KhmerPronunciationEnglish/Notes#occ
ប្រលែង prɑlaeŋ 1. to abandon, to separate
2. to play, to play together
3. to tease, to plague, to torment playfully
Notes: also written ប្រឡែង
8/4

Link to overview page
Link to dictionary

Rainy Season (Sakanan) — 09


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថាមេឃភ្លៀង យើងឃើញមានក្មេងប្រុសចំនួនពីរនាក់ កំពុងតែរត់លេងកាត់ភ្លៀងអញ្ចឹងជាទូទៅ ក្មេងគឺគាត់ចូលចិត្តលេងទឹកភ្លៀងគាត់រត់ ចូលចិត្តលេងងូតទឹកភ្លៀង ដោយគាត់ប្រលែងគ្នានៅក្រោមទឹកភ្លៀងអញ្ចឹងយើងឃើញនៅក្នុងរូបភាពនេះ ជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺមានក្មេងប្រុសពីរនាក់ កំពុងតែដេញចាប់គ្នានៅក្រោមទឹកភ្លៀង ដោយពួកគេទាំងពីរអ្នកគឺប្រលែងគ្នាលេង បានន័យថារត់ប្រលែងគ្នានៅក្រោមទឹកភ្លៀង ដោយពួកគេអត់មានពាក់អាវនោះទេអញ្ចឹងក្មេងប្រុសដែលនៅខាងមុខ គឺគាត់ស្លៀកខោជើងខ្លីពណ៌ អត់មានពាក់អាវនោះទេ ហើយគាត់រត់បណ្ដើរ គាត់ងាកក្រោយបណ្ដើរ ដោយយើងឃើញគាត់កំពុងតែរត់ ហើយដៃទាំងពីររបស់គាត់គឺបោះទៅមុខ ប៉ុន្តែមុខរបស់គាត់គឺងាកមកក្រោយ ដោយសម្លឹងមើលក្មេងប្រុសម្នាក់ទៀត ដែលស្លៀកខោជើងខ្លីពណ៌ទឹកក្រូច ក៏ប៉ុន្តែគាត់ក៏អត់មានពាក់អាវដែរអញ្ចឹងក្មេងប្រុសដែលស្លៀកខោជើងខ្លីពណ៌ទឹកក្រូច កំពុងតែរត់ដេញចាប់ក្មេងប្រុសដែលស្លៀកខោពណ៌ គឺពួកគេកំពុងតែរត់ប្រលែងគ្នាលេងនៅតាម នៅក្រោមទឹកភ្លៀងអញ្ចឹងជាទូទៅក្មេងគឺគាត់ ឲ្យតែមានមេឃភ្លៀង អញ្ចឹងពួកគាត់ឲ្យតែមានមេឃភ្លៀង គឺពួកគាត់ចូលចិត្តងូតទឹកភ្លៀងខ្លាំងណាស់ ដោយសារតែវាសប្បាយ គាត់គិតថាសប្បាយ អញ្ចឹងគាត់តែងតែរត់លេងនៅក្រោមទឹកភ្លៀង រត់ប្រលែងគ្នា ក៏ប៉ុន្តែមេឃភ្លៀង គឺអត់សូវល្អនោះទេ ប្រសិនបើយើងត្រូវទឹកភ្លៀងយូរ វាអាចធ្វើឲ្យយើងឈឺបាន អញ្ចឹងវាអាចធ្វើឲ្យយើងផ្ដាសាយ វាអាចធ្វើឲ្យយើងក្ដៅខ្លួន ឬក៏អាចធ្វើឲ្យយើងហៀរសំបោរបាន ប្រសិនបើយើងត្រូវទឹកភ្លៀងយូរដូច្នេះយើងអត់ត្រូវងូតទឹកភ្លៀងនោះទេ នៅពេលដែលមានមេឃភ្លៀង

