KhmerPronunciationEnglish/Notes#occ
ជណ្ដើរ cʊəndaə ladder, stairs, staircase
Notes: ជើង ដ
13/4

Link to overview page
Link to dictionary

Grilled Fish (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគាត់ចាកចេញពីកន្លែងលក់ត្រីមក អញ្ចឹងគាត់បានបន្តដំណើរមកមុខទៀត អញ្ចឹងគាត់ដើររហូតឆ្ពោះមកមុខលុះគាត់ដើរបានមួយសន្ទុះក្រោយមក គាត់បានដើរមកដល់ផ្ទះរបស់គាត់ អញ្ចឹងយើងឃើញគាត់បានដើរមកដល់ផ្ទះរបស់គាត់ ដែលមានមាត់ទ្វារនិងមានជណ្ដើរផងដែរ ក៏ប៉ុន្តែផ្ទះរបស់គាត់គឺទាបទេ អញ្ចឹងគាត់ ផ្ទះរបស់គាត់គឺអត់ខ្ពស់ទេ ដូច្នេះជណ្ដើររបស់គាត់គឺមានតែពីរកាំតែប៉ុណ្ណោះ អញ្ចឹងគឺងាយស្រួលឡើង អញ្ចឹងរូបភាពទីគឺបុរសម្នាក់នោះ គាត់បានយួរថង់អីវ៉ាន់ ឬក៏ថង់ម្ហូប ដែលគាត់ទិញមកតាមផ្លូវអម្បាញ់មិញ មកផ្ទះរបស់គាត់ ដោយនៅក្នុងថង់ដែលគាត់យួរនោះ គឺមានត្រី មានបាយ មានបន្លែ និងមានទឹកជ្រលក់ជាដើម ហើយគាត់យួរនៅដៃឆ្វេងរបស់គាត់ ដែលគាត់ដើរបណ្ដើរ ញញឹមបណ្ដើរ មកផ្ទះរបស់គាត់ ដែលយើងឃើញនៅមុខផ្ទះរបស់គាត់ គឺមានថូផ្កាចំនួនមួយ ហើយមានដើមឈើនៅក្នុងថូនោះផងដែរ អញ្ចឹងបានន័យថាគាត់ប្រហែលជាស្រឡាញ់ដើមឈើ ដូច្នេះគាត់បានដាំដើមឈើលម្អនៅខាងមុខផ្ទះរបស់គាត់ អញ្ចឹងគាត់ដាំដើមឈើដើម្បីលម្អនៅខាងមុខផ្ទះរបស់គាត់ ដែលបុរសម្នាក់នេះ គាត់បានមកដល់ផ្ទះរបស់គាត់ បន្ទាប់ពីគាត់ទិញត្រីអាំងនិងម្ហូបផ្សេងនៅតាមផ្លូវរួចមក

