KhmerPronunciationEnglish/Notes#occ
ស្រស់បំព្រង srɑh bɑmprɔɔŋ to be fresh, bright and charming 2/2

Link to overview page
Link to dictionary

Rainy Season (Sakanan) — 15


ចំណែកឯបន្ទាប់មកទៀត គឺរូបភាពចុងក្រោយ គឺរូបភាពទី ១៥ អញ្ចឹងរូបភាពទី ១៥ យើងឃើញថាបន្ទាប់ពីមេឃភ្លៀងរាំងហើយ យើងឃើញធម្មជាតិទាំងអស់គឺមានពណ៌បៃតង ដោយយើងឃើញព្រះអាទិត្យកំពុងតែបញ្ចេញពន្លឺ ឬក៏បញ្ចេញរស្មីមកលើធម្មជាតិពណ៌បៃតង ដែលយើងឃើញនៅខាងក្រោម គឺមានភ្នំ និងមានដើមឈើជាច្រើនពណ៌បៃតង អញ្ចឹងមេឃភ្លៀងធ្វើឲ្យរុក្ខជាតិទាំងអស់គឺមានពណ៌បៃតង បានន័យថារុក្ខជាតិគឺត្រូវការទឹកដើម្បីរស់ គឺទឹកនិងពន្លឺព្រះអាទិត្យ គឺជាចំណីរបស់រុក្ខជាតិអញ្ចឹងនៅពេលដែលមានភ្លៀង គឺបានន័យថាចំណីរបស់រុក្ខជាតិ រុក្ខជាតិបានទទួលចំណី អញ្ចឹងវាអាចធ្វើឲ្យរុក្ខជាតិទាំងអស់គឺរស់បានល្អអញ្ចឹងវាបានធ្វើឲ្យរុក្ខជាតិរស់បានល្អ ដូច្នេះ ដូច្នេះនៅក្នុងខែវស្សា គឺរុក្ខជាតិទាំងអស់គឺស្រស់បំព្រង គឺមានពណ៌បៃតង ហើយដើមឈើទាំងអស់គឺចាប់ផ្ដើមលាស់ឡើងវិញ បានន័យថាវាលាស់ខ្ចីឡើងវិញអញ្ចឹងជាទូទៅខែវស្សា គឺជាខែដែលមានធម្មជាតិស្រស់ស្អាត ដោយសារតែវាមេឃភ្លៀង អញ្ចឹងធម្មជាតិក៏ចាប់ផ្ដើមលាស់ពណ៌បៃតងខ្ចី ហើយកសិករក៏ចាប់ផ្ដើមធ្វើស្រែចំការផងដែរ ក៏ប៉ុន្តែសម្រាប់ដែលអ្នករស់នៅទីក្រុង គឺគាត់ពិបាកនៅក្នុងការរស់នៅ ដោយសារតែមេឃភ្លៀង គឺធ្វើឲ្យគាត់ពិបាកក្នុងការធ្វើដំណើរ ក៏ដូចជាទៅណាមកណា គឺមានការពិបាក ក៏ប៉ុន្តែអ្នកដែលនៅតាមជនបទ គឺគាត់ចូលចិត្តរស់នៅនៅពេលដែលមេឃភ្លៀង ដោយសារតែគាត់អាចចាប់ផ្ដើមមុខរបរកសិកម្មរបស់គាត់បានអញ្ចឹងមេឃភ្លៀង គឺផ្ដល់អត្ថប្រយោជន៍ដល់អ្នកនៅស្រែចំការ ក៏ប៉ុន្តែអ្នកនៅទីក្រុងអត់សូវចូលចិត្តមេឃភ្លៀងនោះទេ

Rainy Season (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ រូបភាពទី ១១ គឺយើងឃើញមានក្មេងប្រុសម្នាក់ គាត់កំពុងតែឈរនៅ តាមបង្អួច អញ្ចឹងប្រហែលជា នេះគឺជារូបភាពដែលនៅជនបទ ឬក៏នៅស្រុកស្រែចំការ អញ្ចឹងយើងឃើញមានក្មេងប្រុសម្នាក់ គាត់កំពុងតែឈរនៅក្បែរបង្អួច គាត់កំពុងតែឈរមើលទៅមកក្រៅ មកមើលភ្លៀងធ្លាក់អញ្ចឹងគាត់ឈរនៅក្នុងផ្ទះរបស់គាត់ ដោយគាត់ឈរសម្លឹងមកក្រៅតាមបង្អួចមើលភ្លៀងធ្លាក់ ដោយយើងឃើញនៅខាងក្រៅផ្ទះរបស់គាត់ គឺយើងឃើញមានពាងធំមួយ យើងហៅថាពាងអញ្ចឹងពាងធំនោះ គាត់កំពុងតែត្រង ត្រងទឹក ដើម្បីឲ្យមានទឹកចូលទៅក្នុងពាងដោយជាទូទៅនៅតាមទីជនបទ គឺយើងប្រើប្រាស់ទឹកភ្លៀង និយមប្រើប្រាស់ទឹកភ្លៀងអញ្ចឹងនៅពេលដែលយើងធ្វើផ្ទះ គឺដំបូលផ្ទះ គឺយើងតែងតែមានដាក់មួយ ដើម្បីបង្ហូរទឹកចូលទៅក្នុងពាងដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១១ នេះ យើងឃើញទឹកភ្លៀងកំពុងតែស្រក់នៅលើដំបូល ហើយទឹកដែលស្រក់នៅលើដំបូល បានហូរតាមចូលទៅក្នុងពាង ដោយយើងឃើញទឹកកំពុងតែហូរចូលទៅក្នុងពាង ដោយហូរតាមចូលទៅក្នុងពាង ដោយពេលនោះគឺជាមេឃភ្លៀង ដែលយើងឃើញនៅក្បែរពាងនោះ គឺយើងឃើញមានទឹកដក់ជាច្រើននៅលើដី អញ្ចឹងទឹកដក់នៅលើដីវានឹងបង្កទៅជាល្បាប់ ឬក៏ទៅជាភក់ ដែលធ្វើឲ្យយើងប្រឡាក់ នៅពេលដែលយើងជាន់ចំវាដូច្នេះមេឃភ្លៀងគឺធ្វើឲ្យដីទៅជាល្បាប់ ឬក៏ទៅជាភក់ អញ្ចឹងវាពិបាកនៅក្នុងការធ្វើដំណើរ និងនៅក្នុងការរស់នៅ ក៏ប៉ុន្តែដើមឈើនៅជិតនោះ គឺមានសភាពស្រស់បំព្រង ពណ៌បៃតង ដោយសារតែមេឃភ្លៀង គឺធ្វើឲ្យដើមឈើគឺមានពណ៌បៃតងអញ្ចឹងនៅក្នុងរូបភាពនេះ គឺប្រហែលជានៅជនបទ ព្រោះយើងឃើញមានពាងធំមួយសម្រាប់ដាក់ទឹក ដែលជាទូទៅ គឺនៅជនបទគឺសម្បូរពាងសម្រាប់ដាក់ទឹក ដោយសារតែគាត់អត់មានម៉ាស៊ីនទឹក ម៉ាស៊ីនប្រើប្រាស់អញ្ចឹងដើម្បី វិធីដើម្បីយកទឹកភ្លៀង គឺយើងត្រូវប្រើ ដាក់នៅក្រោមដំបូល ដើម្បីឲ្យទឹកហូរចូល ពីលើដំបូលចូលមកក្នុង ហើយបង្ហូរចូលទៅក្នុងពាង