KhmerPronunciationEnglish/Notes#occ
តាមដាន taam daan 1. to keep track of, follow a situation
2. to spy on
5/3

Link to overview page
Link to dictionary

Expressing disappointment at another’s misfortune — Cultural note


អសន្តិសុខនៅប្រទេសកម្ពុជា ធ្វើឲ្យមានរឿងទាក់ទងនឹងចោរកម្ម គ្រោះថ្នាក់ចរាចរណ៍ជាច្រើនកើតឡើង ជារៀងរាល់ថ្ងៃ ហើយការតាមដានព័ត៌មានទាំងនេះទាក់ទងនឹងហេតុការណ៍មិនល្អរបស់អ្នកដទៃ តាមទូរទស្សន៍និយាយគ្នា គឺជាទម្លាប់របស់ជនជាតិខ្មែរ គោលបំណងគឺដើម្បីដឹងពីមូលហេតុ និងបង្ការកុំឲ្យកើតឡើងចំពោះខ្លួនឯងមិត្តភក្តិក្រុមគ្រួសារ

Post Office (Sakanan) — 20


បន្ទាប់មកទៀតរូបភាពទី ២០ នៅក្នុងរូបភាពទី ២០ យើងឃើញបន្ទាប់ពីគាត់ប្រាប់ថា គាត់ចង់ផ្ញើបញ្ញើយឺតហើយ អញ្ចឹងគាត់ក៏បានហុចលុយទៅឲ្យបុគ្គលិកការិយាល័យប្រៃសណីយ៍ ហើយយើងឃើញនៅក្នុងរូបភាពនេះ គឺគាត់កំពុងតែហុចលុយទៅឲ្យបុគ្គលិកនៅក្នុងការិយាល័យប្រៃសណីយ៍ ហើយបុគ្គលិកនៅក្នុងការិយាល័យប្រៃសណីយ៍ គាត់ក៏បានលូកដៃម្ខាងយកលុយ ដៃម្ខាងទៀតគឺយកវិក្កយបត្រ អញ្ចឹងបុរសម្នាក់ហ្នឹង គាត់ក៏បានហុចវិក្កយបត្រទៅឲ្យក្មេងប្រុសម្នាក់នោះ ដោយសារតែពេលខ្លះ យើងត្រូវការតាមដានជាមួយនឹងការិយាល័យប្រៃសណីយ៍ ថាតើអីវ៉ាន់របស់យើង ឬក៏បញ្ញើរបស់យើងបានទៅដល់អ្នកទទួលហើយឬនៅ ដូច្នេះយើងត្រូវតាមដានដោយយើងខលទូរស័ព្ទការិយាល័យប្រៃសណីយ៍ តាមរយៈវិក្កយបត្រដែលយើងបានទទួល ហើយពេលខ្លះយើងអាចខលទៅសួរអ្នកដែលទទួល ថាតើគាត់បានទទួលអីវ៉ាន់ហើយឬនៅ ព្រោះពេលខ្លះអាចបាត់បង់ របស់អាចបាត់បង់ ដូច្នេះការិយាល័យប្រៃសណីយ៍នឹងសងយើងជាថវិកាវិញ ឬក៏ជាប្រាក់វិញនៅពេលដែលមានការបាត់បង់ អញ្ចឹងរាល់ការបាត់បង់ ឬក៏ការខូចខាត ការិយាល័យប្រៃសណីយ៍នឹងទទួលសងយើងវិញ ប្រសិនបើអីវ៉ាន់របស់យើងអត់បានទៅដល់ដៃរបស់អ្នកទទួលនោះទេ ដូច្នេះគឺយើងត្រូវមានវិក្កយបត្រមួយ ដើម្បីមកបង្ហាញ ដើម្បីបញ្ជាក់ នៅពេលដែលយើង អីវ៉ាន់របស់យើងត្រូវបានបាត់បង់ ឬក៏ខូចខាត ដើម្បីយើងទទួលសំណងពីការិយាល័យប្រៃសណីយ៍ ដូច្នេះហើយ នៅពេលដែលយើងផ្ញើ ខាងការិយាល័យប្រៃសណីយ៍តែងតែឲ្យនូវវិក្កយបត្រមួយ ដើម្បីមកឲ្យយើងទុក ឬក៏ដើម្បីមកឲ្យយើងតាមដានជាមួយនឹងការិយាល័យប្រៃសណីយ៍ ថាតើអីវ៉ាន់របស់យើងផ្ញើបានទៅដល់គោលដៅហើយឬនៅ

