KhmerPronunciationEnglish/Notes#occ
ទំពែក tɑmpɛɛk bald on the top of the head
Notes: also written តម្ពែក
3/2

Link to overview page
Link to dictionary

Boats (Sakanan) — 06


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីពួកគាត់ឡើងមកដល់លើទូកអស់ហើយ អញ្ចឹងនៅពេលដែលគាត់ឡើងលើទូក គឺជាធម្មតាតែងតែមានអ្នកលក់សំបុត្រទូកមកក្បែរគាត់ ដើម្បីលក់សំបុត្រទៅឲ្យគាត់ អញ្ចឹងជាទូទៅទូកគឺអត់សូវដូចឡានក្រុងនិងអត់ដូចយន្តហោះទេ គឺឡានក្រុងនៅពេលដែលយើងឡើងជិះ យើងត្រូវទិញសំបុត្រជាមុនសិន ដើម្បីជិះឡានក្រុង ប៉ុន្តែទូកលុះត្រាតែយើងទៅដល់ឡើងលើទូកហើយ ទើបគេលក់សំបុត្រឲ្យយើងតាមក្រោយ អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពនេះ យើងឃើញបុរសម្នាក់ដែលពាក់អាវពណ៌ស្វាយដៃខ្លីនោះ គាត់កំពុងតែអង្គុយនៅលើកៅអី ហើយមានបុរសម្នាក់ទៀត ដែលមានវ័យចំណាស់ អាយុប្រហែលជា ៤០ ឆ្នាំ គឺយើងឃើញសក់គាត់ទំពែកនិងមានស្កូវផងដែរ អញ្ចឹងសក់យើងហៅថាស្កូវ អញ្ចឹងបុរសម្នាក់នោះ គាត់អង្គុយពីក្រោយ បុរសដែលពាក់អាវស្វាយដៃខ្លី ហើយនៅក្បែរបុរសដែលពាក់អាវស្វាយដៃខ្លី គឺមានកៅអីមួយទៀត ដែលអត់ទាន់មានមនុស្សអង្គុយ អញ្ចឹងកៅអីមានពីរ ប៉ុន្តែអត់ទាន់មានមនុស្សអង្គុយទេ គឺគាត់ទើបតែអង្គុយម្នាក់ឯង ជាមួយនឹងបុរសសក់ស្កូវម្នាក់ ដែលអង្គុយពីក្រោយ ដែលកៅអីទំនេរ គាត់ដាក់ផែនទីរបស់គាត់នៅលើនោះ អញ្ចឹងនៅពេលដែលកៅអីទំនេរ យើងអាចដាក់សម្ភារៈនៅលើនោះបាន ក៏ប៉ុន្តែប្រសិនបើមានអ្នកដំណើរផ្សេងទៀតមក យើងត្រូវដកសម្ភារៈរបស់យើងចេញ ដើម្បីឲ្យអ្នកដំណើរផ្សេងទៀតអង្គុយ ហើយបុរសម្នាក់នោះ គាត់ក៏បានសម្លឹងទៅលើ ទៅមើលបុរសម្នាក់ទៀត ដែលពាក់ឯកសណ្ឋានជាអ្នកលក់សំបុត្រ អញ្ចឹងនៅលើទូកគឺយើងតែងតែមានឯកសណ្ឋានមួយសម្រាប់បុគ្គលិក ដើម្បីកុំឲ្យច្រឡំជាមួយនឹងអ្នកដំណើរ ជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺមានបុរសម្នាក់ ពាក់អាវដៃខ្លី ស្លៀកខោពណ៌ដែរ គាត់កំពុងតែដើរលក់សំបុត្រឲ្យអតិថិជន អញ្ចឹងប្រសិនបើអតិថិជនណាអត់ទិញសំបុត្រទេ គឺគាត់អត់ឲ្យជិះទូកនោះទេ គឺគាត់ឲ្យចេញពីទូកវិញ ដូច្នេះហើយអ្នកដែលជិះទូកទាំងអស់ត្រូវតែទិញសំបុត្រដើម្បីជិះទូក

