត់ចាំបាច់យកកាវទៅផ្ទាល់ខ្លួនទៅក៏បានដែរ ដោយនៅទីនោះគឺគេមានដាក់ឲ្យយើងស្រាប់តែម្ដង អញ្ចឹងគឺគេដាក់នៅលើតុដើម្បីឲ្យអតិថិជនទាំងអស់ប្រើប្រាស់ ដោយនៅពេលដែលយើងប្រើប្រាស់ហើយ យើងគ្រាន់តែដាក់នៅលើតុនោះវិញ ដើម្បីឲ្យអ្នកផ្សេងទៀតមកប្រើដោយយើងអត់ត្រូវយកនោះទេ ដោយសារតែរបស់នេះគឺគេដាក់ប្រើរួម ជារបស់រួម ដូច្នេះអ្នកណាក៏មានសិទ្ធិប្រើផងដែរ អញ្ចឹងក្មេងប្រុសម្នាក់ហ្នឹង គាត់ក៏បានកាន់ឡាំងក្រដាសជាមួយនឹងសៀវភៅមករកតុខ្ចប់អីវ៉ាន់ ដែលយើងឃើញនៅក្រោមតុគឺមានធុងសំរាមមួយ អញ្ចឹងដោយសារតែនៅពេលដែលយើងខ្ចប់អីវ៉ាន់ គឺតែងតែមានសំរាម ដូចជាស្កុតដែលនៅសល់ ឬក៏ក្រដាសកាសែតដែលនៅសល់ ដូច្នេះគឺយើងអត់បោះចោលពាសវាលពាសកាលទេ អញ្ចឹងដើម្បីរក្សាអនាម័យ និងដើម្បីរក្សាសណ្ដាប់ធ្នាប់ គឺយើងត្រូវបោះសំរាមចូលទៅក្នុងធុងសំរាម អញ្ចឹងក្មេងប្រុសម្នាក់នេះ គាត់ក៏បានកាន់ឡាំងក្រដាសរបស់គាត់ ដើម្បីមកខ្ចប់អីវ៉ាន់នៅលើតុមួយ