Phone (Sakanan) — 14


ចូលមកដល់រូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ គឺយើងប្រើប្រាស់ទូរស័ព្ទរបស់យើង ដើម្បីវាស់សីតុណ្ហភាព អញ្ចឹងដើម្បីចង់ដឹងពីសីតុណ្ហភាព ពីមុន នៅពេលដែលអត់ទាន់មានទូរស័ព្ទ គឺយើងប្រើប្រាស់សីតុណ្ហមាត្រ បានន័យថាប្រដាប់វាស់សីតុណ្ហភាព អញ្ចឹងគឺយើងប្រើសីតុណ្ហមាត្ររបស់យើងដាក់នៅលើថ្ងៃ ឬក៏ដាក់នៅក្នុងផ្ទះរបស់យើង ដើម្បីដឹងថា តើថ្ងៃនេះមានសីតុណ្ហភាពចំនួនប៉ុន្មានអង្សា ក៏ប៉ុន្តែនៅពេលបច្ចុប្បន្ន គឺយើងអត់ត្រូវការសីតុណ្ហមាត្រដើម្បីវាស់សីតុណ្ហភាពនោះទេ គឺយើងអាចប្រើប្រាស់ទូរស័ព្ទរបស់យើងដើម្បីដឹងអំពីសីតុណ្ហភាពប្រចាំថ្ងៃបាន ដោយសារតែទូរស័ព្ទដៃឥឡូវគឺ ឬក៏ទូរស័ព្ទដៃបច្ចុប្បន្នគឺមានភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត ដូច្នេះវាអាចទទួលទិន្នន័យពីលើអ៊ីនធឺណិតបានថាតើថ្ងៃនេះ នៅតំបន់ដែលយើងកំពុងតែរស់នៅ មានសីតុណ្ហភាពប៉ុន្មាន? ហើយថ្ងៃស្អែកមានសីតុណ្ហភាពប៉ុន្មាន? ហើយមានភ្លៀងដែរទេ? ដូច្នេះយើងអាចតាមដានសីតុណ្ហភាពប្រចាំថ្ងៃនៅក្នុងតំបន់របស់យើងរស់នៅ តាមរយៈទូរស័ព្ទដៃរបស់យើងបាន ហើយប្រសិនបើយើងប្រើប្រាស់សីតុណ្ហមាត្រនៅខាងក្រៅ ដើម្បីវាស់សីតុណ្ហភាព គឺយើងអាចដឹងតែនៅក្នុងបរិវេណតំបន់ដែលយើងរស់នៅតែប៉ុណ្ណោះ ក៏ប៉ុន្តែប្រសិនបើយើងប្រើប្រាស់ទូរស័ព្ទដៃ គឺយើងអាចឆែកដឹងតំបន់ផ្សេងទៀតផងដែរ ឬក៏ប្រទេសផ្សេងទៀតផងដែរ ដូចជាយើងចង់ទៅក្រៅប្រទេស អញ្ចឹងយើងចង់ដឹងថាតើ នៅក្នុងបច្ចុប្បន្នគឺ នៅក្រៅប្រទេសនោះគឺជារដូវត្រជាក់ឬក៏រដូវក្ដៅ យើងអាចឆែកមើលនៅក្នុងទូរស័ព្ទរបស់យើងថា តើប្រទេសដែលយើងចង់ទៅនោះ មានសីតុណ្ហភាពប៉ុន្មាន អញ្ចឹងគឺយើងអត់ចាំបាច់ទំនាក់ទំនងទៅសួរអ្នកណា ដែលនៅប្រទេសនោះទេ យើងគ្រាន់តែឆែកនៅក្នុងទូរស័ព្ទរបស់យើង គឺយើងអាចដឹងសីតុណ្ហភាពបានដូចគ្នា អញ្ចឹងនៅក្នុងរូបភាពទី ១៤ គឺគេប្រើប្រាស់ទូរស័ព្ទដៃ ដើម្បីឆែកសីតុណ្ហភាព