Pickpocket (Sakanan) — 11


ចូលមកដល់រូបភាពទី ១១ នៅក្នុងរូបភាពទី ១១ យើងឃើញថា បន្ទាប់ពីគាត់បានចេញពីក្នុងរថភ្លើងហើយ បុរសម្នាក់នោះ គាត់ក៏បានដើរមកកាន់ស្ថានីយរថភ្លើង អញ្ចឹងបន្ទាប់ពីចេញពីកន្លែងរថភ្លើង ឬក៏ចេញពីរថភ្លើង គឺយើងត្រូវដើរចូលទៅក្នុងស្ថានីយរថភ្លើង ព្រោះថា មុននឹងអាចជិះរថភ្លើងបាន យើងត្រូវតែទិញសំបុត្រនៅក្នុងស្ថានីយ ហើយមុននឹងអាច នៅពេលដែលយើងចុះពីលើរថភ្លើង យើងក៏ត្រូវដើរកាត់ស្ថានីយ ដើម្បីទៅខាងក្រៅផងដែរ អញ្ចឹងស្ថានីយរថភ្លើងនីមួយៗ តែងតែមាននូវជណ្ដើរ ឬក៏ការចុះទៅខាងក្រោម ឬក៏ឡើងខាងលើ ទៅតាមផ្លូវរថភ្លើងរបស់គេថាតើគេនៅទាបឬនៅខ្ពស់ អញ្ចឹងរូបភាពនេះ គឺផ្លូវរថភ្លើងរបស់គេគឺនៅខ្ពស់ ឬក៏អាចយើងហៅថា រថភ្លើងអាកាស អញ្ចឹងគឺរត់លើផ្លូវខ្ពស់ ដូច្នេះគឺត្រូវឡើងជណ្ដើរ ក៏ប៉ុន្តែដោយសារតែបុរសម្នាក់នោះចុះពីលើរថភ្លើង ដូច្នេះហើយគាត់ត្រូវចុះមកខាងក្រោមវិញ អញ្ចឹងបុរសម្នាក់នោះ គាត់ក៏បានជិះរថភ្លើង ជិះជណ្ដើរយន្ត ដើម្បីចុះមកខាងក្រោមចូលទៅក្នុងស្ថានីយ បាទ យើងឃើញថា ជណ្ដើរយន្តមួយនោះ គឺមានមនុស្សចំនួនប្រាំនាក់ ដែលកំពុងតែជិះជណ្ដើរយន្តនោះ ដោយនៅខាងមុខបុរសនោះ គឺមានមនុស្សពីរនាក់ ដែលខាង នៅ មនុស្សដែលនៅខាងមុខជាប់នឹងបុរសនោះ គាត់កំពុងតែឈរចុចទូរស័ព្ទ ហើយនារីដែលនៅខាងក្រោយបុរសនោះ គាត់កំពុងតែជិះជណ្ដើរយន្តដែរ ដោយដៃទាំងពីររបស់គាត់កំពុងតែកាន់កាបូបមួយ អញ្ចឹងបុរសម្នាក់នោះ គាត់កំពុងតែឈរនៅកណ្ដាល ដោយដៃរបស់គាត់កាន់នឹងបង្កាន់ដៃជណ្ដើរ បាទ ហើយដៃម្ខាងទៀតជ្រែងហោប៉ៅ ដោយគាត់ដាក់ដៃក្នុងហោប៉ៅ ហើយឈរបណ្ដើរសម្លឹងមើលទៅឆ្វេងស្ដាំបណ្ដើរនៅក្នុងស្ថានីយ ព្រោះថាពេលខ្លះយើងអាចចាប់អារម្មណ៍ទៅនឹងទិដ្ឋភាពនៅក្នុងស្ថានីយ ដែលមានរូបភាពប្លែកជាច្រើនជណ្ដើរយន្ត យើងឃើញថា ជណ្ដើរយន្តគឺជាជណ្ដើរ ដែលយើងពុំចាំបាច់ឡើងជាន់កាំជណ្ដើរនោះទេ ដោយយើងគ្រាន់តែឈរមួយកន្លែង ពេលនោះជណ្ដើរយន្តនឹងនាំយើងឲ្យទៅខាងលើឬក៏ខាងក្រោមបាន ដោយយើងពុំចាំបាច់ចំណាយកម្លាំងនោះទេ ហើយជណ្ដើរយន្តគឺមានលក្ខណៈទំនើប ដូច្នេះហើយមានតែនៅក្នុងផ្សារទំនើប ឬក៏នៅក្នុងស្ថានីយរថភ្លើងទំនើបតែប៉ុណ្ណោះទើបមាន ដូច្នេះនៅក្នុងស្ថានីយរថភ្លើងរបស់ប្រទេសកម្ពុជាគឺពុំទាន់មានជណ្ដើរយន្តបែបនេះនោះទេ ក៏ប៉ុន្តែនៅក្នុងផ្សារទំនើប ឬក៏កន្លែងក្រុមហ៊ុនផ្សេងគឺតែងតែមានជណ្ដើរយន្តជានិច្ច នៅក្នុងប្រទេសកម្ពុជាគឺមានជណ្ដើរយន្តជាច្រើនដាក់នៅក្នុងស្ថាប័ន ឬក៏ដាក់នៅក្នុងកន្លែងធ្វើការ ក៏ដូចជាផ្សារទំនើបផ្សេងផងដែរ