Cutting One’s Finger (Sakanan) — 17


នៅក្នុងរូបភាពទី ១៧ បាទ ចូលដល់នៅក្នុងរូបភាពទី ១៧ វិញ បុរសម្នាក់នោះបានជួបជាមួយនឹងអ្នកលក់ បាទ ជួបជាមួយនឹងអ្នកលក់ ឬក៏គ្រូពេទ្យ ឬក៏ម្ចាស់ឱសថស្ថាន អញ្ចឹងគាត់ជួបហើយ គាត់បាននិយាយទៅកាន់ម្ចាស់ឱសថស្ថាននោះថា គាត់ត្រូវការបង់បិទដំបៅមួយប្រអប់ បាទ អញ្ចឹងយើងឃើញនៅ នៅពីលើបុរសនោះ គឺមានបង់បិទដំបៅជាច្រើន អញ្ចឹងបានន័យថាគាត់កំពុងតែនិយាយទៅកាន់ម្ចាស់ឱសថស្ថាន ឬក៏គ្រូពេទ្យថាគាត់ចង់ទិញបង់បិទដំបៅ បាទ ចំណែកម្ចាស់ឱសថស្ថានវិញ យើងឃើញថា គាត់ពាក់អាវដៃខ្លី ហើយមានចងអៀមពណ៌ទឹកសមុទ្រ អញ្ចឹងគាត់ពាក់អាវដៃខ្លី ចងអៀមពណ៌ទឹកសមុទ្រ ចំណែកសក់របស់គាត់គឺទំពែក អញ្ចឹងគាត់ទំពែកក្បាល គាត់មានសក់តែខាងក្រោយតែប៉ុណ្ណោះ យើងឃើញនៅក្នុងដៃរបស់ម្ចាស់ឱសថស្ថាន ឬក៏គ្រូពេទ្យនោះ គឺមានកាន់បង់បិទដំបៅមួយប្រអប់ អញ្ចឹងបុរសនោះ គាត់ទិញបង់បិទដំបៅ ដូច្នេះហើយ ទើបម្ចាស់ឱសថស្ថាន គាត់យកបង់បិទដំបៅឲ្យទៅបុរសនោះ អញ្ចឹងពួកគេទាំងពីរនាក់គឺ គឺកំពុងតែធ្វើការទិញ ទិញលក់គ្នានូវបង់បិទដំបៅ ដូច្នេះម្ចាស់ឱសថស្ថានត្រូវប្រគល់បង់បិទដំបៅទៅឲ្យបុរសនោះ ចំណែកបុរសនោះ គាត់ត្រូវប្រគល់លុយថ្លៃបង់បិទដំបៅទៅឲ្យម្ចាស់ឱសថស្ថានវិញ អញ្ចឹងរាល់ការទិញលក់ យើងត្រូវប្រគល់ទំនិញនិងប្រគល់លុយទៅឲ្យគ្នាទៅវិញទៅមក ដូចជាការទិញនៅក្នុងឱសថស្ថាននេះអញ្ចឹង ហើយឱសថស្ថានគឺយើងមិនមែនលក់តែបង់បិទដំបៅតែមួយមុខនោះទេ ក៏ប៉ុន្តែយើងលក់ជាច្រើន ដូចជាថ្នាំ ដូចជាបង់បិទដំបៅ ដូចជាសេរ៉ូម ដូចជាម្ជុលចាក់ថ្នាំជាដើមអញ្ចឹងសម្ភារៈរបស់ពេទ្យ ឬក៏សម្ភារៈវេជ្ជសាស្ត្រមានលក់នៅក្នុងឱសថស្ថាន បាទ អញ្ចឹងពេលយើង ពេល នៅពេលដែលយើងចង់ទិញថ្នាំ ឬក៏ចង់ទិញបង់បិទដំបៅផ្សេងយើងត្រូវទៅរកឱសថស្ថាន ដើម្បីឲ្យគេផ្សំថ្នាំឲ្យ បាទ ចំពោះការផ្សំថ្នាំ ទៀតសោតគឺយើងមិនត្រូវផ្សំផ្ដេសផ្ដាសនោះទេ គឺយើងត្រូវផ្សំតាមវេជ្ជបញ្ជារបស់ពេទ្យ អញ្ចឹងការណែនាំរបស់ពេទ្យគេហៅថាវេជ្ជបញ្ជា ដូច្នេះនៅពេលដែលយើងឈឺ យើងត្រូវទៅពេទ្យ បន្ទាប់មកយកវេជ្ជបញ្ជា ដើម្បីមកផ្សំថ្នាំនៅតាមឱសថស្ថានដែលស្របច្បាប់នានា ដើម្បីព្យាបាលជំងឺយើងឲ្យបានជាសះស្បើយ