KhmerPronunciationEnglish/Notes#occ
រង្គើ rʊəŋkəə 1. to quake, shake, tremble, vibrate
2. to be loose, unsteady
7/4

Link to overview page
Link to dictionary

Post Office (Sakanan) — 17


បន្ទាប់មកទៀតរូបភាពទី ១៧ រូបភាពទី ១៧ គឺមិនខុសពីសំបុត្រនោះទេ មិនខុសពីការផ្ញើសំបុត្រនោះទេ គឺបុរសម្នាក់នោះ គាត់ត្រូវសរសេរអាសយដ្ឋានរបស់អ្នកទទួល អញ្ចឹងគាត់ត្រូវសរសេរឈ្មោះ អាសយដ្ឋាន ក៏ដូចជាលេខទូរស័ព្ទរបស់អ្នកទទួល ដើម្បីឲ្យអ្នករត់សំបុត្រងាយស្រួលនៅក្នុងការយកទៅឲ្យអ្នកទទួលឲ្យចំគោលដៅ អញ្ចឹងបុរសម្នាក់នោះ គាត់ក៏បានកំពុងតែកាន់ប៊ិច គាត់កាន់ប៊ិចសរសេរអាសយដ្ឋាន ក៏ដូចជាឈ្មោះរបស់អ្នកទទួល នៅលើប្រអប់បញ្ញើរបស់គាត់ ដើម្បីមុននឹងគាត់ផ្ញើ ព្រោះគាត់សរសេរបែបនេះ គឺងាយស្រួល ធ្វើឲ្យការិយាល័យប្រៃសណីយ៍ ឬក៏បុគ្គលិកការិយាល័យប្រៃសណីយ៍ យកអីវ៉ាន់នោះ ឬក៏យកសម្ភារៈ ឬក៏សៀវភៅរបស់គាត់នោះ ទៅឲ្យមិត្តភក្តិរបស់គាត់ចំគោលដៅតែម្ដង អញ្ចឹងគាត់ត្រូវសរសេរឲ្យបានច្បាស់ គាត់ត្រូវសរសេរឲ្យបានច្បាស់ ដើម្បីកុំឲ្យមានការភាន់ច្រឡំ ដូច្នេះគាត់ យើងឃើញនៅក្នុងរូបភាពនេះ គឺគាត់កំពុងតែសរសេរដោយយកចិត្តទុកដាក់ជាទីបំផុត ដោយគាត់កាន់ប៊ិចនៅក្នុងដៃស្ដាំ ហើយសរសេរ ដៃឆ្វេងរបស់គាត់គឺដាក់នៅលើប្រអប់ ដើម្បីទប់កុំឲ្យប្រអប់របស់គាត់រង្គើ នៅពេលដែលប្រអប់រង្គើគឺវាពិបាកសរសេរ ដូច្នេះគាត់ទប់ឲ្យនឹង ឲ្យប្រអប់របស់គាត់មានលំនឹង ដើម្បីងាយស្រួលក្នុងការសរសេរ

Post Office (Sakanan) — 14


បន្ទាប់មកទៀតរូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ យើងឃើញ ដោយសារតែឡាំងក្រដាសនោះ វាមានទំហំធំជាងសៀវភៅបន្តិច ដូច្នេះក្មេងប្រុសម្នាក់នោះ គាត់ក៏បានយកក្រដាសកាសែតមកសៀតនៅសងខាង នៅខាងដើម្បីឲ្យសៀវភៅនោះណែនល្អទៅនឹងប្រអប់ឡាំងក្រដាសនោះ អញ្ចឹងដោយសារតែឡាំងក្រដាស ដោយសារតែសៀវភៅវាតូចជាងឡាំងក្រដាសនោះបន្តិច វាតូចជាងប្រអប់នោះបន្តិច អញ្ចឹងវាធ្វើឲ្យរលុង បានន័យថាសៀវភៅនោះនឹងរលុងនៅពេលដែលគេខ្ចប់ អញ្ចឹងវាអាចក្រឡុកចុះឡើងទៅឆ្វេងទៅស្ដាំបាន វានឹងរង្គើ នៅពេលដែលគេដឹកជញ្ជូន ឬក៏វាអាចធ្វើឲ្យខូចឡាំងក្រដាសនោះបាន នៅពេលដែលគេដាក់អីវ៉ាន់ច្រើនសង្កត់លើគ្នា ដូច្នេះដើម្បីឲ្យប្រាកដថាសៀវភៅនោះគឺមានលំនឹង ដើម្បីរក្សាលំនឹងសៀវភៅនៅក្នុងកេសក្រដាសនោះ ឬក៏ឡាំងក្រដាសនោះ គឺក្មេងប្រុសម្នាក់នោះ គាត់ក៏បានយកក្រដាសកាសែតមកហែក បន្ទាប់មកគាត់ឆ្មូល បានន័យថាគាត់ បានន័យថាគាត់យកក្រដាសនោះមកធ្វើជាដុំតូចតូចដើម្បីសៀតចូលទៅក្នុងចន្លោះ ដែលមានពីសៀវភៅទៅនឹងក្រដាស ដើម្បីឲ្យវាណែនល្អ អញ្ចឹងគាត់ធ្វើបែបនេះ ដើម្បីឲ្យសៀវភៅណែនល្អទៅនឹងឡាំងក្រដាសនោះ ដើម្បីកុំឲ្យសៀវភៅក្រឡុកនៅក្នុងឡាំងក្រដាស ឬក៏ដើម្បីកុំឲ្យរលុង អញ្ចឹងនៅពេលដែលគេដឹកជញ្ជូន គឺវានឹងមានលំនឹងនៅក្នុងឡាំងក្រដាស អញ្ចឹងវាអត់ធ្វើឲ្យខូចសៀវភៅ ឬក៏អត់ឲ្យធ្វើ ធ្វើអត់ឲ្យធ្វើឲ្យខូចប្រអប់នោះទេ ដូច្នេះនៅពេលដែលយើងចង់ផ្ញើសម្ភារៈ ឬក៏ចង់ផ្ញើអីវ៉ាន់ នៅពេលដែលអីវ៉ាន់របស់យើងតូចជាងប្រអប់ យើងត្រូវយកអ្វីផ្សេងដូចជាក្រណាត់ ឬក៏ក្រដាសមកសៀតវាឲ្យណែន ដើម្បីងាយស្រួលក្នុងការផ្ញើអីវ៉ាន់

