KhmerPronunciationEnglish/Notes#occ
ហែក haek 1. to tear
2. to tear out/off/apart, tear to pieces
3. to force open (the mouth)
4. to slander, expose someone's faults in public
6/5

Link to overview page
Link to dictionary

Fruits (Sakanan) — 10 Durian


បន្ទាប់មកទៀតគឺយើងឃើញមានរូបភាពផ្លែទុរេន អញ្ចឹងផ្លែទុរេនគឺជាផ្លែមួយប្រភេទ ដែលមានសំបករឹងនិងមានបន្លារឹង អញ្ចឹងផ្លែទុរេនគឺប្រសិនបើយើងប៉ះមិនប្រយ័ត្ន វាអាចធ្វើឲ្យយើងមុតដៃបាន ហើយផ្លែទុរេនជាទូទៅគឺមានសំបកពណ៌បៃតង ទោះបីជាវាទុំក៏ដោយ ក៏វាមានសំបកពណ៌បៃតងដែរ ហើយដើម្បីញ៉ាំផ្លែទុរេនបាន យើងត្រូវតែពុះសំបកវាចេញ ដោយយើងគ្រាន់តែយកកាំបិតមកឆូតសំបកវា ហើយចាប់ហែកសំបកនោះជាការស្រេច នឹង វានឹង យើងអាចឃើញសាច់របស់វាពណ៌លឿង ដែលសាច់របស់វាគឺមានលក្ខណៈជាក្លែបដូចក្លែបក្រូចដែរ ប៉ុន្តែវាធំជាងផ្លែក្រូច ហើយសាច់របស់វាគឺមានរសជាតិផ្អែម អត់មានរសជាតិជូរទេ អញ្ចឹងយើងឃើញសាច់របស់វា ហើយសាច់របស់វាក្រាស់ ដែលជាទូទៅទុរេនគឺយើងអត់ញ៉ាំសំបកហើយក៏អត់ញ៉ាំគ្រាប់ដែរ គឺយើងញ៉ាំវាតែសាច់តែប៉ុណ្ណោះ ដែលសាច់របស់វាគឺមានពណ៌លឿង

Grilled Fish (Sakanan) — 14


បន្ទាប់មកទៀតគឺរូបភាពទី ១៤ រូបភាពទី ១៤ គឺយើងឃើញថា បន្ទាប់ពីពួកគាត់រៀបចំម្ហូបរួចរាល់អស់ហើយ អញ្ចឹងពួកគាត់ទាំងពីរក៏ចាប់ផ្ដើមបើកកញ្ចប់បាយ អញ្ចឹងដោយសារតែគាត់អត់ដាំបាយទេនៅថ្ងៃនេះ ហើយគាត់ក៏អត់ធ្វើម្ហូបដែរ អញ្ចឹងគាត់ទិញបាយ និងម្ហូបមកពីខាងក្រៅ អញ្ចឹងដោយសារតែបច្ចុប្បន្នមនុស្សយើងរវល់ច្រើន ដូច្នេះយើងអត់មានពេលរៀបចំបាយម្ហូបខ្លួនឯងទេ បានន័យថាម្នាក់គឺធ្វើការនិងរៀន ហើយចូលមកដល់ផ្ទះយប់ជ្រៅពេក ដូច្នេះយើងអត់មានពេលធ្វើម្ហូបនិងដាំបាយញ៉ាំខ្លួនឯងទេ អញ្ចឹងវិធីដែលល្អមួយគឺការទិញមកទីខាងក្រៅដើម្បីញ៉ាំ ដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១៤ គឺបុរសម្នាក់នោះ គាត់បានទិញត្រីនិងទិញបាយមកពីហាងដែលលក់នៅតាមផ្លូវ លក់នៅតាមចិញ្ចើមផ្លូវ ដើម្បីយកមកញ៉ាំ ដោយសារតែគាត់អត់មានពេលដាំបាយ និងអត់មានពេលធ្វើម្ហូបដោយខ្លួនឯង ហើយរូបភាពទី ១៤ នេះ រូបភាពទី ១៤ គឺគាត់កំពុងតែហែកកញ្ចប់បាយ អញ្ចឹងជាទូទៅ កញ្ចប់បាយគឺតែងតែមានសំបក ហើយនិងមានមាត់កញ្ចប់ អញ្ចឹងដើម្បីឲ្យចាក់បាយចេញពីកញ្ចប់នោះបាន យើងត្រូវតែហែកមាត់កញ្ចប់បាយចេញ អញ្ចឹងយើងឃើញគាត់បានទាញកញ្ចប់បាយឡើងលើ ទាញដើម្បីបកមាត់គម្របកញ្ចប់បាយឡើង ដើម្បីចាក់បាយចូលទៅក្នុងចាន

