KhmerPronunciationEnglish/Notes#occ
ទិដ្ឋភាព tittʰaʔpʰiep 1. aspect
2. appearance, landscape, view, condition, bearing, point of view
1/1

Link to overview page
Link to dictionary

Pickpocket (Sakanan) — 11


ចូលមកដល់រូបភាពទី ១១ នៅក្នុងរូបភាពទី ១១ យើងឃើញថា បន្ទាប់ពីគាត់បានចេញពីក្នុងរថភ្លើងហើយ បុរសម្នាក់នោះ គាត់ក៏បានដើរមកកាន់ស្ថានីយរថភ្លើង អញ្ចឹងបន្ទាប់ពីចេញពីកន្លែងរថភ្លើង ឬក៏ចេញពីរថភ្លើង គឺយើងត្រូវដើរចូលទៅក្នុងស្ថានីយរថភ្លើង ព្រោះថា មុននឹងអាចជិះរថភ្លើងបាន យើងត្រូវតែទិញសំបុត្រនៅក្នុងស្ថានីយ ហើយមុននឹងអាច នៅពេលដែលយើងចុះពីលើរថភ្លើង យើងក៏ត្រូវដើរកាត់ស្ថានីយ ដើម្បីទៅខាងក្រៅផងដែរ អញ្ចឹងស្ថានីយរថភ្លើងនីមួយៗ តែងតែមាននូវជណ្ដើរ ឬក៏ការចុះទៅខាងក្រោម ឬក៏ឡើងខាងលើ ទៅតាមផ្លូវរថភ្លើងរបស់គេថាតើគេនៅទាបឬនៅខ្ពស់ អញ្ចឹងរូបភាពនេះ គឺផ្លូវរថភ្លើងរបស់គេគឺនៅខ្ពស់ ឬក៏អាចយើងហៅថា រថភ្លើងអាកាស អញ្ចឹងគឺរត់លើផ្លូវខ្ពស់ ដូច្នេះគឺត្រូវឡើងជណ្ដើរ ក៏ប៉ុន្តែដោយសារតែបុរសម្នាក់នោះចុះពីលើរថភ្លើង ដូច្នេះហើយគាត់ត្រូវចុះមកខាងក្រោមវិញ អញ្ចឹងបុរសម្នាក់នោះ គាត់ក៏បានជិះរថភ្លើង ជិះជណ្ដើរយន្ត ដើម្បីចុះមកខាងក្រោមចូលទៅក្នុងស្ថានីយ បាទ យើងឃើញថា ជណ្ដើរយន្តមួយនោះ គឺមានមនុស្សចំនួនប្រាំនាក់ ដែលកំពុងតែជិះជណ្ដើរយន្តនោះ ដោយនៅខាងមុខបុរសនោះ គឺមានមនុស្សពីរនាក់ ដែលខាង នៅ មនុស្សដែលនៅខាងមុខជាប់នឹងបុរសនោះ គាត់កំពុងតែឈរចុចទូរស័ព្ទ ហើយនារីដែលនៅខាងក្រោយបុរសនោះ គាត់កំពុងតែជិះជណ្ដើរយន្តដែរ ដោយដៃទាំងពីររបស់គាត់កំពុងតែកាន់កាបូបមួយ អញ្ចឹងបុរសម្នាក់នោះ គាត់កំពុងតែឈរនៅកណ្ដាល ដោយដៃរបស់គាត់កាន់នឹងបង្កាន់ដៃជណ្ដើរ បាទ ហើយដៃម្ខាងទៀតជ្រែងហោប៉ៅ ដោយគាត់ដាក់ដៃក្នុងហោប៉ៅ ហើយឈរបណ្ដើរសម្លឹងមើលទៅឆ្វេងស្ដាំបណ្ដើរនៅក្នុងស្ថានីយ ព្រោះថាពេលខ្លះយើងអាចចាប់អារម្មណ៍ទៅនឹងទិដ្ឋភាពនៅក្នុងស្ថានីយ ដែលមានរូបភាពប្លែកជាច្រើនជណ្ដើរយន្ត យើងឃើញថា ជណ្ដើរយន្តគឺជាជណ្ដើរ ដែលយើងពុំចាំបាច់ឡើងជាន់កាំជណ្ដើរនោះទេ ដោយយើងគ្រាន់តែឈរមួយកន្លែង ពេលនោះជណ្ដើរយន្តនឹងនាំយើងឲ្យទៅខាងលើឬក៏ខាងក្រោមបាន ដោយយើងពុំចាំបាច់ចំណាយកម្លាំងនោះទេ ហើយជណ្ដើរយន្តគឺមានលក្ខណៈទំនើប ដូច្នេះហើយមានតែនៅក្នុងផ្សារទំនើប ឬក៏នៅក្នុងស្ថានីយរថភ្លើងទំនើបតែប៉ុណ្ណោះទើបមាន ដូច្នេះនៅក្នុងស្ថានីយរថភ្លើងរបស់ប្រទេសកម្ពុជាគឺពុំទាន់មានជណ្ដើរយន្តបែបនេះនោះទេ ក៏ប៉ុន្តែនៅក្នុងផ្សារទំនើប ឬក៏កន្លែងក្រុមហ៊ុនផ្សេងគឺតែងតែមានជណ្ដើរយន្តជានិច្ច នៅក្នុងប្រទេសកម្ពុជាគឺមានជណ្ដើរយន្តជាច្រើនដាក់នៅក្នុងស្ថាប័ន ឬក៏ដាក់នៅក្នុងកន្លែងធ្វើការ ក៏ដូចជាផ្សារទំនើបផ្សេងផងដែរ