Motorcycle Taxi (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ នៅក្នុងរូបភាពទី ១១ យើងឃើញថា បន្ទាប់ពីនារី បុរសម្នាក់នោះ គាត់បានឈប់ម៉ូតូរួចរាល់ហើយ អញ្ចឹងនារីម្នាក់នោះ គាត់ក៏បានហក់ចុះពីលើម៉ូតូភ្លាមផងដែរអញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញបុរសដែលជាម្ចាស់ម៉ូតូ គាត់បានប្រលែងដៃចង្កូតទាំងពីរនៃម៉ូតូរបស់គាត់ ដោយគាត់ដាក់ដៃម្ខាងនៅលើកែបខាងក្រោយ ហើយជើងម្ខាងរបស់គាត់ គឺទម្លាក់ចុះមកដី ដើម្បីទប់ម៉ូតូកុំឲ្យដួលចំណែកឯនារីម្នាក់នោះ គឺគាត់បានលោតចេញពីលើកែបម៉ូតូ ដោយគាត់លោតចុះមកខាងក្រោម អញ្ចឹងយើងឃើញដៃទាំងពីររបស់គាត់ គឺកាន់កាបូបយ៉ាងជាប់ ហើយជើងទាំងពីររបស់គាត់ គឺលោតចុះមកក្រោម[មក]ជាន់នឹងដី ដោយគាត់លោតចេញពីម៉ូតូ ដោយសារតែម៉ូតូខ្ពស់ជាងគាត់បន្តិច ដូច្នេះជើងគាត់អត់ដល់ដីទេ អញ្ចឹងដើម្បីចុះពីលើម៉ូតូបាន គាត់មានតែលោតចេញពីម៉ូតូ ដោយយើងឃើញបុរសដែលជាម្ចាស់ម៉ូតូ គាត់ក៏បានងាកមើលនារីនោះផងដែរ ដោយសារតែគាត់ខ្លាចនារីម្នាក់នោះ គាត់លោតចុះ ហើយដួល ឬក៏មានគ្រោះថ្នាក់ ដូច្នេះគាត់បើកកញ្ចក់គាត់ ហើយអង្គុយមើលនារីម្នាក់នោះនៅពេលដែលគាត់ចុះពីម៉ូតូរបស់គាត់ ព្រោះគាត់ខ្លាចនៅពេលដែល ប្រសិនបើនារីម្នាក់នោះ គាត់ចុះហើយដួល អញ្ចឹងគាត់អាចរត់ទៅជួយនារីម្នាក់នោះបាន ឬក៏គាត់ខ្លាចថា ពេលដែលគាត់ចុះពីម៉ូតូទៅ អាចមានឡាន ឬក៏មានម៉ូតូ ដែលជិះខាងក្រោយមកប៉ះ ឬក៏មក[កៀក?]គាត់ ដូច្នេះអាចធ្វើឲ្យនារីម្នាក់នោះមានគ្រោះថ្នាក់អញ្ចឹងហើយគឺ ទើបនៅពេលដែលនារីម្នាក់នោះគាត់ចុះពីម៉ូតូ បុរសដែលជាម្ចាស់ម៉ូតូ គាត់បានតាមមើលនារីម្នាក់នោះ