Noodle Soup (Sakanan) — 12


បន្ទាប់មកទៀតរូបភាពទី ១២ នៅក្នុងរូបភាពទី ១២ យើងឃើញថា បន្ទាប់ពីពួកគេទាំងពីរនាក់ ឬក៏ក្មេងប្រុសទាំងពីរនាក់ គាត់បានទទួលចានមីទឹកស៊ុបរបស់គាត់ដែលបានកុម្ម៉ង់រួចរាល់ហើយ អញ្ចឹងពួកគេក៏បានទទួលពីអ្នកលក់ ដោយអ្នកលក់យកចានទាំងពីរនោះមកដាក់លើតុរបស់ពួកគេ ដោយដាក់ចានគុយទាវទឹកស៊ុបឲ្យក្មេងប្រុសទីនិងចានគុយទាវគោក ឬក៏មីគោកទៅឲ្យក្មេងប្រុសទីដើម្បីញ៉ាំអញ្ចឹងបន្ទាប់ពីពួកគេបានទទួលមីគោក ហើយនិងមីទឹកស៊ុបហើយ នៅក្នុងរូបភាពទី ១២ ពួកគេក៏បានយកចង្កឹះមកអញ្ចឹងជាធម្មតា ការលក់នៅតាមចិញ្ចើមផ្លូវគឺតែងតែមានដីហុយ អញ្ចឹងចង្កឹះ និងស្លាបព្រា ប្រសិនបើយើងអត់រក្សាអនាម័យទេ វានឹងប្រឡាក់ដីមិនខាន ដូច្នេះជាធម្មតាចង្កឹះគេដាក់នៅក្នុងស្រោមមួយ អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពទី ១២ នេះ ពួកគេក៏បានហែកស្រោមចង្កឹះ ដើម្បីដកចង្កឹះចេញពីស្រោមដែលស្រោមចង្កឹះ ពេលខ្លះគឺធ្វើពីថង់ប្លាស្ទិក ហើយពេលខ្លះទៀតគេធ្វើអំពីក្រដាស អញ្ចឹងស្រោមចង្កឹះនេះ គឺបានរុំចង្កឹះកុំឲ្យប្រឡាក់ដី ព្រោះថាពេលខ្លះការលក់បែបនេះគឺមានដីហុយ ដោយសារតែមានឡាន ម៉ូតូ គាត់បើកតាមផ្លូវច្រើន អញ្ចឹងធ្វើឲ្យដីហុយប្រឡាក់ ដូច្នេះហើយទើបគាត់ដាក់ក្នុងស្រោមដើម្បីរក្សាអនាម័យ ប្រសិនបើអត់រក្សាអនាម័យទេ អតិថិជនរបស់គាត់អាចឈឺ ដោយសារឆ្លងមេរោគ ដោយសារមានធូលីជាប់នឹងចង្កឹះជាដើម

Noodle Soup (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញថា បន្ទាប់ពីគាត់ហែកស្រោមចង្កឹះហើយ យើងឃើញពួកគេទាំងពីរនាក់ក៏បានបើកប្រអប់មួយ អញ្ចឹងនៅលើតុរបស់ពួកគេក៏មានប្រអប់មួយដែរ សម្រាប់ដាក់ស្លាបព្រា អញ្ចឹងប្រអប់នោះគឺជាប្រអប់សម្រាប់ដាក់ស្លាបព្រា ដើម្បីរក្សាអនាម័យកុំឲ្យស្លាបព្រានោះប្រឡាក់ដី ដូច្នេះហើយ អ្នកលក់ក៏បានយកស្លាបព្រាទៅដាក់ក្នុងប្រអប់បិទជិតមួយអញ្ចឹងប្រសិនបើគាត់ដាក់ក្នុងប្រអប់បិទជិត គឺដីអត់ហុយចូលទេដោយដីទាំងអស់នោះគឺអត់ហុយចូលប្រអប់ទេ អញ្ចឹងប្រអប់របស់គាត់អត់ប្រឡាក់នោះទេអញ្ចឹងពួកគេទាំងពីរនាក់ ក៏បានបើកប្រអប់មួយដើម្បីយកស្លាបព្រាចេញពីប្រអប់នោះហើយបន្ទាប់មកយើងឃើញនៅក្នុងរូបភាពទី ១៣ ដដែល បន្ទាប់ពីពួកគេយកស្លាបព្រាចេញពីប្រអប់នោះហើយ ពួកគេក៏បានយកស្លាបព្រានោះមកជូតនឹងក្រដាសអនាម័យអញ្ចឹងជាទូទៅនៅលើតុគុយទាវតែងតែមានក្រដាសអនាម័យមួយប្រអប់ផងដែរ ដើម្បីឲ្យអតិថិជនជូតចង្កឹះ និងជូតស្លាបព្រារបស់ពួកគេអញ្ចឹងជាទូទៅយើងញ៉ាំមី ឬក៏ញ៉ាំគុយទាវដោយប្រើចង្កឹះ ក៏ប៉ុន្តែស្លាបព្រាគឺយើងយកដើម្បីហុតទឹកស៊ុបអញ្ចឹងនៅក្នុងរូបភាពនេះ ក្មេងប្រុសទីគាត់ក៏បានយកស្លាបព្រា ដើម្បីជូតសម្អាត ដើម្បីធ្វើការហុតទឹកស៊ុបរបស់គាត់ ដោយសារតែគាត់កុម្ម៉ង់មីមានទឹកស៊ុបអញ្ចឹងដើម្បីឲ្យប្រាកដថាស្លាបព្រានោះស្អាត គឺត្រូវជូតបន្ថែមទៀតដោយប្រើក្រដាសអនាម័យ

