Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
លូត | luut | 1. to sprout, appear 2. to protrude 3. of hair, vegetation: to grow, become longer, lengthen 4. to develop 5. to be prosperous, flourishing, successful 6. to be exaggerated |
2/2 |
Link to overview page
Link to dictionary
Rice (Sakanan) — 05
Personal Hygiene (Sakanan) — 16
អញ្ចឹងនៅក្នុងរូបភាពនេះ គឺយើងនិយាយអំពីការធ្វើអនាម័យខ្លួនប្រាណ ប្រសិនបើខ្លួនប្រាណរបស់យើងមានអនាម័យ នោះយើងនឹងមានសុខភាពល្អ ហើយយើងអត់ងាយឈឺនោះទេ គឺយើងអត់ងាយឈឺទេ ក៏ប៉ុន្តែប្រសិនបើយើងអត់មានអនាម័យខ្លួនប្រាណរបស់យើងទេ យើងនឹងឧស្សាហ៍ឈឺ ហើយឧស្សាហ៍ទៅពេទ្យ អញ្ចឹងប្រសិនបើយើងឈឺ គឺយើងខាតទាំងពេលវេលា យើងខាតទាំងថវិកា ហើយយើងអត់មានសុខភាពល្អ យើងសុខភាពទន់ខ្សោយ ដូច្នេះគឺវាអត់ល្អសម្រាប់យើងនោះទេ អញ្ចឹងមនុស្សម្នាក់ៗគឺគេត្រូវការសុខភាពល្អ ដូច្នេះដើម្បីឲ្យមានសុខភាពល្អ យើងត្រូវតែមានអនាម័យខ្លួនប្រាណ ក៏ដូចជាអនាម័យក្នុងការរស់នៅ ក៏ដូចជាអនាម័យក្នុងការហូបចុក និងការស្លៀកពាក់ជាដើម ដែលជាក់ស្ដែងក្មេងប្រុសម្នាក់នេះ គឺគាត់មានអនាម័យយ៉ាងខ្លាំង ដោយគាត់តែងតែងូតទឹក ដុសសាប៊ូ កក់សក់ កាត់ក្រចក និងត្បារត្រចៀករបស់គាត់ឲ្យបានស្អាតជានិច្ច អញ្ចឹងការរស់នៅរបស់គាត់ស្អាត ដូច្នេះគាត់នឹងមានសុខភាពល្អនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់គាត់។