Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
សុភា | soʔpʰie | female Cambodian name | 8/3 |
Link to overview page
Link to dictionary
Saying “I don’t understand” — Dialogue 2
កញ្ញា៖ អឹម... ខ្ញុំដូចអត់យល់ដែរ។ ត្រង់នេះម៉េចក៏សុខៗទៅជាអញ្ចេះវិញ?
សុភា៖ ហ្នឹងហើយ ខ្ញុំអត់យល់ត្រង់ហ្នឹងដែរ។
Talking about the taste of food 2 — Additional dialogue
ធីតា៖ គេចង់ឲ្យយើងថែមគ្រឿងខ្លួនឯងហើយមើលទៅ។ ណេះ! គ្រឿង។ ថែមអីខ្លះអត់?
សុភា៖ ថែមអំបិល ថែមស្ករតិចសិន។ ម្ហូបរបស់ធីតាឯង អត់អីអេអ៎?
ធីតា៖ បាយឆាខ្ញុំមែន? មិនបាច់និយាយទេ ដូចញ៉ាំអង្ករអីចឹង។ រឹងកំព្រឹស។
សុភា៖ ហាងហ្នឹង ម៉ោតែម្ដងឈប់ម៉ោម៉ង។
ធីតា៖ មែនហ្នឹង។
Talking about the taste of food 2 — Dialogue 1
រតនា៖ មានអី ធីតា ឆ្ងាញ់ដែរតាស។
ធីតា៖ សុភា ម៉េចដែរ ត្រូវមាត់អត់?
សុភា៖ ដូចរៀងប្រៃបន្តិច តែមានអី ញ៉ាំបានតាស។
ធីតា៖ ប្រៃអ៎? ប្រហែលខ្ញុំដាក់អំបិលជ្រុលតិចហើយ។ បើញ៉ាំអត់បានកុំញ៉ាំអីណា។ ញ៉ាំអីផ្សេងវិញទៅ។
សុភា៖ មានអី ញ៉ាំបានតាស។ មិនមែនអត់ឆ្ងាញ់ដល់ថ្នាក់ញ៉ាំអត់បានណា៎។