KhmerPronunciationEnglish/Notes#occ
ហ្វ្រង់កា frɑŋkaa stretcher, litter
Notes: possibly also written ប្រង់កា
13/2

Link to overview page
Link to dictionary

Hospital (Sakanan) — 07


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញក្រុមសង្គ្រោះបឋមរបស់គ្រូពេទ្យ អញ្ចឹងក្រុមគ្រូពេទ្យគាត់បានមកដល់កន្លែងកើតហេតុ ហើយមកមើលបុរសម្នាក់នោះ អញ្ចឹងយើងឃើញមានពេទ្យចំនួនពីរនាក់ ពេទ្យចំនួនពីរនាក់ ដែលគាត់ស្លៀកពាក់ឯកសណ្ឋានជាពេទ្យ គឺពាក់អាវ ខោ និងមានចងបូរសញ្ញារូបពេទ្យ គឺសញ្ញាបូកលេខពណ៌ក្រហម សញ្ញាបូកពណ៌ក្រហមនៅនឹងដៃស្ដាំរបស់គាត់ ហើយគាត់បានទៅត្រួតពិនិត្យទៅលើបុរសដែលគ្រោះថ្នាក់ចរាចរណ៍នោះផងដែរ អញ្ចឹងគាត់បានស្ទាបនឹងបានលើកបុរសដែលមានគ្រោះថ្នាក់នោះមកដាក់នៅលើហ្វ្រង់កាមួយ អញ្ចឹងគាត់នាំគ្នាសែងបុរសម្នាក់នោះ ប៉ុន្តែដោយសារបុរសម្នាក់នោះ គាត់មានគ្រោះថ្នាក់ចរាចរណ៍ដែលប៉ះពាល់ទៅនឹងជើង និងដៃ និងគាត់ឈឺខ្លួន ដោយសារតែគាត់បោកទៅនឹងថ្នល់ខ្លាំងពេក អញ្ចឹងនៅពេលដែលគាត់ដួល គាត់បោកទៅនឹងថ្នល់ខ្លាំង ដូច្នេះបានធ្វើឲ្យគាត់ឈឺយ៉ាងខ្លាំង អញ្ចឹងនៅពេលដែលពេទ្យគាត់លើកបុរសម្នាក់នោះដាក់ហ្វ្រង់កា គឺធ្វើឲ្យគាត់ឈឺ និងស្រែកយ៉ាងខ្លាំង ដោយសារតែគាត់មានរបួស ដូច្នេះពេទ្យនឹងព្យាយាមលើកថ្នមដើម្បីកុំឲ្យរបួសកាន់តែធ្ងន់ធ្ងរ ដោយសារតែបុរសម្នាក់នោះគាត់ងើបអត់រួច ដោយសារតែបុរសម្នាក់នោះគាត់ងើបដើរអត់រួចដោយខ្លួនឯង ដូច្នេះពេទ្យត្រូវសែងគាត់ដោយប្រើប្រាស់ហ្វ្រង់កា អញ្ចឹងពេទ្យជាដំបូងគាត់លើកបុរសម្នាក់នោះពីថ្នល់ ហើយដាក់នៅលើហ្វ្រង់កា ដើម្បីសែងដាក់ចូលឡានពេទ្យ

Hospital (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា ដោយសារតែបុរសម្នាក់នោះ គាត់ដើរអត់រួច ដូច្នេះពេទ្យក៏ចាប់ផ្ដើមសែងគាត់ដាក់លើហ្វ្រង់កា នៅពេលដែលគាត់ដាក់លើហ្វ្រង់ការួចរាល់ហើយ អញ្ចឹងពេទ្យទាំងពីរនាក់ លោកគ្រូពេទ្យទាំងពីរនាក់ ក៏បានសែងបុរសនោះចូលទៅក្នុងឡានពេទ្យ ដោយសារតែមានការប្រុងប្រយ័ត្ន ដើម្បីកុំឲ្យអ្នកជំងឺធ្លាក់ពីលើហ្វ្រង់កា ដូច្នេះហ្វ្រង់កានីមួយៗតែងតែមានខ្សែក្រវាត់រឹតអ្នកជំងឺកុំឲ្យធ្លាក់ ព្រោះដោយសារតែហ្វ្រង់កាគឺជាក្រណាត់មួយផ្ទាំង ដែលយើងដាក់ដែក ឬក៏ដាក់ឈើនៅសងខាង ហើយដាក់អ្នកជំងឺនៅលើក្រណាត់នោះដើម្បីសែង អញ្ចឹងវាអត់មានជញ្ជាំង ដើម្បីទប់អ្នកជំងឺកុំឲ្យធ្លាក់នោះទេ ដូច្នេះដើម្បីធានាសុវត្ថិភាពអ្នកជំងឺកុំឲ្យធ្លាក់ពីលើហ្វ្រង់កា យើងត្រូវរុំខ្សែក្រវាត់អ្នកជំងឺឲ្យជាប់ដើម្បីកុំឲ្យគាត់ធ្លាក់ ព្រោះដោយសារតែគាត់កំពុងតែមានរបួស ដូច្នេះប្រសិនបើគាត់ធ្លាក់គឺអាចធ្វើឲ្យរបួសគាត់កាន់តែធ្ងន់ធ្ងរបាន អញ្ចឹងគ្រូពេទ្យត្រូវតែមានការប្រុងប្រយ័ត្នជានិច្ចនៅក្នុងរូបភាពទីយើងឃើញ គ្រូពេទ្យសែងបុរសម្នាក់នោះចូលទៅក្នុងឡានពេទ្យ ដោយចូលទៅតាមទ្វារចំហៀង អញ្ចឹងឡានពេទ្យគឺមានទ្វារច្រើន គឺមានទ្វារកន្លែងអ្នកបើកបរចំនួនពីរ ទ្វារចំហៀងចំនួនមួយ សម្រាប់លើកអ្នកជំងឺចូល និងទ្វារខាងក្រោយចំនួនមួយផងដែរ ព្រោះប្រសិនបើអ្នកជំងឺគាត់ធ្ងន់ធ្ងរខ្លាំង គឺសែងអត់បាន គឺប្រើហ្វ្រង់ការុញ ដូច្នេះប្រសិនបើគេប្រើហ្វ្រង់ការុញ គឺគេចូលតាមទ្វារខាងក្រោយនៃឡាន ប៉ុន្តែប្រសិនបើគេប្រើហ្វ្រង់កាសែង គឺគេចូលតាមទ្វារចំហៀង ដូច្នេះពេទ្យគាត់បានបើកទ្វារចំហៀង ដើម្បីសែងបុរសម្នាក់នោះចូលទៅក្នុងឡាន