Khmer New Year (Sakanan) — 07


រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា អ្នកទាំងបីនាក់បានជិះម៉ូតូមកដល់ផ្ទះអញ្ចឹងគាត់បានត្រលប់មកពីវត្តវិញ នៅពេលដែល ក្រោយពេលដែលគាត់បានធ្វើបុណ្យរួចរាល់ហើយ ប្រគេនចង្ហាន់ដល់ព្រះសង្ឃរួចរាល់ហើយ គាត់ក៏បានត្រលប់មកផ្ទះវិញ ហើយគាត់បានត្រលប់មកផ្ទះដោយការជិះម៉ូតូអញ្ចឹងគាត់ជិះម៉ូតូដល់ផ្ទះរបស់គាត់យើងឃើញថាផ្ទះរបស់គាត់គឺជាផ្ទះរបៀបអ្នកនៅស្រុកស្រែ បាទ ផ្ទះដែលនៅស្រុកស្រែ ព្រោះថា ផ្ទះដែលនៅទីក្រុងគឺជាផ្ទះថ្ម ភាគច្រើនជាផ្ទះថ្ម ហើយសង់ជាប់នឹងដី ទាបជាប់នឹងដី ឬក៏មានពីរជាន់ ឬក៏បីជាន់ ឬក៏ជាផ្ទះល្វែងអញ្ចឹងផ្ទះដែលនៅទីក្រុងគឺមានលក្ខណៈទំនើបនិងស្រស់ស្អាតជាងផ្ទះដែលនៅស្រុកស្រែចំណែកឯនៅ ផ្ទះនៅក្នុងរូបភាពទីនេះ យើងឃើញថាគឺជាផ្ទះឈើមួយ បាទ ផ្ទះឈើ ដែលខ្ពស់ផុតពីដី មានតែមួយជាន់នោះទេ ក៏ប៉ុន្តែគេហៅថាផ្ទះមានពីរខ្នងបាទ ដោយសារតែមានដំបូលពីរជាប់គ្នា អញ្ចឹងផ្ទះខ្មែរ គេហៅថាផ្ទះពីរខ្នង ដែលផ្ទះនោះគឺខ្ពស់ ដោយមានសសរជាច្រើននៅខាងក្រោមផ្ទះ ដើម្បីទ្រផ្ទះឲ្យបានខ្ពស់ បាទ អញ្ចឹងគេឡើងលើផ្ទះដោយកាំជណ្ដើរ អញ្ចឹងយើងឃើញថា មានកាំជណ្ដើរមួយសម្រាប់ឡើងលើផ្ទះ ហើយកាំជណ្ដើរនោះមិនមានបង្កាន់ដៃនោះទេអញ្ចឹងពេលខ្លះ ផ្ទះខ្លះ គាត់ដាក់ជណ្ដើរ ហើយគាត់ដាក់បង្កាន់ដៃបង្កាន់ដៃគឺដាក់នៅលើជណ្ដើរ ដើម្បីឲ្យនៅពេលដែលយើងឡើងយើងអាចតោងបង្កាន់ដៃឡើងអញ្ចឹងវាអាចការពារសុវត្ថិភាពយើងកុំឲ្យធ្លាក់ប៉ុន្តែនៅក្នុងរូបភាពនេះ គឺជណ្ដើរនោះ មិនមានបង្កាន់ដៃសម្រាប់តោងឡើងនោះទេផ្ទះរបស់គាត់គឺមានទ្វារមួយ បាទ ទ្វារនោះលើខាងមុខជណ្ដើរតែម្ដង អញ្ចឹងនៅពេលដែលយើងឡើងផុតជណ្ដើរ គឺយើងឡើងដល់ទ្វារតែម្ដងហើយនៅខាងមុខនោះ គឺគេហៅថារានហាលអញ្ចឹងរានហាល គឺជាទីធ្លានៅខាងមុខផ្ទះនៅខាងលើ សម្រាប់ឲ្យយើងអង្គុយលេងជុំគ្នានៅខាងមុខផ្ទះបាន ដោយយើងពុំចាំបាច់ចុះមកខាងក្រោមនោះទេនៅខាងមុខរានហាលនោះ គឺយើងមានបង្កាន់ដៃ អញ្ចឹងបង្កាន់ដៃ ឬក៏រនាំង ដែលធ្វើដើម្បីការពារខ្លាចក្មេងធ្លាក់ អញ្ចឹងគេធ្វើរនាំង ឬក៏បង្កាន់ដៃនៅរានហាល ព្រោះថារានហាលគឺនៅខ្ពស់ ដូច្នេះគេធ្វើបង្កាន់ដៃដើម្បីបាំង កុំឲ្យមានគ្រោះថ្នាក់ផ្សេងកើតឡើងអញ្ចឹងផ្ទះខ្មែរ គឺ ភាគច្រើនគេធ្វើផ្ទះខ្ពស់ឡើងផុតពីដី ហើយផ្ទះនីមួយៗគឺត្រូវឡើងបាន ឡើងបានដោយកាំជណ្ដើរ និងផ្ទះភាគច្រើនគឺមានរានហាលមួយនៅខាងមុខផ្ទះផងដែរ

