KhmerPronunciationEnglish/Notes#occ
ឈូង cʰuuŋ 1. gulf , bay, cove
2. corner
3. kind of heart-shaped pillow used in a traditional game of the same name: it is usually played by two sides, one of boys and one of girls, each side throws the ឈូង to the other and they scramble for it, the one who gets the ឈូង goes to a neutral area and may hit the thrower with the ឈូង​
9/2

Link to overview page
Link to dictionary

Khmer New Year (Sakanan) — 13


បន្ទាប់មករូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញថា បន្ទាប់ពីលេងចោលឈូងហើយ យើងឃើញនៅពេលនោះ ខាងស្រីគឺចាញ់ ដោយគាត់មិនចាប់ឈូងមិនបាននោះទេ អញ្ចឹងហើយ ខាងប្រុស គាត់តម្រូវឲ្យខាងស្រីគាត់រាំអញ្ចឹងការលេងចោលឈូង គឺយើងមិនមែនជាល្បែងស៊ីសងនោះទេ គឺជាល្បែងប្រជាប្រិយ ដែលខ្មែរយើងតែងតែលេងនៅក្នុងពិធីចូលឆ្នាំ ដូច្នេះការចាញ់ឈ្នះមិនមានការភ្នាល់ដាក់លុយ ឬក៏ដាក់ទ្រព្យសម្បត្តិផ្សេងនោះទេ ព្រោះថាល្បែងភ្នាល់ដាក់លុយ ឬក៏ដាក់ទ្រព្យសម្បត្តិ គឺជាអំពើខុសច្បាប់ដូច្នេះគឺយើងលេងនៅត្រឹមតែជាការឲ្យច្រៀង ឬក៏ឲ្យរាំដូចនៅក្នុងរូបភាពនេះ នៅពេលដែលខាងស្រីគាត់ចាញ់ គាត់បាន ខាងប្រុសគាត់បានឲ្យខាងស្រីរាំ អញ្ចឹងខាងស្រី គាត់ក៏បានរាំ ហើយខាងប្រុសក៏បានច្រៀងនិងទះដៃ អញ្ចឹងយើងលេងល្បែងនេះគឺសប្បាយរីករាយទាំងអស់គ្នា មិនថាប្រុស មិនថាស្រី មិនថាក្មេង មិនថាចាស់ គឺអាចលេងបានទាំងអស់អញ្ចឹងហើយយើងឃើញថា នៅក្នុងរូបភាពនេះ គឺមានខាងស្រីកំពុងតែលើកដៃរាំ ដោយពួកគាត់រាំចង្វាក់ប្រពៃណីខ្មែរ ហើយដោយឲ្យខាងប្រុស គាត់ជាអ្នកច្រៀងចម្រៀង ដែលគាត់ចង់បាន

Khmer New Year (Sakanan) — 12


នៅក្នុងរូបភាពទី ១២ នៅក្នុងរូបភាពទី ១២ យើងឃើញថា មានមនុស្សចំនួនពីរក្រុម ដែលក្នុងនោះមានប្រុសមួយក្រុម និងស្រីមួយក្រុម គាត់កំពុងតែលេងចោលឈូង អញ្ចឹងចោលឈូងគឺជាល្បែងប្រជាប្រិយរបស់ខ្មែរ ដែលគេតែងតែលេងនៅក្នុងពិធីចូលឆ្នាំថ្មី ដែលល្បែងនេះ គឺយើងលេងដោយចែកចេញជាពីរក្រុម គឺស្រីមួយក្រុមនិងប្រុសមួយក្រុម ដែល ហើយឈូង គឺគេធ្វើអំពីបាល់ឈូងគឺជាបាល់ក្រណាត់ បាទ ជាបាល់មួយដែលធ្វើអំពីក្រណាត់ ដែលក្រណាត់នោះ គឺយើងចងចេញជាបាល់ ហើយមានកន្ទុយមួយ យើងទុកកន្ទុយមួយសម្រាប់ចោលអញ្ចឹងខាងប្រុស នៅពេលនោះ គឺយើងឲ្យម្ខាងចោលបាល់ឈូងនោះ ហើយម្ខាងទៀតជាអ្នកចាប់ឈូង អញ្ចឹងនៅពេលដែលយើងចោល អ្នកខាងចាប់ត្រូវតែចាប់ឲ្យបាន បន្ទាប់ពីចាប់ហើយ យើងត្រូវគប់មករកអ្នកដែលចោលវិញប៉ុន្តែឈូងនោះ គឺមិន គប់និងចោលមិនមានគ្រោះថ្នាក់នោះទេ ព្រោះថាបាល់ដែលធ្វើពីក្រណាត់ ទោះជាប៉ះទង្គិច ក៏មិនមានការឈឺចាប់ ឬក៏មិនមានគ្រោះថ្នាក់ដែរ គឺគេលេងដើម្បីសប្បាយរីករាយ អញ្ចឹងហើយទើបគេធ្វើបាល់នោះអំពីក្រណាត់ ដូច្នេះវាមិនបង្កឲ្យមានផលប៉ះពាល់ ឬក៏មិនបង្កឲ្យមានរបួសនោះទេអញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញថា មានមនុស្សប្រុសមួយក្រុម បាទ គាត់កំពុងតែបោះឈូងទៅឲ្យខាងស្រី ចំណែកឯខាងស្រីមួយក្រុមនោះ គាត់កំពុងតែយកដៃ ដើម្បីចាប់ឈូង ដែលខាងប្រុសនោះគាត់បោះទៅអញ្ចឹងការចោលឈូង គឺយើងមានលក្ខខណ្ឌគ្នា បាទ គឺប្រសិនបើយើងចោលឈូងទៅម្ខាងទៀតចាប់មិនបានទេ គឺម្ខាងនោះត្រូវតែច្រៀង ឬក៏រាំទៅតាមការចង់បានរបស់អ្នកចោលឈូង ឬក៏របស់អ្នកដែលឈ្នះ អញ្ចឹងនៅពេលដែលយើងចាប់ឈូងអត់បាន គឺយើងក្លាយដូចជាអ្នកចាញ់