KhmerPronunciationEnglish/Notes#occ
ថ្លឹង tləŋ 1. to weigh
2. to ponder, consider, examine
7/3

Link to overview page
Link to dictionary

Saying “I want X” — Dialogue 1


នៅតូបលក់ផ្លែឈើ
អ្នកលក់បង ត្រូវការទិញអីដែរ?
ភ្ញៀវមានទុរេនអេ៎?
អ្នកលក់បាទ មានតាសបងអញ្ជើញខាងនេះ បង
ភ្ញៀវទុរេនកំពតយើងមែន?
អ្នកលក់បាទ ទុរេនកំពត បងទើបមកដល់ម្សិលមិញ
ភ្ញៀវថ្លឹងនេះម៉ោអីចឹងរកទិញចេកទុកសែនតិច
អ្នកលក់ចេកមានតាសបងនៅខាងនេះ បងបងយកចេកអីដែរ? ចេកណាំវ៉ា ឬក៏ចេកអំបូង? ចេកពងមាន់ក៏មាន
ភ្ញៀវយកចេកណាំវ៉ាស្និតម៉ោហើយយកក្រូចពោធិ៍សាត់ម៉ាគីឡូផង
អ្នកលក់បាទ បងចាំខ្ញុំរៀបចំជូន

Post Office (Sakanan) — 18


បន្ទាប់មកទៀតរូបភាពទី ១៨ នៅក្នុងរូបភាពទី ១៨ យើងឃើញបន្ទាប់ពីគាត់វេចខ្ចប់អីវ៉ាន់របស់គាត់ហើយ វេចខ្ចប់សៀវភៅរបស់គាត់ចូលទៅក្នុងប្រអប់ហើយ បន្ទាប់មកគាត់ក៏យកប្រអប់នោះមកឲ្យបុគ្គលិកនៅក្នុងការិយាល័យប្រៃសណីយ៍ម្ដងទៀត អញ្ចឹងបុគ្គលិកនោះ បន្ទាប់ពីទទួលបានប្រអប់ គាត់ក៏យកប្រអប់នោះទៅថ្លឹង ដោយសារតែការផ្ញើអីវ៉ាន់គឺគេគិតតម្លៃទៅតាមគីឡូ ទៅតាមគីឡូ ឬក៏ទៅតាមទម្ងន់របស់សម្ភារៈ ឬក៏អីវ៉ាន់ដែលយើងចង់ផ្ញើ ដូច្នេះប្រសិនបើយើង សម្ភារៈ ឬក៏អីវ៉ាន់ដែលយើងផ្ញើនោះគឺធ្ងន់ អញ្ចឹងគេគិតតម្លៃថ្លៃ ប៉ុន្តែប្រសិនបើស្រាលគឺគេគិតតម្លៃថោក អញ្ចឹងគេគិតតម្លៃទៅតាមទម្ងន់របស់សម្ភារៈដែលយើងចង់ផ្ញើ ដូច្នេះនៅពេលដែលគាត់វេចខ្ចប់ហើយ បុគ្គលិកនៅក្នុងការិយាល័យប្រៃសណីយ៍នោះ គាត់ក៏យកអីវ៉ាន់របស់គាត់ យកអីវ៉ាន់របស់ក្មេងប្រុសម្នាក់នោះមកថ្លឹងនៅលើជញ្ជីងអេឡិចត្រូនិចមួយ ដោយសារតែអីវ៉ាន់ខ្លះគឺស្រាលខ្លាំងពេក ដូច្នេះយើងអត់អាចថ្លឹងនៅលើជញ្ជីង ដែលមានទ្រនិចនាឡិកាបានទេ ដូច្នេះគេត្រូវប្រើជញ្ជីងអេឡិចត្រូនិច ព្រោះជញ្ជីងអេឡិចត្រូនិចគឺវាអាចថ្លឹងទម្ងន់សម្ភារៈដែលស្រាលបំផុតបាន អញ្ចឹងគាត់ក៏បានដាក់កេសក្រដាស ឬក៏ដាក់ប្រអប់សៀវភៅនោះនៅលើជញ្ជីងអេឡិចត្រូនិចមួយ ដើម្បីថ្លឹងទម្ងន់របស់វា