Khmer New Year (Sakanan) — 01


នៅក្នុងរូបភាពទីគឺជារូបភាពរបស់ព្រះវិហារមួយ អញ្ចឹងជាទូទៅនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ប្រជាជនកម្ពុជា គាត់តែងតែទៅវត្ត បាទ ហើយនៅក្នុងវត្តគឺមានច្រើន មានដូចជាព្រះវិហារ មានដូចជាសាលាឆាន់ មានដូចជាចេតិយ ហើយនៅក្នុងរូបភាពនេះ យើងឃើញថា មានគ្រួសារមួយគ្រួសារ ដែលមានមនុស្សបីនាក់នៅក្នុងរូបភាព ដែលយើងឃើញមានមនុស្សពណ៌ខ្មៅ បាទ មនុស្សពណ៌ខ្មៅ ដែលក្នុងនោះយើងឃើញមានកូនក្មេងតូចមួយនិងមនុស្សធំពីរនាក់ បាទ មនុស្សធំពីរនាក់និងកូនក្មេងតូចមួយ ពួកគាត់ទាំងអស់គ្នានោះកំពុងតែដើរទៅកាន់ព្រះវិហារមួយអញ្ចឹងគាត់បានដើរទៅកាន់ព្រះវិហារ ដែលព្រះវិហារនោះ គឺជាព្រះវិហារដែលនៅក្នុងវត្តអញ្ចឹងវត្តដែលនៅក្នុងព្រះពុទ្ធសាសនា គឺតែងតែមានព្រះវិហារ មានសាលាឆាន់ បាទ សាលាឆាន់ គឺគេប្រើសម្រាប់ព្រះសង្ឃ ឬក៏លោកសង្ឃ គាត់ សម្រាប់ឆាន់ចង្ហាន់ បាទ អញ្ចឹងព្រះសង្ឃ ឬក៏លោកសង្ឃ គាត់ឆាន់ចង្ហាន់នៅក្នុងសាលាឆាន់ នៅពេលដែលប្រជាជន ឬក៏នៅពេលដែលប្រសក [បាសក/ឧបាសក] គាត់យកចង្ហាន់ទៅប្រគេនព្រះសង្ឃ បាទ ចំណែកព្រះវិហារ ព្រះវិហារគឺគេប្រើប្រាស់សាងសង់ឡើង សម្រាប់តម្កល់ព្រះពុទ្ធបដិមា អញ្ចឹងគេយករូបព្រះពុទ្ធ បាទ រូបព្រះពុទ្ធ ដែលជារូបចម្លាក់ថ្ម ឬក៏រូបចម្លាក់ស៊ីម៉ងត៍ នៅពេលដែលគេឆ្លាក់ជាព្រះពុទ្ធហើយ គេហៅថាព្រះពុទ្ធបដិមា អញ្ចឹងគេយករូបព្រះពុទ្ធបដិមាទៅដាក់ក្នុងព្រះវិហារ ហើយគេចូលព្រះវិហារដើម្បីថ្វាយបង្គំព្រះអញ្ចឹងជាទូទៅប្រជាជនយើងតែងតែទៅវត្ត ហើយចូលព្រះវិហារដើម្បីថ្វាយបង្គំព្រះ ម្យ៉ាងវិញទៀត នៅពេលដែលព្រះសង្ឃគាត់សូត្រធម៌ ព្រះសង្ឃដែល ដល់ម៉ោងសូត្រធម៌ពេលព្រឹកឡើង តែងតែចូលទៅសូត្រធម៌នៅក្នុងព្រះវិហារ នៅ គាត់សូត្រធម៌នៅចំពោះមុខព្រះពុទ្ធបដិមានោះផងដែរអញ្ចឹងរូបភាពនេះ យើងឃើញថាព្រះវិហារមួយ ដែលមានកម្ពស់ខ្ពស់ផុតពីដី អញ្ចឹងព្រះវិហារមានកម្ពស់ខ្ពស់ផុតពីដី ដែលនៅខាងក្រោមព្រះវិហារគឺមានសសរជាច្រើន អញ្ចឹងព្រះវិហារអាចខ្ពស់បាន គឺដោយសារមានសសរ សសរទ្រព្រះវិហារ ហើយយើងអាចឡើងទៅកាន់ព្រះវិហារនោះបាន តាមរយៈជណ្ដើរ បាទ អញ្ចឹងយើងឡើងទៅកាន់ព្រះវិហារតាមរយៈជណ្ដើរ ព្រះវិហារនោះគឺមានបង្អួចជាច្រើន បាទ មានបង្អួចជាច្រើន ដែលនៅខាងនៃជញ្ជាំង អញ្ចឹងជញ្ជាំងព្រះវិហារ គឺមានបង្អួចជាច្រើនចំណែកដំបូលព្រះវិហារគឺមានពណ៌ទឹកក្រូច បាទ ដំបូលព្រះវិហារគឺមានពណ៌ទឹកក្រូច ហើយមានពីរជាន់ អញ្ចឹងដំបូលនោះគឺមានពីរជាន់ នៅលើដំបូលគឺគេប្រើប្រាស់រចនាបថខ្មែរ បាទ រចនាបថ យើងហៅថារចនាបថ ឬក៏ក្បូរក្បាច់ ដែលយើងឃើញមានកន្ទុយនាគ បាទ រូបកន្ទុយនាគ ឬក៏ក្បាច់កន្ទុយនាគ នៅលើចុងដំបូលនីមួយៗផងដែរអញ្ចឹងនៅក្នុងរូបភាពនេះ គឺយើងនិយាយអំពីថ្ងៃចូលឆ្នាំខ្មែរ មានគ្រួសារមួយគ្រួសារហ្នឹង គាត់បានយកចង្ហាន់ទៅប្រគេនលោក នៅក្នុងព្រះវិហារ នៅក្នុងវត្តព្រះពុទ្ធសាសនា