KhmerPronunciationEnglish/Notes#occ
ទូកចែវ tuuk caev rowing boat 2/2

Link to overview page
Link to dictionary

Boats (Sakanan) — 12 Canoe or rowing boat


បន្ទាប់មកទៀតរូបភាពទី ១២ រូបភាពទី ១២ យើងឃើញថា មានប្រភេទទូកជាច្រើន ដែលធ្វើដំណើរតាមផ្លូវទឹក អញ្ចឹងនៅក្នុងការធ្វើដំណើរតាមផ្លូវទឹក គឺយើងមានមធ្យោបាយជាច្រើន ដូចជានៅក្នុងរូបភាពទី ១២ នេះ បុរសម្នាក់ គាត់កំពុងតែអុំទូក អញ្ចឹង[មាន]ទូកមានប្រភេទជាច្រើន ដូចជាទូកអុំ ទូកចែវជាដើម ដែលទូកអុំនេះគឺយើងប្រើ[ច្រវា] យើងឃើញបុរសម្នាក់នេះ គាត់កំពុងតែអង្គុយ ហើយដៃរបស់គាត់ទាំងពីរកំពុងតែកាន់[ច្រវា] ដើម្បីចែវទូក អញ្ចឹងគាត់ចែវចុះឡើងដោយកាយទឹក ដើម្បីឲ្យទូកទៅមុខ ដែលយើងឃើញរូបភាពនេះ គឺដៃបុរសម្នាក់នេះ គាត់កំពុងតែបោះត្រង់ទៅមុខ ហើយកាន់[ច្រវា] ដែល[ច្រវា] កន្ទុយ[ច្រវា]នៅក្នុងទឹក គល់[ច្រវា]ដែលគាត់កំពុងតែកាន់ ហើយកន្ទុយ[ច្រវា]កំពុងតែបក់ទឹក ឬក៏កាយទឹក ដើម្បីឲ្យទូកលូនទៅមុខ ដែលទូកនេះគេហៅថាទូកអុំ

Boats (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះ គឺយើងនឹងនិយាយអំពីការជិះទូក អញ្ចឹងជាទូទៅមធ្យោបាយនៅក្នុងការធ្វើដំណើរគឺមានបី គឺមាន យើងឃើញការធ្វើដំណើរតាមផ្លូវគោក ដែលយើងមានថ្នល់ មានផ្លូវថ្នល់ មានផ្លូវលំ មានផ្លូវជាតិជាដើម ហើយមួយទៀតផ្លូវគោកដែរ ដែលយើងហៅថាផ្លូវដែក អញ្ចឹងការធ្វើដំណើរតាមផ្លូវដែកគឺយើងជិះរថភ្លើង អញ្ចឹងរថភ្លើងរត់តាមផ្លូវដែក ហើយឡាន ឬក៏រថយន្ត ម៉ូតូ គឺយើងរត់លើផ្លូវថ្នល់ ផ្លូវជាតិ ដែលយើងហៅថាផ្លូវគោក ហើយមធ្យោបាយធ្វើដំណើរមួយប្រភេទទៀត គឺយើងធ្វើដំណើរតាមផ្លូវអាកាស អញ្ចឹងដើម្បីធ្វើដំណើរតាមផ្លូវអាកាស គឺយើងជិះយន្តហោះ ចំណែកឯមធ្យោបាយធ្វើដំណើរមួយវិញទៀតនោះ ដែលយើងតែងតែប្រើប្រាស់ដែរ គឺជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹក អញ្ចឹងដើម្បីធ្វើដំណើរតាមផ្លូវទឹកបាន គឺយើងត្រូវប្រើប្រាស់ទូក ដែលទូកមានដូចជាទូកអុំ ទូកចែវ ឬក៏ទូកម៉ាស៊ីនជាដើម អញ្ចឹងទូកខ្លះធំ ទូកខ្លះតូច ទៅតាមប្រភេទនៃទូកនីមួយៗ ហើយពេលខ្លះយើងចង់ជិះទូកលេងកម្សាន្តតាមទឹក ក៏យើងអាចជិះទូកបានផងដែរ ដោយទូកក៏មានដំណើរកម្សាន្តដែរ ដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺជាការជិះទូកកម្សាន្តតាមផ្លូវទឹក នៅលើទឹក អញ្ចឹងយើងអាចជិះទូកកម្សាន្ត នៅមើលនៅលើទេសភាព ជុំវិញមាត់ទឹក ហើយក៏ដូចជាទេសភាព ដែលនៅលើច្រាំងក្បែរទឹកទន្លេផងដែរ