Boats (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីអ្នកដំណើរឡើងពេញទូកហើយ ទូកនោះក៏ចាប់ផ្ដើមចេញដំណើរ អញ្ចឹងទូកនេះគឺជាទូកកម្សាន្ត ប្រហែលជាទូកកម្សាន្ត ឬក៏ជិះកម្សាន្តតាមដងទន្លេ ដូច្នេះហើយយើងឃើញទូកនេះវែង ហើយវែង ហើយមានមនុស្សជាច្រើន កំពុងតែអង្គុយនៅលើទូក ដែលមានក្មេងចាស់ស្រីប្រុសជាច្រើន ហើយយើងឃើញទូកគឺមានដំបូល និងមានពីរជាន់ បានន័យថាដំបូលគឺមានពីរជាន់ ដែលដំបូលទីមួយគឺទាប ហើយដំបូលខាងក្រោយគឺខ្ពស់ ដែលនៅលើដំបូលទាំងពីរគឺមានដោតទង់ជាតិ អញ្ចឹងជាទូទៅទូកនីមួយៗតែងតែមានទង់ជាតិ ដើម្បីសម្គាល់ថាតើទូកនេះជាទូករបស់ប្រទេសមួយណា ព្រោះពេលខ្លះការដឹកជញ្ជូនអីវ៉ាន់តាមទូក ក៏អាចធ្វើដំណើរតាមផ្លូវទឹកផងដែរ អញ្ចឹងយើងត្រូវដោតទង់ជាតិ ដើម្បីឲ្យដឹងថា ទូកនោះមកពីប្រទេសមួយណា ហើយទូកកម្សាន្តដែលជិះតាមដងទន្លេ ក៏យើងត្រូវដោតទង់ជាតិផងដែរដើម្បីសម្គាល់ ជាក់ស្ដែងនៅក្នុងរូបភាពនេះគឺទូកជិះកម្សាន្តមួយនេះ គឺគាត់ដោតទង់ជាតិពីរទៅលើទូករបស់គាត់ ដើម្បីសម្គាល់ថា ទូកនេះជាទូករបស់ប្រទេសណា ដោយសារតែធ្វើដំណើរតាមផ្លូវទឹកគឺជួបនឹងរលក ជាទូទៅគឺទឹកគឺតែងតែមានរលក មិនថាទឹកទន្លេ ឬក៏ទឹកសមុទ្រនោះទេ គ្រាន់តែថាទឹកទន្លេគឺរលកតូចជាងទឹកសមុទ្រតែប៉ុណ្ណោះ អញ្ចឹងនៅពេលដែលទូកធ្វើដំណើរកាត់រលកវាតែងតែឃ្លោង អញ្ចឹងពាក្យថាឃ្លោង បានន័យថាវាផ្អៀងម្ដងទៅឆ្វេង ម្ដងទៅស្ដាំ ម្ដងឡើងលើ ម្ដងចុះក្រោម ទៅតាមចង្វាក់នៃទឹករលក ដូច្នេះធ្វើឲ្យទូកអត់នឹងនោះទេ អញ្ចឹងអ្នកដែលជិះនៅលើទូកក៏អត់នឹងដែរ គឺឃ្លោងទៅតាមទឹករលក ម្ដងផ្អៀងទៅឆ្វេង ម្ដងផ្អៀងទៅស្ដាំ ម្ដងបះឡើងលើ ម្ដងមុជចុះក្រោម គឺទឹករលកធ្វើឲ្យទូកមិនមានលំនឹង បាត់បង់លំនឹង អញ្ចឹងទឹករលកធ្វើឲ្យទូកបាត់បង់លំនឹង ដូច្នេះអ្នកជិះនៅក្នុងទូក គឺត្រូវតែប្រុងប្រយ័ត្នជានិច្ច ហើយត្រូវតោងឲ្យជាប់ ជាពិសេសក្មេងគឺយើងអត់ត្រូវប្រលែងឲ្យវារត់ផ្ដេសផ្ដាសទេ ប្រសិនបើក្មេងរត់នៅលើទូក អាចនឹងមានគ្រោះថ្នាក់ ដោយសារតែទឹករលកឃ្លោងទូក ធ្វើឲ្យវាដួល ឬក៏ពេលខ្លះ នៅពេលដែលទឹករលកខ្លាំង ធ្វើឲ្យឃ្លោងទូកខ្លាំង អញ្ចឹងក្មេងអាចធ្លាក់ពីលើទូកបាន ដូច្នេះប្រសិនបើក្មេងធ្លាក់ពីលើទូក ប្រសិនបើក្មេងនោះអត់ចេះហែលទឹកទេ គឺវាអាចលង់ស្លាប់បាន ដូច្នេះវាអាចមានគ្រោះថ្នាក់ដល់ជីវិត អញ្ចឹងយើងត្រូវប្រុងប្រយ័ត្នជានិច្ចនៅពេលដែលយើងជិះទូក ហើយយើងអត់ចេះហែលទឹក ប្រសិនបើយើងអត់ចេះហែលទឹក គឺមានគ្រោះថ្នាក់ខ្លាំងណាស់ នៅពេលដែលលិចទូក