Tuk Tuk (Sakanan) — 14


បន្ទាប់មកនៅក្នុងរូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ បន្ទាប់ពីពួកគេយល់ព្រមនូវតម្លៃដុល្លារ ដែលសម្រាប់ជិះរ៉ឺម៉កកង់បីនោះហើយ ម្ចាស់រ៉ឺម៉កកង់បីក៏បានចូលទៅក្នុងរ៉ឺម៉កដើម្បីបញ្ឆេះរ៉ឺម៉ក ហើយបន្ទាប់មកពួកគេទាំងបីនាក់ក៏បានឡើងទៅលើរ៉ឺម៉ក អញ្ចឹងយើងឃើញថានៅក្នុងរូបភាពនេះ បុរសដែលពាក់អាវពណ៌ប្រផេះជាមួយនឹងនារីដែលពាក់អាវវៀលនេះ បានឡើងទៅមុន បាទ ដោយបុរសពាក់អាវពណ៌ប្រផេះ គាត់បានជិះនូវចំហៀង ឬក៏ជិះនៅខាង ហើយនារីនោះ គាត់ជិះនៅកណ្ដាល ហើយយើងឃើញនៅក្នុងរូបភាពនេះ បុរសដែលពាក់អាវ គាត់បានយកដៃតោងបង្កាន់ដៃរ៉ឺម៉ក អញ្ចឹងបានន័យថាគាត់ជិះនៅខាង ដូច្នេះ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ គាត់ត្រូវតោងបង្កាន់ដៃរបស់រ៉ឺម៉ក ដែលនៅខាងលើ ព្រោះថារ៉ឺម៉កកង់បីគឺអត់មានទ្វារនោះទេ អញ្ចឹងហើយប្រសិនបើយើងមិនតោងនោះទេ វាអាច វាអាចនឹងធ្វើឲ្យយើងធ្លាក់បាន អញ្ចឹងដើម្បីសុវត្ថិភាពយើងត្រូវតែតោង ហើយនៅក្នុងរូបភាពនេះ យើងឃើញថាបុរសពាក់អាវបៃតង បាទ គាត់ឡើងលើរ៉ឺម៉កក្រោយគេ បន្ទាប់ពីរ៉ឺម៉កឆេះហើយ អញ្ចឹងបានន័យថាគាត់បញ្ឆេះម៉ាស៊ីន ម្ចាស់រ៉ឺម៉កគាត់បានបញ្ឆេះម៉ាស៊ីន ដោយយើងឃើញនៅក្នុងរូបភាពនេះគឺរ៉ឺម៉កកំពុងតែ ម៉ាស៊ីនរ៉ឺម៉កកំពុងតែបញ្ឆេះ ហើយរ៉ឺម៉កកំពុងតែរង្គើ បានន័យថានៅពេលដែលម៉ាស៊ីនបញ្ឆេះរួចរាល់ហើយ គឺរ៉ឺម៉ក ឬក៏ឡាន ឬក៏ម៉ូតូ នឹងមានការរង្គើបន្តិច ព្រោះកម្លាំងម៉ាស៊ីនធ្វើឲ្យរ៉ឺម៉កនោះរង្គើ អញ្ចឹងបុរសដែលពាក់អាវបៃតង គាត់កំពុងតែយកជើងម្ខាងជាន់លើរ៉ឺម៉ក ជើងម្ខាងទៀតនៅលើដី គាត់ធ្វើបែបនេះដើម្បីឡើងទៅលើរ៉ឺម៉ក ហើយដៃរបស់គាត់គឺតោងបង្កាន់ដៃរ៉ឺម៉កដែលនៅលើដំបូល ដើម្បីកុំឲ្យធ្លាក់ អញ្ចឹងគាត់តោងដើម្បីឡើងលើរ៉ឺម៉ក ហើយអង្គុយ ដើម្បីជិះត្រលប់ទៅផ្ទះរបស់គាត់វិញ