Post Office (Sakanan) — 19


បន្ទាប់មកទៀតរូបភាពទី ១៩ រូបភាពទី ១៩ បន្ទាប់ពីថ្លឹងទម្ងន់ហើយ អញ្ចឹងបុរសដែលជាបុគ្គលិកនៅក្នុងការិយាល័យប្រៃសណីយ៍ បានសួរទៅក្មេងប្រុសម្នាក់នោះថា តើគាត់ចង់ផ្ញើជាបញ្ញើឆាប់រហ័ស ឬក៏ជាបញ្ញើធម្មតា ព្រោះជាទូទៅសេវាកម្មនៅក្នុងការិយាល័យប្រៃសណីយ៍គឺមានពីរ គឺបញ្ញើឆាប់រហ័ស បញ្ញើឆាប់រហ័សបានន័យថាជាបញ្ញើដែលយើងផ្ញើទៅតាមយន្តហោះ អញ្ចឹងគេអាចផ្ញើអីវ៉ាន់ហ្នឹងទៅតាមយន្តហោះ អញ្ចឹងវាមានរយៈពេលលឿន អាចពេលខ្លះបញ្ញើឆាប់រហ័សគឺចំណាយពេលត្រឹមតែបីថ្ងៃ ឬក៏ពីរថ្ងៃតែប៉ុណ្ណោះទៅកាន់ប្រទេសដែលជិត ជាឧទាហរណ៍ដូចជាប្រសិនបើយើងចង់ផ្ញើអីវ៉ាន់ពីកម្ពុជាទៅកាន់ប្រទេសថៃ អញ្ចឹងប្រសិនបើយើងយកបញ្ញើឆាប់រហ័ស គឺគេចំណាយរយៈពេលតែបីថ្ងៃតែប៉ុណ្ណោះ ក៏ប៉ុន្តែប្រសិនបើយើងយកបញ្ញើយឺត បានន័យថាយើងយកបញ្ញើធម្មតាតាមរយៈកប៉ាល់ អញ្ចឹងបញ្ញើធម្មតាគេនឹងផ្ញើអីវ៉ាន់របស់យើងតាមរយៈកប៉ាល់ អញ្ចឹងវាអាចនឹងចំណាយរយៈពេលមួយសប្តាហ៍ទៅពីរសប្តាហ៍ដើម្បីទៅដល់គោលដៅ ដូច្នេះនៅពេលដែលយើងចង់ផ្ញើអីវ៉ាន់ បុគ្គលិកដែលនៅការិយាល័យប្រៃសណីយ៍នឹងសួរយើងថា តើយើងចង់ប្រើបញ្ញើឆាប់រហ័ស ឬក៏យើងចង់ប្រើបញ្ញើធម្មតា អញ្ចឹងបញ្ញើឆាប់រហ័សគឺមានតម្លៃថ្លៃជាងបញ្ញើធម្មតាបន្តិច ព្រោះថាបញ្ញើឆាប់រហ័សគឺគេប្រើប្រាស់យន្តហោះគឺលឿន ប៉ុន្តែបញ្ញើធម្មតាគឺគេប្រើប្រាស់កប៉ាល់ ហើយវាយឺត ដូច្នេះគឺមានតម្លៃថោក អញ្ចឹងក្មេងប្រុសម្នាក់នោះ គាត់ក៏បានប្រាប់ទៅបុគ្គលិកការិយាល័យប្រៃសណីយ៍ថា គាត់ចង់បញ្ញើធម្មតា បានន័យថាគឺផ្ញើតាមកប៉ាល់ ដោយសារតែគាត់អត់សូវមានលុយ ឬក៏គាត់អត់ចង់ចំណាយថវិកាច្រើន ឬក៏អត់ចង់ចំណាយលុយច្រើននៅក្នុងការផ្ញើ ដូច្នេះគាត់ក៏បានផ្ញើតាមកប៉ាល់ គឺជាបញ្ញើធម្មតា ឬក៏បញ្ញើយឺត