Post Office (Sakanan) — 14


បន្ទាប់មកទៀតរូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ យើងឃើញ ដោយសារតែឡាំងក្រដាសនោះ វាមានទំហំធំជាងសៀវភៅបន្តិច ដូច្នេះក្មេងប្រុសម្នាក់នោះ គាត់ក៏បានយកក្រដាសកាសែតមកសៀតនៅសងខាង នៅខាងដើម្បីឲ្យសៀវភៅនោះណែនល្អទៅនឹងប្រអប់ឡាំងក្រដាសនោះ អញ្ចឹងដោយសារតែឡាំងក្រដាស ដោយសារតែសៀវភៅវាតូចជាងឡាំងក្រដាសនោះបន្តិច វាតូចជាងប្រអប់នោះបន្តិច អញ្ចឹងវាធ្វើឲ្យរលុង បានន័យថាសៀវភៅនោះនឹងរលុងនៅពេលដែលគេខ្ចប់ អញ្ចឹងវាអាចក្រឡុកចុះឡើងទៅឆ្វេងទៅស្ដាំបាន វានឹងរង្គើ នៅពេលដែលគេដឹកជញ្ជូន ឬក៏វាអាចធ្វើឲ្យខូចឡាំងក្រដាសនោះបាន នៅពេលដែលគេដាក់អីវ៉ាន់ច្រើនសង្កត់លើគ្នា ដូច្នេះដើម្បីឲ្យប្រាកដថាសៀវភៅនោះគឺមានលំនឹង ដើម្បីរក្សាលំនឹងសៀវភៅនៅក្នុងកេសក្រដាសនោះ ឬក៏ឡាំងក្រដាសនោះ គឺក្មេងប្រុសម្នាក់នោះ គាត់ក៏បានយកក្រដាសកាសែតមកហែក បន្ទាប់មកគាត់ឆ្មូល បានន័យថាគាត់ បានន័យថាគាត់យកក្រដាសនោះមកធ្វើជាដុំតូចតូចដើម្បីសៀតចូលទៅក្នុងចន្លោះ ដែលមានពីសៀវភៅទៅនឹងក្រដាស ដើម្បីឲ្យវាណែនល្អ អញ្ចឹងគាត់ធ្វើបែបនេះ ដើម្បីឲ្យសៀវភៅណែនល្អទៅនឹងឡាំងក្រដាសនោះ ដើម្បីកុំឲ្យសៀវភៅក្រឡុកនៅក្នុងឡាំងក្រដាស ឬក៏ដើម្បីកុំឲ្យរលុង អញ្ចឹងនៅពេលដែលគេដឹកជញ្ជូន គឺវានឹងមានលំនឹងនៅក្នុងឡាំងក្រដាស អញ្ចឹងវាអត់ធ្វើឲ្យខូចសៀវភៅ ឬក៏អត់ឲ្យធ្វើ ធ្វើអត់ឲ្យធ្វើឲ្យខូចប្រអប់នោះទេ ដូច្នេះនៅពេលដែលយើងចង់ផ្ញើសម្ភារៈ ឬក៏ចង់ផ្ញើអីវ៉ាន់ នៅពេលដែលអីវ៉ាន់របស់យើងតូចជាងប្រអប់ យើងត្រូវយកអ្វីផ្សេងដូចជាក្រណាត់ ឬក៏ក្រដាសមកសៀតវាឲ្យណែន ដើម្បីងាយស្រួលក្នុងការផ្ញើអីវ៉ាន់