KhmerPronunciationEnglish/Notes#occ
មាត់ទឹក moat tɨk edge of a body of water 3/2

Link to overview page
Link to dictionary

Boats (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះ គឺយើងនឹងនិយាយអំពីការជិះទូក អញ្ចឹងជាទូទៅមធ្យោបាយនៅក្នុងការធ្វើដំណើរគឺមានបី គឺមាន យើងឃើញការធ្វើដំណើរតាមផ្លូវគោក ដែលយើងមានថ្នល់ មានផ្លូវថ្នល់ មានផ្លូវលំ មានផ្លូវជាតិជាដើម ហើយមួយទៀតផ្លូវគោកដែរ ដែលយើងហៅថាផ្លូវដែក អញ្ចឹងការធ្វើដំណើរតាមផ្លូវដែកគឺយើងជិះរថភ្លើង អញ្ចឹងរថភ្លើងរត់តាមផ្លូវដែក ហើយឡាន ឬក៏រថយន្ត ម៉ូតូ គឺយើងរត់លើផ្លូវថ្នល់ ផ្លូវជាតិ ដែលយើងហៅថាផ្លូវគោក ហើយមធ្យោបាយធ្វើដំណើរមួយប្រភេទទៀត គឺយើងធ្វើដំណើរតាមផ្លូវអាកាស អញ្ចឹងដើម្បីធ្វើដំណើរតាមផ្លូវអាកាស គឺយើងជិះយន្តហោះ ចំណែកឯមធ្យោបាយធ្វើដំណើរមួយវិញទៀតនោះ ដែលយើងតែងតែប្រើប្រាស់ដែរ គឺជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹក អញ្ចឹងដើម្បីធ្វើដំណើរតាមផ្លូវទឹកបាន គឺយើងត្រូវប្រើប្រាស់ទូក ដែលទូកមានដូចជាទូកអុំ ទូកចែវ ឬក៏ទូកម៉ាស៊ីនជាដើម អញ្ចឹងទូកខ្លះធំ ទូកខ្លះតូច ទៅតាមប្រភេទនៃទូកនីមួយៗ ហើយពេលខ្លះយើងចង់ជិះទូកលេងកម្សាន្តតាមទឹក ក៏យើងអាចជិះទូកបានផងដែរ ដោយទូកក៏មានដំណើរកម្សាន្តដែរ ដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺជាការជិះទូកកម្សាន្តតាមផ្លូវទឹក នៅលើទឹក អញ្ចឹងយើងអាចជិះទូកកម្សាន្ត នៅមើលនៅលើទេសភាព ជុំវិញមាត់ទឹក ហើយក៏ដូចជាទេសភាព ដែលនៅលើច្រាំងក្បែរទឹកទន្លេផងដែរ

Boats (Sakanan) — 01


ដែលយើងឃើញនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីបុរសម្នាក់ គាត់កំពុងតែឈរនៅមាត់ទឹក ដែលបុរសនោះ គាត់មានវ័យប្រហែលជា ២៥ ឆ្នាំ គាត់មានសក់ខ្លីពណ៌ខ្មៅ ហើយគាត់ពាក់អាវពណ៌រៀងស្វាយដៃខ្លី អញ្ចឹងបុរសម្នាក់នោះ យើងឃើញទឹកមុខគាត់ញញឹម ហើយគាត់កំពុងតែឈរនៅមាត់ទឹក ដែលយើងឃើញទឹកមានទឹករលកតិចផងដែរ បានន័យថាទឹកនោះដូចជាទឹកទន្លេ អញ្ចឹងជាធម្មតានៅក្នុងទឹកទន្លេក៏មានរលកដែរ ក៏ប៉ុន្តែវាអត់សូវរលកខ្លាំងដូចនៅក្នុងទឹកសមុទ្រនោះទេ ព្រោះទន្លេជាទឹកតូច អញ្ចឹងវាអត់សូវមានរលកទេ អញ្ចឹងបុរសម្នាក់នោះ គាត់ឈរនៅមាត់ទន្លេ ហើយគាត់កំពុងតែកាន់ផែនទីដើម្បីមើល អញ្ចឹងបុរសម្នាក់ហ្នឹង គាត់ឈរមាត់ទន្លេ ដើម្បីរង់ចាំជិះទូក ដូច្នេះហើយគាត់ក៏កាន់ផែនទីមួយ ដើម្បីមើលថាតើទូកកម្សាន្ត គេចេញពីណាទៅណា ហើយកាត់តាមកន្លែងណាខ្លះ អញ្ចឹងគាត់អាចសម្រេចចិត្តថាជិះទូកមួយណាបាន ឬក៏ជិះទូកមួយណា ដែលទៅណាដែលគាត់ចង់ទៅ ឬក៏គាត់ចង់ទៅកន្លែងណា គាត់អាចមើលផែនទីនោះបាន ហើយយើងឃើញនៅលើមាត់ច្រាំងម្ខាងទៀត អញ្ចឹងយើងឃើញ គេហៅថាត្រើយម្ខាង ដែលជាទូទៅទន្លេគឺមានត្រើយចំនួនពីរ ត្រើយម្ខាង និងត្រើយម្ខាងទៀត ដែលបុរសម្នាក់នេះ គាត់ឈរនៅត្រើយម្ខាង រីឯត្រើយម្ខាងទៀតដែលនៅទល់មុខគាត់ គឺយើងឃើញមានអគារតូចធំជាច្រើន មានខ្ពស់ មានទាប អញ្ចឹងបានន័យថាទន្លេនេះ គឺជាទន្លេដែលនៅជាយក្រុង ដូច្នេះហើយយើងអាចឃើញស្រមោលទីក្រុងនៅខាងមុខគាត់បាន ដែលមានអគារជាច្រើន នៅតាមមាត់ទន្លេនោះផងដែរ អញ្ចឹងបុរសម្នាក់នេះ គាត់ឈរមើលផែនទី ហើយគាត់ចង់ជិះទូក អញ្ចឹងគាត់មើលផែនទីថាតើ គោលដៅរបស់គាត់ ត្រូវជិះទៅតាមកន្លែងណាខ្លះ អញ្ចឹងទូកដែលគាត់ត្រូវជិះ តើគាត់ត្រូវជិះមួយណា ដូច្នេះហើយដើម្បីឲ្យច្បាស់ គឺគាត់ត្រូវតែមើលផែនទី