Khmer New Year (Sakanan) — 06


នៅក្នុងរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគាត់ចេញពីក្នុងវត្តរួចហើយ អ្នកទាំងបីក៏បានជិះម៉ូតូ អញ្ចឹងគាត់ជិះម៉ូតូត្រលប់ទៅផ្ទះវិញ យើងឃើញថានៅក្នុងនេះម៉ូតូគាត់គឺមានពណ៌ផ្កាឈូក បាទ លាយ ដែលគាត់ដាក់កញ្ចក់សម្រាប់មើលក្រោយផងដែរ អញ្ចឹងម៉ូតូយើង នៅពេលដែលយើងដាក់កញ្ចក់សម្រាប់មើលក្រោយ គឺធ្វើឲ្យយើងមានសុវត្ថិភាព ព្រោះថាយើងពុំចាំបាច់រំខាន ឬក៏យើងពុំចាំបាច់ងាកក្រោយនោះទេ ដើម្បីចង់ដឹងថា មាននរណានៅខាងក្រោយ យើងពុំចាំបាច់ងាកក្បាលទៅក្រោយនោះទេ ដោយយើងគ្រាន់តែមើលទៅក្នុងកញ្ចក់ គឺយើងអាចមើលឃើញរូបភាពនៅខាងក្រោយយ៉ាងច្បាស់តែម្ដង ដូច្នេះម៉ូតូនេះគឺដាក់កញ្ចក់ដើម្បីការមើលខាងក្រោយយើងឃើញថាបុរសដែលជាប្តីនោះ គាត់គឺជាអ្នកឌុប អញ្ចឹងអ្នកដែលជិះម៉ូតូនៅខាងមុខ ហើយកាន់ចង្កូតម៉ូតូ គេហៅថាអ្នកឌុប បាទ បុរសនោះគាត់ពាក់អាវដៃខ្លីពណ៌ស្វាយ ស្លៀកខោពណ៌ជើងវែង និងមានពាក់ស្បែកជើងពណ៌ អញ្ចឹងអម្បាញ់មិញយើងឃើញថាគាត់បានដោះស្បែកជើងចេញនៅពេលដែលគាត់ចូលក្នុងវត្ត ក៏ប៉ុន្តែនៅពេលដែលគាត់ចេញខាងក្រៅមកវិញ គឺគាត់ពាក់ស្បែកជើងវិញបាន ដូច្នេះគាត់ពាក់ស្បែកជើងប៉ាតាពណ៌ ចំណែកនៅកណ្ដាល គឺជាក្មេងប្រុសម្នាក់ អញ្ចឹងដោយសារតែកូនប្រុសរបស់គាត់នោះនៅតូច ដូច្នេះគាត់មិនអាចឲ្យកូនប្រុសរបស់គាត់ឌុប ឬក៏ជិះខាងក្រោយនោះទេ អញ្ចឹងគាត់បានឲ្យកូនប្រុសរបស់គាត់ជិះនៅកណ្ដាល ដោយកូនប្រុសរបស់គាត់ពាក់អាវដៃខ្លីពណ៌លឿង និងស្លៀកខោពណ៌ ហើយពាក់ស្បែកជើងផ្ទាត់នៅខាងក្រោយគឺជានារីម្នាក់ដែលជាម្ដាយ អញ្ចឹងនារីម្នាក់នោះ គាត់ជិះខាងក្រោយក្មេងប្រុសម្នាក់នោះ ដើម្បីទប់ក្មេងប្រុសម្នាក់នោះ ខ្លាចក្រែងលោក្មេងប្រុសម្នាក់នោះធ្លាក់ពីលើម៉ូតូ ព្រោះថាកូនក្មេង នៅពេលដែលគាត់ជិះ គឺគាត់នៅមិនស្ងៀមនោះទេ គាត់អាចរើ ឬក៏គាត់អាចលេង ដូច្នេះអាចធ្វើឲ្យគាត់មានគ្រោះថ្នាក់បាន នៅពេលដែលគាត់ប្រលែងគ្នា ឬក៏គាត់លេងច្រើន គាត់អាចធ្លាក់ពីលើម៉ូតូ ឬក៏គាត់អាចធ្វើឲ្យម៉ូតូដួលបាន អញ្ចឹងហើយនារីម្នាក់នោះ គាត់ត្រូវតែអង្គុយទប់ក្មេងប្រុសនោះឲ្យជាប់នារីម្នាក់នោះ គាត់អង្គុយពាក់ឆៀងអញ្ចឹងសម្រាប់នារី នៅពេលដែលគាត់ស្លៀកសំពត់ គាត់មិនអាចអង្គុយច្រកគាវបានទេ អញ្ចឹងគាត់ពិបាកនឹងអង្គុយច្រកគាវណាស់ ដោយសារសំពត់របស់គាត់នឹងទើសជើងរបស់គាត់ ដូច្នេះគាត់ត្រូវអង្គុយច្រកគាវ គាត់ត្រូវអង្គុយពាក់ឆៀងអញ្ចឹងអង្គុយពាក់ឆៀង គឺជាការអង្គុយបែរមកចំហៀង ដោយដាក់ជើងទាំងពីរសណ្ដូកទៅទិសតែមួយ ហើយគាត់អង្គុយបែរចំហៀងលើម៉ូតូ គឺគាត់មិនអង្គុយច្រកគាវនោះទេ