Fruits (Sakanan) — 04


បន្ទាប់មកទៀតរូបភាពទីរូបភាពទីបន្ទាប់ពីបុរសអ្នកលក់ គាត់បានចិតល្ហុងនោះពុះជាពីររួចរាល់ហើយ គាត់ក៏បានចិតសំបកល្ហុង ដែលមានពណ៌លឿងនោះ ចេញឲ្យអស់ អញ្ចឹងសំបកមានពណ៌លឿង គឺយើងត្រូវចិតចេញពីសាច់ល្ហុងទាំងអស់ ដើម្បីឲ្យល្ហុងនោះនៅសល់តែសាច់ពណ៌ក្រហម ឬក៏សាច់ពណ៌ទឹកក្រូច ហើយបន្ទាប់មកគេត្រូវយកគ្រាប់ចេញ គឺយើងត្រូវយកខ្វេះ យកគ្រាប់ល្ហុងចេញឲ្យអស់ ដែលជាទូទៅគ្រាប់ល្ហុងគឺអត់នៅក្នុងសាច់ល្ហុងទេ គឺវានៅចំកណ្ដាលនៃផ្លែល្ហុងតែម្ដង អញ្ចឹងនៅពេលដែលយើងពុះវាជាពីរ យើងអាចឃើញគ្រាប់ល្ហុងបានច្បាស់ ហើយយើងគ្រាន់តែយកកាំបិត ឬក៏យកស្លាបព្រា មកដួសគ្រាប់ល្ហុងនោះចេញជាការស្រេច ដោយយើងអត់ពិបាកលូកឆ្កឹះទៅក្នុងសាច់ល្ហុងនោះទេ អញ្ចឹងសាច់ល្ហុង ក៏អត់មានខូចសោភ័ណភាពដែរ គឺវានៅស្អាតល្អ ដូច្នេះគេអត់ញ៉ាំគ្រាប់ល្ហុងនោះទេ ដោយគ្រាប់ល្ហុង គឺយកទៅដាំ ឬក៏យកទៅបោះចោល អញ្ចឹងប្រសិនបើយើងចង់ដាំដើមល្ហុង គឺយើងអាចយកគ្រាប់ល្ហុងនោះទៅដាំបាន ប៉ុន្តែប្រសិនបើយើងអត់ត្រូវការគ្រាប់ល្ហុងទេ យើងយកបោះចោលតែម្ដង គឺយើងញ៉ាំគ្រាប់ល្ហុងអត់កើតនោះទេអញ្ចឹងនៅក្នុងរូបភាពទីយើងឃើញបុរសដែលជាអ្នកលក់ គាត់បានយកកាំបិតមកឆូតល្ហុងនោះជាពីរ ដើម្បីឲ្យវាទៅជាចំណិតតូចអញ្ចឹងល្ហុងជាទូទៅគឺធំ ហើយរាងវាទ្រវែង ដូច្នេះដើម្បីងាយស្រួលញ៉ាំ គឺយើងយកកាំបិតមកចិតវា ដើម្បីឲ្យទៅជាចំណិតតូចមុននឹងយើងញ៉ាំ ដូច្នេះយើងអាចងាយស្រួលញ៉ាំ ដែលជាក់ស្ដែងនៅក្នុងរូបភាពនេះគឺដៃម្ខាងរបស់អ្នកលក់ គាត់ទប់ល្ហុងកុំឲ្យរង្គើ ដៃម្ខាងទៀតគាត់កាន់កាំបិត ដើម្បីឆូតល្ហុង ពុះល្ហុងជាពីរ គឺគាត់ឆូតពីមុខទៅក្រោយ បានន័យថាគាត់យកកាំបិតរបស់គាត់ គាត់យកចុងកាំបិតមកឆូតល្ហុងពីមុខទៅក្រោយ ដើម្បីពុះល្ហុងនោះជាពីរចំណែកស្មើគ្នា ឲ្យទៅជាចំណិតតូចដើម្បីឲ្យអតិថិជនរបស់គាត់ងាយស្រួលញ៉ាំ